កូរ៉េ បោះទុន ៣០លានដុល្លារ បង្កើតរោងចក្រកែច្នៃដំឡូងមី នៅខេត្តក្រចេះ
ក្រុមហ៊ុន SINGSONG Industrial (Cambodia) របស់ប្រទេសកូរ៉េ បានបោះទុនប្រមាណជា ៣០លានដុល្លារអាមេរិក សាងសង់រោងចក្រកែច្នៃដំឡូងមីលើផ្ទៃដីទំហំជិត ២៣ហិកតា ស្ថិតនៅខេត្តក្រចេះ។ នេះបើយោងតាមការឲ្យដឹងពីក្រសួងបរិស្ថាន។ រោងចក្រកែច្នៃដំឡូងមីនេះ ចាប់ផ្តើមដំណើរការកាលពីខែកុម្ភៈកន្លងទៅ ដែលមានសមត្ថភាពផលិតម្សៅដំឡូងមីបាន ២៤០តោនក្នុងមួយថ្ងៃ ដោយត្រូវការដំឡូងមីស្រស់ចំនួន ៨៩០តោន ជារៀងរាល់ថ្ងៃ។ បច្ចុប្បន្នក្រសួងបរិស្ថាន កំពុងពិនិត្យ…