ពិធីបើកការដ្ឋានសាងសង់កំពង់ផែទំនិញរាយ និងទេសចរណ៍ដងទង់ នៅក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ

(កោះកុង)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយរដ្ឋបាលខេត្តកោះកុង រៀបចំពិធីបើកការដ្ឋានសាងសង់កំពង់ផែទំនិញរាយ និងទេសចរណ៍ដងទង់ នៅក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។ ពិធីសាងសង់កំពង់ផែដ៏ថ្មីស្រឡាងនេះ បានប្រារព្ធទៅនាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ក្រោមអធិបតីភាព ឯកឧត្តម ម៉ក់ ស៊ីដេត អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ និងលោកជំទាវ…

ភ្លៀងធ្លាក់លាយឡំខ្យល់បក់បោកខ្លាំង ធ្វើឲ្យប៉ើងដំបូលផ្ទះប្រជាពលរដ្ឋ ៥៥ខ្នង

កោះកុងៈ យោងតាមផេករបស់ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ យប់ម្សិលមិញ មានករណីភ្លៀងធ្លាក់លាយឡំខ្យល់បក់បោកខ្លាំង ដែលធ្វើឲ្យប៉ើងដំបូលផ្ទះប្រជាពលរដ្ឋចំនួន ៥៥ខ្នង ខូចខាតស័ង្កសីចំនួន ៨១សន្លឹក និងហ្វីប្រូ ៦៣៨សន្លឹក នៅក្នុងឃុំបឹងព្រាវ និងឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង ។ ចំណែកនៅក្នុងស្រុកមណ្ឌលសីម៉ា…

ជនសង្ស័យម្នាក់ ត្រូវកម្លាំងនគរបាលឃាត់ខ្លួន ពាក់ព័ន្ធករណីលួចម៉ូតូ

កោះកុងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលខេត្តកោះកុងឃាត់ខ្លួនពាក់ព័ន្ធករណីលួចម៉ូតូ នៅវេលាម៉ោង១៧នឹង០០នាទី ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១។ សមត្ថកិច្ចបានឲ្យដឹងថា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្មាច់មានជ័យ បានទទួលបណ្ដឹងរបស់ឈ្មោះ ចាន់ ភឿន ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ មានជនមិនស្គាល់មុខបានលួចម៉ូតូរបស់ខ្លួន។…

ក្រុមក្មេងទំនើង៥នាក់ ជាមុខសញ្ញាបម្រុងធ្វើសកម្មភាព យកដុំថ្ម និងកាំបិតប្រើអំពើហិង្សា ទៅលើគ្រូបង្រៀនភាសាអង់គ្លេសម្នាក់

កោះកុងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ក្មេងទំនើងមួយក្រុម ដែលតែងតែបង្កចលាចល នៅក្នុងក្រុងខេមរភូមិន្ទ ត្រូវបានកម្លាំងនគរបាលខេត្តកោះកុងឃាត់ខ្លួន នៅថ្ងៃទី០៦ ខែមេសាឆ្នាំ២០២១ ។ ក្រុមក្មេងទាំងនោះទី១-ឈ្មោះ ធន់ វុធថា ហៅ ថុន វុត្ថា ហ៊ូវ វុត្ថា ភេទប្រុស…

គួរឲ្យអាសូរណាស់! មន្រ្តីចូលនិវត្តន៍ម្នាក់ ដេកស្លាប់នៅលើអង្រឹង

កោះកុងៈ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង០១និង៣០នាទី មានករណីមន្រ្តីចូលនិវត្តន៍ម្នាក់ បានដេកស្លាប់នៅលើអង្រឹង បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ស្ថិតត្រង់ចំណុចក្រោយផ្ទះ ក្នុងភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។ ករណីខាងលើនេះ កម្លាំងជំនាញនៃអធិការដ្ឋាន បានសហការជាមួយកម្លាំងប៉ុស្តិ៍ដងទង់ កម្លាំងជំនាញខេត្ត និងមន្ត្រីពេទ្យបង្អែកខេត្ត បានចុះពិនិត្យសព…

បុរសម្នាក់ដេកស្លាប់ក្នុងផ្ទះ ដោយសារ…

កោះកុងៈ នៅវេលាម៉ោង ៣និង៣០នាទីទៀបភ្លឺឈានចូល ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ មានករណីមនុស្សដេកស្លាប់ នៅផ្ទះស្ថិតក្នុងភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ក្រោយទទួលបានព័ត៌មាន កម្លាំងជំនាញខេត្ត កម្លាំងផ្នែកជំនាញអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលស្ទឹងវែង ដោយមានការចូលរួមពីអាជ្ញាធរ និងមន្រ្តីពេទ្យបង្អែកខេត្ត បានធ្វើការពិនិត្យសពឈ្មោះ កឹម សុខ ភេទប្រុស…

ស្រ្តីវ័យចំណាស់ម្នាក់បានលួចកាបូបលុយលោកយាយអាយុ ៨១ឆ្នាំ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កោះកុងៈ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ៨និង០០នាទី កម្លាំងអធិការដ្ឋាននគរបាល ក្រុងខេមរភូមិន្ទ បានទទួលពាក្យ បណ្តឹងពីឈ្មោះ តាន់ សារ៉ាន់ ភេទស្រី អាយុ ៨១ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ទីលំនៅភូមិ១ សង្កាត់ដងទង់ បានប្តឹងទៅ…

មួយក្រុមទៀតហើយដេញកាប់គ្នាត្រូវសមត្ថកិច្ចឃាត់ជាប់

កោះកុងៈ ករណីក្មេងទំនេីងវាយកាប់គ្នាត្រូវសមត្ថកិច្ចឃាត់ខ្លួននៅក្រុងខេមរភូមិន្ទថ្ងៃទី 0៤ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង៨ និង៣០នាទីយប់ នៅចំណុច សួនច្បារធនាគារកោះកុង ក្នុងភូមិ១សង្កាត់ស្មាច់មានជ័យក្រុងខេមរៈភូមិន្ទ និងភូមិ 4 សង្កាត់ដងទង់មានករណីហិង្សាដោយចេតនាមានគ្នាច្រើននាក់និងប្រើអាវុធ ។ បច្ចុប្បន្ន កម្លាំងជំនាញទទួលបណ្ដឹងនិងស្រាវជ្រាវចាប់ជនសង្ស័យបង្ក និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី៕  

ឃាត់ខ្លួនយុវជនម្នាក់ ពីបទឃាតកម្មគិតទុកជាមុននៅកោះកុង

កោះកុងៈ ករណីសាហាវ ឃោរឃៅ នេះ បាន កើត ឡើង កាលពី ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ នៅ ចំណុច ចំណោតដីខ្មៅ ស្ថិតក្នុងភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង បណ្តាល ឲ្យ នារី…

យោធាចូលនិវត្តន៍ម្នាក់ បានប្រើកាំភ្លើងបាញ់ទៅលើនាក់នេសាទរងរបួសធ្ងន់បញ្ជូនទៅសង្រ្គោះភ្លាមៗ

កោះកុងៈ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១ជាងរសៀល នៅចំណុចផ្សារចាស់ស្ថិតនៅភូមិ 1 សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង មានករណីហិង្សាដោយអាវុធ(កាំភ្លើងខ្លីប្រភេទកា54) ជនសង្ស័យឈ្មោះសោម សារឿន ភេទប្រុសអាយុ 57 ឆ្នាំជនជាតិខ្មែរមុខរបរយោធាចូលនិវត្តន៍ បានប្រើកាំភ្លើងបាញ់ទៅលើជនរងគ្រោះឈ្មោះ ង៉ែត សាយ ភេទប្រុសអាយុឆ្នាំជនជាតិខ្មែរមុខរបរនេសាទរស់នៅភូមិ…