កប៉ាល់សាធារណៈល្បឿនលឿន ២០គ្រឿង នឹងរត់ពីស្ពានព្រែកព្នៅ ដល់ក្រុងតាខ្មៅ

កប៉ាល់សាធារណៈល្បឿនលឿនចំនួន ២០គ្រឿង នឹងរត់ពីស្ពានព្រែកព្នៅ ដល់ក្រុងតាខ្មៅ ហើយត្រូវដាក់ឲ្យដំណើរការ ក្នុងពេលឆាប់ៗខាងមុខនេះ។ នេះបើយោងតាមគេហទំព័ររបស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ។ កប៉ាល់នេះ នឹងដឹកអ្នកដំណើរតាមទន្លេសាប ទន្លេចតុមុខ ទន្លេបាសាក់ ប្រតិបត្តិការចាប់ពីម៉ោង ៦ ព្រឹក ដល់ម៉ោង ៨ យប់ ដោយបើកបរក្នុងល្បឿន ៣០…

Johnny Depp ប្ដឹងថា ក្រុមហ៊ុនលួចកិបកេងលុយលោក ក្នុងមួយខែ ២ លានដុល្លារ

នៅថ្ងៃទី ១ ខែ កុម្ភៈ ឆ្នាំ ២០១៧ សារព័ត៌មាន USA Newday បានចេញផ្សាយថា លោក Johnny Depp កំពូលតារាសម្ដែងឯកប្រុសរបស់ហូលីវូត ដែលឥឡូវមិនគួរឲ្យជឿថា មានបញ្ហារឿងកង្វះថវិការ ហើយលោកអះអាងថា ប្ដឹងក្រុមហ៊ុន និង អ្នកគ្រប់គ្រងដែលធ្វើការមិនបានល្អរហូតដល់លោកខាតបង់…

ស្ពានជ្រោយចង្វារថ្មី នឹងជម្រុញតំបន់ជ្រោយចង្វារ ទៅជាម្កុដពេជ្រ នៃព្រះរាជាណាចក្រកម្ពុជា

ស្ពានជ្រោយចង្វារថ្មី ឆ្លងកាត់ទន្លេសាប នឹងជួយប្រែក្លាយតំបន់ជ្រោយចង្វារ ទៅជាតំបន់ពាណិជ្ជកម្មអន្តរជាតិថ្មីមួយ អាចបំពេញបានគ្រប់មហិច្ឆតា ក្នុងវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងរបៀបនៃការរស់នៅ ដែលអាចទាក់ទាញវិនិយោគិនទាំងក្នុង និងក្រៅប្រទេស និងជួយបង្កើនកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សផងដែរ។ តាមការបង្ហាញឲ្យដឹងរបស់លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំជាមួយមន្រ្តីជំនាញសាលារាជធានី​ភ្នំ​ពេញ គឺគម្រោងស្ថាបនាស្ពានឆ្លងកាត់ទន្លេសាបនេះអាចនឹង ត្រូវធ្វើឡើងនៅពេលឆាប់ៗនេះ ដោយត្រៀមកញ្ចប់ថវិការួចរាល់​អស់ហើយ។ លោកបញ្ជាក់ថា…

បាញ់ប្រហាររថយន្ត ស្លាប់ម្នាក់ របួសម្នាក់ទាំងកណ្តាល​អធ្រាត្រ ជាព្រឹត្តិការណ៍សំខាន់ប្រចាំសប្ដាហ៍នេះ​

ភ្នំពេញៈ ព្រឹត្តិការណ៍សំខាន់ៗជាតិ និងអន្តរជាតិ ក្នុងរយៈពេល១សប្តាហ៍ដែល Post News សង្ខេបឡើងមកសម្រាប់ថ្ងៃទី២២ ខែកមរា ឆ្នាំ២០១៧នេះ៖ Update សង្ស័យរឿងគំនុំ បាញ់ប្រហាររថយន្ត ស្លាប់ម្នាក់ របួសម្នាក់ទាំងកណ្តាល​អធ្រាត្រ នារី២នាក់ ត្រូវខ្មាញ់កាំភ្លើងបាញ់៦គ្រាប់ ខណៈកំពុងជិះក្នុងរថយន្តរងរបួសធ្ងន់និងស្រាល សង្ស័យរឿងគំនុំបាញ់សម្លាប់!.. បញ្ជូនខ្លួនបុគ្គលិកមីក្រូហិរញ្ញវត្ថុអម្រឹតញៀនល្បែងលួចលុយក្រុមហ៊ុនមកតុលាការ សង្ឃក្លែងក្លាយ…

ចេះរកនឹកឃើញ យកដែកកេះ កេះមើលម៉ាស៊ីនកាណូត ផ្ទុះឆេះរលាកពេញខ្លួន​

រតនគិរីៈ យុវជនពីរនាក់ រងការឆេះរោលពីអណ្តាតភ្លើងម៉ាស៊ីនកាណូត ខណៈពួកគេ​យកដែកកេះ ទៅកេះបំភ្លឺមើលក្រែងអស់សាំង ឬយ៉ាងណា? ស្រាប់តែឆាបឆេះជាអណ្ដាតភ្លើងតែម្តង។ ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ ២០១៧ ស្ថិតក្នុងភូមិប៉ាកកាឡាន់ ឃុំវុើនសៃ ស្រុកវុើនសៃ ខេត្តរតនគិរី ។ សមត្ថកិច្ចមូលដ្ធានបានឲ្យ​ដឹងថា យុវជនរងគ្រោះទាំងពីរនាក់ ទី១មាន​ឈ្មោះ…

សេវាកាណូតសាធារណៈដំបូងបង្អស់ នឹងចាប់ផ្តើមដំណើរការនៅឆ្នាំ ២០១៧

ក្រសួងសាធារណការ នឹងដឹកជញ្ជូនកំពុងតែសិក្សាពីលទ្ធភាព ក្នុងការប្រើប្រាស់កាណូតសាធារណៈ Public Water Bus ជាលើកដំបូងបង្អស់នៅកម្ពុជា ដែលអាចចាប់ផ្តើមរត់នៅឆ្នាំ ២០១៧ខាងមុខនេះ រវាងទីតាំង ព្រែកព្នៅ-ភ្នំពេញ-តាខ្មៅ។ នេះបើយោងតាមការលើកឡើងកាលពីពេលថ្មីៗនេះ របស់លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។ បច្ចុប្បន្នគម្រោងនេះ កំពុងត្រូវបានសិក្សាដោយ កំពង់ផែស្វយ័តភ្នំពេញ…

កម្លាំងនគរបាលក្រុងសៀមរាប ចុះបង្ក្រាបបទល្មើសនេសាទទ្រង់ទ្រាយធំ ជំនួសជលផល​

សៀមរាបៈ ដើម្បីអនុវត្តតួនាទី និងភារកិច្ចជំនាញរបស់ខ្លួនក៏ដូចជាការឆ្លើយតបទៅនិងការប្រជុំដាស់តឿនរបស់ថ្នាក់ដឹកនាំទើបកម្លាំងនគរបាលនៅតាមបណ្ដាអធិការដ្ឋាននគរបាលក្រុង/ស្រុក បានធ្វើការសហការជាមួយអាជ្ញាធរដែនដីកាលពីរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦បានធ្វើការចុះបង្ក្រាបបទល្មើសនេសាទ ដោយប្រើប្រាស់ឧបករណ៍ខុសច្បាប់ជាប្រភេទក្នុងបឹងទន្លេសាបយកមកកម្ទេចចោល។ ក្រុមការងារបង្ក្រាបទី១ អធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង ដឹកនាំដោយលោក នឹម សុវណ្ណ អភិបាលរងស្រុក និងលោកវរសេនីយ៍ទោ មិន ចន្ថា អធិការនគរបាលស្រុក បានចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅចំណុចកោះក្រអែ ខាងលិចភូមិសាស្រ្ត ឃុំកំពង់ភ្លុកប្រហែល៤គីឡូម៉ែត្រ…

អធិការស្រុកកោះធំ ៖ កូនចៅរបស់អតីតយុទ្ធជននឹងទទួលបានការឧបត្ថម និងអាហាររូបករណ៍ ដើម្បីបន្តការសិក្សា

កណ្តាលៈ លោកវរសេនីយ៍ ឈឿន ប៊ុនឆន អធិការស្រុកកោះធំ បានថ្លែងថា មិនត្រូវបណ្តោយឱ្យកូនចៅបោះបង់ការសិក្សានោះទេ ប្រសិនជាគ្មានលទ្ធភាពខ្ញុំនឹងផ្តល់អាហាររូបករណ៍ និងឧបត្ថមចំពោះការសិក្សារ ព្រោះបើកូនមានចំណេះទើបអាចជួយឱ្យជីវភាពបងប្អូនរស់នៅបានសមរម្យ។ លោកវរសេនីយន៍ទោ ឈឿន ប៊ុនឆន អធិការនគរបាលស្រុកកោះធំ និងជាប្រធាន សមាគមអតីតយុទ្ធជនកម្ពុជា ស្រុកកោះធំ បានលើកឡើងយ៉ាងដូច្នេះ នៅក្នុងពិធីសំណេះសំណាលជាមួយសមាជិកអតីតយុទ្ធជនចំនួន១៣៣នាក់ កាលពីព្រឹកថ្ងៃទី១៣…

កម្លាំងចម្រុះ ចុះបង្ក្រាបបទល្មើសនេសាទទ្រង់ទ្រាយធំនៅតាមព្រំប្រទល់ខេត្តចំនួន៣

កំពង់ឆ្នាំងៈ នាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦នេះ កម្លាំងសមត្ថកិច្ចចម្រុះជាច្រើននាក់ បានចេញប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ លក្ខណៈទ្រង់ទ្រាយធំ នៅចំណុចកដប ស្ថិតជាប់ព្រំប្រទល់ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់និងខេត្តកំពង់ធំ ដើម្បីការពារថែរក្សា និងអភិរក្សពូជត្រី នៅរដូវរំហើយនេះ។ លោក មិត្រ សុខសុភ័ក្រ នាយអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប បានបញ្ជាក់ឲ្យដឹងថា ក្រោយពីទទួលព័ត៌មានថាមានករណីដាក់បទល្មើសរបាំងសាច់អួនវែងៗបិតផ្លូវនៅចំណុចកដប ស្ថិតក្នុងព្រំប្រទល់ខេត្តកំពង់ឆ្នាំង…

កម្មករនេសាទលើផ្ទៃសមុទ្រម្នាក់ ធ្លាក់ពីលើកាណូតលង់ទឹកស្លាប់

ព្រះសីហនុៈ បុរសម្នាក់ជាកម្មករនេសាទបានស្លាប់ដោយសារលង់ទឹក ខណៈពេលរូបគេកំពុងនេសាទ ស្រាប់តែធ្លាក់ពីលើទូកភ្លាមៗនៅចំណុចកោះឫស្សី កាលពីព្រឹកព្រលឹម ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៦នេះ។ បើតាមមិត្តភក្តិជនរងគ្រោះនៅលើទូកជាមួយគ្នាបានឲ្យដឹងថា ក្រោយជនរងគ្រោះធ្លាក់ទឹកគេក៏ជួយស្រង់យកបានភ្លាមៗដែរ ប៉ុន្តែពេលស្រង់ដាក់លើទូកហើយជនរងគ្រោះក៏បានស្លាប់ទៅ ហើយ។ បច្ចុប្បន្ន សាកសពបានដឹកមកកាន់ទំនប់រលកដើម្បីឲ្យសមត្ថកិច្ចពិនិត្យបន្ថែមមុននឹងប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕