កូរ៉េខាងជើង ដៀលលោក ត្រាំ ថា ជាមនុស្សវង្វេងស្មារតីមិនដឹងខ្លួន ហើយឆ្កួតទៅនឹងសង្គ្រាមនុយក្លេអ៊ែរ

កូរ៉េៈ សេចក្តីថ្លែងការណ៍ថ្មីមួយ របស់សារព័ត៌មានរដ្ឋកូរ៉េខាងជើង បានចោទប្រកាន់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថា កំពុងកើតជំងឺវង្វេងស្មារតី ដែលត្រូវការឲ្យមានថ្នាំ ដើម្បីព្យាបាលរោគផ្លូវចិត្តរបស់លោក និងថែមទាំងបានរិះគន់យ៉ាងខ្លាំង ចំពោះដំណើរទស្សនកិច្ចជាផ្លូវការលើកដំបូងរបស់លោក ទៅកាន់តំបន់អាស៊ីនាពេលខាងមុខទៀតផង។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០២ ខែវិច្ឆកា ឆ្នាំ២០១៧។ សេចក្តីថ្លែងការណ៍ដដែល…

ខណៈធ្វើឲ្យមានភាពតានតឹងដល់ចិន និងរុស្ស៊ី កូរ៉េខាងត្បូង នឹងមិនបន្តដំឡើងប្រព័ន្ធការពារ ប្រឆាំងមីស៊ីលបន្ថែមទៀតនោះទេ

កូរ៉េៈ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Kang Kyung-wha បានប្រាប់សមាជិកសភា កាលពីថ្ងៃចន្ទថា ក្រុងសេអ៊ូល នឹងមិនបន្តដំណើរការដាក់ពង្រាយប្រព័ន្ធការពារ ប្រឆាំងមីស៊ីល (THAAD) បន្ថែមទៀតនោះទេ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧។ កាលពីខែឧសភា ឆ្នាំ២០១៧ យោធាអាមេរិក…

កូរ៉េខាងជើង រៀបចំធ្វើសមយុទ្ធ និងជម្លៀសប្រជាជនចេញពីទីក្រុង ខណៈអាមេរិកបង្កើនការគំរាមកំហែង

កូរ៉េៈ ប្រភពព័ត៌មានជាច្រើន បានឲ្យដឹងថា កូរ៉េខាងជើង កំពុងរៀបចំធ្វើសមយុទ្ធ និងជម្លៀសប្រជាជនចេញដ៏ធំធេង ដែលមិនធ្លាប់មានពីមុនមកនៅតាមទីក្រុង និងទីប្រជុំជនតាមបណ្តោយឆ្នេរសមុទ្រ ភាគខាងកើតនៃប្រទេស ខណៈភាពតានតឹងរវាងអាមេរិក និងក្រុងព្យុងយ៉ាងនៅតែបន្តកើនឡើង។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧។ កាសែតកូរ៉េខាងត្បូង បានរាយការណ៍ថា ពលរដ្ឋកូរ៉េខាងជើង បានអនុវត្តការចាកចេញពីផ្ទះសម្បែងរបស់ខ្លួន…

Egy៖ យើងនឹងខំឲ្យអស់ពីសមត្ថភាពនៅវគ្គជម្រុះ AFC U-19 Championship 2018 បើទោះជាប្រកួតកំដររោងក៏ដោយ

កីឡាករ Egy Maulana Vikri របស់ក្រុមជម្រើសជាតិឥណ្ឌូនេស៊ី បានត្រៀមខ្លួនរួចរាល់ហើយដើម្បីធ្វើការប្រកួតប្រជែងសម្រាប់ក្រុមរបស់គាត់ក្នុងវគ្គជម្រុះ AFC U-19 Championship 2018 ដែលនឹងប្រព្រឹត្តទៅនៅចន្លោះថ្ងៃទី ៣១ ខែតុលា ដល់ថ្ងៃទី ០៨ វិច្ឆិកា នៅប្រទេសកូរ៉េខាងត្បូង។ បើទោះបីជាការប្រកួតជម្រុះនេះគ្រាន់តែជាការដកស្រង់បច្ចេកទេសសម្រាប់ U-19 ឥណ្ឌូនេស៊ីប៉ុណ្ណោះ…

យន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរអាមេរិក B-2 ហោះមកកាន់តំបន់ប៉ាស៊ីហ្វិក មុនដំណើរទស្សនកិច្ចរបស់លោក ត្រាំ ទៅកាន់ទ្វីបអាស៊ី

អាមេរិកៈ យន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ B-2 របស់អាមេរិក បានធ្វើបេសកកម្មរយៈពេលវែងមួយ នៅលើមហាសមុទ្រប៉ាស៊ីហ្វិក ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុងវ៉ាស៊ីនតោន ចំពោះសម្ព័ន្ធមិត្តអាស៊ីរបស់ខ្លួន ចំពេលដែលមានការព្រួយបារម្ភពីបញ្ហាកូរ៉េខាងជើង នៅមុនពេលដំណើរទស្សនកិច្ចរបស់លោក ដូណាល់ ត្រាំ ទៅកាន់តំបន់នោះ។ នេះបើយោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧។ វត្តមាននៃយន្តហោះនេះ គឺស្របតាមរដ្ឋមន្ត្រីការពារជាតិអាមេរិក…

កូរ៉េខាងត្បូង នឹងអភិវឌ្ឍមីស៊ីលផ្លោងដ៏មានអនុភាពបន្ថែមទៀត

កូរ៉េៈ កងយោធាកូរ៉េខាងត្បូង គ្រោងនឹងអភិវឌ្ឍមីស៊ីល ដែលមានអនុភាពបំផុតបន្ថែមទៀត ខណៈមើលឃើញពីលទ្ធភាព អាចផ្ទុះសង្គ្រាមជាមួយកូរ៉េខាងជើង។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧។ តាមរបាយការណ៍របស់ក្រសួងការពារជាតិ បានឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន…

កូរ៉េខាងត្បូង ស្នើឲ្យលោក ត្រាំ ធ្វើដំណើរទស្សនកិច្ចមកកាន់មូលដ្ឋានទ័ពអាមេរិក នៅក្នុងប្រទេសខ្លួន

កូរ៉េៈ ខុទ្ទកាល័យប្រធានាធិបតីកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា ខ្លួនបានស្នើដល់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឲ្យទៅទស្សនានៅមូលដ្ឋានយោធាអាមេរិក ក្នុងទីក្រុង Pyeongtaek ដែលមានចម្ងាយប្រហែល ៦០ គីឡូម៉ែត្រ ពីភាគខាងត្បូងទីក្រុងសេអ៊ូល ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃរបស់លោក មកកាន់ប្រទេសកូរ៉េខាងត្បូង។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៦ ខែតុលា…

អាមេរិក ជប៉ុន និងកូរ៉េខាងត្បូង ចាប់ផ្តើមធ្វើសមយុទ្ធបាញ់មីស៊ីល រយៈពេល ២ថ្ងៃ នៅលើឧបទ្វីបកូរ៉េ

កូរ៉េៈ យោធាកូរ៉េខាងត្បូង និងជប៉ុន កំពុងធ្វើសមយុទ្ធបាញ់មីស៊ីលរួមគ្នា រយៈពេល ២ថ្ងៃ នៅលើឧបទ្វីបកូរ៉េ ដើម្បីបង្កើនសមត្ថភាពកងទ័ពជើងទឹករបស់ពួកគេ នៅក្នុងការការពារខ្លួន និងតាមដានសកម្មភាពបង្កហេតុណាមួយ ជាមួយនឹងការបាញ់មីស៊ីលផ្លោងដ៏មានសក្ដានុពល ពីសំណាក់កូរ៉េខាងជើង។ នេះបើយោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧។ សមយុទ្ធបាញ់កាំជ្រួចមីស៊ីលនេះ បានចាប់ផ្តើមនៅថ្ងៃអង្គារនេះ រហូតដល់ថ្ងៃពុធ…

ធារី ចន្ថាប៊ីន និយាយអ្វីខ្លះក្រោយ Leonardo Vitorino ឈប់ដឹកនាំជម្រើសជាតិកម្ពុជា

ខ្សែមប្រើការពារ ធារី ចន្ថាប៊ីន បានធ្វើការកោតសរសើរចំពោះអតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាលោក Leonardo Vitorino បន្ទាប់ពីគ្រូប្រេស៊ីល បានចាកចេញឈប់ដឹកនាំក្រុមនេះ កាលពីថ្ងៃព្រហស្បតិ៍។ កីឡាករកូនកាត់ខ្មែរបារាំង បាននិយាយថា៖ «ខ្ញុំសូមអរគុណដល់លោកគ្រូ Leonardo Vitorino និងបុគ្គលិកគ្រូបង្វឹកពីររូបរបស់គាត់ ចំពោះការខិតខំនិងព្យាយាមជួយបាល់ទាត់កម្ពុជាតាមដែលពួកគាត់អាចធ្វើបាន»។ “ខ្ញុំពិតជាសោកស្តាយណាស់ព្រោះខ្ញុំដឹងថាពួកគាត់ ចង់ផ្តល់ឱ្យនូវអ្វីដែលល្អបំផុត ប៉ុន្តែកីឡាករមិនអាចទទួលបានលទ្ធផលដែលយើងគួរទទួលបាន។ ខ្ញុំសូមជូនពរដល់ពួកគាត់ទាំងអស់…

អ្នកប៉ងទិញ iPhone X តែលុយនៅស្ទើរ ឆ្នាំក្រោយអាចមានសង្ឃឹម

iPhone X គឺជាស្មាតហ្វូនដ៏អស្ចារ្យ និងទំនើបបំផុតមិនធ្លាប់របស់ក្រុមហ៊ុន Apple ដោយសារតែវាបានពាំនាំមកជាមួយលក្ខណៈ និងបច្ចេកវិទ្យាជាន់ខ្ពស់ថ្មីៗជាច្រើន ដែលធ្វើឱ្យអ្នកគាំទ្រផលិតផលស្មាតហ្វូនរបស់ក្រុមហ៊ុនអាមេរិកមួយនេះ លង់នឹងសម្រស់វាមិនតិចនោះទេ។ ប៉ុន្តែ គួរឱ្យស្តាយ កំពូលទូរសព្ទដែលអភិវឌ្ឍឡើងសម្រាប់អបអរខួបគម្រប់ ១០ ឆ្នាំនៃការបង្កើតវា គឺមានតម្លៃលក់ទាបបំផុតចាប់ផ្តើមពី ៩៩៩ ដុល្លារ ឯណោះ ដែលធ្វើឱ្យបេះដូងអ្នកគាំទ្រខ្ទេចខ្ទាំយ៉ាងខ្លាំង។ ទាក់ទងទៅនឹងតម្លៃដ៏ខ្ពស់កប់នេះ…