កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល គំរាម​កូរ៉េខាងត្បូង និង​អាមេរិក​

​ប្រទេស​កូរ៉េ​ខាង​ជង​បាន​បាញ់​មី​ស៊ី​ល​រយៈ​ចម្ងាយ​ខ្លី​ចំនួន ២​គ្រាប់ ទៅកាន់​ឆ្នេរសមុទ្រ​នៅ​ភាគ​ខាងកើត​នៃ​ប្រទេស ដែល​នេះ​ជា​ការបាញ់​លើក​ទី​ពីរ ក្នុងការ​ព្រមាន​ដល់​កូរ៉េខាងត្បូង កុំ​ឲ្យ​ចាញ់ការ​ញុះញង់​មិន​ចេះ​គិត​ពី​សំណាក់​អាមេរិក​។​ ​ការបាញ់​សាកល្បង​នេះ ត្រូវបាន​គេ​ដឹង​យ៉ាងច្បាស់​ថា បាន​ធ្វើឡើង​ដើម្បី​គំរាម​ដល់​កូរ៉េខាងត្បូង និង​អាមេរិក ស្របពេល​ដែល​សមយុទ្ធ​យោធា​កូរ៉េខាងត្បូង​-​អាមេរិក​ប្រចាំ​ឆ្នាំ​កំពុងតែ​ធ្វើ​ឡើង ហើយ​នឹង​ត្រូវ​បញ្ចប់​នៅ​ពាក់កណ្ដាល​ខែ​មេសា​។​ ​មី​ស៊ី​ល​ទាំងពីរ​នេះ​ត្រូវបាន​បាញ់​នៅ​ថ្ងៃ​ចន្ទ​នេះ ដោយ​មាន​រយៈ​ចម្ងាយ ៥០០​គីឡូម៉ែត្រ ហើយ​បាញ់​តម្រង់​ទៅ​កាន់​សមុទ្រ​ជប៉ុន​។​ ​គួរ​បញ្ជាក់​ផង​ដែរ​ថា ការបាញ់​សាកល្បង​នេះ​ត្រូវបាន​អាមេរិក​ថ្កោល​ទោះ ព្រមទាំង​អំពាវនាវ​ឲ្យ​អង្គការ​ជា​ច្រើន​ដាក់ទណ្ឌកម្ម​ដល់​កូរ៉េខាងជើង ប៉ុន្តែ​ប្រទេស​ដែល​មាន​មេដឹកនាំ​វ័យក្មេង​រូបនេះ​មិន​ញញើត​នោះទេ​៕​

មជ្ឈមណ្ឌល​ស្រាវជ្រាវ​ដ៏​ស្រស់ស្អាត​បំផុត​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង​

គំរោង​ស្ថាបត្យកម្ម​ដ៏​អស្ចារ្យ និង​ត្រូវ​សាងសង់​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង​សម្រាប់​ធ្វើ​ការស្រាវជ្រាវ​ទៅ​លើ​ប្រភេទ​សត្វ​ដែល​រងគ្រោះ​។ មជ្ឍមណ្ឌល​នេះ​នឹង​ត្រូវ​សាងសង​ឡើង​ក្នុង​តំបន់ Yeongyang-gun ក្បែរ​ជ្រលង​ភ្នំ​ដែល​ជា​ទឹក​ទី​ធម្មជាតិ​ដ៏​ស្រស់​ស្អាត​បំផុត​នៅ​ប្រទេស​កូរ៉េខាងត្បូង​៕​

ពលរដ្ឋ​កូរ៉េ​ទាំងពីរ​ចាប់ផ្ដើម​ចេញដំណើរ​ទៅ​ជួប​មុខ​គ្នា​

​ពលរដ្ឋ​កូរ៉េខាងត្បូង​ប្រមាណ​៥០០​នាក់ បាន​ចាកចេញ​ពី​ទឹកដី​របស់​ខ្លួន កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​សំដៅ​ទៅ​កាន់​រមណីយដ្ឋាន​ភ្នំ​មាស របស់​កូរ៉េ​ខាងជើង​ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ ដែល​នឹង​ជួបជុំ​ជាមួយ​ក្រុម​គ្រួសារ​សាច់ញាតិ​របស់​ពួកគេ​ជា​លើក ដំបូង​ចាប់តាំងពី​ចប់​សង្គ្រាម​កូរ៉េខាងជើង​ក្នុង​ឆ្នាំ​១៩៥៣​។ ​មាន​ពលរដ្ឋ​កូរ៉េខាងជើង​ជាង​២៦០​នាក់​ត្រូវបាន​គេ​រំពឹងថា​នឹង​មាន​វត្តមាន​ចូលរួម​ក្នុង​កម្មវិធី​នេះ​ដែរ​។ គ្មាន​ការជួបជុំ​ណាមួយ​បាន​កើតឡើង​ឡើយ​ចាប់តាំងពី​ចុងឆ្នាំ​២០១០​មក​។​ ​ការជួបជុំ​គ្នា​នេះ ត្រូវបាន​ធ្វើឡើង​ក្រោយ​ការអំពាវនាវ​របស់​កូរ៉េខាងជើង ឲ្យមាន​ទំនាក់ទំនង​កាន់​តែប្រ​សើឡើង​រវាង​ប្រទេស​ទាំង​ពីរ​។ ការជួបជុំ​នេះ​នឹង​ត្រូវ​ធ្វើឡើង​នៅ​ចាប់ពី​ថ្ងៃ​ទី​២០​ដល់ ២៥ ខែ​កុម្ភៈ ខាងមុខ​៕​

កូរ៉េ​ទាំង​ពីរ​កំណត់​ឲ្យ​គ្រួសារ​ជួបជុំ​មុខ​គ្នា​

​កូរ៉េខាងជើង និង​ខាងត្បូង ត្រូវបាន​កំណត់​ឲ្យមាន​ការជួប​ជុំ​គ្នា​វិញ សម្រាប់​គ្រួសារ​ដែល​បាន​បែក​គ្នា ក្រោយ​សង្គ្រាម​កូរ៉េ ដែល​លើក​ដំបូង​ត្រូវបាន​ធ្វើឡើង​កាលពី​ឆ្នាំ ២០១០​។​ ​ការជួបជុំ​គ្នា​នេះ ត្រូវបាន​ធ្វើឡើង​ក្រោយ​ការអំពាវនាវ​របស់​កូរ៉េខាងជើង ឲ្យមាន​ទំនាក់ទំនង​កាន់​តែប្រ​សើឡើង​រវាង​ប្រទេស​ទាំង​ពីរ​។ ការជួបជុំ​នេះ​នឹង​ត្រូវ​ធ្វើឡើង​នៅ​ចាប់ពី​ថ្ងៃ​ទី​២០​ដល់ ២៥ ខែ​កុម្ភៈ ខាងមុខ​។​ ​មនុស្ស​រាប់​សិប​នាក់​នៃ​ជនជាតិ​កូរ៉េខាងត្បូង នឹង​ត្រូវ​ធ្វើដំណើរ​ទៅកាន់​រមណីយដ្ឋាន​នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​ដើម្បី​ជួបជុំ​សាច់ញាត្តិ​របស់​ពួកគេ ដែល​ខាង​ជួប​មុខ​គ្នា​រាប់​ឆ្នាំ​មកហើយ​។​ ​ការជួបជុំ​គ្នា​នេះ នឹង​ត្រូវ​ធ្វើឡើង​មុនពេល​សមយុទ្ធ​យោធា​រួម​គ្នា​រវាង​ប្រទេស​កូរ៉េខាងត្បូង និង​សហរដ្ឋអាមេរិក…

៩​នាក់​ស្លាប់ និង​៨០​នាក់​ផ្សេង​ទៀត​របួសធ្ងន់​ស្រាល​ក្នុង​ហេតុការណ៍​បាក់​អគារ​នៅ​កូរ៉េខាងត្បូង​

យ៉ាងហោច​ណាស់​មាន​មនុស្ស ៩​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត និង ១៧​នាក់​ផ្សេងទៀត​បាន​រងរបួស​ធ្ងន់ធ្ងរ នៅក្នុង​ហេតុការណ៍​បាក់​អគារ​មួយ​នៅក្នុង​រមណីយដ្ឋាន​មួយ​ភាគ​ខាងកើត​នៃ​ទីក្រុង Gyeongju ប្រទេស​កូរ៉េខាងត្បូង​កាលពី​យប់​ថ្ងៃ​ទី​១៧​ខែ​កុម្ភៈ​ម្សិលមិញ​។​ ​ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង ២១​និង​១៥​នាទី ម៉ោង​ក្នុង​តំបន់ ដែល​បណ្ដាលឲ្យ​មនុស្ស​ស្លាប់ ៩​នាក់ ក្នុងនោះ មាន​ល​សិស្ស​ចំនួន ៧​នាក់ រង​បួស​ធ្ងន់ ១៧​នាក់ និង​ជាប់​នៅក្រោម​អគារ​ប្រមាណ​ជា ១០​នាក់​។​…

កូរ៉េខាងត្បូង និង​អាមេរិក នឹង​ធ្វើ​សមយុទ្ធ​ប្រចាំ​ឆ្នាំ​រួម​គ្នា​

​ប្រទេស​កូរ៉េខាងត្បូង​បានប្រកាសថា ខ្លួន​នឹង​ធ្វើ​សមយុទ្ធ​យោធា​ប្រចាំឆ្នាំ​ជាមួយនឹង​អាមេរិក ចាប់ពី​ថ្ងៃ​ទី​២៤​ខែ​កុម្ភៈ ដល់​ថ្ងៃ​ទី​១៨​ខែ​មករា ឆ្នាំ ២០១៤​។​ ​យោង​តាម​ការចុះផ្សាយរ​បស់​ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ិនហួ សមយុទ្ធ​យោធា ប្រចាំ​ឆ្នាំ​នេះ​នឹង​ចាប់ពី​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ដល់​ថ្ងៃ​ទី​១៨ ខែ​មករា ខាង មុខ​នេះ បើទោះបី ជា​ប្រទេស​កូរ៉េខាងជើង​តវ៉ា ឲ្យ​បញ្ឈប់​ក៏ដោយ​។​ ​អ្នកនាំពាក្យ ក្រសួង​ការពារជាតិ…

អាមេរិក នឹង​បញ្ជាក់​ទំនាក់ទំនង​វិជ្ជមាន​ជាមួយ​ចិន​

​លោក​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក ច​ន ឃឺ​រី នឹង​បញ្ជាក់ ពី​ការប្តេជ្ញាចិត្ត​របស់ សហរដ្ឋអាមេរិក ដើម្បី​ស្វះស្វែង​រក​ទំនាក់ទំនង​ប្រកបដោយ​ភាព​វិជ្ជមាន​ជាមួយនឹង ប្រទេស​ចិន នៅ​អំឡុង​ពេល​ដែល​លោក ធ្វើ​ទស្សនកិច្ច ទៅ​រដ្ឋធានី​ប៉េកាំង​ពេល​ក្រោយ​។ នេះ​បើ​យោង​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ិនហួ​។​ ​អ្នកនាំពាក្យ​នៃ​សេត​វិមាន ថ្លែងឲ្យដឹងថា ចាប់ពី ថ្ងៃទី​១៣ ដល់​១៨ ខែ​កុម្ភៈ ខាងមុខ…

Lee Seong-min ក្លាយ​ជា​និម្មិត​សញ្ញា​សិច​នៅ​កូរ៉េ​ខា​ត្បូង​ (Video Inside)

​នាង Clara អាយុ ២៨ ឆ្នាំ ជា​តារា​ម៉ូ​ដែល និង​សម្តែង​របស់​កូរ៉េខាងត្បូង ដែល​មាន​ឈ្មោះ​ពិត​ថា Lee Seong-min ដោយ​លេចមុខ​ក្នុងស្ថានភាព​ឈុតខ្មៅ បញ្ចេញ​ដើមទ្រូង​ទ្រ​លុក និង​បណ្តា​រូបភាព​សិច​ស៊ី​ជាច្រើន ហាក់បីដូច​ជា​មេរោគ​ដំណើរការ​យ៉ាង​លឿន ទៅកាន់ បណ្តាញ​សង្គម និង​អ្នក​និយម​លេង​អ៊ី​ន​ធឺ​ណេត ដោយ​នាង​កំពុង​តែ​ក្លាយ​ជា​និម្មិត​សញ្ញា​សិច សម្រាប់​បុរសៗ​។​ ​រូបភាព…

ប្រេង​ប្រមាណ ​១៦៤​តោន​បាន​ធ្លាយ​ចូល​សមុទ្រ​

កូរ៉េខាងត្បូង៖ កប៉ាល់ដឹកប្រេងដែលបានបុកស្ពានរបស់កំពង់ផែ Yeosu​ បាន​ធ្លាយ​ប្រេង​ប្រមាណជា​​ ១៦៤​តោន​។​ នេះ​បើយោង​តាម​ការ​សន្និដ្ឋាន​ជា​ជំហ៊ាន​ដំបូង​របស់​មន្ត្រី​ឆ្មាំ​សមុទ្រ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ។​ កាលពីវេលាម៉ោង ៩និង៣៥នាទីព្រឹក ថ្ងៃទី៣១ខែកមរា ឆ្នាំ ២០១៤ កន្លង​ទៅ​នេះមានកប៉ាល់ដឹងប្រេងមួយរបស់សិង្ហបុរី បាន​បុក​ជា​មួយ​នឹង​ស្ពាន​កំពង់​ផែ Yeosu ដែលស្ថិតនៅភាគខាងត្បូងនៃប្រទេសកូរ៉េខាងត្បូង ដែលបានកំពុបប្រេងជា​ច្រើន​ ហើយ​តាម​ការ​ប៉ាន់​ប្រមាណ​គឺមានចំនួន ១៦៤តោន។ លោក Kim…

​ហុងកុង​ជា​ទីក្រុង​ដែល​មាន​អ៊ីនធើណែត​លឿន​បំផុត

speedtest.net ជា​គេហទំព័រ​មួយ​ធ្វើ​ការ​សាកល្បង​ និង​ប្រៀប​ធៀប​ទៅ​លើ​ល្បឿន​​នៃ​អ៊ីន​ធើណែត​​នៅ​ជុំវិញ​​ពិភព​លោក​ ដោយ​នៅ​ពេល​នេះ ​បាន​ធ្វើ​ការ​ Update នូវចំណាត់ថ្នាក់ប្រទេសដែលមានអ៊ីនធើណែត​លឿន​ជាងគេ​ក្នុងចំណោមប្រទេសទាំង ១៨៦នៅជុំវិញពិភពលោក។ ក្រោយពីធ្វើការសាកល្បងអស់រាប់លានដង ចាប់ពីថ្ងៃទី២៨ខែឧសភា ឆ្នាំ ២០១១ ដល់ថ្ងៃទី២៦ខែ​វិច្ឆិកា​ឆ្នាំ ២០១៣ បានបង្ហាញថា ហុងកុង ជាតំបន់​ដែល​មាន​អ៊ីនធើណែត​​លឿងជាគេបំផុត រហូតដល់ 71.03Mbps បន្ទាប់ពីសិង្ហបុរី…