កាណូតទៅមុខបុកផ្ទះអ្នកភូមិ ក្រោយពីម្ចាស់ធ្លាក់ទឹកស្លាប់

កំពង់ឆ្នាំងៈ បុរសម្នាក់កំពុងតែបើកកាណូតម្នាក់ឯង ក៏ស្រាប់តែធ្លាក់ពីកាណូតលង់ទឹកទន្លេស្លាប់ ចំណែនកាណូតបន្ដល្បឿនជ្រុលទៅបុកផ្ទះប្រជាពលរដ្ឋបណ្ដែតទឹក បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩និង២០នាទីព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ នៅតាមប្រឡាយក្បែរជើងកំពង់ឆ្នុកទ្រូ ក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ ភា ភេទប្រុស អាយុ៣៣ឆ្នាំ មានប្រពន្ធ និងមាកូនតូចម្នាក់…

ស្លាប់និងរបួសជិត ១០នាក់ ដោយសារទូកបុកគ្នានៅក្នុងប្រទេសក្រិក

ក្រិក: បើយោងតាមព័ត៌មានចុងក្រោយបំផុតពីអាជ្ញាធរក្រិកបានឲ្យដឹងថា សោកនាដកម្មសមុទ្រមួយ ដែលមានមនុស្ស ៤នាក់បានស្លាប់និង ៥នាក់ផ្សេងទៀតរងរបួស បន្ទាប់ពី​គ្រោះ​ថ្នាក់ទូកបុកគ្នា បានកើតឡើងចេញពីកោះក្រិក Aegina ក្នុងឈូងសមុទ្រ Saronic កាលពីថ្ងៃ​អង្គារ​ម្សិលមិញ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី១៧ សីហា ឆ្នាំ២០១៦។ កាណូតមួយគ្រឿងដែលមានប្រវែង៨ម៉ែត្រ បានបុកជាមួយទូកទេសចរណ៍មួយគ្រឿងផ្សេងទៀត នៅពេល​ដែលវាបានធ្វើដំណើរនាវាចរបត់ត្រឡប់មកវិញ។ ជាលទ្ធផលអ្នកដំណើរទាំងអស់​បានធ្លាក់ចូល​ទៅក្នុងសមុទ្រ…

កំណត់ព្រំដែន ដើម្បីទប់ស្កាត់ការ លបលួចចូលនេសាទ ក្នុងតំបន់អភិរក្ស

កំពង់ឆ្នាំងៈ ដោយមានការពីណែនាំពី គណៈបញ្ជាការឯកភាព ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦។ លោក សោម ភិរុណ នាយខណ្ឌ័រដ្ឋបាល ជលផលកំពង់ឆ្នាំង  បានចាត់តាំង លោកនាយរង ផ្នែកនេសាទ កំពង់ឆ្នាំង ដឹកនាំក្រុមចម្រុះ ចុះបោះបង្គោល ទង់ជ័យ ពណ៌ក្រហមមន្ថែម…

ភ្នាក់ងារសារព័ត៌មាន ខ្មែរម្ចាស់ស្រុក ក្អួតឈាមស្លាប់ នៅលើកាណូត

កំពង់ឆ្នាំងៈ បុរសម្នាក់ ត្រូវគេស្គាល់ថា ជាភ្នាក់ងារសារព័ត៌មានខ្មែរម្ចាស់ស្រុក បានក្អួតឈាមស្លាប់ភ្លាមៗ នៅលើកាណូត ផ្អើលអ្នកដំណើរ នៅវេលាម៉ោងប្រមាណ៩ថ្ងៃទី១៥ សីហា ឆ្នាំ២០១៦ នៅលើកាណូត ដរកំពង់ឆ្នាំង-កំពង់លែង ។ នគរបាលស្រុកកំពង់លែង បានឲ្យដឹងថា បុរសដែលបានស្លាប់ ដោយសារក្អួតនោះ មានឈ្មោះថា រស់ សំអាត…

ពលរដ្ឋនិងប្រជាការពារមិនពេញចិត្ត ទង្វើប្រធានការពារដែនអភិរក្សសេះសាង

កំពង់ឆ្នាំងៈ ប្រជាពលរដ្ឋជាច្រើននាក់ និងប្រជាការពារ ភូមិកោះតាម៉ូវ ឃុំកំពង់ព្រះគគីរ ស្រុកបរិបូណ៌បានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំងចំពោះទង្វើរបស់ ប្រធានការពារដែនអភិរក្សសេះសាង ដែលបានបណ្តោយឲ្យជនល្មើសនេសាទជាច្រើននាក់ចូលទៅដាក់របាំងអួននៅក្នុងតំបន់អភិរក្សដោយសេរី ខណៈដែលប្រជាពលរដ្ឋ និងប្រជាការពារខំទប់ស្កាត់និងថែរក្សាសម្បត្តិមច្ឆាជាតិនៅក្នុងតំបន់នោះ។ ជាក់ស្តែងកាលពីម្សិលមិញនៅម៉ោង៦ និង១៥នាទីព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ យ៉ាងហោចណាស់មានជនល្មើសនេសាទ២នាក់ក្នុងចំណោម៣នាក់ និងកាណូតបាឡាស្មាច់ ២គ្រឿងត្រូវបានប្រជាការពារ ឃាត់ខ្លួនបានក្នុងពេលពួកគេលើកលបយកត្រីពីរបាំងអួនក្រឡាញឹកនៅក្នុងតំបន់អភិរក្សសេះសាង ស្ថិតក្នុងភូមិកោះតាម៉ូវ ឃុំកំពង់ព្រះគគីរ…

(មានវីដេអូ) រមណីយដ្ឋានទេសចរណ៍ធម្មជាតិកំពង់ឃ្លាំងកំពុងតែបង្ហាញសម្រស់ទាក់ទាយភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ

សៀមរាបៈ រមណីយដ្ឋានទេសចរណ៍ធម្មជាតិ កំពង់ឃ្លាំងកំពុងតែត្រូវបានភ្ញៀវជាតិ និងអន្តរជាតិពេញនិយម ក្នុងការមកទស្សនាបែបធ្មជាតិពិតៗ នូវការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដែលមានមុខរបបជាប្រជានេ សាទ និងបានសិក្សាពីវិធីជីវិតរស់នៅលើផ្ទះបណ្តែតទឹក តាមបណ្តោយដងស្ទឹង និងក្នុងបឹងទន្លេសាបរមណី យដ្ឋានទេសចរណ៍ធម្មជាតិកំពង់ឃ្លាំង ត្រូវបានគេស្គាល់និងល្បីសុះសាយជុំវិញពិភពលោក តាមបណ្តាញផ្សព្វផ្សាយក្នុងស្រុកននិងប្រព័ន្ឋបច្ចេកវិជ្ជាទំនើបបានធ្វើឲ្យភ្ញៀវទេសចរណ៍នាំគ្នាមកកំសាន្ត និងទស្សនាមិនដាច់ទាំងរដូវប្រាំងនិងវស្សា។ លោក ហូវ សាវី ប្រធានសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ឃ្លាំង បានមានប្រសាសន៍ថា…

កូនត្រីល្អិតៗ រាប់តោន មិនអនុញ្ញាត ឲ្យចាប់យកក្នុងរដូវ បិទនេសាទ

កំពង់ឆ្នាំងៈ កូនត្រីល្អិតៗ រាប់តោន ត្រូវបាន ឈ្មួញដឹកតាមកាណូត មកកាន់ទីផ្សារ មាត់កំពង់ឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ក្នុងមួយថ្ងៃៗ រាប់តោន ធ្វើការចែកចាយបន្ត ទៅកាន់កន្លែង និងតាមបែរ ចិញ្ចឹមត្រីឆ្តោ នៅក្នុងខេត្តកំពង់ឆ្នាំង និងស្រុកក្រគរ ខេត្តពោធិសាត់ ។ សេចក្តីរាយការណ៍…

នាវាដឹកអ្នកដំណើរនិងសេវារថភ្លើង បានផ្អាកបណ្តោះអាសន្នមុនពេលព្យុះទីហ្វុងមកដល់

ចិន: សេវានាវាដឹកអ្នកដំណើរនិងរថភ្លើងរវាងខេត្ត Guangdong និងខេត្ត Hainan ភាគខាងត្បូងប្រទេសចិន ត្រូវបានផ្អាកដំណើេរការកាលពីថ្ងៃអង្គារ៍នេះ ខណៈដែលអាជ្ញាធរមូលដ្ឋានបាន រៀបចំសម្រាប់ទប់ទល់ការពារព្យុះទីហ្វុងមុនមកដល់ជាលើកទីបីនៃឆ្នាំនេះ។ នេះបើយោងតាមការចេញ ផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅយប់ថ្ងៃទី២៦ កក្កដា ឆ្នាំ២០១៦នេះ។ ព្យុះទីហ្វុង Mirinae បានធ្វើដំណើេរមកដល់នៅម៉ោង ១១ព្រឹក កាលពីថ្ងៃអង្គារ៍នេះ នៅក្នុងសមុទ្រចិន…

បង្ក្រាបកាណូតទេសចរណ៍លួចដឹកឈើប្រណីតជាង១ម៉ែត្រគូប

កំពង់ឆ្នាំងៈ ឈើប្រណីតប្រភេទធ្នង់ខុសច្បាប់ចំនួន៧សន្លឹកធំៗ ប្រមាណជាង១ម៉ែត្រគូប ត្រូវសមត្ថកិច្ចចម្រុះរួមមាននគរបាលសេដ្ឋកិច្ច និងសមត្ថកិច្ចសង្កាត់រដ្ឋបាលព្រៃឈើកំពង់ឆ្នាំង ស្ទាក់ចាប់បានភ្លាមៗ ក្រោយពីពួកគេព្យាយាមដឹកតាមទូកឆ្លងទន្លេមកឡើងច្រាំងនៅក្នុងភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង នាវេលាម៉ោង៤និង៣៥នាទីល្ងាចថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦នេះ។ តាមប្រភពព័ត៌មានពីសមត្ថកិច្ចចម្រុះបានឲ្យដឹងថា ឈើនេះបានដឹកចេញពីសិប្បកម្មដុះស្លែមួយកន្លែងរបស់ឈ្មោះ ឌៀប តឿង ស្ថិតក្នុងភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង…

បង្ក្រាបកាណូតដឹកឈើបង្កប់ពីក្រោមថ្មគ្រួស១គ្រឿង សង្ស័យចរចាមិនត្រូវគ្នា ទើបអូសយកចូលកន្លែងមេព្រៃ

ត្បូងឃ្មុំៈ ទូកកាណូតដឹកឈើបង្កប់នៅពីក្រោមគ្រួស១គ្រឿង ត្រូវបានកម្លាំងជំនាញរដ្ឋបាលព្រៃឈើ សហការណ៍ជាមួយកម្លាំងអាវុធហត្ថ ចុះធ្វើការបង្ក្រាបនៅក្បែរស្ពានគីហ្សូណា ហើយរឹបអូសយកចូលក្នុងឃ្លាំងរដ្ឋបាលព្រៃឈើទន្លេបិទ កាលពីព្រឹកថ្ងៃទី១៨ កក្កដា ២០១៦នេះ ត្រូវបានគេសង្ស័យថា មានការចរចាស្ងាត់ៗរវាងក្រុមឈ្មួញឈើ ជាមួយសមត្ថកិច្ចតែមិនត្រូវរ៉ូវគ្នា ។ ប្រភពបានឲ្យដឹងថា ទូកកាណូតដឹកគ្រួស បង្កប់ឈើអារជាច្រើនម៉ែត្រគូបនេះ ជារបស់មេឈ្មួញដុះស្លែម្នាក់ឈ្មោះហាក់ ដឹកមកពីខេត្តក្រចេះចុះតាមខ្សែទឹកហូរ គោលបំណងឆ្ពោះទៅកាន់ ស្រុកស្រីសន្ធរ…