មុខសញ្ញាចោរលួច២នាក់ ត្រូវកម្លាំងអធិការក្រុងខេមរភូមិន្ទ បង្ក្រាបបានទាន់ពេល
កោះកុងៈ នៅថ្ងៃទី២៨ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង០៦:៣០នាទី ព្រឹកប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ស្មាច់មានជ័យ បានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ ពាក់ព័ន្ធករណីចោរលួចទ្រព្យសម្បត្តិ នៅសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ។ ក្រោមការបញ្ជារបស់លោកឧត្ដមសេនីយ៍ស្នងការ បានចាត់កម្លាំងអធិការក្រុងខេមរភូមិន្ទ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ចុះល្បាតត្រួតពិនិត្យរហូត ឈានដល់ឃាត់ខ្លួនមុខសង្ស័យបានចំនួន២នាក់ប្រុសទាន់ពេលវេលា នៅចំណុចសង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទជនសង្ស័យរួមមាន៖ ១.ឈ្មោះ ជ័យ…