តាមប្រម៉ាញ់ជាង ០៧ឆ្នាំទើបចាប់ខ្លួនបាន !!!
ពោធិ៍សាត់ៈ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០១៩ នេះសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានបញ្ជូនជនសង្ស័យម្នាក់ ឈ្មោះ អ៊ំ ផេង ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិពពាយ ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ទៅសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីចាត់ការតាមផ្លូវច្បាប់ក្រោយពីបានរត់គេចខ្លួនអស់រយះពេលជាង៧ឆ្នាំកន្លងមក(ពីបទអំពើហឹង្សា ដោយចេតនា) ម្តងហើយម្តងទៀត សរុបចំនួន០៥ករណីកាលពីឆ្នាំ២០១២…