ចង្កឹះមួយបាច់គេកាច់មិនបាក់! ការរួមកម្លាំងគ្នាច្រកដីទប់ស្កាត់ទឹកជំនន់ នៅក្រុងបាត់ដំបង

បាត់ដំបងៈ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ លោក ហឿង សុគន្ធ អភិបាលស្តីទីខេត្តបាត់ដំបង ដឹកកម្លាំងទាំង ៣ប្រភេទ រដ្ឋបាលក្រុងបាត់ដំបង សង្កាត់ ភូមិ ធ្វើការច្រកដីធ្វើទំនប់ការពារទឹកស្ទឹងសង្កែដែលកំពុងជន់ឡើង។ នៅចំណុចព្រែកតាតន់ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ៕

ទឹកឡើងហូរនាំមែកឬស្សីប៉ះខ្សែរបណ្ដាញ MV នៅ ស្រុកបាណន់ ពេលនេះ…

បាត់ដំបងៈ ព័ត៌មានបន្ថែម ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ ករណី Trip AutoRecloser F10-01 ដែលបណ្ដាលអោយដាច់ចរន្តអគ្គិសនីនៅផ្នែកខ្លះនៃក្រុងបាត់ដំបង ផ្នែកខ្លះនៃស្រុកបាណន់ ស្រុករតនមណ្ឌល និងស្រុកសំឡូត ខេត្តបាត់ដំបង។ មូលហេតុដោយសារទឹកឡើងហូរនាំមែកឬស្សីប៉ះខ្សែរបណ្ដាញ MV នៅភូមិបាយដំរ៉ាំ ឃុំបាយដំរ៉ាំ ស្រុកបាណន់ ខេត្តបាត់ដំបង។…

រដូវកាលភ្ជំបិណ្ឌឈានចូលមកដល់ សូម្បីតែនៅក្នុងមន្ទីពេទ្យក៏លួចដែរ

បាត់ដំបងៈ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១០ និង៤០នាទី សមត្ថកិច្ចបានដឹកនាំកម្លាំងចុះឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលបានធ្វើសកម្មភាព លួច យកទូរសព្ទ័ដៃ នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ស្ថិតភូមិអង់ សង្កាត់អូរចារ ក្រុង/ខេត្តបាត់ដំបង។ ជនសង្ស័យឈ្មោះ ជា ហៅ(ខ្លឹង,រ៉ា) ភេទប្រុស អាយុ ៤៧ឆ្នាំ…

ងៀតបបែលជាច្រើនគីឡូក្រាម មានផ្ទុកសារធាតុគីមីហាមឃាត់ ត្រូវបានមន្ត្រីកាំកុងត្រូលរកឃើញ នៅផ្សារបឹងឈូក

បាត់ដំបងៈ យោងតាមផេក របស់អគ្គនាយកដ្ឋាន កាំកុងត្រូលបានឲ្យដឹងថា ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ មន្ត្រីសាខាកាំងកុងត្រូលខេត្តបាត់ដំបង ដោយសហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត អាជ្ញាធរដែនដី គណៈកម្មការផ្សារ និងមន្ត្រីមន្ទីរពិសោធន៍ដែលបាននាំយករថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហាររបស់អគ្គនាយកដ្ឋានកាំកុត្រូល បានធ្វើការចុះត្រួតពិនិត្យម្ហូបអាហារ និងទំនិញ ដែលមានដាក់តាំងលក់នៅផ្សារបឹងឈូក ក្រុងបាត់ដំបង ។ មន្ត្រីជំនាញបានត្រួតពិនិត្យអំពីស្លាកសញ្ញា និងសុពលភាពនៃការប្រើប្រាស់ និងបានធ្វើការវិភាគបឋម…

នគរបាលខេត្តបាត់ដំបង សហការគ្នាឃាត់ជនសង្ស័យ២នាក់ពាក់ព័ន្ធករណី…

បាត់ដំបងៈ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៩ លោកវរសេនីយ៍ទោ ឈឿង គឹមសុង ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល បានដឹកនាំ កម្លាំងក្រុមអន្តរាគមន៍បង្ការបង្រ្កាប បានបង្ក្រាបករណីអំពើលួច ( សម្ភារៈសំណង់ )កើតហេតុនៅចំណុចក្រោយផ្សារទំនើប ភូ ពុយ ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់អូចារ ក្រុងបាត់ដំបងខេត្តបាត់ដំបង ។…

ក្រុម កាប់ដោយកាំបិត ពូថៅ វាយនឹងបំពង់ទីប ពេលនេះជាប់ខ្នោះរបស់សមត្ថកិច្ចហើយ

បាត់ដំបងៈ ដោយអនុវត្តតាមការណែនាំបញ្ជាផ្ទាល់ពីឯកឧត្តមឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាលោក ឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌថ្ងៃទី ២ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ១និង៤០ នាទី រំលងអាធ្រាត្រនៅចំណុចជិតរង្វង់មូលលោកតាដំបងក្រញូង ស្ថិតក្នុងភូមិរំចេក៥ សង្កាត់រតនៈ…

ម្ចាស់ដេកលក់ ចោរឆ្លៀតឱកាសធ្វើសកម្មភាពគាស់កញ្ចក់រថយន្ត ប៉ុនប៉ងលួច….

បាត់ដំបងៈ នៅវេលាម៉ោងប្រហែលជិតភ្លឺឈានចូលថ្ងៃ ទី២២ ខែសីហា ឆ្នាំ២០១៩ មានករណីជនសង្ស័យ បានធ្វើសកម្មភាពគាស់កញ្ចក់រថយន្ត ប៉ុនប៉ងលួចទ្រព្យសម្បត្តិអ្នកតាក់ស៊ីម្នាក់ នៅចំណុចភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង។ រថយន្តខាងលើ ម៉ាកតូយូតាស៊ីណា ពណ៌ស ស៊េរីឆ្នាំ១៩៩៨ ពាក់ស្លាកលេខ បាត់ដំបង 2L-8166 ជារបស់ជនរងគ្រោះឈ្មោះ រឺន…

ហ៊ីយ៉ាន់ដាយដឹកឥដ្ឋឡើងជែងគេជ្រុលទៅបុកបាឡែនរងរបួសធ្ងន់ម្នាក់

បាត់ដំបងៈ នៅវេលាម៉ោង៤និង៥០នាទីល្ងាច ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩លើផ្លូវជាតិលេខ៥ក្រុមទី៣០ភូមិអូរញ ឃុំបឹងព្រីងស្រុកថ្មគោលមានករណីគ្រោះថ្នាក់ចរាចររវាងរថយន្តនិងរថយន្តគឺរថយន្តដឹកឥដ្ឋម៉ាកហ៊ីយ៉ាន់ដាយពណ៌ស ពាក់ផ្លាកលេខ.៣៨៣១បើកបរក្នុងទិសដៅពីត្បូងឆ្ពោះទៅជើងដល់ចំណុចកើតហេតុបានឡើងជែងរថយន្តពីមុខទិសដៅស្របគ្នាបានជ្រុលចង្កូតទៅបុករថយន្តម៉ាកកាម៉ារីបាឡែនពណ៌មាសពាក់ផ្លាកលេខបាត់ដំបង២A.៩៥៧៧បើកបរក្នុងទិស ដៅផ្ទុយគ្នាពីជើងទៅត្បូងបណ្តាលឲ្យអ្នកបើកបររថយន្តម៉ាកកាម៉ារីរងរបួសធ្ងន់ចំណែកអ្នកបើកបររថយន្តហ៊ីយ៉ាន់ដាយ បានរត់គេចខ្លួនបាត់។អ្នកបើកបររយន្តម៉ាកហ៊ីយ៉ាន់ដាយឈ្មោះជា ភេទប្រុសអាយុ៣៨ឆ្នាំនៅភូមិបញ្ញាឃុំកំពង់ព្រះ ស្រុក សង្កែ ខេត្តបាត់ដំបង រត់គេចខ្លួនបាត់។ សមត្ថកិច្ចឲ្យដឹងថាអ្នកបើកបររថយន្តកាម៉ារីឈ្មោះភី សុខា ភេទប្រុសអាយុ៤០ឆ្នាំនៅភូមិវត្តរំដួលសង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបងរងរបួសធ្ងន់ករណីនេះកម្លាំងជំនាញស្រុកថ្មគោលបានសង្រ្គោះអ្នករងរបួសទៅមន្ទីរពេទ្យបង្អែកស្រុកថ្មគោលនិងបានធ្វើការវាស់វែងត្រឹមត្រូវ រួចបានដកហូតវត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកថ្មគោលដើម្បីចាត់ការតាមនីតិវិធី៕

ម្នាក់ជាប់ខ្នោះម្នាក់ទៀតរត់រួច ករណីគាស់តូបលួចសម្ភារៈ

បាត់ដំបងៈ នៅថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០១៩ នៅវេលាម៉ោង១១និង១០នាទី កំលាំងសមត្ថកិច្ចបានទទួលសេចក្តីរាយការណ៍ថាមានករណីអំពើលួចមានស្ថានទម្ងន់ទោស(គាស់តូប)មួយកើតឡើងត្រង់ចំណុចក្រុមទី12ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដែលបង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ។ ក្រោយទទួលបណ្តឹងភ្លាមកំលាំងបានចុះធ្វើការសើបអង្កេតស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យចំនួន01នាក់÷ 1-ឈ្មោះឆែម សីហា(អូន) ភេទប្រុស អាយុ21ឆ្នាំស្នាក់នៅបណ្តោះអាសន្តភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មកកាន់អធិការដ្ឋាននគរបាលក្រុងបាត់ដំបងដើម្បីធ្វើការសាកសួរក្រោយពីសាកសួរខ្លួនបានសារភាពថាខ្លួននិងបក្សពួកម្នាក់ទៀតពិតជាបានលួចគាស់តូបគេពិតប្រាកដមែន។(ម្នាក់ទៀតរត់គេចខ្លួន)។ ជនរងគ្រោះឈ្មោះអែម…

សង្វេគណាស់! ក្មេងប្រុសម្នាក់ធ្លាក់ពីលើអាគារកំពស់០២ជាន់ស្លាប់ភ្លាមៗ

បាត់ដំបងៈ ក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់បានធ្លាក់ពីលើអាគារកម្ពស់២ជាន់បណ្តាលឲ្យបែកក្បាលស្លាប់ភ្លាមៗនៅនិងកន្លែងបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១៧និង០០នាទី ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ នៅចំណុចផ្ទះបុរីបន្ទាយគុយសេ ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។ ក្មេងប្រុសរងគ្រោះខាងលើឈ្មោះ មឿន ប៊ុណ្ណា អាយុ១៤ឆ្នាំ រស់នៅផ្ទះលេខ១៣១ ចំណុចក្រុមទី០៣ ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។ ប្រភពពីកន្លែងកើតហេតុបានឲ្យថា នៅមុនពេលកើតហេតុគេឃើញក្មេងប្រុសរងគ្រោះខាងលើរួមនឹងក្មេងប្រុសពីរនាក់ផ្សេងទៀតដែលក្នុងនោះម្នាក់ជាប្អូនបង្កើតបាននាំគ្នាលួចឡើងចូលផ្ទះបុរីដែលម្ចាស់គេចាក់សោទ្វារទុកចោល…