រថយន្តបែនដឹកខ្សាច់បើកតាមផ្លូវខ្នងប្រឡាយបាក់ដីក្រឡាប់ផ្ងារជើងចូលក្នុងប្រឡាយ!
ភ្នំពេញៈ រថយន្តដឹកខ្សាច់១គ្រឿងខណៈកំពុងបើកបរតាមផ្លូវខ្នងប្រឡាយសុខៗស្រាប់តែស្រុតបាក់ដីមាត់ប្រឡាយ បណ្ដាលឲ្យក្រឡាប់ធ្លាក់ចូលក្នុងទឹកប្រឡាយខាងបង្កឲ្យមានការភ្ញាក់ផ្អើល។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ នៅក្នុងភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តដែលក្រឡាប់ខាងលើជាប្រភេទរថយន្តបែនដឹកខ្សាច់ ពាក់ស្លាកលេខភ្នំពេញ3D-9766 ហើយអ្នកបើកបរមិនត្រូវបានគេស្គាល់ឈ្មោះឡើយ ហើយរងរបួសស្រាលប៉ុណ្ណោះ ចំណែករថយន្តនេះក៏បានរងការខូចខាតមួយចំណែកផងដែរ។ ប្រភពព័ត៌មានដដែលបានបន្តទៀតថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងនោះបើកបរក្នុងទិសដៅពីកើតទៅលិចដោយបានដឹកខ្សាច់ពេញក្នុងទ្រុងផងដែរ។ ខណៈនោះផ្លូវ…