ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចែអ៉ីន លើកឡើងជាថ្មីនូវសំណើយាង សម្ដេចប៉ាបបំពេញទស្សនកិច្ច ទៅកូរ៉េខាងជើង

(សេអ៊ូល)៖ រដ្ឋមន្ត្រីបង្រួបង្រួមជាតិកូរ៉េខាងត្បូង លោក Lee In-young បាននិយាយថាដំណើរទស្សនកិច្ចរបស់សម្ដេចសង្ឃកាតូលិកប៉ាបហ្រ្វង់ស៊ីស ទៅកាន់ប្រទេស កូរ៉េខាងជើង គឺវាអាស្រ័យទាំងស្រុងទៅលើការសម្រេចចិត្តរបស់ទីក្រុងព្យុងយ៉ាង។ លោក Lee In-young ធ្វើការកត់សម្គាល់បែបនេះ បន្ទាប់ពីលោកប្រធានាធិបតី មូន ចែអ៉ីន បានលើកឡើងជាថ្មីនូវសំណើផ្លូវការមួយ អញ្ជើញសម្ដេចប៉ាបបំពេញទស្សនកិច្ច ទៅកាន់កូរ៉េខាងជើង នៅក្នុងជំនួបមួយនៅឯបុរីវ៉ាទីកង់កាលពីសប្ដាហ៍មុន។…

សម្ដេចតេជោ ហ៊ុន សែន បញ្ជាឱ្យមន្ដ្រីជំនាញ សហការជាមួយភាគីថៃ ដើម្បីបញ្ជូនវ៉ាក់សាំងកូវីដ-១៩ ទៅចាក់ជូនប្រជាពលរដ្ឋខ្មែរ នៅក្នុងប្រទេសថៃ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បាន បញ្ជាឱ្យមន្ដ្រីជំនាញរបស់កម្ពុជា សហការជាមួយភាគីថៃ បញ្ជូនវ៉ាក់សាំងកូវីដ-១៩ ទៅចាក់ជូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃ ដើម្បីជាផ្នែកមួយជួយការពារសុខុមាលភាពប្រជាពលរដ្ឋនៅក្រៅប្រទេស។ ថ្លែងក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ សម្រាប់អ្នកមានអាយុ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់សម្រាប់កុមារមានអាយុ៥ឆ្នាំ នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចអគ្គមហា…

អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Roh Tae-woo ទទួលមរណភាពហើយ ក្នុងវ័យ ៨៨ឆ្នាំ

(សេអ៊ូល)៖ អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Roh Tae-woo ដែលធ្លាប់បានដើរតួនាទីយ៉ាងខ្លាំងក្នុងការផ្លាស់ប្ដូររបបដឹកនាំកូរ៉េខាងត្បូងតាមបែបផ្ដាច់ការ មកជា ការបោះឆ្នោតតាមបែបប្រជាធិបតេយ្យបានទទួលមរណភាពហើយក្នុងវ័យ ៨៨ឆ្នាំ។ លោក Roh Tae-woo បានស្លាប់នៅឯមន្ទីរពេទ្យមួយក្នុងទីក្រុងសេអ៊ូល នៅថ្ងៃអង្គារនេះ។ លោក Roh Tae-woo ត្រូវបានគេរាយការណ៍ថាមានបញ្ហាសុខភាពជាបន្តបន្ទាប់ តាំងតែពីឆ្នាំ ២០០២មកម្ល៉េះ…

កូរ៉េខាងត្បូង នឹងចាប់ផ្ដើមរៀនរស់នៅជាមួយកូវីដ-១៩ ចាប់ពីខែវិច្ឆិកាក្រោយនេះតទៅ

(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចែអ៉ីន បាននិយាយថាប្រទេសរបស់លោកនឹងចាប់ផ្ដើមត្រឡប់ទៅរកជីវភាពតាមធម្មតាឡើងវិញបន្តិចៗម្ដង តាមរយៈ ការរៀនរស់នៅជាមួយ COVID-19 នៅខែវិច្ឆិកាខាងមុខនេះ ខណៈសម្រេចបាននូវអាត្រាចាក់វ៉ាក់សាំងបង្ការលើសក្នុងកម្រិតខ្ពស់។ នៅក្នុងសុន្ទរកថាមួយទៅកាន់សភាជាតិនៅថ្ងៃចន្ទនេះលោក មូន ចែអ៉ីនបានលើកឡើងថា «ដោយសារការចាក់វ៉ាក់សាំងបង្ការ សម្រេចបានលើស៧០ភាគរយនៃប្រជាជនសរុបប្រកបដោយស្ថិរភាព, យើងអាចនឹងចាប់ផ្ដើមវិលត្រឡប់ទៅជីវភាពរស់នៅតាមធម្មតា ដែលអាចនឹងចាប់ផ្ដើមអនុវត្តនៅ ខែវិច្ឆិកាខាងមុខ»។ តែទោះជាបែបនេះក្ដី,…

មិនធម្មតា! គ្រាន់តែរឿង «Squid Game» ផ្ទុះការគាំទ្រភ្លាម តួអង្គ តាណាំ មានការងារហូរចូលដូចទឹក

(បរទេស)៖ តារាសម្តែងមួយរូបនៅក្នុងរឿង «Squid Game» លោក Yeong-su Oh ដែលសម្តែងជាតួអង្គពាក់អាវលេខ ០០១ គឺ តាណាំ បានថ្លែងនៅក្នុងកម្មវិធីមួយរបស់កូរ៉េឈ្មោះ «How Do I Play» ថា លោកពិតជាពិបាកមែនទែន ក្នុងការដោះស្រាយជាមួយចំនួននៃការខលផ្តល់ឱកាសសម្តែងដល់លោក បន្ទាប់ពីប្រជាប្រិយរបស់តារាសម្តែងវ័យ…

Maddox មិនទាន់វិលទៅរៀននៅប្រទេសកូរ៉េវិញ ខណៈថ្មីនេះលេចវត្តមានចូលរួមសម្ពោធភាពយន្ត «Eternals» ជាមួយម្តាយ គឺ Angelina Jolie

(បរទេស)៖ ជាការពិតណាស់ Maddox ដែលមានឈាមជ័រជាជនជាតិខ្មែរ និងជាកូនចិញ្ចឹមរបស់កំពូលតារាហូលីវូដល្បីឈ្មោះ Angelina Jolie បានបន្តការសិក្សានៅក្នុងប្រទេសកូរ៉េខាងត្បូង តែយ៉ាងណា ដោយសារតែបញ្ហារីករាយរាលនៃជំងឺកូវីដ-១៩ បានធ្វើឲ្យ Maddox ហោះត្រឡប់ទៅសហរដ្ឋអាមេរិកវិញ។ រហូតមកទល់នឹងពេលនេះ Maddox នៅមិនទាន់ត្រឡប់ទៅកូរ៉េវិញនោះទេ ខណៈកាលពីពេលថ្មីៗនេះ បានបង្ហាញវត្តមានជាមួយម្តាយ និងប្អូនៗផ្សេងទៀត ក្នុងពិធីសម្ពោធភាពយន្ត…

កូរ៉េខាងជើង អះអាងថាការធ្វើតេស្ដមីស៊ីលរបស់ខ្លួន មិនមានគោលដៅលើសហរដ្ឋអាមេរិកឡើយ

(សេអ៊ូល)៖ កូរ៉េខាងជើងនៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថាសហរដ្ឋអាមេរិកហាក់ដូចជាមានប្រតិកម្មហួសហេតុពេក ចំពោះការធ្វើតេស្ដមីស៊ីលរបស់ខ្លួនកាលពីប៉ុន្មាន ថ្ងៃមុននេះ និងបានចោទសួរពីភាពស្មោះត្រង់របស់ទីក្រុងវ៉ាស៊ីនតោនពាក់ព័ន្ធនឹងកិច្ចចរចា។ នៅក្នុងបទវិចារណកថាមួយរបស់ខ្លួន ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCAN បានលើកឡើងថាការធ្វើតេស្ដមីស៊ីលកាលពីពេលថ្មីៗនេះរបស់ទីក្រុងព្យុងយ៉ាង គឺមានគោល បំណងពង្រឹងសមត្ថភាពការពារខ្លួន ដូចដែលបណ្ដាប្រទេសដទៃធ្លាប់បានធ្វើនាពេលកន្លងមកតែប៉ុណ្ណោះ ដោយមិនមានគោលដៅលើសហរដ្ឋអាមេរិក ឬក៏ប្រទេសដទៃ ណាមួយនោះទេ។ ប៉ុន្តែ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងនៅតែអនុវត្តនយោបាយស្ដង់ដារពីរ និងអរិភាពមកលើកូរ៉េខាងជើងដដែល។…

កូរ៉េខាងជើងទទួលស្គាល់ថាពិតជាបានធ្វើតេស្ដមីស៊ីលបាលិស្ទីគបាញ់ចេញពីនាវាមុជទឹក

(សេអ៊ូល)៖ កូរ៉េខាងជើង នៅថ្ងៃពុធ ទី២០ ខែតុលានេះ បានទទួលស្គាល់ថាខ្លួនពិតជាបានធ្វើតេស្តមីស៊ីលបាលីស្ទីកថ្មីមួយគ្រាប់ ចេញពីនាវាមុជទឹកមួយគ្រឿង ប្រាកមែន កាលពីថ្ងៃអង្គារម្សិលមិញ បន្ទាប់ពីកូរ៉េខាងត្បូង។ នេះបើតាមការចេញផ្សាយដោយទូរទស្សន៍រដ្ឋកូរ៉េខាងជើង KCNA។ KCNA បានឱ្យដឹងថាមីស៊ីលមួយគ្រាប់ដែលកូរ៉េខាងជើង បានបាញ់សាកល្បងកាលពីថ្ងៃអង្គារម្សិលមិញ គឺជាប្រភេទមីស៊ីលបាលីស្ទីក SLBM បាញ់ចេញពីនាវាមុជទឹក ហើយមីស៊ីលមានសមត្ថភាពអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរបាន។ គ្រាប់មីស៊ីល…

កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលបាលិស្ទីគមួយគ្រាប់ ធ្លាក់ចូលសមុទ្រជប៉ុន

(សេអ៊ូល)៖ កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលបាលីស្ទីគមួយគ្រាប់ ចេញពីតំបន់ឆ្នេរភាគខាងកើតរបស់ខ្លួនធ្លាក់ចូលក្នុងសមុទ្រជប៉ុន នៅព្រឹកថ្ងៃអង្គារ ទី១៩ ខែតុលានេះ។ នេះបើតាមក្រុមមន្ត្រីយោធាកូរ៉េខាងត្បូង ក្រុមមន្ត្រីយោធាកូរ៉េខាងត្បូងបានឱ្យដឹងទៀតថា គ្រាប់មីស៊ីលបាលីស្ទីករបស់កូរ៉េខាងជើង ត្រូវបានបាញ់ចេញពីតំបន់ Sinpo ស្ថិតនៅជាប់ឆ្នេរសមុទ្រភាគខាងកើត នៃប្រទេសកាលពីវេលាម៉ោង ១០៖១៧នាទីព្រឹកថ្ងៃអង្គារនេះ (ម៉ោងនៅទីក្រុងសេអ៊ូល) ឆ្ពោះទៅកាន់សមុទ្រជប៉ុន។ យោធាកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានអះអាងថា ពួកគេកំពុងតាមដានស្ថានការណ៍ខាងលើនេះ យ៉ាងដិតដល់ជាទីបំផុត៕…

តារា YouTuber ល្បី Mr Beast ប្រកាសយកហ្គេមក្នុងរឿង «Squid Game» មកលេងក្នុងជីវិតពិត!

(បរទេស)៖ ទស្សនិកជនពិតជាបានជ្រាបច្បាស់ថា ថារឿងរបស់កូរ៉េខាងត្បូង «Squid Game» បានក្លាយជារឿងដែលល្បីបំផុតនៅលើ Netflix ដែលទទួលបានការចូលទស្សនាពីទស្សនិកជននៅជុំវិញពិភពលោក។ អ្វីដែលពិសេស ថ្មីៗនេះ ស្រាប់តែ MrBeast ដែលជា YouTuber ដ៏ល្បីមានលុយច្រើនសន្ធឹកសន្ធាប់ បានប្រកាសថា នឹងបង្កើត Squid Game នៅក្នុងជីវិតពិតដោយជ្រើសរើស…