នារីលក់កាហ្វេម្នាក់ជិះម៉ូតូបុកស្លាកសញ្ញាចរាចរណ៍ បណ្តាលឲ្យស្លាប់បាត់បង់ជីវិត បន្សល់ទុកកូនស្រីអាយុ៥ខែឲ្យនៅកំព្រា
ភ្នំពេញៈ នៅយប់ថ្ងៃអង្គារ ទី២២ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១១និង៤៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បង្កដោយខ្លួនឯងជិះម៉ូតូបើកបរលឿនជ្រុលទៅបុកបង្គោលស្លាកសញ្ញាចរាចរណ៍ បណ្តាលអោយស្លាប់ ត្រង់ចំណុចលើផ្លូវ៣០ម៉ែត្រ ស្ថិតនៅភូមិ ធម្មត្រៃយ៍ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ដំណើររឿងហេតុ៖ នៅមុនពេលកើតហេតុ គេឃើញនារីរងគ្រោះខាងលើ…