សង្ស័យចំនួន ០៣នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីឆក់កាបូបលុយ បានតែរត់មិនរួច

បន្ទាយមានជ័យៈ នៅវេលាម៉ោង៥ និង ០០នាទី ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ លោក សរ សុភក្រ្តា មេបញ្ជាការស្តីទី មូលដ្ឋាន កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំង ចុះប្រតិបតិ្តការឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ នៅចំណុចភូមិព្រៃគប់ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ…

រថយន្តដឹកផ្លែឈើ បើកគេចរថយន្តវ៉ាជែង១គ្រឿងទៀត ជ្រុលចង្កូតធ្លាក់ស្នាមភ្លោះក្រឡាប់ របួសធ្ងន់២នាក់

កំពង់ឆ្នាំងៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅវេលាម៉ោង៣និង៤០នាទី ទៀបភ្លឺថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ នេះ មានរថយន្តមួយគ្រឿង ម៉ាក HYUNDAI ៥តោន ពាក់ផ្លាកលេខ ភ្នំពេញ 3F-0614 ក្រឡាប់ ចូលប្រឡាយ បណ្តាលឱ្យបុរសពីរនាក់រងរបួសស្រាល ត្រង់ចំណុចភូមិទ័ព្ទត្បែង​…

រថយន្ត២គ្រឿង និងទំនិញខុសច្បាប់១៦កេសស្នោរ ស្មើនឹងទម្ងន់៨៤០គីឡូក្រាម ត្រូវបង្រ្កាបនៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យៈ យោងតាមផេករបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា នៅព្រឹកថ្ងៃអាទិត្យ ទី២៤ ខែកុម្ភះ ឆ្នាំ២០២០ កម្លាំងមូលដ្ឋាន អ.ហ ក្រុង ប៉ោយប៉ែត ដឹកនាំដោយលោក អ/ឯ សរ សុភ័ក្ត្រា មេញ្ជាការស្ដីទី អ.ហ ក្រុង បានសហការជាមួយការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍…

មនុស្ស ២នាក់ រងរបួសធ្ងន់ស្រាល ករណីរថយន្តស្ទូច ចុះជម្រាលភ្នំដាច់ហ្វ្រាំង បុកគូទរថយន្តវីហ្គោ ធ្លាក់ផ្លូវទាំង២

ឧត្តរមានជ័យៈ នៅវេលាម៉ោង ៦និង១៥នាទីល្ងាចថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងរថយន្ត តាមបណ្ដោយផ្លូវជាតិលេខ៦៧B ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៣១-១៣២ ស្ថិតក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ១/រថយន្តម៉ាក វីហ្គោ ពាក់ផ្លាកលេខ ចង្កូតស្តាំ BB.0557 ពណ៌ខៀវ ស៊េរីឆ្នាំ២០០៥…

ជនសង្ស័យជួញដូរនិងប្រើប្រាស់គ្រឿងញៀនចំនួន៤នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនបន្តចាត់ការតាមនិតិវិធី

បន្ទាយមានជ័យៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ជនសង្ស័យជួញដូរនិងប្រើប្រាស់គ្រឿងញៀនចំនួន៤នាក់ត្រូវសមត្ថកិច្ចមកស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យកាលពីព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០។ លោកវរសេនីយ៍ឯកធិនស៊ិនដេតអធិការនគរបាលក្រុងប៉ោយប៉ែតបានឲ្យដឹងថាដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោអាត់ខែមស្នងការនគរបាលខេត្តបន្ទាយមានជ័យនិងមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ មាសច័ន្ទពិសិដ្ឋ។ ជនសង្ស័យជួញដូរនិងប្រើប្រាស់គ្រឿងញៀនត្រូវបានកម្លាំងនគរបាលក្រុងប៉ោយបែតបង្ក្រាបចាប់ឃាត់ខ្លួនជាបន្តបន្ទាប់ចំនួន២ករណីដោយឡែកពីគ្នាមានចំនួន៤នាក់។ករណីទី១មានឈ្មោះ១/-មានរតនាហៅសួនភេទប្រុសអាយុ៣៨ឆ្នាំស្នាក់នៅភូមិប៉ោយប៉ែតសង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ, ២/-ឈ្មោះសនវិច្ឆិកាហៅគួកភេទប្រុសអាយុ២៩ឆ្នាំនៅម្តុំបេនចានស្ថិតក្នុងភូមិប៉ាលិលេយ្យ១សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។ចំពោះវត្ថុតាងដែលដកហូតបានមាន៖ថ្នាំញៀនប្រភេទមេតំហ្វេតាមីនគ្រាប់ពណ៌ផ្កាឈូកមានអក្សរWYចំនួន១៣៥និងពណ៌បៃតងចំនួន០១គ្រាប់,កូនជញ្ជីងថ្លឹងចំនួន០១,ប្រដាប់ចូកថ្នាំញៀន០១,កាំភ្លើងបាញ់ហ្គាស០១ដើម,កាំភ្លើងជ័រ០១,ដបកែច្នៃសម្រាប់ជក់គ្រឿងញៀន០២,កាំបិត០១និងសំបកសម្រាប់វិខ្ចប់មួយចំនួន។ជនសង្ស័យទាំង២នាក់ត្រូវបង្ក្រាប់ចាប់ឃាត់ខ្លួននៅវេលាម៉ោង០៩និង៥០នាទីព្រឹកថ្ងៃទី០៦ខែឧសភាឆ្នាំ២០២០នៅក្នុងភូមិសាស្ត្រសង្កាត់ប៉ោយប៉ែត។ករណីទី២មានឈ្មោះ១/-គីបារាំងហៅហាប់ភេទប្រុសអាយុ៤២ឆ្នាំស្នាក់នៅបណ្តោះអាសន្នភូមិបាលិលេយ្យ១សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត,២/-ឈ្មោះងុំសុខៈភេទប្រុសអាយុ១៧ឆ្នាំស្នាក់នៅបណ្តោះអាសន្នវត្តស្រះត្រាចស្ថិតក្នុងភូមិក្បាលស្ពាន១សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត។ចំពោះវត្ថុតាងដកហូតបាន៖ថ្នាំញៀនម្សៅក្រាមពណ៌សថ្លាចំនួន១កូនថង់ធំល្មម,ដបកែច្នៃសម្រាប់ជក់គ្រឿងញៀន១,បំពង់សម្រាប់ចូកថ្នាំញៀន១,ដែកកេះ៣,កូនកន្ត្រៃ១និងទូរស័ព្ទចំនួន២គ្រឿង។ជនសង្ស័យទាំ២នាក់នេះត្រូវបានឃាត់ខ្លួននៅវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ នៅក្នុងភូមិសាស្ត្រសង្កាត់ប៉ោយប៉ែត។ លោកអធិការបានបញ្ជាក់ថា៖ជនសង្ស័យទាំង៤នាក់និងវត្ថុតាងត្រូវបានកម្លាំងនគរបាលជំនាញប្រឆាំងគ្រឿងញៀនក្រុងរៀបចំសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនៅថ្ងៃទី០៧ខែឧសភាឆ្នាំ២០២០នេះហើយដើម្បីរៀបចំសំណុំរឿងចាត់ការបន្ត៕  

ឃើញសង្ស័យ សមត្ថកិច្ចហៅសួរនាំ ឆ្លើយថា «កំពុងឈរយាមផ្លូវឲ្យមិត្តភក្ដិ» ក៏ត្រូវឃាត់ខ្លួនភ្លាមៗ

បន្ទាយមានជ័យៈ កាលពីវេលាម៉ោង ១២ និង០៥នាទី រំលងអធ្រាត្រ ឆ្លងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ កម្លាំងមូលដ្ឋានអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះល្បាតការពារសន្តិសុខសណ្ដាប់ធ្នាប់ ក្នុងភូមិសាស្រ្តក្រុង រហូតដល់ម៉ោង០៣និង០០នាទីទៀបភ្លឺ នៅចំណុចវត្តថ្មី ស្ថិតក្នុងភូមិបាលិលេយ្យ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានប្រទះឃើញបុរសម្នាក់ ឈរតាមផ្លូវ មានការសង្ស័យ ទើបកម្លាំងសមត្ថកិច្ច…

ឃាត់ខ្លួនជនសង័្សយម្នាក់អនុវត្តន៍តាមដីកាបញ្ជាឲ្យនាំខ្លួន

បាត់ដំបងៈកាលពី ថ្ងៃទី០១ ខែ ឧសភា ឆ្នាំ២០២០ វេលា ម៉ោង ៧និង០០នាទីការិយាល័យនគរ បាលព្រហ្មទណ្ឌកម្រិត ស្រាលនៃស្នងការដ្ឋាន នគរ បាលខេត្តបាត់ដំបង បានដឹកនាំកម្លាំង ក្នុងការិយាល័យអនុវត្តន៍ ដីកាបញ្ជាឲ្យចូលខ្លួនលេខ ៨៥ អ.យ.ក/ ២០ ចុះថ្ងៃទី ៣០…

កម្លាំងសមត្ថកិច្ចពីរខេត្តសហការគ្នា ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆក់ខ្សែក

បាត់ដំបងៈ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១៤និង០០នាទី នៅចំណុចភូមិទួលពង្រ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយអនុវត្តន៍តាមការណែនាំបញ្ជាផ្ទាល់ពីឧត្ដមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាលោកឧត្ដមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌនិង មានការសម្របសម្រួលទៅលើនីតិវិធីពីលោក នួន…

ជនសង្ស័យម្នាក់ ត្រូវកម្លាំងកងរាជអាវុធហត្ថ ឃាត់ខ្លួនបញ្ជូនទៅតុលាការ ករណីលួចម៉ូតូ

បន្ទាយមានជ័យៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា​ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្ត បន្ទាយមានជ័យរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ពីបទលួចយកម៉ូតូ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់ការតាមនីតិវិធីច្បាប់ ។ មន្ត្រីមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា មានឈ្មោះ ផន សំអុន ភេទស្រី អាយុ៤៧ឆ្នាំ រស់នៅមណ្ឌល៦ ភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត…

ផឹកស្រវឹងទំនាស់ពាក្យសំដីគ្នាកាប់មួយតាំងតោបណ្តាលឲ្យបុរសម្នាក់ដេរ១៦ថ្នេរ

បន្ទាយមានជ័យៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កម្មករម្នាក់បានរងរបួសធ្ងន់ដោយភាគីទំនាស់កាប់មួយតាំងតោរយាស់ដេរ១៦ថ្នេរខណៈពេលផឹកស៊ីនៅចំណុចទីតាំងកសាងស្ថានីយ៍ទឹកស្អាតខាងកើតភូមិពោធិរំបុណ្យឃុំពន្លៃស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យ។ហេតុការណ៍អំពើហឹង្សានេះបានកើតឡើងនៅវេលាម៉ោង៨យប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០។ យោងតាមរបាយការណ៍របស់នគរបាលស្រុកភ្នំស្រុកបានឲ្យដឹងថា៖ជនរងគ្រោះឈ្មោះធួងឧស្សាហ៍ភេទប្រុសអាយុ២២ឆ្នាំនៅភូមិបេងឃុំអន្លង់វិលស្រុកសង្កែខេត្តបាត់ដំបងមុខរបរកម្មករសំណង់។ចំណែកជនដៃដល់ឈ្មោះម៉ៅ(មិនស្គាល់ត្រកូល)ភេទប្រុសអាយុ២២ឆ្នាំរស់នៅភូមិនិមិត្តសង្កាត់និមិត្តក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យមុខរបរកម្មករសំណង់ដូចគ្នា។ នគរបាលបានឲ្យដឹងទៀតថា៖នៅមុនពេលកើតហេតុជនរងគ្រោះនិងជនដៃដល់បានផឹកស្រាជុំគ្នាពេលកំពុងផឹកក៏មានទំនាស់ពាក្យសំដីក្លាយជាជម្លោះរហូតដល់ឈ្មោះម៉ៅបានទាញកាំបិតតាំងតោកាប់ទៅលើឈ្មោះឧស្សាហ៍១កាំបិតត្រូវចំស្មាស្តាំរយាស់ប្រវែង១០ស.មដេរចំនួន១៦ថ្នេរជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពឃុំពន្លៃ។ ចំណែកជនដៃដល់ឈ្មោះម៉ៅបានរត់គេចខ្លួនបាត់ក្រោយពីធ្វើសកម្មភាពរួចពេលនេះកម្លាំងនគរបាលកំពុងស្រាវជ្រាវរកចាប់ខ្លួន៕