កម្លាំងនគរបាលខេត្តប៉ៃលិន បង្រ្កាបករណីគ្រឿងញៀនខុសច្បាប់៣គោលដៅ ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់

ប៉ៃលិនៈ យោងតាមផេក ស្នងការដ្ឋាននគរបាល ខេត្ដប៉ៃលិន បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ៣ រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បង្រ្កាបបានករណីជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ចំនួន០៣គោលដៅ…

រថយន្តដឹកទំនិញ បុកពីក្រោយរថយន្តដឹករថយន្ដក្រុមហ៊ុន FORD ស៊េរីឆ្នាំ២០២៣ រងការខូចខាតមួយគ្រឿង

ភ្នំពេញៈ នាវេលាម៉ោង ១២និង៤០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ មានករណីរថយន្តដឹកទំនិញបុកពីក្រោយរថយន្តដឹករថយន្ត របស់ក្រុមហ៊ុន FORD ដែលធ្វើដំណើរស្របទិសដៅគ្នាបណ្ដាលឲ្យរងការខូចខាត ស្ថិតតាមផ្លូវហាណូយ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ដំណើររឿង៖ មុនពេលកើតហេតុគេឃើញបុរសម្នាក់ បើកបររថយន្តសណ្តោងដឹករថយន្ដរបស់ក្រុមហ៊ុន FORD មួយគ្រឿងម៉ាក FUSO ពណ៌ស…

នគរបាលបង្ហាញជនសង្ស័យជាមុខសញ្ញា កាប់ប្លន់ម៉ូតូកក្រើកក្រុងប៉ោយប៉ែត ១៣នាក់ បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ក្រោយពីបានឃាត់ខ្លួនជាបន្តបន្ទាប់

បន្ទាយមានជ័យៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃសៅរ៍ ១៥ កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ ក្រុមជនសង្ស័យជាមុខសញ្ញាកាប់ប្លន់សកម្មនៅក្រុងប៉ោយប៉ែតចំនួន ១៣នាក់ ត្រូវកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងប៉ោយ​ប៉ែត ចាប់បញ្ជូនទៅស្នងការដើម្បីចាត់ការបន្ត ។ លោក​ សៅ…

បុគ្គលិកកាស៊ីណូម្នាក់ និងបក្ខពួក ៣នាក់ ត្រូវនគរបាលឃាត់ខ្លួន ក្រោយជិះម៉ូតូធ្វើសកម្មភាពឆក់កាបូបប្រជាពលរដ្ឋ នៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ: យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ជនសង្ស័យ ៣នាក់ ត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់ ខណៈ១នាក់កំពុងរត់គេចខ្លួន ក្រោយធ្វើសកម្មភាពជិះម៉ូតូកាបូប របស់ប្រជាពលរដ្ឋម្នាក់មិនបានសម្រេច ត្រូវនគរបាលក្រុងប៉ោយប៉ែតស្ទាក់ឃាត់ខ្លួន យកមកសួនាំនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២។ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញនិងការដាក់បទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ…

ខ្ចីម៉ូតូមិត្តភ័ក្ត្រជិះទៅលេងបងប្អូន បែរជាយកទៅបញ្ចាំយកលុយចាយ និងទិញសារធាតុញៀនប្រើប្រាស់ ទីបំផុតត្រូវនគរបាលចាប់ខ្លួន

បន្ទាយមានជ័យៈ យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃបានឲ្យដឹងថា នៅថ្ងៃអាទិត្យ ៩កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២ នគរបាលស្រុកថ្មពួក សហការជាមួយនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យ០១នាក់បញ្ជូនខ្លួនមកស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ពីបទរំលោភលើសេចក្តីទុកចិត្ត ប្រព្រឹត្តកាលពីវេលាម៉ោង០៦យប់ថ្ងៃទី០៤ ខែ សីហា…

អាសូរណាស់! ក្មេងអាយុ ៣ឆ្នាំ ២នាក់ ម្នាក់លង់ទឹកប្រឡាយ ម្នាក់ធ្លាក់ចូលលូទឹកកំពុងហូរខ្លាំង បណ្ដាលឲ្យលង់ស្លាប់

បន្ទាយមានជ័យៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា​ ​ថ្ងៃពុធ ៥ កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ក្នុងរយៈពេល០១ថ្ងៃ នៅខេត្តបន្ទាយមានជ័យ មានក្មេងប្រុស ស្រី អាយុទើប០៣ឆ្នាំចំនួន០២នាក់ បានស្លាប់ក្នុងករណីលង់ទឹកដោយឡែកពីគ្នា ម្នាក់នៅស្រុកថ្មពួកលង់ទឹកប្រឡាយ…

នគរបាលខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យប្រុសស្រី ៥នាក់ទៀត ទៅសាលាដំបូងខេត្ត ពីបទប្រើប្រាស់អាវុធខុសច្បាប់ និងជួញដូរ ប្រើប្រាស់សារធាតុញៀន

បន្ទាយមានជ័យៈ យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃបានឲ្យដឹងថា នៅថ្ងៃអាទិត្យ ៩ រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ កម្លាំងនគរបាលជំនាញការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ របស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជូនខ្លួនជនសង្ស័យចំនួន ០៥នាក់ ក្នុងនោះស្រី០១នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ…

កម្លាំងសមត្ថកិច្ចសហការគ្នា បង្រ្កាបករណីលួចម៉ូតូ ឃាត់ខ្លួនជនសង្ស័យម្នាក់

បាត់ដំបងៈ​ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដោយអនុវត្តតាមការណែនាំបញ្ជាផ្ទាល់ពីលោក សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាលោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ទោ ភួង ចន្ទ័តារា ស្នងការរងជំនួយការដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល លោក នូ ជីវ័ន្ត ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ…

កម្លាំងជំនាញឃាត់ជនសង្ស័យម្នាក់ករណីលួចម៉ូតូឆ្លងខេត្ត

បាត់ដំបងៈ ដោយអនុវត្តតាមការណែនាំបញ្ជាផ្ទាល់ពីលោក សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងក៏ដូចជាលោក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌលោក ភួង ចន្ទ័តារា ស្នងការរងជំនួយការដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលលោក នូ ជីវ័ន្ត ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១២និង០៤នាទី នៅចំណុចភូមិអូរជ្រៅសង្កាត់អូរជ្រៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យលោក ឈឿង គឹមសុង…

ក្រុមជនសង្ស័យ០៣នាក់ ធ្វើសកម្មភាពលួចកាច់សោកម៉ូតូ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន

បន្ទាយមានជ័យៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃព្រហស្បតិ៍ ៧កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ នគរបាលក្រុងប៉ោយប៉ែតបញ្ជូនខ្លួន មុខសញ្ញាជនសង្ស័យកាច់សោកម៉ូតូចំនួន០៣នាក់ ទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមា​នជ័យ ដើម្បីចាត់ការបន្ត ។ លោកវរសេនីយ៍ឯក…