ចូលទៅដាក់អន្ទាក់សត្វសង្ស័យដើរជាន់មីនទើបផ្ទុះបណ្តាលឲ្យរបួសធ្ងន់បញ្ជូនទៅសង្គ្រោះភ្លាមៗ

បន្ទាយមានជ័យៈ នៅរសៀល ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ មានករណីផ្ទុះមីនប្រឆាំងមនុស្ស នៅចំនុចព្រំដែនក៥ ក្នុងភូមិសាស្ត្រភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅពេលដែលជនរង គ្រោះបានចូលទៅដាក់អន្ទាក់សត្វ។ ជនរងគ្រោះឈ្មោះ ញ៉ែម សឹម ភេទប្រុស អាយុ ៦៤ឆ្នាំ រស់នៅភូមិជោគជ័យ…

​ស្លាប់ម្នាក់របួសធ្ងន់០២នាក់ ក្នុងករណីរថយន្តដឹកឥដ្ឋបុកជាមួយរថយន្តធុនធំ នៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា យ៉ាងហោចណាស់ក៏មានមនុស្សម្នាក់បានបាត់បង់ជីវិត និង០២នាក់ផ្សេងទៀតរងរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរថយន្តកូរ៉េ(រថយន្តច្នៃ)ដឹកឥដ្ឋ បុកជាមួយរថយន្តធុនធំ ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង៦និង១៥នាទី ព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចស្ថានីយថ្លឹងរថយន្តកូនដំរី ស្ថិតក្នុងភូមិនិមិត្តថ្មី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ប្រភពព័ត៌មានពីនគរបាលចរាចរណ៍ក្រុងប៉ោយប៉ែត បានឲ្យដឹងថា​ ៖ ​ជនរងគ្រោះអ្នកបើកបររថយន្តកូរ៉េ(កែច្នៃ)ដឹកឥដ្ឋ…

​បុរសកម្មករសំណង់ម្នាក់ ធ្លាក់ពីលើអគារកម្ពស់ ៤ជាន់ រងរបួសធ្ងន់ ក្រោយមកបានស្លាប់នៅមន្ទីរពេទ្យ

បន្ទាយមានជ័យៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា បុរសម្នាក់ជាកម្មករបានរងរបួសធ្ងន់ដោយធ្លាក់ពីលើអគារ នៅវេលាម៉ោង ៦និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ ក្នុងការដ្ឋានសំណង់ក្រុមហ៊ុន ស្តាហ្គោល ស្ថិតនៅក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយត្រូវកម្មករដូចគ្នានាំយកទៅសង្រ្គោះជាបន្ទាន់ផងដែរ តែជាអកុសលបានបាត់បង់ជីវិត នៅមន្ទីរពេទ្យ ។ លោកវរសេនីយ៍ឯក ធិន…

ជនជាតិថៃប្រុស-ស្រីចំនួន២នាក់ ត្រូវកម្លាំងនគរបាលព្រំដែន សហការបង្រ្កាបករណី ជួញដូរគ្រឿងញៀន

បន្ទាយមានជ័យៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ដើម្បីភូមិ ឃុំ មានសុវត្ថិភាព និងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរ​បាល​ខេត្ត​បន្ទាយមានជ័យ ។ នៅវេលាម៉ោង៥និង០៥នាទីល្ងាច ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ កម្លាំងនគរបាលជំនាញផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ការបារព្រំដែនបឹងសាគូ នៃវរសេនាតូចការពារព្រំដែនគោកលេខ៩១១ ព្រមទាំងមានការសហការពីប្រជាពលរដ្ឋល្អ…

រន្ធត់ណាស់! រថយន្តដឹកដី កិនមនុស្សស្លាប់ម្នាក់ ឯម្នាក់ទៀតរបួសធ្ងន់ នៅផ្លូវជាតិលេខ៥៨

បន្ទាយមានជ័យៈ កាលពីវេលាម៉ោង ២និង ៣០នាទីរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៥៨ ក្នុងភូមិអូរនាង សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តដឹកដីកិនពីលើមនុស្ស បណ្ដាលឲ្យមានអ្នកស្លាប់ និងរបួស។ ជនរងគ្រោះឈ្មោះ ញាណ បូរិន ភេទប្រុស អាយុ២០ឆ្នាំ…

អ្នកស្លាប់ដោយសារពុលស្រាថ្នាំចិនសែ តាំង កួយ ២នាក់បន្ថែមទៀត សរុប០៦នាក់ និង៣២នាក់កំពុងសម្រាកព្យាបាល

បន្ទាយមានជ័យៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ក្រោយពីមានសេចក្តីជូនដំណឹងបន្ទាន់មួយ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ជូនបងប្អូនអាជីវករលក់ដូរទំនិញតាមតូប ឲ្យផ្អាកការលក់ដូរនូវប្រភេទ ស្រាថ្នាំឈ្មោះស្រាថ្នាំចិនសែន ប៉ូវកម្លាំង តាំង កួយ នៅគ្រប់ទីផ្សារទាំងអស់ និងតាមលំនៅដ្ឋាន មូលហេតុ ដោយប៉ុន្មានថ្ងៃកន្លងមកនេះមានបងប្អូនយើង នៅក្នុងស្រុកមង្គលបូរី ស្រុកម៉ាឡៃ និងក្រុងប៉ោយប៉ែត សង្ស័យថាទទួលទានស្រាចិនសែន…

រដ្ឋបាលខេត្តបន្ទាយមានជ័យ អំពាវនាវដល់អាជីវករ ឈប់ការលក់ប្រភេទស្រាថ្នាំឈ្មោះ «ស្រាថ្នាំចិនសែ តាំងគួយ» រហូតដល់មានការជូនដំណឹងផ្លូវការ

បន្ទាយមានជ័យៈ រដ្ឋបាលខេត្តបន្ទាយមានជ័យ អំពាវនាវដល់អាជីវករ ឈប់ការលក់ប្រភេទស្រាថ្នាំឈ្មោះ «ស្រាថ្នាំចិនសែ តាំងគួយ» នៅគ្រប់បណ្តាទីផ្សារទាំងអស់ និងតាមលំនៅឋានមានដាក់តាំងលក់ក្នុងខេត្ត រហូតដល់មានការជូនដំណឹងផ្លូវការពីរដ្ឋបាលខេត្ត។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០នេះ។ សូមបញ្ជាក់ផងដែរថា ការអំពាវនាវនេះ បានធ្វើឡើងក្រោយពី នាពេលថ្មីនេះ មានបងប្អូនប្រជាពលរដ្ឋក្នុងស្រុកមង្គលវបូរី ស្រុកម៉ាឡៃ និងក្រុងប៉ោយប៉ែត…

វីវ៉ាបុកជាមួយMSX បណ្តាលឲ្យរបួសធ្ងន់ទាំង០២នាក់

បន្ទាយមានជ័យៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ម៉ូតូម៉ាកMSX បានបុកជាមួយម៉ូតូម៉ាកវីវ៉ា បណ្តាលឲ្យអ្នកបើកបរម៉ូតូទាំង០២នាក់របួសធ្ងន់ ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង០៤និង២០នាទីល្ងាច ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ៥៨ ត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែតលេខ១២-១៣ នៅភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ អធិការនគរបាលស្រុកអូរជ្រៅ លោកវរសេនីយ៍ទោ សែស…

កម្លាំងជំនាញបង្ក្រាប សត្វជ្រូក និងមាន់ដែលលួចនាំចូលពីប្រទេសថៃ ក្នុងខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា កងកម្លាំង និងមន្ត្រីពេទ្យសត្វខេត្តបន្ទាយមានជ័យ បានសហការគ្នាបង្ក្រាបសត្វជ្រូកនិងមាន់៤ករណីដែលលួចនាំចូលពីប្រទេសថៃ ចូលមកប្រទេសកម្ពុជាតាមច្រករបៀងព្រំដែនក្នុងអំឡុងប្រទេសកម្ពុជា និងថៃបានបិទព្រំដែន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺកូវីដ១៩។ លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម និងបសុព្យបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ បានឱ្យដឹងនៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ថា…

ស្លាប់២នាក់និងរបួសធ្ងន់១នាក់ ដោយរថយន្តដឹកទឹកកកក្រឡាប់សង្កត់លើម៉ូតូ

បន្ទាយមានជ័យៈ យោងតាមផេករបស់ការិយាល័យតាមបណ្តាញសង្គមបានឲ្យដឹងថា យ៉ាងហោចណាស់ក៏មានមនុស្សស្លាប់ចំនួន០២នាក់ និងម្នាក់ទៀតរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកទឹកកក ក្រឡាប់សង្កត់លើម៉ូតូ កើតឡើងនៅវេលាម៉ោង៦និង២០នាទីព្រឹក ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ នៅលើកំណាត់ ផ្លូវជាតិលេខ៥ ក្រៅទីប្រជុំជន ត្រង់ចំណុចស្រះដើមអំពិល ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ លោកវរសេនីយ៍ទោ សួន…