ហ្វេន«ដូច្នឹងផង» តោះមកស្គាល់ នាយកង្កែប តិចមើល!

អ្នកគាំទ្រកម្មវិធី«ដូច្នឹងផង»របស់ទូរទស្សន៍ថោន ពិតជាស្គាល់ច្បាស់ណាស់ពីមុខមាត់ និងទេពកោសល្យកំប្លុកកំប្លែងរបស់តារាម្នាក់ ដែលត្រូវបានអ្នកសិល្បៈ និងមហាជន ផ្ដល់រហស្សនាមឲ្យថានាយកង្កែប។ ប៉ុន្តែម្នាក់ៗមិនទាន់ស្គាល់ថាតារារូបនេះមានស្នាដៃអ្វីខ្លះនៅក្នុងសិល្បៈនោះទេ ជាពិសេសនៅក្នុងកាលៈទេសៈដែលលោកកាន់តែមានកេរ្តិ៍ឈ្មោះបោះសំឡេងក្នុងកម្មវិធី«ដូច្នឹងផង»។ លោក កែន ឧត្តមវាសនា ហៅ នាយកង្កែប បានអះអាងថា លោកមិនមែនទើបតែបានហក់ចូលការសម្ដែងនាពេលចុងក្រោយនោះទេ គឺបានសម្ដែងតាំងពីដើមឆ្នាំ២០១៣មកម្ល៉េះ ដោយក្នុងពេលនោះស្នាដៃរបស់លោកក៏មានការទទួលស្គាល់តែម្ដង ទើបមានថ្ងៃនេះ។ លោកត្រូវបានទទួលស្គាល់តាមរយៈបទចម្រៀង«អាចមកពីបងមិនហ៊ឺហា»របស់តារាចម្រៀង លោក…

ថោន ប្រកាសថាខ្លួនមិនប្រកាន់តារាសម្ដែងរបស់ហង្សមាស

ឆ្លើយតបនឹងការចុះផ្សាយថាផលិតកម្មថោន និងហង្សមាសមានរឿងខ្វែងគ្នាពាក់ព័ន្ធនឹងតារាសម្ដែង មន្ត្រីរបស់ផលិតកម្មថោនបានអះអាងថាផលិតកម្មមិនមានការរើសអើងចំពោះតួសម្ដែងនោះទេ បើទោះជាតារាសម្ដែងទាំងនោះ ជាតួដែលខាងផលិតកម្មហង្សមាសលើកស្ទួយនោះក៏ដោយ។ យ៉ាងណាមិញមន្ត្រីដដែលបានទទួលស្គាល់ថាតារាមួយចំនួនដែលថោនលើកស្ទួយ ពិតជាមិនសូវមានឱកាសបានសម្ដែងនៅផលិតកម្មហង្សមាស ដែលនាំទៅដល់ការលើកឡើងនោះមែន។ លោកហាក់ សុខហេង ប្រធានផ្នែកព័ត៌មានរបស់ថោនគ្រុបបានអះអាងថា ហេតុផលដែលថោនមិនសូវឃើញវត្តមានតារាសម្ដែងភាគច្រើន ដែលបានសម្ដែងអោយផលិតកម្មហង្សមាស គឺមិនមែនដោយសារខាងថោនរើសអើងមិនហៅនោះទេ ប៉ុន្តែហេតុផលសំខាន់គឺខាងតារាខ្លួនឯងមិនមកតែម្ដង។ លោកថាតារាដែលសម្ដែងអោយផលិតកម្មហង្សមាសភាគច្រើនសុទ្ធតែជាតារាល្បី ហើយលោកសប្បាយចិត្តណាស់បើបានតារាទាំងនោះមកថតអោយខ្លួន ជាពិសេសគឺកម្មវិធីថតវ៉ុលចូលឆ្នាំ។ លោកទទួលស្គាល់ថាសម្មភាពថតវ៉ុលចូលឆ្នាំនាពេលកន្លងមក មិនសូវមានវត្តមានតារាភាគច្រើនដែលឧហ្សាហ៍ចេញមុខនៅផលិតកម្មហង្សមាសនោះទេ…

អ្នកដឹកនាំ​សម្តែង​ ភាគច្រើនស្រឡាញ់តួស្រី!

ទន្ទឹមជាមួយនឹងព័ត៌មានលោក សុវណ្ណ មករា កំពុងផ្ទុះ ពាក់ព័ន្ធនឹងស្នេហា​ត្រីកោណ នោះ ស្រាប់តែមានមតិលើកឡើងបន្ត ពាក់ព័ន្ធរឿងនេះថាវា​ជាមូលហេតុ​មួយ ដែលធ្វើឲ្យតារាស្រីល្បីលឿន ហើយ​ការល្បី​របស់តារាស្រីមួយចំនួនទៀតសោត តាមរយៈចំណងស្នេហ៍​ ជាមួយនឹង​អ្នកដឹកនាំសម្តែង ។​ មានការលើកឡើងដូច្នោះបន្ទាប់ពីមានបទ«សង្សារគីមី» របស់ ករុណា ពេជ្រ កំពុងផ្ទុះលើបណ្តាញ​អនឡាញហ្វេសប៊ុក ហើយក៏លេ​ច​ឭថា រឿងរ៉ាវ​ក្នុងបទចម្រៀងមួយនេះ…

តារាល្បីៗកកក្ដាំង គ្មានកន្លែងចូលនៅ «វីហ្វ្រេន» បឹងត្របែក

ភ្នំពេញៈ កាលពីយប់ថ្ងៃទី៩ កញ្ញា ភោជនីយដ្ឋាន «វីហ្រ្វេន» ដែលតារាៗចូលចិត្តជ្រើសជាកន្លែងធ្វើខួបកំណើតបង្អួតគ្នា បានប្រារព្ធពិធីខួបគម្រប់១០ឆ្នាំរបស់ខ្លួនយ៉ាងអធឹកអធម ដោយមានតារាសិល្បៈបង្ហាញខ្លួនយ៉ាងច្រើនកុះករ។ នៅត្រង់ទីតាំង«វីហ្វ្រេន»ស្ថិតនៅម្ដុំបឹងត្របែក ដែលជាទីតាំងមួយក្នុងចំណោមទីតាំងទាំង៤ដែលត្រូវរៀបចំពិធីទទួលភ្ញៀវ ត្រូវគេឃើញកកកុញដោយឡានម៉ូតូ និងតារាល្បីៗរហូតដល់កន្លែងមានកន្លែងចូលតែម្ដង។ យ៉ាងហោចភ្ញៀវកិត្តិយស និងតារាៗមិនតិចជាង៥០-៦០នាក់ ត្រូវបង្ខំឈរចាំតុដល់យប់ជ្រៅនៅខាងមុខហាងត្រៀបត្រា ខណៈដែលតារាខ្លះក៏សម្រេចចិត្តត្រលប់ទៅវិញ ក្រោយជូនកន្ត្រកផ្កា ឬកាដូដល់ម្ចាស់ហាង។ នេះជាពិធីគម្រប់ខួបដ៏កម្រមួយដែលឃើញវត្តមានតារាល្បីៗស្ទើរតែដូចគ្នានឹងព្រឹត្តិការណ៍សម្ពោធរឿង«ចន្ទ្រា»កាលពីថ្ងៃទី៨ កញ្ញា…

ម៉ៅ ហាជី មិនច្បាស់ បានទៅអាមេរិក

ភ្នំពេញៈ បើទោះជាមានធានាពីម្ចាស់ស្ពុនស័រធានាឲ្យតារាចម្រៀងលោក ម៉ៅ ហាជី និងតារាចម្រៀងករុណា ពេជ្រ ជាដើមបានទៅច្រៀងនៅលើដីសហរដ្ឋអាមេរិកនៅអំឡុងខែ១០ខាងមុខ ក៏តារាចម្រៀងរូបនេះ នៅមិនទាន់ប្រាកដថានឹងបានចេញទៅនៅឡើយ។ នោះគឺដោយសារតែលោកមិនធ្លាប់បានចេញទៅច្រៀងក្រៅស្រុក ដែលទាមទារត្រូវឆ្លងកាត់ការសម្ភាសន៍ជាមួយទូតអាមេរិកដែលជាច្រើនដំណាក់កាលធំ។ លោក ម៉ៅ ហាជី និយាយថា គម្រោងចេញទៅនៅលើទឹកដីអាមេរិក គ្រាន់តែការគម្រោងប៉ុណ្ណោះ ចំណែករឿងបានចេញទៅឬមិនចេញទៅ គឺលុះត្រាតែឆ្លងកាត់ការសម្ភាសន៍ជាមុនសិន។ លោកនិយាយថា«ខាងគាត់(អាមេរិក)រត់ច្បាប់…

សុគន្ធ នីសា ថតកុនមួយរឿង ចេញមិនរួច

ភ្នំពេញៈ ដំណឹងផ្លូវការដែលបានទម្លាយចេញបានអះអាងថា ខ្សែភាពយន្តខ្នាតធំក្រោមចំណងជើងថា«ចងចាំ» ដែលសុគន្ធ និសា និងលោកករុណា ពេជ្រ បានសម្ដែងជាតួឯករួមគ្នាត្រូវបានសម្រេចកប់ចោលគួរឲ្យភ្ញាក់ផ្អើល បន្ទាប់ពីរឿងមួយនេះត្រូវថោនឈប់ថតតាំងពីសុគន្ធ និសា មិនទាន់ចាកចេញពីថោន ទើបគ្រាន់តែដឹងថារឿងដែលនាងប្រឹងសម្ដែងឡើងជិតចប់ចេញមិនរួចក៏រើបង្វេចចេញពីថោនត្រលប់ចូលហង្សមាសតែម្ដង។ ការទម្លាយនេះ គឺជារឿងថ្មីមួយដែលមានន័យថាខ្សែរឿង«ចងចាំ» ដែលសុគន្ធ និសា ធ្លាប់បានប្រកាសថានឹងជួយឲ្យនាងលេចធ្លោក្នុងពិភពភាពយន្ត និងកន្លងមកត្រូវគេអះអាងថានឹងត្រៀមខ្លួននោះ គឺគ្មានថ្ងៃចេញរួចនោះឡើយ។ ប្រភពដែលសុំមិនបញ្ចេញឈ្មោះបានទម្លាយនូវរឿងនេះថា…

ខេម ស្ទាក់ស្ទើរឈប់ច្រៀងបទចម្លង

ភ្នំពេញៈ ខណៈដែលតារាចម្រៀងភាគច្រើនទទួលនូវការរិះគន់កាន់តែខ្លាំងពីការច្រៀងបទចម្លងមិនថា បទចម្លងពីបរទេស ឬបទចម្លងពីបទជំនាន់ដើម តារាចម្រៀងល្បីឈ្មោះ គឺលោក ខេម បានបង្ហាញអារម្មណ៍ស្ទាក់ស្ទើរនៅពេលសួរថា តើលោកនឹងឈប់ច្រៀងបទចម្លងបន្តទៀត ឬយ៉ាងណា ។ យ៉ាងណាមិញ លោកបានឆ្លើយថា ខ្លួនចង់មានបទ Original Song គ្រប់បទដូចគ្នានឹងការចង់បាន ប៉ុន្តែមកពីកិច្ចការនេះគឺអាស្រ័យលើការរៀបចំរបស់អ្នកនិពន្ធ និងផលិតកម្មទើបលោកស្ទាក់ស្ទើរប្រកាសជំហរ។ ឆ្លើយតបទៅនឹងការជជីកសួររបស់ពិធីករ…

តារាសិល្បៈបរិច្ចាគថវិកាជូន សំ ប៉ូលីដា

ភ្នំពេញៈ កាលពីរសៀលថ្ងៃ១៣ សីហានេះ តារាសិល្បៈក្នុងសមាគមសិល្បករខ្មែរ និងតារាសិល្បៈក្នុង Group «គ្រួសារតារាកម្ពុជា» ដែលរួមមានលោក សុះ ម៉ាច ប្រធានសមាគម ព្រះតេជគុណ នី សុវណ្ណមុនីរ៉េត គង់នៅវត្តនាគវ័ន្តកុដិលេខ២៤ និងជាក្រុមប្រឹក្សាសមាគម អ្នកស្រីថុង ស៊ីវទៀង ម្ចាស់ផលិតកម្មចក្រវាទ្ប នាយឃ្លោក …

ម៉ៅ ហាជី ក្រោយលែងប្រពន្ធមានទីផ្សារនៅអាមេរិក

ភ្នំពេញៈ គ្មានអ្នកណាមិនដឹងនោះទេ ថាតារាចម្រៀងដែលបានល្បីឈ្មោះដោយសារតែកម្មវិធី Cambodian idol លោកម៉ៅ ហាជី បានដាច់ស្រេចជាមួយភរិយាមិនបានរៀបការជាអ្នកចម្រៀងអកកេសរួមដំបូលកាលពីប៉ុន្មានខែមុន រហូតធ្វើឲ្យមានការភ្ញាក់ផ្អើល បន្ទាប់ពីលោកក៏ផ្ទុះរឿងចម្រូងចម្រាស់ជាមួយហង្សមាសផងដែរ។ យ៉ាងណាក៏ដោយគេកត់សម្គាល់ថា ក្រោយការពើបប្រទះនូវរឿងអាស្រូវៗបោកបក់នេះ គឺមិនបានឲ្យលោកធ្លាក់កូដនោះទេ។ ផ្ទុយទៅវិញក្រៅពីមានទីផ្សារឡើងឆាកក្នុងស្រុកមិនសូវលោះពេល ក៏ត្រូវបានសមាគមខ្មែរនៅអាមេរិកប្រកាសធានាឲ្យចេញច្រៀងឡើងកាលីបផងដែរ។ លោកករុណា ពេជ្រ តារាចម្រៀងប្រចាំផលិតកម្មថោនបានអះអាងថា នៅ អំឡុងដើមខែ១០ខាងមុខនេះ…

ករុណា ពេជ្រ វិលពីបារាំង ប្រកាសទៅអាមេរិក

ភ្នំពេញៈ នៅថ្ងៃទី៧ សីហាខាងមុខនេះតារាចម្រៀងលោកករុណា ពេជ្រ នឹងវិលត្រលប់ពីប្រទេសបារាំងវិញហើយ បន្ទាប់ពីលោកបានចេញទៅដើរកម្សាន្តជាលក្ខណៈឯកជនប្រមាណជា៣សប្ដាហ៍មកនោះ។ ថ្វីដ្បិតតែការចាកចេញទៅកាន់ទ្វីបអ៊ឺរ៉ុបរបស់លោក មិនមានឱកាសបានសម្ដែង ក៏លោកបញ្ជាក់ថាក្រោយពេលមកដល់ស្រុក គឺលោកនឹងរៀបគម្រោងចេញទៅសម្ដែងនៅលើទឹកដីសហរដ្ឋអាមេរិក។ តារាចម្រៀងរូបនេះ បានថ្លែងប្រាប់ Post News ពីទឹកដីបារាំងមកថា ការមកកម្សាន្តរបស់លោកនៅលើទឹកដីបារាំង គឺលោកក៏បានបង្ហួសទៅ៤ប្រទេសផ្សេងទៀតផងដែរដូចជាហូឡង់ អាល្លឺម៉ង់ អូទ្រីស និងប៊ែលហ្សិក…