ឋានសួគ៌សុបិន្តរាម គម្រោងអភិវឌ្ឍន៍ថ្មី ទំហំ ២ពាន់ហិកតា លើទឹកដីក្រុងព្រះសីហនុ
ឋានសួគ៌សុបិន្តរាម នឹងក្លាយជាតំបន់ដ៏ទាក់ទាញបំផុត ដែលគ្រោងនឹងអភិវឌ្ឍន៍លើផ្ទៃដីទំហំ ២,៣៧៧ហិកតា នៅខេត្តព្រះសីហនុ នាពេលឆាប់ៗខាងមុខនេះ។ នេះបើយោងតាមការឲ្យដឹងពីលោកសាស្រ្តាចារ្យ ទូស សាភឿន អគ្គលេខាធិការរង នៃគណៈស្ថាបត្យករកម្ពុជា។ គម្រោងនេះកំពុងស្ថិតក្រោមការសិក្សាជាមួយមន្រ្តីបច្ចេកទេសក្រសួងពាក់ព័ន្ធ ហើយនឹងអភិវឌ្ឍន៍ជា ១០គម្រោងធំៗ រួមមាន លំនៅដ្ឋាន មជ្ឈមណ្ឌលពាណិជ្ជកម្ម អាផាតមិន កាស៊ីណូ សណ្ឋាគារ…