Update : អគ្គិភ័យនៅខេត្តក្រចេះ សរុបទឹកប្រាក់ដែលខូចខាតជាង១៥មុឺនដុល្លារ

ក្រចេះ: លោកអធិការក្រុងក្រចេះបានប្រាប់ Post News ថា កាលពីវេលាម៉ោង ២និង១០នាទីរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧ មាន ករណីអគ្គិភ័យភ្លើងឆេះផ្ទះ នៅចំណុច ផ្ទះឈ្មោះ​ ប៉ុន​ សំបូរ​ អាយុ៣៣ឆ្នាំ ​ជាប្តី និងមានប្រពន្ធឈ្មោះ​ សែម​ សុគន្ធា​…

First News : ករណីអគ្គិភ័យទៀតហើយ នៅខេត្តក្រចេះ !

ក្រចេះ: តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ខណៈនេះមានករណីអគ្គិភ័យមួយបានកើតឡើង នៅចំណុចភូមិស្រែស្តៅ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ វេលាម៉ោង២រសៀលថ្ងៃតី២៤ ខែមីនា ឆ្នាំ២០១៧ ។ សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយជូនបន្តទៀត ៕

ទៀតហើយ ! ឃាត់ខ្លួនស្ទាវវ័យ១៩ឆ្នាំ០២នាក់ សង្ស័យករណីជួញដូរគ្រឿងញៀន

ក្រចេះ: កម្លាំងអធិការដ្ឋាននគរបាលក្រុងក្រចេះ បានចុះធ្វើការបង្ក្រាបករណីជួញដូរគ្រឿងញៀនខុសច្បាប់ នៅចំណុចផ្លូវខាងលិចមន្ទីរបរិស្ថានខេត្តក្រចេះ ។ ប្រតិបត្តិការនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី៤ ខែមិនា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិក្រចេះ សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ ។ ក្នុងនោះឃាត់ខ្លួនបានជនសង្ស័យ០២នាក់ ទី១មានឈ្មោះ ចាន់ រ៉ាវី អាយុ១៩ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិដូនជ្រាំ…

Update៖ ផ្ទះ៤ខ្នង របស់លោកនាយកអនុវិទ្យាល័យសំបុក ត្រូវអគ្គិភ័យលេបត្របាក់អស់ទាំងស្រុង

ក្រចេះ: ផ្ទះធ្វើពីឈើប្រក់ក្បឿង មានចំនួន៤ខ្នង ទំហំ២០ម៉ែត្រ គុណ៧ម៉ែត្រ ដែលគេស្គាល់ថា ជាកម្មសិទ្ធរបស់លោកគ្រូបង្រៀនម្នាក់ មានតួនាទីជានាយកសាលាអនុវិទ្យាល័យសំបុក ត្រូវអគ្គិភ័យឆាបឆេះអស់គ្មានសល់ កាលពីវេលាម៉ោង៥ និង៤៥នាទីព្រឹក ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ស្ថិតនៅក្នុងភូមិសំបុក ឃុំសំបុក ស្រុកចិតបុរី ខេត្តក្រចេះ ។ ម្ចាស់ផ្ទះខាងលើនេះ…

ស៊ាំយ៉ុងដឹកសិប្បកម្មកែច្នៃ បុកចូលផ្ទះពលរដ្ឋ គៀបជាប់ក្នុងរថយន្តរងរបួសធ្ងន់ស្រាល៣នាក់

ក្រចេះ: រថយន្តសាំយ៉ុងដឹកសិប្បកម្មកែច្នៃមួយគ្រឿង បើកលឿនដូចព្យុះ ជ្រុលទៅបុកផ្ទះរបស់ពលរដ្ឋបាក់សសរ ហើយជ្រុលធ្លាក់ទៅខាងក្រោមផ្ទះ បង្កឲ្យមនុស្សចំនួន៣នាក់ គៀបជាប់ក្នុងរថយន្ត រងរបួសធ្ងន់និងស្រាល។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង២ និង១០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ៩កុម្ភៈ ឆ្នាំ២០១៧ នៅចំណុចផ្លូវកែងទំនប់ ស្ថិតក្នុងសង្កាត់ក្រចេះ ក្រុងក្រចេះ។ បើតាមប្រភពពីប្រជាពលរដ្ឋនៅក្នុងហេតុការណ៍បានឲ្យដឹងថា រថយន្តសាំយ៉ុងដឹកសិប្បកម្មកែច្នៃខាងលើ…

Update: សាក​សពសិស្សសាលា៣នាក់ ដែលលង់ទឹកនៅក្រចេះ រកឃើញអស់​ហើយ​

ក្រចេះ: សាកសពសិស្សសាលាទាំង៣នាក់ ដែល​លង់ទឹកស្លាប់​នៅឆ្នេរខ្សាច់កោះទ្រុងទល់មុខទីរួមខេត្តក្រចេះ ​ មកដល់រសៀល​ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦នេះ ត្រូវកម្លាំងសមត្ថកិច្ច និងសាច់ញាតិរុករកឃើញជាបន្តបន្ទាប់។ ក្រោយពីរុករកឃើញសាកសពយុវជនជាសិស្សសាលាទាំង៣នាក់ សមត្ថកិច្ចបានធ្វើកោសល្យវិច័យ បានបញ្ជាក់ថា សាកសពពុំមានស្លាកស្នាមអ្វីដែលពាក់ព័ន្ធនឹងអំពើឃាតកម្មនោះទេ យុវជនទាំង៣នាក់នេះ ពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន។ បន្ទាប់ធ្វើកោសល្យវិច័យចប់ សពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ សូមរំលឹកថា ការបាត់ខ្លួនសិស្សទាំង៣នាក់នេះ គឺបង្កឲ្យ​មានការភ្ញាក់ផ្អើលដល់​ប្រជាពលរដ្ឋ និងសមត្ថកិច្ចនៅក្រុងក្រចេះ…

Update: រកឃើញសាក​សពសិស្សសាលាម្នាក់ទៀតហើយ

ក្រចេះ: សាកសពសិស្សសាលាម្នាក់ទៀតហើយ​ ត្រូវកម្លាំងសមត្ថកិច្ច និងសាច់ញាតិរុករកឃើញហើយ នៅរសៀល​ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦នេះ បន្ទាប់ពីសិស្សសាលា៣នាក់ ដែល​លង់ទឹកស្លាប់​នៅឆ្នេរខ្សាច់កោះទ្រុងទល់មុខទីរួមខេត្តក្រចេះ ដោយឡែកសាកសពសិស្សសាលាម្នាក់ទៀត នៅមិនទាន់រកឃើញនៅឡើយ។ សូមរំលឹកថា ការបាត់ខ្លួនសិស្សទាំង៣នាក់នេះ គឺបង្កឲ្យ​មានការភ្ញាក់ផ្អើលដល់​ប្រជាពលរដ្ឋ និងសមត្ថកិច្ចនៅក្រុងក្រចេះ កាលពីយប់ថ្ងៃទី២៩ ខែធ្នូ បន្ទាប់ពីសិស្សចំនួន៣នាក់មករៀនដូចធម្មតា តែមិនឃើញត្រឡប់ទៅផ្ទះវិញ។ ចំណែកសមត្ថកិច្ចបានសន្និដ្ឋានថា…

Update: រកឃើញសពសិស្សសាលាម្នាក់ ក្នុងចំណោម៣នាក់ ដែលបាត់ខ្លួននៅក្រចេះ

ក្រចេះ: សាកសពសិស្សសាលាម្នាក់ ត្រូវកម្លាំងសមត្ថកិច្ច និងសាច់ញាតិរុករកឃើញហើយ នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦នេះ បន្ទាប់ពីសិស្សសាលា៣នាក់ ដែលបានបាត់ខ្លួន ដោយសង្ស័យលង់ទឹកនៅឆ្នេរខ្សាច់កោះទ្រុងទល់មុខទីរួមខេត្តក្រចេះ ដោយឡែកសិស្សសាលា២នាក់ទៀត នៅមិនទាន់រកឃើញនៅឡើយទេ។ សូមរំលឹកថា ការបាត់ខ្លួនសិស្សទាំង៣នាក់នេះ គឺបង្កឲ្យ​មានការភ្ញាក់ផ្អើលដល់​ប្រជាពលរដ្ឋ និងសមត្ថកិច្ចនៅក្រុងក្រចេះ កាលពីយប់ថ្ងៃទី២៩ ខែធ្នូ បន្ទាប់ពីសិស្សចំនួន៣នាក់មករៀនដូចធម្មតា តែមិនឃើញត្រឡប់ទៅផ្ទះវិញ។…

សិស្សសាលា៣នាក់ បានបាត់ខ្លួននៅក្រចេះ

ក្រចេះ: សិស្សសាលា៣នាក់ បានបាត់ខ្លួន​កាលពីថ្ងៃទី២៩ ខែឆ្នូ ឆ្នាំ២០១៦ រហូតមកដល់ព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦នេះ សាច់ញ្ញាតិ និងសមត្ថកិច្ចកំពុងបន្តរាវរកសាកសពសិស្សសាលាដែលបានបាត់ខ្លួន ដោយសង្ស័យលង់ទឹកនៅឆ្នេរខ្សាច់កោះទ្រុងទល់មុខទីរួមខេត្តក្រចេះ រហូតមកដល់ពេលនេះ គឺមិនទាន់រាវរកសាកសពឃើញនៅឡើយទេ។ ស្នងការនគរបាលខេត្តក្រចេះឧត្តមសេនីយ៍ត្រី លន់ សុផាត បានឲ្យដឹងនៅព្រឹកថ្ងៃទី៣០ ខែធ្នូ នេះថា នៅព្រឹកនេះ…

សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យ៣នាក់ ពាក់ពន្ធ័ករណីគ្រឿងញៀន

ក្រចេះ: ជនសង្ស័យ៣នាក់ ត្រូវបានកម្លាំងនគរបាលក្រុងក្រចេះ ធ្វើការចាប់ឃាត់ខ្លួនពីបទជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ កាលពីវេលាម៉ោង ៤និង៣០នាទី រសៀល ថ្ងៃទី២៣ ខែឆ្នូ ឆ្នាំ២០១៦ នៅចំណុចភូមិស្រែស្តៅ សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ៣នាក់ដែលចាប់ខ្លួនបានខាងលើនេះ ទី១ឈ្មោះ ម៉ម សុភាព…