សិស្សវិទ្យាល័យច្បារអំពៅ២នាក់ បែកគំនិតចេញឆក់​ ទូរសព្ទជនជាតិចិន​នៅកោះពេជ្រ​បានសម្រេច​ តែជិះម៉ូតូរត់មិនរួច​ជាប់ខ្នោះ!

​ភ្នំពេញៈ ជនសង្ស័យវ័យក្មេង២នាក់ បានជិះម៉ូតូធ្វើសកម្មភាពឆក់ទូរសព្ទជនបរទេសបានសម្រេច​ តែរត់មិនរួច​ជាប់ខ្នោះសមត្ថកិច្ច។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១និង០៥នាទីថ្ងៃទី២២ ​ខែមិថុនា​ ឆ្នាំ២០១៨​ នៅតាមបណ្តោយផ្លូវ​ឡើងស្ពានហង្ស​ (ផ្លូវសបិត)​ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុ​ មានជនបរទេសមួយក្រុម​ (ជនជាតិចិន)​ មានស្រីមានប្រុសខ្លះស្ពាយកាបូបខ្លះកាន់ទូរសព្ទ​ ​បានចេញពីភោជនីយដ្ឋានដើរថ្មើជើង​ ធ្វើដំណើរ តាមបណ្តោយផ្លូវខាងលើ​…

មន្ត្រីកងអង្គរក្សដែលវាយពលរដ្ឋផ្អើលហាងផឹកស៊ីនៅកោះពេជ្រ បានទៅផ្ទះវិញហើយ

ភ្នំពេញៈ បើយោងតាម ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ម្នាក់ជាមន្ត្រីកងអង្គរក្ស ដែលត្រូវ នគរបាលខណ្ឌចំការមន ឃាត់ខ្លួនកាលពីយប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ ព្រោះតែរឿងប្រើហិង្សា លើពលរដ្ឋ ផ្អើលហាងផឹកស៊ីនៅ កោះពេជ្រនោះ ត្រូវបានដោះលែងឲ្យមានសេរីភាពវិញហើយ ដោយមិនចាំបាច់បញ្ជូនទៅតុលាការនោះទេ។ លោក ហៀង ថារ៉េត អធិការរងទទួលបន្ទុកព្រហ្មទណ្ឌ…

DJ cake ចេញមុខបង្កើតឌីជេនារី បញ្ចេញទៅក្រៅបរទេស

លោកឌីជេខេកដែលធ្លាប់មានឈ្មោះល្បីក្នុងពិភពឌីជេរីកចម្រើនកាលពីប៉ុន្មានឆ្នាំមុនបានបង្ហាញក្តីព្រួយបារម្ភចំពោះកម្ពុជាយើងពុំសូវមានឌីជេផ្នែកនារីបើធៀបនឹងបុរស។ អ៊ីចឹងហើយ ទើបលោក ប្រកាសបណ្ដុះបណ្ដាលឌីជេនារី ដោយលោករំពឹងថា នឹងជួយឲ្យពួកគេទទួលបានការចាប់អារម្មណ៍ពីបរទេសនៅទីផ្សារក្រៅស្រុកនោះផង។ លោក បានថ្លែងបែបនេះ ក្នុងកម្មវិធី ”Kloud DJ IDol” ដែលរៀបចំធ្វើឡើងកាលពីយប់ថ្ងៃទី១៥ មិថុនា ឆ្នាំ២០១៨នា DJs Station Pup ក្បែរកោះពេជ្ររាជធានីភ្នំពេញ ដោយប្រមូលផ្ដុំនូវធនធាននារីៗមួយចំនួន…

សង្ស័យ​គុំគួន​ ចូលហាងផឹកស៊ីឃើញមុខគ្នា បុរសម្នាក់ជាអង្គរក្ស BHQ ចូលវាយ៤ដៃណ្ដាលមុខ ផ្អើលសន្តិសុខកោះពេជ្រឃាត់ខ្លួន ប្រគល់ជូនប៉ូលីស!

ភ្នំពេញៈ ហេតុការណ៍ដ៏ហួសចិត្តមួយកើតឡើង ខណៈពេលបុរសម្នាក់កំពុងអង្គុយញាំអីជាមួយមិត្តភក្តិ៤នាក់ទៀត ក៏ស្រាប់តែលេចមុខបុរសម្នាក់ដែលគេស្គាល់ថាជាកងអង្គរក្ស BHQ នោះ បានដើរចូលទៅវាយបួនប្រាំដៃកណ្ដាលមុខ បង្កការភ្ញាក់ផ្អើលដល់សន្តិសុខយាមនៅកោះពេជ្រ ចុះមកជួយឃាត់និងនាំខ្លួនបុរសរូបនោះទៅប៉ុស្តិ៍ភ្លាមៗផងដែរ។ ករណីហិង្សារ​នេះបានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១០និង៥០នាទីយប់ ថ្ងៃទី១៥ ខែមិថុនា​ ឆ្នាំ២០១៨នេះ នៅហាងលក់អាហារមួយកន្លែង ក្នុងកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន រាជធានីភ្នំពេញ។ បុរសដែលត្រូវគេវាយមានឈ្មោះថា អ៊ិត…

Pool Party យប់មិញ សប្បាយកប់

បើទោះជាអ្នកចូលរួមក្នុងព្រឹត្តិការណ៍ Pool Party នៅមជ្ឈមណ្ឌលកម្សាន្ត 3G Quare ស្ថិតនៅជិតរដ្ឋសភាពថ្មី និងកោះពេជ្រ ត្រូវគេកត់សម្គាល់ថាមិនសូវមកលេងបាញ់ទឹក និងប្រឡែងលេងជាមួយពពុះសាប៊ូ ដោយប្រមូលផ្ដុំតែនៅខាងលើនៅកន្លែងអង្គុយផឹកស៊ី ក៏អ្នកចូលរួមក្នុងព្រឹត្តិការណ៍នេះមួយចំនួន នៅតែបង្ហាញសកម្មភាពលេងបាញ់ទឹក បោះគ្នាចូលអាងហែលទឹក និងរាំលេងជាមួយនឹងតន្ត្រី ក្រោមវត្តមានតារាល្បីៗផងដែរ។ យ៉ាងណាមិញ កម្មវិធីត្រូវគេរំពឹងថានឹងកាន់តែមានការចូលរួមសស្រាក់សស្រាំកាន់តែខ្លាំង ជាពិសេសនៅពេលបរិបទនៃកម្មវិធីដែលពេញនិយមនៅបរទេសមួយនេះ កាន់តែជ្រួតជ្រាបក្នុងផ្នត់គំនិតអ្នកចូលរួមនៅកម្ពុជា។…

បុរសជនជាតិអូស្ត្រាលីម្នាក់ បម្រុងលោតសម្លាប់ខ្លួនពីលើសណ្ឋាគារនៅកោះពេជ្រ សំណាងគេជួយទាន់!..

​ភ្នំពេញៈ បុរសជនជាតិអូស្ត្រាលីម្នាក់ មិនដឹងជាមានបញ្ហាអ្វីមានបំណងចង់លោតសម្លាប់ខ្លួនពីលើសណ្ឋាគារនៅក្នុងកោះពេជ្រ សំណាងល្អត្រូវបានគេចាប់ទាន់។ ហេតុការណ៍នេះដែរកើតឡើងនៅវេលាម៉ោង១១ព្រឹក ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨ នៅសណ្ឋាគារ ឌាយមិន វ័ន នៅកោះពេជ្រ ក្នុងសង្កាត់ទន្កេបាសាក់ ខណ្ឌចំការមន។ ពាក់ពន្ធ័ទៅនឹងករណីបុរសជនជាតិអូស្ត្រាលីម្នាក់ប្រុងលោតសម្លាប់ខ្លួនពីសណ្ឋាគារខាងលើនេះដែរគេមិនទាន់ដឹងពីមូលហេតុឡើយ ហើយក៏បានប្រគល់ឲ្យទៅខាងស្ថានទូត ដើម្បីធ្វើការសាកសួរបន្ត៕ ​

រថយន្តកូរ៉េនិងរថយន្តស៊េរីទំនើបម៉ាកBMW ពាក់ស្លាកលេខភ្នំពេញ2BB-9868ពន្លះគ្នាខ្ទេចមុខទាំង២គ្រឿង!..

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តម៉ាក BMW មួយគ្រឿងជាមួយនិង រថយន្តកូរ៉េ មួយគ្រឿង ទៀតបណ្តាលឲ្យខ្ទេចមុខរងការខូចខាតយ៉ាងដំណំដូចគ្នា ខណៈដែលធ្វើដំណើរក្នុងទិសដៅបញ្ច្រាសគ្នាហើយទៅបុកពេញមួយទំហឹង និង សំណាងល្អមិនបង្កឲ្យមានមនុស្សណាម្នាក់រងរបួសឡើយ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង ១០ និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចក្បែរគល់ស្ពាននាគកោះពេជ្រ ផ្លូវសប៊ិត ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនរាជធានីភ្នំពេញ។…

បុគ្គលិកធ្វើការក្នុងកន្លែងកម្សាន្តកោះពេជ្រម្នាក់ ឃើញទូរសព្ទគេជ្រុះស្ទុះទៅលួចយក មានអីត្រូវ សមត្ថកិច្ចវាយខ្នោះ យ៉ាងសង្ហារ

ភ្នំពេញៈ ជនសង្ស័យដៃស្អិតម្នាក់ បានធ្វើសកម្មភាព លបចូលពីក្រោយ លូកយកទូរសព្ទដៃ IPhone បានសម្រេចពីយុវតីមួយក្រុម ខណៈពេលកំពុងអង្គុយលើបង់ CITY HALL កោះពេជ្រ​ តែចៃដន្យទាក់ខ្សែសាកទូរសព្ទទាក់ជើងយុវតីម្នាក់ ស្រាប់តែ​ជនសង្ស័យស្ទុះរត់ទៅយក ទើបភ្ញាក់ស្រែកចោរៗ ផ្អើលដល់សន្តិសុខតាមចាប់បាន ប្រគល់ជូនសមត្ថកិច្ចវាយខ្នោះ យ៉ាងសង្ហារ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង៤០នាទីយប់ ថ្ងៃទី២៧ ខែឧសភា​…

Update៖ ស្លាប់និងរបួសធ្ងន់៦នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នៅផ្លូវ៦០ម៉ែត្រ!..

ភ្នំពេញៈ កាលពីវេលាម៉ោង៣និង៥០នាទីរសៀល ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយរវាងរថយន្តនិងរថយន្ត បានកើតឡើង នៅចំណុចផ្លូវបំបែកជាបួន ផ្លូវ៦០ម៉ែត្រ ភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល(ជាប់ព្រំប្រទល់ខណ្ឌដង្កោ) បណ្ដាលឲ្យក្មេងៗតូចៗ២នាក់បានស្លាប់ ក្រោយពេលបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យជាបន្តបន្ទាប់ និង៤នាក់ទៀតរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗផងដែរ។ បើយោងតាមប្រភពព័ត៌មានពីសាច់ញាតិជនរងគ្រោះ បានឲ្យដឹងថា ជនរងគ្រោះទើបតែទិញរថយន្តម៉ាក…

កម្មករសំណង់ម្នាក់ លង់ទឹកទន្លេស្លាប់យ៉ាងអាណោចអាធ័ម

ភ្នំពេញៈ កម្មករសំណង់ម្នាក់ បានលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧និង៣០នាទី ព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨នៅចំណុចឈើទាល ក្នុងទន្លេសាប ខាងត្បូងកោះពេជ្រ ក្រុមទី ១១ ភូមិដើម សង្កាត់ច្បារអពៅ២ ខណ្ឌច្បារអំពៅ។ សាកសព ឈ្មោះ ងួន ចាន់វុទ្ធី ភេទប្រុស…