Miss Global ម្ចាស់ផ្ទះបានត្រឹមTop11 ខណៈកញ្ញាឯកប្រេស៊ីល ដណ្ដើមបានមកុដនៅកម្ពុជា !
នៅទីបំផុតការប្រឡង Miss Global International 2017 ដែលបានធ្វើឡើងនៅក្នុងប្រទេសកម្ពុជា គឺកញ្ញាឯកតំណាងឲ្យប្រទេសកម្ពុជាជាប់ត្រឹមចំណាត់ថ្នាក់១១នាក់ចុងក្រោយប៉ុណ្ណោះ ដោយចំណាត់ថ្នាក់នាងក៏បានឈានឡើងដោយសារតែការបោះឆ្នោតពីសំណាក់អ្នកប្រើប្រព័ន្ធសែលខាត ដែលត្រូវគេដឹងថាគឺមានប្រជាជនក្នុងស្រុកនោះផងដែរ។ នាងត្រូវបានគេប្រកាសថាបានតំណែងកិត្តិយសជាកញ្ញាឯករបស់ក្រុមហ៊ុនហ្គេនបឺត ខណៈដែលកញ្ញាឯកតំណាងប្រទេសប្រេស៊ីល បានក្លាយជាម្ចាស់មកុដជា Miss Global International 2017 ។ ការប្រកួតដែលបានធ្វើឡើងយ៉ាងកក្រើកនៅសាលមហោស្រពកោះពេជ្រនោះ មានបេក្ខនារីមកពីប្រទេសចំនួន៦០ ក្រោយពីមានការអវត្តមានបេក្ខនារីចំនួន៤ប្រទេសព្រោះតែសម្រេចចិត្តបោះបង់។…