(ខ្សឹប) ផែឯកជនរបស់លោក សូ ជុងហួរ ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ ក្លាយជាច្រកនាំទំនិញគេចពន្ធ

ព្រះសីហនុៈ មន្ត្រីនៅសាលាខេត្តព្រះសីហនុ ក្រុមមន្ត្រីមានសមត្ថកិច្ច ក៏ដូចជាក្រុមអ្នករកស៊ីមួយចំនួនបានខ្សឹបប្រាប់មកនាយក្តាមប្រៃយើងឲ្យដឹងថា ទំនិញគេចពន្ធស្ទើរគ្រប់សារពើ ត្រូវបានពួកឈ្មួញលួចនាំចូលទាំងយប់ទាំងថ្ងៃ តាមកំពុងផែឯកជនរបស់លោក សូ ជុងហួរ ជំនួយការផ្ទាល់ថ្នាក់ដឹកនាំជាន់ខ្ពស់ និងជាប្រធានក្រុប្រឹក្សាខេត្តព្រះសីហនុ នៅតំបន់ទំនប់រលកយ៉ាងគគ្រឹកគគ្រេង តែគេមិនដែលឃើញជំនាញគយ នគរបាលប្រឆាំបទល្មើសសេដ្ឋកិច្ច និងមន្ត្រីពាក់ព័ន្ធណាអើពើក្នុងការបង្ក្រាបទប់ស្កាត់នោះទេ។ មន្ត្រី និងក្រុមអ្នករកស៊ីខាងលើបានខ្សឹបប្រាប់នាយក្តាមប្រៃយើងឲ្យដឹងទៀតថា កំពង់ផែឯកជនរបស់លោក សូ ជុងហួរ…

បង្ក្រាបការដាក់របាំងសាច់អួនវែងៗ ខុសច្បាប់៤កន្លែង នៅស្រុកកំពង់លែង

កំពង់ឆ្នាំងៈ កម្លាំងសមត្ថកិច្ចចម្រុះចំនួន២៨នាក់ ប្រើប្រាស់កាណូតបាឡាស្មាច់ចំនួន៧គ្រឿង បានសហការគ្នាចុះបង្ក្រាបបទល្មើសនេសាទ ក្នុងភូមិសាស្ត្រ ឃុំស្វាយរំពារ ស្រុកកំពង់លែង ដោយរុះរើបំផ្លាញចោលរបាំងសាច់អួនដាក់វែងៗ ខុសច្បាប់នៅក្នុងរដូវបិតនេសាទបាន៤កន្លែង ស្មើនិង៨៥០ម៉ែត្រ។ ប្រតិបត្ដិការបង្ក្រាបនេះបានធ្វើឡើងកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ ម្សិលមិញនេះ ដោយកម្លាំងសមត្ថកិច្ចចម្រុះរួមមាន៖ មន្ត្រីជលផលសង្កាត់ ផ្នែក សហគមន៍នេសាទ អាជ្ញាធរស្រុកកំពង់លែង អាជ្ញាធរឃុំស្វាយរំពារ…

បង្ក្រាបបទល្មើសនេសាទ រឹបអូសឧបករណ៍បទល្មើសបានមួយចំនួនធំ

កំពង់ឆ្នាំងៈ សមត្ថកិច្ចចម្រុះដឹកនាំដោយនាយរងខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ចុះបង្ក្រាបបទល្មើសនេសាទនៅ៣គោលដៅខុសៗគ្នា នៅក្នុងស្រុកកំពង់លែង ស្រុកបរិបូរណ៌ និងស្រុកកំពង់ត្រឡាច បានកាប់របាំងរាំងភ្ជិតព្រែក៩កន្លែង ប្រវែង៩០០ម៉ែត្រ និងរបាំងស្បៃមុង១០កន្លែង ប្រវែង៣០០ម៉ែត្រ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦។ លោក ម៉ប់ សាម៉ុន នាយរងខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ឲ្យដឹងថា នៅក្នុងរដូវបិទការនេសាទ គឺច្បាប់បានហាមឃាត់មិនប្រជាពលរដ្ឋ…

រដូវទឹកឡើង លើផ្ទៃបឹងទន្លេសាប កើនឡើងមានបទល្មើសនេសាទព្រោងព្រាត

កំពង់ឆ្នាំងៈ បទល្មើសនេសាទគ្រប់ប្រភេទ កើតមានលើផ្ទៃបឹងទន្លេសាប យ៉ាងព្រោងព្រាត នារដូវទឹកឡើង ជាក់ស្ដែងគ្រាន់តែរយៈពេល១ថ្ងៃ សមត្ថកិច្ចចម្រុះចុះធ្វើការរុះរើកាប់បំផ្លាញចោលឧបករណ៍បទល្មើសនេសាទ មានរបាំងរាំងផ្ចិតកាត់ព្រែកចំនួន១៨កន្លែង មានប្រវែង៤០០ម៉ែត្រ លប២៦លប លូ៦ បង្គោល៤៦០ដើម រួមនឹងឧបករណ៍ទំនើបមានលបប្រើស១០០ចំនួន១១គ្រឿង។ សមត្ថកិច្ចចម្រុះស្ថិតក្នុងការបង្ក្រាបបានឲ្យដឹងថា ការបង្ក្រាបធ្វើឡើង ចាប់ពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ កម្លាំងចម្រុះផ្នែករដ្ឋបាលជលផល កំពង់ប្រាសាទ…

ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ចុះសិក្សា និងវាយតម្លៃគម្រោងសាងសង់ផ្សារកំពង់ឆ្នាំងថ្មី

កំពង់ឆ្នាំងៈ កាលពីព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ លោក ជា គឹមតុង អនុប្រធាននាយកដ្ឋានចំណូលពីទ្រព្យរដ្ឋ បានដឹកនាំក្រុមការងារក្រសួងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ និងសិក្សាវាយតម្លៃលើគម្រោងសុំដាក់វិនិយោទុនសាងសង់ផ្សារថ្មី មានឈ្មោះថា “ផ្សារកំពង់ឆ្នាំង” ស្ថិតនៅជិតមាត់ទន្លេ សង្កាត់ខ្សាម និងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ជាមួយក្រុមការងារចម្រុះខេត្តដឹកនាំដោយ លោក ស៊ុន…

បញ្ជូនខ្លួនជនជាតិឡាវម្នាក់ រួមនឹងថ្នាំញៀនជិត២គីឡូក្រាម ទៅតុលាការ

ព្រះវិហារៈ នៅរសៀលថ្ងៃទី២១ មិថុនា ឆ្នាំ ២០១៦នេះ សមត្ថកិច្ចខេត្តព្រះវិហារ បានកសាងសំណុំរឿងបញ្ជូនខ្លួន ជនជាតិឡាវម្នាក់ រួមនឹងវត្ថុ តាង គ្រឿងញៀនជិត២គីឡូក្រាម ទៅសាលាដំបូងខេត្ត ដើម្បីចាត់ការទៅតាមនីតិវិធីនៃច្បាប់។ គួររំឮកថា កាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២០ មិថុនា ២០១៦ ស្ថិតនៅចំណុចមុខវត្តកំពង់ស្រទ្បៅ ភូមិកំពង់ស្រទ្បៅ ឃុំកំពង់ស្រទ្បៅ១…

Update:ចំនួនអ្នកស្លាប់ និងបាត់ខ្លួន កើនដល់៦០នាក់ហើយ ដោយទឹកជំនន់ និងបាក់ដីនៅឥណ្ឌូនេស៊ី

ឥណ្ឌូនេស៊ី: មន្ត្រីជាន់ខ្ពស់មួយរូបមកពីទីភ្នាក់ងារគ្រោះមហន្តរាយបានឱ្យដឹងនៅថ្ងៃអាទិត្យនេះថា ទឹកជំនន់និងបាក់ដីនៅក្នុង ភាគខាងលិចប្រទេសឥណ្ឌូនេស៊ី កណ្តាលខេត្តចាវ៉ា បានធ្វើឲ្យមនុស្សស្លាប់កើនដល់ ៣៥នាក់និងបាត់ខ្លួនកើនដល់ ២៥នាក់ហើយ រីឯមនុស្ស ១៤នាក់ផ្សេងទៀតរងរបួស។ នេះបើយោងតាមការចេញផ្សាយដោយសារសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី១៩ មិថុនានេះ។ លោក Sutopo Purwo Nugroho អ្នកនាំពាក្យទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិបានប្រាប់ស៊ីនហួរតាមទូរស័ព្ទថា ការស្វែងរកអ្នកបាត់ខ្លួននិងការជម្លៀសប្រជាជនដែលរងផលប៉ះពាល់នៅតែបន្តសកម្មភាពដដែល។ ហើយកាណូតចំនួន…

កាណូតបុកគ្នាបណ្តាលឲ្យស្លាប់២នាក់ និង២៦នាក់របួស នៅកោះភូកេតប្រទេសថៃ

ថៃ: យោងតាមសារព័ត៌មាន Spring News បានរាយការណ៍ឲ្យដឹងថា កាណូតពីរគ្រឿងបានបុកគ្នាយ៉ាងពេញទំហឹង​នៅក្នុង​សមុទ្រនៃកោះភូកេត នៅភាគខាងត្បូងប្រទេសថៃ បានសម្លាប់មនុស្សពីរនាក់ និងភ្ញៀវទេសចរ ២៦នាក់រងរបួសធ្ងន់ស្រាល។ នេះបើយោងតាម​សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី៨ មិថុនានេះ។ កាណូតបុកគ្នានេះ បានកើតឡើងនៅម៉ោងប្រហែល ២រសៀល ​ត្រូវនឹងម៉ោងក្នុងស្រុក នៅពេលដែលកាណូតពីរគ្រឿងនេះ បានធ្វើដំណើរមកពី​កោះ​ភូកេត ទៅកាន់កោះ…

៣០នាក់រងរបួស ដោយសារកាណូតបុកគ្នានៅក្បែរកោះសាម៉េត ប្រទេសថៃ

ថៃ: នៅព្រឹកថ្ងៃអាទិត្យទី០៥ មិថុនានេះ មានកាណូតបុកគ្នាជាមួយនាវាដឹកទំនិញ នៅជិតគោលដៅទេសចរណ៍ភាគខាងកើតកោះសាម៉េត ប្រទេសថៃ ដែលបានបង្កឲ្យមានមនុស្សរងរបួសសរុប ៣០នាក់នៅលើកាណូតនោះ។ គ្រោះថ្នាក់នេះបានកើតឡើងនៅម៉ោងប្រហែល ២និង៣០នាទីព្រឹក ត្រូវនឹងម៉ោងក្នុងស្រុក នៅពេលដែលកាណូតដឹកភ្ញៀវទេសចរមួយគ្រឿងដែលបានធ្វើដំណើរចេញឆ្ងាយពីកោះរមណីយដ្ឋានទេសចរណ៍ពេញនិយម បន្ទាប់ពីការប្រគុំតន្ត្រីត្រូវបានបញ្ចប់។ កាណូតនោះ វាបានបុកជាមួយនាវាដឹកទំនិញ ដែលត្រូវបានបោះយុថ្កាចតនៅក្នុងឈូងសមុទ្រខេត្តរ៉ាក់យ៉ង នៅភាគខាងកើតប្រទេសថៃ។ ការប៉ះទង្គិចគ្នានេះ បានធ្វើឲ្យអ្នកដំណើរចំនួន៧នាក់បានលោតចូលទៅក្នុងទឹកសមុទ្រ ដែលមានជម្រៅជ្រៅដល់ទីកន្លែងងងឹតតែម្តង។…

មនុស្ស១៥នាក់ស្លាប់ នៅក្នុងឧបទ្ទវហេតុលិចទូកនេសាទនៅតង់ហ្សានី

តង់ហ្សានី: យ៉ាងហោចណាស់ មានមនុស្ស ១៥ នាក់បានស្លាប់នៅយប់ថ្ងៃសុក្រ បន្ទាប់ពីទូកនេសាទក្រឡាប់លិចនៅក្នុង ព្រែក Kigamboni ក្បែរទីក្រុងពាណិជ្ជកម្ម Dar es Salaam ប្រទេសតង់ហ្សានី។ លោក Brighton Monyo ជំនួយការស្នងការនៃនាយកដ្ឋានអគ្គិភ័យនិងជួយសង្គ្រោះបាននិយាយថា ឧបទ្ទេវហេតុខាងលើនេះបានកើតឡើងនៅប្រហែល ៧ រសៀលម៉ោងក្នុងស្រុក…