ស្រវឹងជោក បើករថយន្តរេចង្កូតក្រឡាប់ចូលប្រឡាយ ស្លាប់ម្នាក់ របួសម្នាក់
បាត់ដំបងៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសស្រាល កាលពីវេលាម៉ោង៦និង៤០នាទីព្រលប់ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ តាមបណ្តោយផ្លូវលំអាងមាឈិត ទៅកំពីងពួយ ស្ថិតក្នុងក្រុមទី២០ ភូមិគ្រួស ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។ សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយខ្លួនឯង ដែលរថយន្តម៉ាកកាមេរី សេរីឆ្នាំ៩៥ ពណ៌សំបកឪឡឹក…