បុរសម្នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ករណីបើកម៉ូតូឆ្លងផ្លូវបុករថយន្ត

ពោធិ៍សាត់ៈ យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃបានឲ្យដឹងថា​ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ដោយឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍០១ម៉ូតូឆ្លងផ្លូវបុករថយន្ត ករណីនេះកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ០៥ ត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ១៩៦–១៩៧ ស្ថិតក្នុងភូមិក្រពើរោទិ៍ឃុំស្នាមព្រះ ស្រុកបាកាន កាលពីវេលាម៉ោង ១៤និង២៥នាទី រសៀលថ្ងៃពុធ ៨កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២…

សមត្ថកិច្ចឃាត់រថយន្តដឹកប្រហិតចម្រុះខូចគុណភាពជាងពីរតោនដែលនាំចូលពីប្រទេសថៃ

បាត់ដំបងៈ យោងតាមផេករបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានឲ្យដឹងថា នៅថ្ងៃ សុក្រ ៣កើតខែអាសាឍឆ្នាំខាលចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ០១ ខែ កក្កដា ឆ្នាំ ២០២២ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់នៅចំណុចគោលដៅចរាចរណ៍ ភូមិបឹងរាំង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង…

ឃាត់ខ្លួនមុខសញ្ញាជនសង្ស័យ៣នាក់ ករណីបើកនិងលេងល្បែងស៊ីសងខុសច្បាប់

កំពង់ចាមៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១៥ និង៣០នាទី បន្ទាប់ពីទទួលបានបណ្តឹងពីប្រជាពលរដ្ឋ និងទទួលបានការឯកភាពពី លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងជំនាញ របស់អធិការដ្ឋាននគរបាលស្រុក ចំការលើ និងអាជ្ញាធរមូលដ្ឋាន…

បុរសម្នាក់ចេះតែរវើរវាយស្រែកប្រាប់ប្រពន្ធនិងម្ដាយថា មានប៉ូលីសចង់មកចាប់ រួចរត់ចូលព្រៃបាត់ ស្រាប់តែចង.កសម្លាប់ខ្លួន បន្សល់ទុកកូន ៥នាក់ឲ្យកំព្រា

ភ្នំពេញៈ កាលពីវេលាម៉ោង ៨និង៣០នាទីព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចបន្ទប់ជួលលេខ០៥ ផ្លូវលំ ភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីធ្វើអត្តឃាតចង.កសម្លាប់ខ្លួន។ ជនរងគ្រោះឈ្មោះ ឌី ឡុត ភេទប្រុស អាយុ ៤៨ឆ្នាំ មុខរបរ កម្មករ…

ករណីរថយន្ត ២គ្រឿងបុកគ្នាពេញទំហឹង បណ្ដាលឲ្យរងការខូចខាត

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលរថយន្តដឹកឥដ្ឋបើកឆ្លងផ្លូវត្រឡប់ក្រោយ បុកជាមួយរថយន្តកូរេដឹកទំនិញ បណ្តាលឲ្យរងការខូចខាតទាំងសង។ ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៥និង០០នាទីល្ងាច ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ ទីតាំងស្ថិតនៅតាមបណ្តោយផ្លូវមហាវិថីឈ្នះ ឈ្នះ ក្នុងភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មាននៅទីតាំងកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគេបានឃើញរថយន្តកូរេដឹកឥដ្ឋមួយគ្រឿង ដែលពាក់ស្លាកលេខ កំពង់ចាម…

សមត្ថកិច្ចចុះបង្ក្រាបករណីល្បែងស៊ីសងឃាត់ខ្លួនមនុស្ស១៤នាក់

កំពង់ចាមៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១២និង០០នាទី បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋមានការជួបជុំលេងល្បែងស៊ីសងលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់តាំងកម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌសហការជាមួយកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកជើងព្រៃ និងអាជ្ញាធរមូលដ្ឋានដោយក្នុងកិច្ចប្រតិបត្តិការក្រោមការដឹកនាំសម្របសម្រួលផ្ទាល់ពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាមចុះបង្ក្រាបករណីបើកនិងលេងល្បែងស៊ីសងខុសច្បាប់(ជល់មាន់និងអាប៉ោង)នៅចំណុចក្រោមដើមពង្រស្ថិតនៅភូមិសណ្តែកឃុំសំពងជ័យស្រុកជើងព្រៃខេត្តកំពង់ចាម។ ជាលទ្ធផលកម្លាំងសមត្ថកិច្ចបានបង្ក្រាបចាប់ឃាត់ខ្លួនមនុស្សចំនួន១៤នាក់រួមនឹងវត្ថុតាងបម្រើឲ្យការលេងល្បែងមួយចំនួនរួមនឹងម៉ូតូចំនួន១៣គ្រឿង។ ករណីនេះកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមដើម្បីអនុវត្តតាមនីតិវិធីតាមបញ្ជារបស់លោកសុធាពិសិដ្ឋព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម៕  

ប្រុសស្រី ២នាក់ ឌុបគ្នាចេញពីកម្សាន្តមួយកន្លែង ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ យ៉ាងអាណោចអាធ័ម

ភ្នំពេញៈ កាលពីវេលាម៉ោង ៤និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកទំនិញ បុកជាមួយម៉ូតូ បណ្ដាលឲ្យមនុស្សប្រុសស្រី ២នាក់ស្លាប់ យ៉ាងអាណោចអាធ័ម ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះ ២នាក់៖ ១/ ឈ្មោះ ខ្មៅ ភេទប្រុស…

ម្ចាស់មិននៅផ្ទះចោរចូលលួចទ្រព្យសម្បត្តិ តែត្រូវអ្នកជិតខាងឃើញទាន់ រាយការណ៍ប្រាប់ឲ្យនគរបាលចាប់ខ្លួន

ភ្នំពេញ: ជនសង្ស័យម្នាក់ បានចូលទៅធ្វើសកម្មភាព លួចទ្រព្យសម្បត្តិនៅក្នុងផ្ទះមួយកន្លែង ដែលម្ចាស់មិននៅ ប៉ុន្តែក្រោយលួចបានបម្រុងគេចខ្លួន ត្រូវបានប្រជាពលរដ្ឋឃើញទាន់ រាយការណ៍ប្រាប់ឲ្យនគរបាលចាប់ខ្លួនតែម្ដង ។ ហេតុការណ៍នេះ បានកើតឡើងបង្កមានការឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង៥៥នាទី រសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ នៅក្នុងផ្ទះល្វែងមួយកន្លែង ស្ថិតនៅតាមផ្លូវបេតុង ភូមិជម្ពូវ័ន២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ៥នាក់ ករណីឆបោក រៀបគម្រោង និងអះអាងខ្លួនថា ជាឯកឧត្តម ឬឧកញ៉ា

សៀមរាបៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃច័ន្ទ ១៤កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនិងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ កម្លាំងអធិការដ្ឋានក្រុងសៀមរាបបានឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ ករណីឆបោក រៀបគម្រោង និងអះអាងខ្លួនថាជាឯកឧត្តម ឬឧកញ៉ា យកម៉ាស៊ីនភ្លើងលក់ កាលពីនៅថ្ងៃទី១១…

បុរសម្នាក់ជិះម៉ូតូចេញពីកម្មពិធីមួយកន្លែង ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ បន្សល់ទុកកូន៥នាក់ឲ្យនៅកំព្រា

ភ្នំពេញៈ នៅវេលាម៉ោង២១និង៤០នាទី ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើងរវាងម៉ូតូ និងរថយន្ត បណ្តាលអោយបុរសម្នាក់ស្លាប់បាត់បង់ជីវិត ក្រោយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជនម៉ាលីបុត្រ ដោយបន្សល់ទុកកូនចំនួន៥នាក់ ទីតាំងស្ថិតតាមបណ្តោយផ្លូវលេខ២១៧ ត្រង់ចំណុចមុខខ្លោងទ្វារវត្តព្រែកជ្រៃ ក្នុងភូមិបាគូរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ នៅមុនពេលកើតហេតុ…