ជនសង្ស័យ៣នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីយកកាំបិតភ្ជង់ប្រជាពលរដ្ឋ យកទ្រព្យសម្បត្តិ
បាត់ដំបងៈ កាលពីវេលាម៉ោង០២និង០៥នាទីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចខេត្តបាត់ដំបង សហការគ្នាចុះប្រតិបត្តិការបង្ក្រាប ទៅលើជនសង្ស័យចំនួន៣នាក់ ករណីធ្វើសម្មភាពយកកាំបិតភ្ជង់ ប្រជាពលរដ្ឋយកទ្រព្យសម្បត្តិ នៅចំណុចផ្លូវកោងស្រែមួយពាន់ ស្ថិតក្នុងភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ជនសង្ស័យចំនួន៣នាក់៖ ១-ឈ្មោះ វង្ស គឹមឡាង ភេទប្រុស…