ជនសង័្សយបង្កហិង្សាដោយចេតនាមានអាវុធចំនួន ៣នាក់ ត្រូវបានឃាត់ខ្លួនបញ្ជូនទៅតុលាការ

បាត់ដំបងៈ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ នៅក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង អនុវត្តតាមបទបញ្ជារបស់លោក សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌលោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍បង្ការបង្រ្កាបរួមជាមួយកម្លាំងការិយាល័យជំនាញ ឃាត់ខ្លួនមុខសញ្ញាជាជនសង័្សយចំនួន…

ក្មេងទំនើងបង្កភាពអនាធិបតេយ្យតាមទីសាធារណៈចំនួន ១៨នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនអប់រំ

បាត់ដំបងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ អនុវត្តតាមការណែនាំបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ កម្លាំងការិយាល័យជំនាញព្រហ្មទណ្ឌ និងកម្លាំងអធិការដ្ឋាននគរបាលនគរបាលស្រុកសង្កែ បានធ្វើការបង្ក្រាបករណីក្មេងទំនើងបង្កភាពអនាធិបតេយ្យតាមទីសាធារណៈចំនួន ០២លើក ឃាត់ខ្លួនយុវជនឈាមរាវចំនួន ១៨នាក់…

នគរបាលធ្វើការឃាត់ខ្លួនមុខសញ្ញា លួចពេលយប់ចំនួន ២នាក់ បញ្ជូនទៅតុលាការ

បាត់ដំបងៈ កាលពីយប់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ៣និង០០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១ អនុវត្តជាប់ជាប្រចាំនូវមតិដឹកនាំរបស់លោក សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមទាំងយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក ឆាង…

សមត្ថកិ្ចឃាត់ខ្លួនជនសង្ស័យ៣នាក់ ករណីលួចគាស់បង្អួចតាមផ្ទះពលរដ្ឋយកទ្រព្យសម្បត្តិ

បាត់ដំបងៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កម្លាំងផ្នែកជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបងបានទទួលបណ្តឹងឈ្មោះ រ៉ាយ ធឿត ភេទប្រុស អាយុ ៤០ឆ្នាំ មានទីលំនៅភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង ថាមានករណីលួចមានស្ថានទម្ងន់ទោស (គាស់បង្អួច) នៅចំនុចក្រុមទី១៥ ភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ហេតុការណ៍នេះ…

សាស្ត្រាចារ្យបង្រៀននៅសាលកវិទ្យាល័យម្នាក់ មានជម្លោះជាមួយភរិយា គិតខ្លីចងករសម្លាប់ខ្លួន

បាត់ដំបង៖ សាស្ត្រាចារ្យសកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ច UME ១នាក់ បានសម្រេចចិត្តចងកសម្លាប់ខ្លួន កាលពីព្រឹកថ្ងៃទី០៥ ខែឧសភាព ឆ្នាំ២០២១ វេលាម៉ោង០៧នឹង៣០នាទី ស្ថិតក្នុងក្រុមទី០២ ភូមិអណ្ដូងចេញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ជនរងគ្រោះឈ្មោះ ទិត្យ រដ្ឋា ភេទប្រុស អាយុ៥៣ឆ្នាំ មានទីលំនៅកន្លែងកើតហេតុខាងលើ…

កម្លាំងសមត្ថកិច្ច បង្រ្កាបមនុស្ស១៧នាក់ ករណីប្រមូលម្តុំគ្នា ប្រព្រឹត្តិល្បែងភ្នាល់ជល់មាន់តាមអនឡាញ នៅក្រុងបាត់ដំបង

បាត់ដំបងៈ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ អនុវត្តតាមអនុសាសន៍ដឹកនាំរបស់ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង ឯកឧត្តម ណុប ដារ៉ា អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង ដោយមានការសម្របសម្រួលលើនីតិវិធីពីឯកឧត្តម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ទោ សាត…

ជនសង្ស័យម្នាក់ ធ្វើសកម្មភាព លួចគាស់ទ្វាររថយន្ត លួចយកទ្រព្យសម្បត្តិ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

បាត់ដំបងៈ ដោយអនុវត្តន៍ តាមការណែនាំបញ្ជាផ្ទាល់ ពីលោកឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង ក៏ដូចជាលោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ និងមានការសម្របសម្រួលលើនីតិវិធីពីលោក គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១២និង១៥នាទី…

ឃាត់ខ្លួនពិរុទ្ធជនម្នាក់ ពីបទប្លន់នៅក្រុងបាត់ដំបង

បាត់ដំបងៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១០ និង០០នាទី កម្លាំងនគរបាលផ្នែកជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានចុះអនុវត្តដីកាបញ្ជាអោយចាប់ខ្លួន លេខ១៧២ ដបចខ ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ របស់លោក គឹម ម៉េង ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបាត់ដំបង លើជនជាប់ចោទ០១នាក់ ពាក់ពន្ធ័លើករណីប្លន់…

ទុកម្តាយជាអ្វី! ទើបកូនប្រុសហ៊ានប្រើហិង្សាបែបនេះ បណ្តាលឲ្យរងរបួសធ្ងន់

បាត់ដំបងៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថានៅ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ មានករណីអំពើហិង្សាដោយចេតនាក្នុងគ្រួសារមួយកើតឡើង ដោយកូនប្រុសគ្មានមនុស្សធម៌ក្នុងខ្លួនបានប្រើអំពើហិង្សាលើម្តាយបង្កើតរបស់ខ្លួនរហូតមានរបួសពេញខ្លួន ព្រោះមូលហេតុខឹងម្តាយនិយាយស្តីបន្ទោសនិងណែនាំខ្លួនច្រើនពេក ។ លោកវរសេនីយ័ឯក ឆាង វណ្ណឆៃ អធិការនគរបាលក្រុងបាត់ដំបង បានរាយការណ៍អោយដឹងថា ហេតុការណ៍នេះកើតឡើងនៅត្រង់ចំណុចក្រុមទី១៤ ភូមិអណ្តូងចេញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលជនបង្ករត្រូវជាកូន…

កូនប្រុសប្រើហិង្សាលើម្តាយ បណ្តាលអោយរងរបួស ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ខេត្តបាត់ដំបង៖ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ មានករណីអំពើហិង្សាដោយចេតនាក្នុងគ្រួសារមួយកើតឡើង ដោយកូនប្រុសគ្មានមនុស្សធម៌ក្នុងខ្លួនបានប្រើអំពើហិង្សាលើម្តាយបង្កើតរបស់ខ្លួនរហូតមានរបួសពេញខ្លួន ព្រោះមូលហេតុខឹងម្តាយនិយាយស្តីបន្ទោសនិងណែនាំខ្លួនច្រើនពេក ។ លោកវរសេនីយ័ឯក ឆាង វណ្ណឆៃ អធិការនគរបាលក្រុងបាត់ដំបង បានរាយការណ៍អោយដឹងថា ហេតុការណ៍នេះកើតឡើងនៅត្រង់ចំណុចក្រុមទី១៤ ភូមិអណ្តូងចេញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលជនបង្ករត្រូវជាកូន ឈ្មោះ…