គួរឲ្យអាសូរ! ក្មេងប្រុសម្នាក់ រស់នៅជាមួយជីដូន បានលង់ទឹកស្លាប់

កោះកុងៈ​ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ថ្ងៃចន្ទ ២កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃ២២ ខែមិថុនា ឆ្នាំ២០២០នៅ វេលា​ម៉ោង១៣និង៣០នាទី មានករណីក្មេងលង់ទឹកស្លាប់ម្នាក់ ស្ថិតនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង…

យុវជន ម្នាក់ត្រូវបានឃាត់ ខ្លួនពីបទលួចទូរស័ព្ទដៃ

កោះកុងៈ កាលថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ៦និង០០នាទីល្ងាច កម្លាំងជំនាញ ព្រហ្មទណ្ឌ នៃ អធិការ ដ្ឋាន នគរបាល ក្រុង ខេមរភូមិន្ទ បានឃាត់ខ្លួនឈ្មោះ សីម ភក្ត្រា ភេទប្រុស អាយុ១៦ឆ្នាំ…

គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងរថយន្ដដឹកដី​ បណ្ដាលឲ្យបុរសកម្មករសំណង់ម្នាក់រងរបួសធ្ងន់

កោះកុងៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១៨:៤៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និង រថយន្ដដឹកដី នៅចំណុចភូមិ១ សង្កាត់ស្មាច់មានជ៏យ ក្រុងខេមរភូមិន្ទ ក្នុងដំណើរបញ្ជៀសទិសគ្នា បណ្ដាលឲ្យបុរសម្នាក់របួសធ្ងន់។ អ្នកបើកបរ ម៉ូតូ ឈ្មោះ លាង រិន…

បុរសម្នាក់រងរបួសបាក់ជើងបន្ទាប់ពីត្រូវរថយន្តបុក

កោះកុងៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលេជាតិបានឲ្យដឹងថា បុរសជាអ្នកបើកម៉ូតូម្នាក់បានរងការបាក់ដៃជើងខាងស្តាំរងរបួសធ្ងន់ខណៈជិះម៉ូតូបុកជាមួយរថយន្តដែលបើកមិនប្រកាន់ស្តាំកាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង៦និង៤៥នាទីនៅចំណុចភូមិ១សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ​ ក្នុងដំណើរបញ្ជៀសទិសគ្នាបណ្ដាលឲ្យបុរសម្នាក់របួសធ្ងន់។ តាមរបាយការណ៍បានឲ្យដឹងថាអ្នកបើកបរម៉ូតូឈ្មោះលាង រិន ភេទប្រុស អាយុ៣៧ឆ្នាំជនជាតិខ្មែរមុខរបរកម្មករសំណង់ទីលំនៅមិនទាន់ដឹងច្បាស់បើកបរម៉ូតូម៉ាកវ៉េវពណ៌សគ្មានស្លាលេខបើកបរពីលិចទៅកើតលុះមកដល់ចំណុចខាងលើក៏បុកជាមួយរថយន្តបណ្តាលអោយរងរបួសបាក់ដៃខាងស្តាំនិងជើងខាងស្តាំ(របួសធ្ងន់)។ បើកបររថយន្តឈ្មោះម៉ៅបញ្ញាភេទប្រុសអាយុ២២ឆ្នាំជនជាតិខ្មែរមុខរបរបើកបរឡានដឹកដីបើករថយន្ដម៉ាកហ៊ីនយ៉ាន់ដាយពណ៌សពាក់ស្លាកលេខភព3D-4056ទិសដៅពីកើតទៅលិច(មិនមានរងរបួស)មូលហេតុបើកបររថយន្តមិនប្រកាន់ស្តាំ។ បច្ចុប្បន្នរថយន្តនិងម៉ូតូសមត្ថកិច្ចបានយកមករក្សាទុកនៅអធិការរង់ចាំដោះស្រាយ៕  

យុវជនពីរក្រុមទំនាស់ពាក្យសម្ដីគ្នាជិះម៉ូតូដេញវាយគ្នាតាមផ្លូវត្រូវសមត្ថកិច្ចឃាត់ខ្លួន

កោះកុងៈ ហេតុការដ៏គួរឲ្យភ្ញាក់ផ្អើលនេះបានកេីតឡេីងកាលពីយប់ថ្ងៃទី២៥- ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង៨និង១៥នាទីដោយមានយុវជន២ក្រុមទំនាស់ពាក្យសម្ដីគ្នាបានវាយតប់គ្នាតាំងពីចំណុចស្ពានកោះកុងរួចជិះម៉ូតូតាមវាយគ្នារហូតមកដល់ចំណុចមុខហាង២៥០០៛ស្ថិតក្នុងភូមិ២សង្កាត់ដងទង់ក្រុងខេមរភូមិន្ទក៏ត្រូវបានកម្លាំងនគរបាលយើងធ្វើការឃាត់ខ្លួន។ ក្រុមទី១មានគ្នាចំនួន២នាក់៖ ១-ឈ្មោះសិវិបុលភេទប្រុសអាយុ១៨ឆ្នាំមានទីលំនៅភូមិ១ស្មាច់មានជ័យ(រងរបួសស្រាល) ២-ឈ្មោះថៅវុធភេទប្រុសអាយុ១៨ឆ្នាំទីលំនៅភូមិ១ស្មាច់មានជ័យ(រត់គេចខ្លួន)។ ក្រុមទី២មានគ្នាចំនួន៤នាក់៖ ១-ឈ្មោះសោបូរ៉ាភេទប្រុសអាយុ១៨ឆ្នាំស្នាក់នៅបឹងកាយ៉ាកឃុំពាមក្រសោប(រងរបួសស្រាល) ២-ឈ្មោះសេងលីភេទប្រុសអាយុ៣២ឆ្នាំស្នាក់នៅបឹងកាយ៉ាកឃុំពាមក្រសោប ៣-ឈ្មោះសុខលីលីសៀកភេទប្រុសអាយុ២៩ឆ្នាំស្នាក់នៅបឹងកាយ៉ាកឃុំពាមក្រសោប ៤-ឈ្មោះយ៉ាងរដ្ឋាភេទប្រុសអាយុ៣១ឆ្នាំទីលំនៅភូមិ១ស្មាច់មានជ័យ(រងរបួសស្រាល)។ បច្ចុប្បន្នជនសង្ស័យទាំងពីរក្រុមត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទកំពុងធ្វើការសាកសួរនិងបំពេញសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់៕  

ចុម! លួចម៉ូតូប៉ូលិសទៀត

កោះកុងៈ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ នាវេលាម៉ោង១០និង០០នាទីព្រឹក អធិការដ្ឋាននគរបាលស្រុកមណ្ឌលសីមាបានទទួលបណ្តឹងពីឈ្មោះហុង ពៅ​ភេទប្រុស​ មុខរបរនគរបាលបានបាត់ម៉ូតូ១គ្រឿងZomerXពណ៌ខ្មៅពាក់ស្លាកលេខ1J8036 ដែលចតនៅមុខផ្ទះស្ថិតនៅភូមិចាំយាមឃុំប៉ាក់ខ្លងស្រុកមណ្ឌលសីមា។ លុះដល់ថ្ងៃទី២៥ខែឧសភាឆ្នាំ២០២០នាវេលាម៉ោង១០និង៤៥នាទីព្រឹកកម្លាំងជំនាញបានធ្វេីការស្រាវជ្រាវឈានដល់ឃាត់ខ្លួនខ្លួនជនសង្ស័យម្នាក់ឈ្មោះអ៊ុក សំណាង ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិ២ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា បានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះខាងលេីរួចមកសុំស្នាក់នៅផ្ទះរបស់ឈ្មោះសុខ ដាវី ភេទប្រុសអាយុ៣០ឆ្នាំស្ថិតនៅភូមិ១សង្កាត់ស្ទឹងវែងក្រុងខេមរភូមិន្ទ។ បច្ចុប្បន្នកម្លាំងកំពុងធ្វើការសាកសួរបន្តនិងបំពេញសំណុំរឿងចាត់ការតាមនិតិច្បាប់ចំណែកឯវត្ថុតាងប្រគល់ជូនម្ចាស់ដើមវិញ៕  

សមត្ថកិច្ចឃាត់ខ្លួនយុវជនអ្នកលាងឡានម្នាក់ ករណី…

កោះកុងៈ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្ត កំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ និងបានបញ្ជូនជនសង្ស័យឈ្មោះ ហុន ពេជ្រ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លាងឡាន មានទីលំនៅ ភូមិ០៣…

បុរស វ័យ ចំណាស់ ម្នាក់ដេីរ ដួល ស្លាប់ ភ្លាមៗនៅខេត្តកោះកុង

កោះកុងៈ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១១និង១៥ នាទីថ្ងៃត្រង់ នៅចំនុចវាលតាភូ ស្ថិតនៅភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ។ សពរងគ្រោះ មាន ឈ្មោះ ស៊ឹម សេន ភេទប្រុស អាយុ ៦០ឆ្នាំ…

លុយ ១០០០$ ប្លង់ដី៦ប្លង់ ខ្សែដៃមាស ៥ជី ទំនិញសំរាប់លក់ ៥មុឺនបាតត្រូវអគ្គិភ័យឆាបឆេះនៅកោះកុង

កោះកុងៈ នៅវេលាម៉ោង៥និង០០នាទី ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ មានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងនៅក្នុងភូមិស្ទឹងវែង សង្កាត់ស្ទឹងវែងក្រុងខេមរភូមិន្ទ ខេត្ត កោះកុង ដោយម្ចាស់ផ្ទះឈ្មោះ ភ្លាវ សម្បត្តិ អាយុ ៤៤ឆ្នាំ មុខរប លក់ដូ ប្រពន្ធឈ្មោះ សំ សិរី អាយុ…

ស្រ្តី ២នាក់ ស្រឡាញ់គ្នាជាប្តីប្រពន្ធ ផឹកស្រាស្រវឹងយកកាំបិតមកជន្លញ៉ោះលេង បណ្ដាលឲ្យត្រូវរងរបួសធ្ងន់

កោះកុងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ស្រី្ត២នាក់ រស់នៅជាមួយគ្នា បានស្រឡាញ់គ្នាធ្វើជាប្តី ប្រពន្ធ ខណៈដែលស្រវឹងស្រា បានយកត្រីមកចៀនដើម្បីក្លែម ផឹកបន្តទៀត ហើយត្រូវស្រ្តីជាជនរងគ្រោះ ស្តីថាឲ្យ ធ្វើឲ្យស្រីជាប្តី ខឹងក៏យកកាំបិតបុ័ងតោមកកាប់ជន្លលេង បណ្តាលឲ្យត្រូវស្រ្តីជាប្រពន្ធ ចំចិញ្ចើមឆ្វេង រងរបួសធ្ងន់ ។ តាមរបាយការណ៍បានឲ្យដឹងថា ស្រ្តីសង្ស័យជាប្តី ឈ្មោះ…