កូរ៉េខាងជើង បាញ់សាកល្បងមីស៊ីល ២គ្រាប់បន្ថែមទៀត ដែលជាជុំទី៦

(សេអ៊ូល)៖ កូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែមករានេះ បានបាញ់សាកល្បងមីស៊ីលចំនួន ២គ្រាប់បន្ថែមទៀត ដែលនេះជាការធ្វើតេស្ដមីស៊ីល ជាលើកទី៦ នៅក្នុងខែមករានេះ។ នេះបើតាមយោធាកូរ៉េខាងត្បូង។ យោធាកូរ៉េខាងត្បូងបានឱ្យដឹងទៀត មីស៊ីលដែលកូរ៉េខាងជើងបាញ់សាកល្បង ទំនងជាមីស៊ីលបាលីស្ទីក ហើយការធ្វើតេស្ដធ្វើឡើងនៅម៉ោង ៨៖០០នាទីព្រឹកថ្ងៃព្រហស្បតិ៍នេះ (ម៉ោងនៅទីក្រុងសេអ៊ូល) ចេញពីតំបន់ Hamhung ស្ថិតនៅតំបន់ឆ្នេរសមុទ្រភាគខាងកើតរបស់កូរ៉េខាងជើង។…

ខ្សែភាពយន្តកូរ៉េជះឥទ្ធិពលខ្លាំង! ធ្វើឲ្យប្រទេសនេះបំបែកកំណត់ត្រា លក់មីដាច់ខ្លាំង

(កូរ៉េ)៖ ខ្សែភាពយន្តរបស់កូរ៉េខាងត្បូង ពិតជាបានជិះឥទ្ធិពលមិនធម្មតាឡើង លើទស្សនិកជនទូទាំងពិភពលោក ជាពិសសដោយសារតែក្នុងរឿងនីមួយៗរបស់កូរ៉េ បង្ហាញពីការបរិភោគមី ទើបធ្វើឲ្យអ្នកមើលទប់អារម្មណ៍មិនបាន រហូតមានអ្នកខ្លះមើលហើយ ចង់ហូបមីតាមក៏មាន។ ផ្អែកតាមសេវាគយកូរ៉េខាងត្បូងបានឲ្យដឹងថា ប្រទេស កូរ៉េខាងត្បូងបាននាំចេញមីកញ្ចប់ក្នុងទំហំទឹកប្រាក់ជិត ៦០៨លានដុល្លារ ដែលជាតួលេខខ្ពស់បំបែកកំណត់ត្រា នៅក្នុងរយៈពេល១១ខែដំបូងនៃឆ្នាំ២០២១ និងកើនឡើងជាង ១០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០។ ទីផ្សារដែលស្រូបយកមីកញ្ចប់កូរ៉េខាងត្បូងច្រើនជាងគេ គឺទីផ្សារប្រទេសចិន…

កូរ៉េខាងជើង បង្ហាញចេតនាធ្វើតេស្ដអាវុធនុយក្លេអ៊ែរ និងមីស៊ីល ICBM ឡើងវិញ

(សេអ៊ូល)៖ កូរ៉េខាងជើង នឹងពង្រឹងសមត្ថភាពការពារជាតិរបស់ខ្លួន ឱ្យកាន់តែខ្លាំងក្លា ដើម្បីទប់ទល់ជាមួយសហរដ្ឋអាមេរិក ហើយនឹងពិចារណាចាប់ផ្ដើមឡើងវិញនូវរាល់សកម្មភាពដែលកំពុងត្រូវបានផ្អាកជាបណ្ដោះអាសន្ន។ នេះបើតាមសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA។ ការលើកឡើងរបស់ KCNA ហាក់ដូចជាចង់សំដៅទៅលើការធ្វើតេស្ដអាវុធនុយក្លេអ៊ែរ និងមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM។ ស្ថានការណ៍នៅលើ ឧបទ្វីបកូរ៉េបានឡើងកម្ដៅសាជាថ្មី បន្ទាប់ពីសហរដ្ឋអាមេរិកប្រកាសដាក់ទណ្ឌកម្មឆ្លើយតបទៅនឹងការធ្វើតេស្ដការធ្វើមីស៊ីលជាបន្តបន្ទាប់ពីសំណាក់ ទីក្រុងព្យុងយ៉ាង។ នៅក្នុងបទចារណកថារបស់ខ្លួន KCNA ក៏បានរិះគន់ផងដែរលើសកម្មភាពអរិភាពរបស់សហរដ្ឋអាមេរិក…

កូរ៉េខាងជើង ធ្វើតេស្ដបាញ់មីស៊ីល ២គ្រាប់ ជាសារឆ្លើយតបទៅនឹងទណ្ឌកម្ម របស់សហរដ្ឋអាមេរិក

(សេអ៊ូល)៖ កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលបាលិស្ទីគយ៉ាងហោច ២គ្រាប់ នៅថ្ងៃសុក្រនេះដែលជាការធ្វើតេស្ដលើកទី៣ ក្នុងរយៈពេលត្រឹមតែ២សប្ដាហ៍ និងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីរិះគន់ការដាក់ទណ្ឌកម្មពីសំណាក់សហរដ្ឋអាមេរិក។ បើតាមយោធាកូរ៉េខាងត្បូង, មីស៊ីលទាំង២គ្រាប់ដែលកូរ៉េខាងជើងបានធ្វើតេស្ដគឺជាប្រភេទមីស៊ីលបាលិស្ទីគរយៈចម្ងាយខ្លី (SRBM) និងត្រូវបានបាញ់ចេញពីខេត្ត ព្យុងហ្កាន់ ខាងជើង (North Pyongan) ឆ្ពោះទៅកាន់តំបន់ឆ្នេរភាគខាងកើតនៃប្រទេស។ ដោយឡែក លោក Kim…

កូរ៉េខាងជើង បាញ់សាកល្បងមីស៊ីលជាលើកទី២ ក្នុងពេលមិនដល់មួយសប្ដាហ៍

(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូង នៅថ្ងៃអង្គារ ទី១១ ខែមករានេះបានឱ្យដឹងថាកូរ៉េខាងជើងទំនងជាបានបាញ់សាកល្បងមីស៊ីលបាលិស្ទីគមួយគ្រាប់ ដែលនេះការធ្វើ តេស្ដលើកទី២ ក្នុងពេលមិនដល់មួយសប្ដាហ៍ផង បន្ទាប់ពីប្រទេសឯកោមួយនេះចេញមុខទទួលស្គាល់ការធ្វើតេស្ដមីស៊ីលល្បឿនលឿនជាងសំឡេង។ បើតាមយោធាកូរ៉េខាងត្បូង មីស៊ីលដែលគេសង្ស័យថាជាប្រភេទមីស៊ីលបាលិស្ទីគខាងលើ ត្រូវបានបាញ់ចេញនៅក្នុងទឹកដីកូរ៉េខាងជើង ប្រហែលជាម៉ោង ៧៖២៧នាទីព្រឹក ថ្ងៃអង្គារនេះ ឆ្ពោះទៅកាន់តំបន់ឆ្នេរភាគខាងកើតរបស់ខ្លួន។ ដោយឡែក រដ្ឋាភិបាលទីក្រុងតូក្យូ ក៏បានរាយការណ៍ដែរថាមីស៊ីលនេះបានធ្លាក់នៅ ខាងក្រៅតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ជប៉ុន។…

អែមណាស់! លោកតាចាស់ក្នុងរឿង «Squid Game» ឈ្នះពានមាសតារាឆ្នើមប្រចាំឆ្នាំ២០២២

(កូរ៉េ)៖ តារាសម្ដែងវ័យចំណាស់មកពីកូរ៉េខាងត្បូង Oh Yeong Su ទទួលបានពានមាសជាតារាឆ្នើមក្នុងឆ្នាំ២០២២នៅក្នុងរឿង S«quid Game» នេះយោងតាមសារព័ត៌មានកូរ៉េ all k-pop បានចុះផ្សាយ។ នៅថ្ងៃទី ៩ ខែមករា ព្រឹត្តិការណ៍ «Golden Globes» ប្រចាំឆ្នាំលើកទី ៧៩…

កូរ៉េខាងជើង បាញ់សាកល្បងមីស៊ីលបាលិស្ទីគ ធ្លាក់ចូលក្នុងសមុទ្រ ក្រោយលោក គីម សន្យាពង្រឹងសមត្ថភាពយោធា

(សេអ៊ូល)៖ កូរ៉េខាងជើងទំនងជាបានបាញ់សាកល្បងមីស៊ីលបាលីស្ទីកមួយគ្រាប់ធា្លក់ចូលក្នុងសមុទ្រ នៅព្រឹកថ្ងៃពុធនេះ ដែលនេះជាការធ្វើតេស្ដមីស៊ីលលើកដំបូង បំផុតរបស់ទីក្រុងព្យុងយ៉ាង ក្នុងឆ្នាំ២០២២នេះ។ នេះបើតាមក្រុមមន្ត្រីយោធាជប៉ុន និងកូរ៉េខាងត្បូង។ យោធាកូរ៉េខាងត្បូង និងកងកម្លាំងស្វ័យការពារជប៉ុន បានឱ្យដឹងថាអាវុធដែលត្រូវបានកូរ៉េខាងជើងបាញ់សាកល្បង ទំនងជាមីស៊ីលបាលីស្ទីគ និងបានធ្លាក់ចូល សមុទ្រខាងកើត នៃឧបទ្វីបកូរ៉េ នៅម៉ោងប្រហែល ៨៖១០នាទីព្រឹក ថ្ងៃពុធនេះ។ ក្រោយការធ្វើតេស្ដមីស៊ីលនេះដែរ រដ្ឋាភិបាលកូរ៉េខាងត្បូងបានកោះប្រជុំក្រុមប្រឹក្សា…

លោក មូន ចែអ៉ីន សន្យាប្រើឱកាសចុងក្រោយនៃអាណត្តិរបស់លោក ស្វែងរកសន្តិភាពជាមួយកូរ៉េខាងជើង

(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៉ីន បានសន្យាថានឹងប្រើប្រាសឱកាសចុងក្រោយនៃអាណត្តិរបស់លោកនៅសល់ប៉ុន្មានខែទៀតនេះ ដើម្បីស្វែងរកកិច្ចព្រមព្រៀងសន្តិភាពជាមួយកូរ៉េខាងជើង។ ការសន្យាខាងលើធ្វើឡើងនៅក្នុងសុន្ទរកថាឆ្នាំថ្មី ដែលត្រូវជាលើកចុងក្រោយរបស់លោក មូន ចែអ៉ីន មុននឹងអាណត្តិជាប្រធានាធិបតីកូរ៉េខាងត្បូងរយៈពេល ៥ឆ្នាំរបស់លោក ត្រូវបញ្ចប់នៅខែឧសភា ឆ្នាំ២០២២នេះ និងបន្ទាប់ពីនៅក្នុងសុន្ទរកថាឆ្នាំថ្មីកាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ, មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន…

Update: អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី Park Geun-hye ត្រូវបានដោះលែងហើយ ក្រោយជាប់ពន្ធនាគារជិត ៥ឆ្នាំ

(សេអ៊ូល)៖ អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី Park Geun-hye ត្រូវដោះលែងឱ្យមានសេរីភាពឡើងវិញចេញពីពន្ធនាគារ កាលពីយប់ថ្ងៃព្រហស្បតិ៍ ឈានចូល ថ្ងៃសុក្រនេះ បន្ទាប់ពីបានអនុវត្តទោសជាប់ពន្ធនាគារអស់រយៈពេល ៤ឆ្នាំ និង៩ខែ ពីបទប្រព្រឹត្តអំពើពុករលួយ។ លោកស្រី Park Geun-hye មានអាយុ៦៩ឆ្នាំ ត្រូវបានតុលាការកូរ៉េខាងត្បូងកាត់ទោសដាក់ពន្ធនាគារ ២២ឆ្នាំ រាប់ចាប់តាំងពីខែមីនា…

អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី Park Geun-hye នឹងត្រូវដោះលែងឱ្យមានសេរីភាពឡើងវិញ នៅយប់ថ្ងៃព្រហស្បតិ៍នេះ!

(សេអ៊ូល)៖ អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី Park Geun-hye នឹងត្រូវដោះលែងឱ្យមានសេរីភាពឡើងវិញចេញពីពន្ធនាគារ នៅយប់ថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពី បានអនុវត្តទោសជាប់ពន្ធនាគារអស់រយៈពេល ៤ឆ្នាំ និង៩ខែ ពីបទប្រព្រឹត្តអំពើពុករលួយ។ លោកស្រី Park Geun-hye មានអាយុ៦៩ឆ្នាំ ត្រូវបានតុលាការកូរ៉េខាងត្បូងកាត់ទោសដាក់ពន្ធនាគារ ២២ឆ្នាំ រាប់ចាប់តាំងពីខែមីនា ឆ្នាំ២០១៧មក…