អាវុធហត្ថក្រុងបាត់ដំបងចាប់ខ្លួនជនសង្ស័យ២នាក់ករណីជួញដូរដោយខុសច្បាប់

បាត់ដំបងៈ យោងតាមផេករបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបងបានឲ្យដឹថា អនុវត្តន៍តាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្ដបាត់ដំបង នៅថ្ងៃទី៣១ ខែ កក្កដា ឆ្នាំ ២០២២ វេលា ម៉ោង០៣:១០នាទី កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាត់ដំបង បានចុះបង្រ្កាបបទល្មើសជាក់ស្ដែង នៅចំណុចក្រុមទី០៩ ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ៤នាក់ ករណីឆក់

បាត់ដំបងៈ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដោយអនុវត្តតាមការណែនាំបញ្ជាផ្ទាល់ពីលោក សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាលោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារព្រហ្មទណ្ឌលោកវរសេនីយ៍ទោ ភួង ចន្ទតារា ស្នងការរងជំនួយការដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងមានការសម្របសម្រួលទៅលើនីតិវិធីពីលោក កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង…

ក្រុមមុខសញ្ញាធ្វើសកម្មភាព ប្លន់ទ្រព្យសម្បត្តិពលរដ្ឋ នៅស្រុកថ្មគោល និងស្រុកបវេល ៣នាក់ ត្រូវសមត្ថកិច្ចបង្រ្កាបឃាត់ខ្លួន

បាត់ដំបងៈ អនុវត្តតាមយោបល់ដឹកនាំរបស់លោកសាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកវរសេនីយ៍ទោ ភួង ចន្ទតារា ស្នងការរងជំនួយការដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងដោយបានការសម្របសម្រួលលើនីតិវិធីពីលោក កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងនោះ កាលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២…

ជនសង្ស័យ ២នាក់ ត្រូវកម្លាំងក្រុមអន្តរាគមន៍ បង្ក្រាប និងឃាត់ខ្លួន ករណីលួច

បាត់ដំបងៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្ដាញសង្គមបានឲ្យដឹងថា នៅថ្ងៃអាទិត្យ ១២កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែកក្ដដា ឆ្នាំ២០២២ វេលាម៉ោង១៤ និង៣០​នាទី ដោយអនុវត្ត​តាម​ការណែនាំ​បញ្ជា​ផ្ទាល់​ពី​ លោកឧត្តមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​ នៃ​ស្នងការដ្ឋាននគរបាល​ខេត្តបាត់ដំបង​…

មុខសញ្ញាលួចកាត់ខ្សែភ្លើងនៅស្រុកគាស់៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

បាត់ដំបងៈ កាលពីយប់ថ្ងៃទី៧ ខែ កក្កដា ឆ្នាំ ២០២២ វេលាម៉ោងប្រមាណជាង ១១ អាធ្រាត្រទៅហេីយ មានករណី(លួចកាត់ខ្សែភ្លេីង)បានកេីតឡេីងនៅម្តុំក្រុ ម ទី០៣ភូមិឆាយបល័្លង្គ ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដែលក្រុមជនសង័្សយមិនស្គាល់អត្តសញ្ញាណ បានលួចកាត់ផ្តាច់យកខ្សែភ្លេីងរបស់ជនរងគ្រោះឈ្មោះ ផា ផាន ភេទប្រុស…

ផ្ទះពលរដ្ឋចំនួន១៤ល្វែងត្រូវឆេះខ្ទេចនៅក្រុងបាត់ដំបង

បាត់ដំបងៈ យោងតាមផេករបស់ អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា អគ្គិភ័យដ៏សន្ធោរសន្ធៅបានលេបត្របាក់លំនៅឋានអស់ជាច្រើនល្វែងកាលពីវេលាម៉ោង០៥និង២០នាទីល្ងាច ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ នៅម្ដុំផ្លូវលេខ១ និងលេខ១កន្លះ (ខាងជើងផ្សារណាត់៥០ម៉ែត្រ)ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដែលគេអះអាងថាបានផ្ដើមចេញពីផ្ទះលក់ពូកដ៏ធំមួយតែគេមិនទាន់ដឹងពីមូលហេតុនៅឡើយទេ។ យោងតាមរបាយការណ៍បឋមរបស់សមត្ថកិច្ចដែលបានស្រង់ក្រោយពេលកើតហេតុបានឲ្យដឹងថាលំនៅឋានដែលខូចខាតទាំងស្រុងមានចំនួន១៤ល្វែងដែលភាគច្រើនធ្វើពីឈើថ្មនិងស័ង្កសីតែនៅមានលំនៅឋានមួយចំនួនទៀតដែលរងផលប៉ះពាល់ដោយសារអណ្ដាតភ្លើង។អគ្គិភ័យដ៏មហន្តរាយនេះបានផ្ដើមចេញពីផ្ទះលក់ពូកដ៏ធំមួយនៅចំកណ្ដាលនៃទីតាំងកើតហេតុដែលថៅកែពូកនោះឈ្មោះអ៊ាអេងហុងភេទប្រុសអាយុ៧០ឆ្នាំ។ បើតាមការពិនិត្យជាក់ស្ដែងអ្វីដែលសេសសល់នោះគឺមានតែសសរឈើនិងដែកស័ង្កសីប៉ុណ្ណោះ។រីឯសម្ភារៈដទៃៗទៀតបានក្លាយជាផេះផង់អស់ទៅហើយ។អាជ្ញាធរនិងមន្ត្រីជំនាញហាក់មិនទាន់វាយតំលៃអំពីតុល្យការនៃការខូចខាតនៅឡើយទេព្រោះមើលទៅហាក់មានសភាពធ្ងន់ធ្ងរពេក។ លោកវរសេនីយ៍ឯកគឹមប៊ុនធឿនប្រធានការិយាល័យបង្ការពន្លត់អគ្គីភ័យនិងសង្គ្រោះនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានអោយដឹងថាបើតាមការពិនិត្យលើទិដ្ឋភាពជាក់ស្ដែងអាចខាតបង់ធ្ងន់ធ្ងរណាស់ហើយពេលនេះទាំងអាជ្ញាធរទាំងមន្ត្រីជំនាញកំពុងសហការគ្នាចុះត្រូតពិនិត្យនិងធ្វើការស្រាវជ្រាវរកមូលហេតុនៃអគ្គីភ័យនេះ។ ករណីនេះរថយន្តពន្លត់អគ្គីភ័យចេញអន្តរាគមន៍ពន្លត់ចំនួន០៧គ្រឿង(ប្រើប្រាស់ទឹកអស់ចំនួន២៤រថយន្តមកពីស្រុកថ្មគោលស្រុកសង្កែនិងស្រុកឯកភ្នំផងបានផ្គុំគ្នាបាញ់ពន្លត់និងបាញ់ទប់ស្កាត់៕  

ករណីអគ្គិភ័យឆាបឆេះផ្ទះលក់ពូកមួយកន្លែងនៅក្រុងបាត់ដំបង

បាត់ដំបងៈ យោងតាមផេករបស់នាយយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្រ្គោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ពត៌មានបឋម មានករណីអគ្គិភ័យ កំពុងតែឆាបឆេះផ្ទះលក់ពូកមួយ កន្លែងដែលស្ថិត នៅផ្លូវ លេខ ១ ជិតផ្សារណាត់ ខេត្តបាត់ដំបង កងកម្លាំងអន្តរាគមន៍ បង្ការ ពន្លត់ អគ្គិភ័យ និងសង្គ្រោះ កំពុង តែ ជួយ…

នគរបាលបង្រ្កាបឃាត់ខ្លួនមុខសញ្ញាចាស់ ២នាក់ ករណីលួចអាគុយតាមរថយន្ត

បាត់ដំបងៈ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ អនុវត្តតាមយោបល់ដឹកនាំរបស់លោក សាត គឹមសាន ស្នងការនៃស្នង ការដ្ឋាននគរបាលខេត្ត បាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានដឹកនាំកម្លាំងជំនាញធ្វើការឃាត់ខ្លួនជនសង័្សយចំនួន ២នាក់…

រថយន្តទេសចរ ១២កៅអីម៉ាក TURBO ROSA បុកជាមួយម៉ូតូ បណ្តាលឲ្យមនុស្ស ២នាក់ស្លាប់ និង ១៦នាក់ទៀត រងរបួសធ្ងន់ស្រាល

បាត់ដំបងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ១៣និង០០នាទី លើផ្លូវលេខ៥៧ ត្រង់ចំណុចក្រុមទី០៩ ភូមិបឹងចែង ឃុំស្នឹង ស្រុកបាណន់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងម៉ូតូនិងរថយន្តទេសចរណ៍១២កៅអី បណ្តាលអោយមនុស្សប្រុសចំនួន ០២នាក់ស្លាប់បាត់បង់ជីវិត និងមនុស្សចំនួន ១៦នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល។ យោងតាមរបាយការណ៍របស់ លោកវរសេនីយ៍ឯក…

កម្លាំងនគរបាលក្រុងបាត់ដំបង បង្រ្កាបមុខសញ្ញាជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីឆបោកយកម៉ូតូ

បាត់ដំបងៈ កាលពីថ្ងៃ ព្រហស្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥ ៦៦ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ អនុវត្តតាមយោបល់ដឹកនាំរបស់លោក ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចយោ បល់លោកវរសេនីយ៍ឯក លឹម…