លោក Park Hang-seo៖ កីឡាករវៀតណាមមានបច្ចេកទេសល្អដូចកូរ៉េខាងត្បូង

លោក Park Hang-seo គ្រូបង្វឹកថ្មីរបស់ជម្រើសជាតិវៀតណាមដែលទើបតែងតាំង បានសរសើរកូនក្រុមរបស់គាត់ថាមានបច្ចេកទេសល្អដូចកីឡាករកូរ៉េខាងត្បូង ប៉ុន្តែក៏ត្រូវការពេលវេលាបន្ថែមទៀតសម្រាប់ពួកគេដើម្បីអភិវឌ្ឍយុទ្ធសាស្រ្តនិងកម្លាំងរាងកាយ។ លោក Park និងក្រុមរបស់លោកបានចូលរួមវគ្គហ្វឹកហាត់នៅទីក្រុងហាណូយសម្រាប់វគ្គជម្រុះនៃព្រឹត្តិការណ៍ AFC Asian Cup ឆ្នាំ 2019 យ៉ាងសំខាន់ជាមួយប្រទេសអាហ្វហ្គានីស្ថាន សម្រាប់ជំនួបនាថ្ងៃអង្គារសប្តាហ៍ក្រោយ។ បុរសសញ្ជាតិកូរ៉េ បានលើកឡើងថា៖ “ខ្ញុំអាចនិយាយបានថាកីឡាករវៀតណាមមានបច្ចេកទេសដ៏អស្ចារ្យដែលអាចប្រៀបធៀបជាមួយកីឡាករកូរ៉េខាងត្បូង។ នៅក្នុងលក្ខខណ្ឌនៃយុទ្ធសាស្រ្តនេះកីឡាករនៅតែមិនទាន់ទទួលបានមេរៀនរបស់ខ្ញុំ…

Son ស៊ុត២គ្រាប់យ៉ាងអស្ចារ្យលើក្រុមខ្លាំង កូឡុំប៊ី

ខ្សែប្រយុទ្ធ ដ៍មានប្រជាប្រិយភាព Heung-Min Son របស់ក្រុម Tottenham Hotspur អាចរកបាន ២គ្រាប់​ឲ្យកូរ៉េខាងត្បូង ក្នុងការផ្តួលក្រុមខ្លាំងមកពីអាមេរិកឡាទីន កូឡុំប៊ី ក្នុងលទ្ធផល ២-១ ។ បន្ទាប់ពីការចាញ់ប្រកួតមិត្តភាព ក្រៅដី ៣ប្រកួតកន្លងមក កូរ៉េខាងត្បូង បានស្តារមុខមាត់បានឡើងវិញហើយ ដោយមកបំបាក់ក្រុមជើងខ្លាំងកូឡុំប៊ី…

នាវាចម្បាំងផ្ទុកយន្តហោះអាមេរិកចំនួន ៣ គ្រឿង នឹងធ្វើសមយុទ្ធដែនទឹករួមគ្នា នៅជិតឧបទ្វីបកូរ៉េ

កូរ៉េៈ​ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃព្រហស្បតិ៍នេះ បានរាយការណ៍ថា នាវាចម្បាំងផ្ទុកយន្ដហោះរបស់អាមេរិកចំនួន ៣ គ្រឿង គ្រោងនឹងធ្វើសមយុទ្ធរួមគ្នាជាច្រើន នៅក្នុងដែនទឹកសមុទ្រ ក្បែរឧបទ្វីបកូរ៉េ នៅចុងសប្តាហ៍នេះ។ នេះបើយោងតាមសារព័ត៌មានចិនស៊ិន ចេញផ្សាយនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧។ ប្រភពដដែល បានបញ្ជាក់ថា នាវាចម្បាំងផ្ទុកយន្តហោះអាមេរិក នឹងធ្វើសមយុទ្ធរួមគ្នានៅដែនទឹកអន្តរជាតិ ក្បែរឧបទ្វីបកូរ៉េ…

លោក ត្រាំ ព្រមានកូរ៉េខាងជើងកុំឲ្យមើលស្រាលអាមេរិក ឬគិតចង់សាកល្បងនឹងក្រុងវ៉ាស៊ីនតោនឲ្យសោះ

អាមេរិកៈ នៅក្នុងសុន្ទរកថាមួយ មុនពេលកិច្ចប្រជុំរដ្ឋសភាកូរ៉េខាងត្បូង ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានកូរ៉េខាងជើងថា កុំឲ្យមើលស្រាលអាមេរិក ឬគិចចង់សាកល្បងជាមួយខ្លួននោះ ខណៈរូបលោក បាននិយាយថា អាមេរិកនឹងការពារសន្តិសុខ ក៏ដូចជាស្ថេរភាពនៅក្នុងប្រទេសរបស់ខ្លួន។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៧។ ក្នុងនោះលោក…

ប្រធានាធិបតិអាមេរិក ប្រាប់ឲ្យកូរ៉េខាងជើងចូលមកអង្គុយតុចរចា ខណៈខ្លួនរៀបចំបង្កើនកម្លាំងយោធា នៅតំបន់កំពុងមានជម្លោះ

អាមេរិកៈ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា កូរ៉េខាងជើងត្រូវតែសម្រេចកិច្ចព្រមព្រៀងមួយ ជាមួយអាមេរិក ស្តីពីការបោះបង់អាវុធនុយក្លេអ៊ែររបស់ខ្លួន ដោយលោកនឹងទទួលយកការសម្រុះសម្រួល ជាមួយក្រុងព្យុងយ៉ាង បន្ទាប់ពីមានការគំរាមកំហែងដាក់គ្នា អស់រយៈជាច្រើនខែកន្លងមក។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៧។ អំទ្បុងពេលនៃការអត្ថាធិប្បាយរបស់លោក ត្រាំ កាលពីថ្ងៃអង្គារនៅទីក្រុងសេអ៊ូល…

កូរ៉េខាងជើង នឹងបង្កើនអានុភាពនុយក្លេអ៊ែរ ដើម្បីប្រឆាំងនឹងអាមេរិក

កូរ៉េៈ នៅក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មកកាន់កូរ៉េខាងត្បូង បានធ្វើឲ្យកូរ៉េខាងជើងបញ្ជាក់សាជាថ្មី នូវការប្តេជ្ញាចិត្តរបស់ពួកគេ ដើម្បីបង្កើនសមត្ថភាពនុយក្លេអ៊ែរ ដើម្បីប្រឆាំងអាមេរិក និងសម្ព័ន្ធមិត្តរបស់មហាអំណាចមួយនេះ ខណៈដែលភាពតានតឹងនៅឧបទ្វីបកូរ៉េ បានឈានចូលដល់រយៈពេលខែ ៧ កន្លងមកនេះ មិនមានសញ្ញានៃការដោះស្រាយបានទ្បើយ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៨ ខែវិច្ឆកា…

កូរ៉េខាងជើង ព្រមានប្រធានាធិបតីអាមេរិក ជុំវិញការប្រើពាក្យសម្ដីមិនចេះក្រែង

កូរ៉េៈ រដ្ឋាភិបាលក្រុងព្យុងយ៉ាង កាលពីថ្ងៃអាទិត្យ បានព្រមានប្រឆាំងទៅនឹងការប្រើពាក្យសម្ដីមិនចេះក្រែងរបស់ លោក ដូណាល់ ត្រាំ នៅអំទ្បុងពេលចាប់ផ្តើមដំណើរទស្សនកិច្ចប្រធានាធិបតិអាមេរិក មកកាន់តំបន់អាស៊ី ទាក់ទងនឹងការគំរាមកំហែងអាវុធនុយក្លេអ៊ែរ របស់ក្រុងព្យុងយ៉ាង។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៧។ កាសែតរដ្ឋ​កូរ៉េ​ខាងជើង Rodong…

ខ្សែបម្រើប្រយុទ្ធអាសុី រកបាន ៣ពិន្ទុ ឲ្យក្រុម Spur

កីឡាករអាសុីរបស់កូរ៉េខាងត្បូង Heung-Min Son រកបានមួយគ្រាប់ឲ្យក្រុមមាន់ខ្នាយមាស Tottenham Hotspur យកឈ្នះ Crystal Palace ដោយលទ្ធផល ១ទល់០ នឹងទទួលបាន ៣ពិន្ទុ បន្ថែមបន្តឈរដំណែងកំពូលតារាងទាំង៤។ ជាក់ស្តែងកីឡាករវ័យ ២៥ឆ្នាំរូបនេះ តែងរកគ្រាប់បាល់បានជារឿយៗ ក្រុមមាន់ខ្នាយមាស។ នៅក្នុងការប្រកួតនេះក្រុមទាំងពីរបានធ្វើការវាយសម្រុកគ្នាទៅវិញទៅមក រហូតឈានដល់នាទី…

លោក ត្រាំ នឹងបន្តបង្កើនសម្ពាធសេដ្ឋកិច្ច និងនយោបាយអន្តរជាតិលើកូរ៉េខាងជើង ជុំវិញរឿងគំរាមកំហែងនុយក្លេអ៊ែ

អាមេរិកៈ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នឹងស្វែងរកការបង្កើនសម្ពាធសេដ្ឋកិច្ច និងនយោបាយអន្តរជាតិ ទៅលើប្រទេសកូរ៉េខាងជើង នៅអំទ្បុងពេលដំណើរទស្សនកិច្ចរបស់លោក មកកាន់ប្រទេសជប៉ុន កូរ៉េខាងត្បូង និងចិន ចំពេលមានភាពតានតឹងនុយក្លេអ៊ែរ បន្ទាប់ពីលោក ត្រាំ បានច្រានចោលការអំពាវនាវឲ្យមានកិច្ចចរចារផងនោះ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៧។…

កូរ៉េខាងត្បូង ព្រួយបារម្ភរឿងយោធាជប៉ុនកាន់តែខ្លាំងក្លា ខណៈមានកិច្ចសហប្រតិបត្តិការ ជាមួយអាមេរិក និងជប៉ុន ប្រឆាំងកូរ៉េខាងជើង

កូរ៉េៈ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន បាននិយាយថា វាពិតជាសំខាន់ណាស់​ ក្នុងការឲ្យមានកិច្ចសហប្រតិបត្តិការ រវាងកូរ៉េខាងត្បូង អាមេរិក និងជប៉ុន ប៉ុន្តែលោកមិនជឿទាល់តែសោះថា ក្រុងតូក្យូតម្រូវការផ្នែកយោធា ដ៏ខ្លាំងក្លាមួយ ដើម្បីជួយដោះស្រាយភាពតានតឹង នៅលើឧបទ្វីបកូរ៉េនោះ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia…