ទៅឆក់ត្រី​ពេលព្រឹក ល្ងាចឡើង​ប្រទះឃើញសពក្នុងបឹង!

ស្ទឹងត្រែងៈ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ មានករណីបុរសម្នាក់ ឆក់ចរន្តអគ្គិសនីនៃដងឆក់ត្រី បណ្តាលឲ្យស្លាប់យ៉ាងអណោចអធ័ម ស្ថិតត្រង់ចំណុចកោះឬស្សី ភូមិឈើទាលតូច ឃុំព្រះរគិល ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ ជនរងគ្រោះមានឈ្មោះ គង់ ផុង ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។ យោងតាមសម្តី ឈ្មោះ…

កាណូតកំពង់ចម្លងអរិយក្សត្រ បុកគ្នា ប៉ះឡង់គ្រឺស័រស៊េរីទំនើប ស្លាកលេខ ភ្នំពេញ 2Z-3535ខូចខាតយ៉ាងដំណំ

ភ្នំពេញៈ កាណូតដឹកអ្នកដំណើរ២គ្រឿង បានបើកបុកគ្នាពេញទំហឹងបណ្តាលឲ្យរថយន្តឡង់គ្រឺស័រមួយគ្រឿងកំពិត និងរងការខូចខាតយ៉ាងដំណំ ខណៈដែលកាណូតមួយគ្រឿងរៀបចំបើកចេញ ហើយមួយគ្រឿងទៀតបើកចូលចតនៅទីនោះ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១២និង៤៥នាទីថ្ងៃត្រង់ទី២៦ ខែវិចិ្ឆកា ឆ្នាំ២០១៧ នៅកំពង់ចម្លងអរិយក្សត្រ ដែលស្ថិតនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ មុនពេលកើតហេតុ កាណូតដឹកអ្នកដំណើរមួយគ្រឿង ដែលមានឈ្មោះថា សុខ មានទ្រព្យ ដែលបានដឹកមនុស្ស…

មានអ្នកណាបាត់សាច់ញាតិទេ? កាណូតស្មាច់បុកគ្នា បណ្តាលឲ្យបុរសម្នាក់ធ្លាក់ទឹកស្លាប់ទើបតែរកសពឃើញ!

បាត់ដំបងៈ លោកអធិការស្រុកឯកភ្នំ បានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងកាណូតស្មាច់បុកជាមួយនឹងកាណូតស្មាច់ដូចគ្នា​ បណ្តាលឲ្យបុរសម្នាក់ធ្លាក់ទឹកស្លាប់រកមិនឃើញ រហូតដល់សភាពសពអណ្តែតទើបរកឃើញវិញ។ ហេតុការណ៍នេះកើតឡើងនៅម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចក្រុមទី១ ភូមិថ្វាង ឃុំកោះជីវាំង ស្រុកឯកភ្នំ​ ខេត្តបាត់ដំបង។ សមត្ថកិច្ចបញ្ជាក់ថា​គ្រោះថ្នាក់ចរាចរណ៍មួយកេីតឡេីង រវាងកាណូតស្មាច់ បេីកបរដោយជនអត្តសញ្ញាណ ​បានបុកជាមួយនឹងកាណូតស្មាច់…

ចុមខ្លាំងម៉្លេះ! ជិះកាណូតប្រដាប់ដោយស៊ាំម៉ូរ៉ៃ​ មកបុកកាណូតគេហើយលួចយកម៉ាស៊ីិននិងមងគេទៅទៀត

ពោធិ៍សាត់ៈ លោក ឯម រុណ អធិការស្រុកក្រគរ បានប្រាប់Post News ថា មានករណីលួចមង និងម៉ាសុីនកាណូតមួយបានកើតឡើង កាលពីវេលាម៉ោង១និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅចំណុចមុខព្រែកកំពង់ថ្កោល លើផ្ទៃទឹកបឹងទន្លេសាប ដែលមានចម្ងាយពីភូមិប្រមាណ ៤គីឡូម៉ែត្រ ស្ថិតក្នុងភូមិកំពង់ថ្កោល…

កីឡាករ កីឡាការិនី អាចជិះឡានក្រុងសាធារណៈដោយឥតគិតថ្លៃ

ដើម្បីជួយសម្រួលដល់ការចំណាយលើ មធ្យោបាយធ្វើដំណើររបស់ កីឡាករ កីឡាការិនីទាំងអស់នៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យបងប្អូនកីឡាករ កីឡាការិនីទាំងអស់ ជិះឡានក្រុងគ្រប់ខ្សែរត់ក្នុងរាជធានីភ្នំពេញ ដោយឥតគិតថ្លៃ។ បច្ចុប្បន្ន នៅកម្ពុជា មានកីឡាករ កីឡាការិនីសរុបប្រមាណ ៥០០០នាក់ អាចទទួលបានសេវានេះ ហើយសម្តេចតេជោ ក៏រំពឹងដែរថា…

សាហាវណាស់! ឃាតកម្មចាក់សម្លាប់បុរសជនជាតិវៀតណាមម្នាក់១២កាំបិត រួចទម្លាក់សពចោលក្នុងទឹកទន្លេ!

ពោធិ៍សាត់ៈ លោកវរសេនីយ៍ត្រី ឯម រុន អធិការនគរបាលស្រុកក្រគរ បានប្រាប់ Post News ថា មានករណីឃាតកម្មមួយបានកើត បន្ទាប់ពីមានការប្រទះឃើញសាកសពបុរសម្នាក់ ត្រូវជនមិនស្គាល់មុខចាក់សម្លាប់ចំនួន១២កាំបិត រួចទម្លាក់សពចោលក្នុងទឹកទន្លេ រហូតហើមស្អុយទើបប្រជាពលរដ្ឋប្រទះឃើញប្រញាប់រាយការណ៍ជូនសមត្ថកិច្ច។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧យប់ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ និងប្រទះឃើញសាកសពកាលពីវេលម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី៣០…

Update៖ ប្រទះឃើញសាកសពបុរសម្នាក់អណ្តែតទឹក និងមានសភាពហើមស្អុយសង្ស័យជាករណីឃាតកម្ម!

ភ្នំពេញៈ ប្រទះឃើញសាកសពបុរសម្នាក់អណ្តែតទឹកទន្លេសាប ដោយមានស្នាមរបួសចំផ្ទៃមុខ សង្ស័យជាអំពើឃាតកម្ម។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៨នឹង៣០នាទីព្រឹក ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ នៅចំណុចទន្លេសាបខាង ក្រោយហាងនំបុ័ងភ្នំពេញ ដែលស្ថិតនៅក្នុងភូមិផ្សារតូច សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ប្រភពព័ត៌មានបានឲ្យដឹងថា សាកសពបុរសដែលគេប្រទះឃើញខាងលើ គឺមិនទាន់បានស្គាល់អត្តសញ្ញាណនៅឡើយទេ ដែលមានភិនភាគស្លៀកខោសាច់ក្រណាត់ពណ៌ខ្មៅ អត់មានពាក់អាវ អាយុប្រហែល៣៥ឆ្នាំ…

ទីក្រុងហ៊ូស្តុនរបស់សហរដ្ឋអាមេរិក កំពុងជនលិច និងរងការបំផ្លិចបំផ្លាញដោយទឹកជំនន់

អាមេរិកៈ ទឹកជំនន់ដែលបណ្តាលមកពីព្យុះត្រូពិច Harvey បានជន់លិចទីក្រុងហូស្តុន ស្ថិតនៅ​​តំបន់​ភាគ​អាគ្នេយ៍​រដ្ឋតិចសាស់ កាលពីថ្ងៃអាទិត្យ ដោយបានបង្ខំឲ្យប្រជាពលជាច្រើននាក់ បានភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ តាមរយៈកាណូត ឬមធ្យោយផ្សេងៗទៀតផងដែរ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៨​ ខែសីហា ឆ្នាំ២០១៧។ ព្យុះត្រូពិច Harvey ត្រូវបានគេចាត់ទុកថា…

កម្មករ កម្មការិនីទាំងអស់ អាចជិះឡានក្រុងសាធារណៈដោយឥតគិតថ្លៃ រយៈពេល ២ឆ្នាំ

ដើម្បីជួយសម្រួលដល់ការចំណាយលើ មធ្យោបាយធ្វើដំណើររបស់បងប្អូនកម្មករ កម្មការិនីទាំងអស់នៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យបងប្អូនកម្មករកម្មការិនីទាំងអស់ ជិះឡានក្រុងគ្រប់ខ្សែរត់ក្នុងរាជធានីភ្នំពេញ ដោយឥតគិតថ្លៃរយៈពេល ២ឆ្នាំ។ បងប្អូនកម្មករ កម្មការិនីទាំងអស់ អាចជិះឡានក្រុងដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០១៧ ដល់ថ្ងៃទី ២០…

រន្ធត់! ទូកទេសចរ ប៉ះជាមួយទូកប្រជាពលរដ្ឋមកពីហូបការគេ ​រហូតមានអ្នកស្លាប់និងរបួស..

កំពង់ឆ្នាំងៈ លោកអធិការក្រុងកំពង់ឆ្នាំង បានប្រាប់Post News មុននេះបន្តិច ថា មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹករវាងទូកទេសចរដឹកភ្ញៀវបរទេសកម្សាន្តបុកគ្នា ជាមួយទូកប្រជាពលរដ្ឋមកពីហូបការគេ ធ្វើដំណើរឆ្លងពីលិចទៅកើត បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល២នាក់។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៤ និង៣០នាទីល្ងាច ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង…