ហេង នរៈកក្កដា និយាយពីឈុតក្រឡាប់ឡាន
ភ្នំពេញៈ ក្នុងប៉ុន្មានខែនេះ គេកត់សម្គាល់ថាតារាសម្ដែងលោកហេង នរៈកក្កដា ទទួលបានទីផ្សារសម្ដែងច្រើនឡើង ក្នុងពេលដែលតារាសម្ដែងមួយចំនួន មិនមានសកម្មភាពថត។ ជាមួយគ្នានោះ លោកក៏ត្រូវគេដឹងថាបានប្រថុយគ្រោះថ្នាក់ក្នុងឈុតក្រឡាប់រថយន្ត និងឈុតមួយចំនួនផ្សេងទៀតដែរ តាមរយៈខ្សែរឿង«សង្គ្រាមបេះដូង» ដែលកំពុងដាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍PNN។ លោកហេង នរៈកក្កដា បានអះអាងថាជារឿងលើកទី១ដែលត្រូវបានផលិតករឲ្យសម្ដែងជាតួមានគ្រោះថ្នាក់ក្រឡាប់រថយន្ត ដែលមានសភាពថតត្រូវប្រឈមនឹងគ្រោះថ្នាក់ផងទម្រាំតែអាចថតត្រូវ។ លោកថា នោះជាឈុតដែលខ្លួនមិនអាចបំភ្លេច ហើយទម្រាំថតត្រូវក៏ប្រើពេលច្រើនម៉ោង និងប្រើការតាំងចិត្តខុសពីឈុតដែលលោកធ្លាប់ប្រឡូកផងដែរ…