ប្លន់បាញ់ប្រហារជនរងគ្រោះ យកម៉ូតូ១គ្រឿងបានដោយសុវត្ថិភាព

ព្រះសីហនុ: ក្រុម​ចោរ​ប្រដាប់​អាវុធ​មាន​គ្នា២នាក់ ប្លន់បាញ់ប្រហារ​ជន​រងគ្រោះ​ និង​យក​​ម៉ូតូ​សេ១២៥ មួយគ្រឿង​បាន​សម្រេច ​គេចខ្លួន​បាត់ស្រមោល​​ ដោយ​មិន​រំខាន​ដល់សមត្ថកិច្ច​ ​កាល​ពី​វេលាម៉ោងប្រមាណជាង១១យប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចក្បែស្ពានអូ សំអាត ស្ថិតក្នុងក្រុមទី១៣ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ ប្រភព​ឲ្យដឹងថា ​ករណីប្លន់​ខាងលើនេះ​ បណ្តាលឲ្យ​អ្នកក្បែរកន្លែងកើតហេតុរងរបួសជើងខាងឆ្វេង ដោយសារក្រុមចោបាញ់មួយគ្រាប់…

ជនជាតិញ៉ូវសឺឡែនម្នាក់ គាំងបេះដូងស្លាប់ក្នុងបន្ទប់ផ្ទះជួលមួយកន្លែងនៅជាន់ទី3

ព្រះសីហនុៈ តាមការណ៍ឲ្យដឹងពីសមត្ថកិច្ចគឺមាន ជនបរទេសម្នាក់ឈ្មោះ ROTHRAM KEVIN ERIC ភេទប្រុស កើតថ្ងៃទី11ខែ11ឆ្នាំ1959សញ្ជាតិ ញ៉ូវសឺឡែន បានស្លាប់ក្នងបន្ទប់ ផ្ទះជួលជាន់ទី3របស់ឈ្មោះ ថាច់ សំណាង នៅក្រុម26ភូមិ3សង្កាត់3ក្រុងព្រះសីហនុកាលពីវេលាម៉ោង10និង30នាទីព្រឹកថ្ងៃទី25មិថុនាឆ្នាំ២០១៦ ។ ជនបរទេសដែលស្លាប់រូបនេះកាន់លិខិតឆ្លងដែនលេខ LN 592508 សុពលភាពថ្ងៃទី8 តុលា…

ខ្មោចបុរសម្នាក់ មករកយុត្តិធម៌ដោយប្រាប់ថា ខ្លួនត្រូវគេរឹតកសម្លាប់ មិនមែនស្លាប់ដោយខ្យល់គរនោះទេ

ព្រះសីហនុៈ រយៈពេល២ថ្ងៃបន្ទាប់ពីបុរសម្នាក់ឈ្មោះ ស៊ុង វុត្ថា មានអាយុ36ឆ្នាំមានប្រពន្ធឈ្មោះ ឈិត សូផល អាយុ30ឆ្នាំ មុខរបរលក់ដូរ ដែលតាមការអះអាងពីក្រុមគ្រួសារថា បានស្លាប់បង់ជីវិតដោយសារខ្យល់គកាលពីព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦ នៅក្រុម22ភូមិ3សង្កាត់លេខ1ក្រុងព្រះសីហនុ ប៉ុន្តែក្រោយមក ក៏មកសណ្ឋិតចូលម្តាយមីងខ្លួនឯង ដោយប្រាប់ថា ខ្លួនត្រូវគេសម្លាប់ដោយរឹតក មិនមែនស្លាប់ដោយសារខ្យល់គនោះទេ។ ក្រោយដឹងថាស្លាប់ហើយ សាកសពត្រូវបានញាតិមិត្តនាំយកទៅបញ្ចុះនៅម្តុំវត្តលេ…

ផឹកទឹកប្តូរនិស្ស័យ បើកម៉ូតូដួលខ្លួនឯង រងរបួសធ្ងន់

ព្រះសីហនុៈ បុរសម្នាក់ត្រូវបានគេដឹងថា ផឹកទឹកប្តូរនិស្ស័យរហូតជោកជាំ ហើយខំបើកម៉ូតូទាំងត្រដាបត្រដួសរហូតទៅមុខលែងរួចក៏ដួលប្រកាច់ប្រកិនកណ្តាលថ្នល់ បណ្តាលឱ្យរបួសធ្ងន់ កាលពី​វេលាម៉ោង៩:១៥នាទីយប់ថ្ងៃទី១៧ មិថុនា ២០១៦។ សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា បុរសរងគ្រោះ​នេះ ត្រូវបានគេស្គាល់ ឈ្មោះឈឿន សាវិន ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិព្រៃនប់១ឃុំព្រៃនប់ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ជិះម៉ូតូដួលខ្លួនឯង បណ្តាលឲ្យ​រងរបួសធ្ងន់ធ្ងរ​នៅលើផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រលេខ196/197 ត្រង់ចំណុចបញ្ជរបង់ប្រាក់អូរចំណារចាស់…

គោរស់អូស្រ្តាលី ជិត ៣០០០ក្បាល ចូលមកកម្ពុជាលើកដំបូង តាមនាវាទំនើបបំផុត

ព្រះសីហនុ: វាជាលើកដំបូង និងមិនធ្លាប់មានកន្លងមក ដែលគោរស់របស់អូស្ត្រាលី ចំនួនជិត ៣០០០ក្បាល ត្រូវបាននាំចូលមកកាន់ប្រទេសកម្ពុជា នឹងតម្រូវឱ្យមានការកែច្នៃ ដើម្បីបម្រើលើទីផ្សារក្នុងស្រុកយើង ដោយពេលនេះ បានដឹកមកដល់ចំណតកំពង់ផែព្រះស៊ីហនុ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦។ នាវេលាម៉ោង០៨:០០នាទី ព្រឹកមិញនេះ នាវា ១គ្រឿងឈ្មោះ GREYMAN EXPRESS…

ជនសង្ស័យ២នាក់មុខសញ្ញាកាច់កម៉ូតូ យ៉ាងសកម្ម ត្រូវនគរបាលឃាត់ខ្លួនបាន

ព្រះសីហនុៈ កាលពីវេលាម៉ោង១៥និង៣០នាទីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ កម្លាំងការិយាល័យកណ្តាលព្រហ្មទណ្ឌសហការជាមួយប៉ុស្តិរដ្ឋបាលនគរបាលសង្កាត់៤និងកម្លាំងអធិការនគរបាលស្រុកព្រៃនប់ធ្វើការស្រាវជ្រាវចាប់ជនសង្ស័យចំនួន២នាក់ពីបទចោកម្មកាច់បំបែកសោរកម៉ូតូ កាលពីម៉ោង០០និង៣០នាទីចូលថ្ងៃទី១៦.៦.២០១៦នៅផ្ទះសំណាក់ជីប៊ីធី ក្រុមទី៦ ភូិ២ សង្កាត់២ ក្រុងព្រះសីហនុ ។ ដោយជនរងគ្រោះឈ្មោះRENAUD MICHEL LUCIEN MAURICE ភេទប្រុសអាយុ៥៥ឆ្នាំ មុខរបរចូលនិវត្ស៍ជនជាតិបារាំងកាន់លិខិតឆ្លងដែនលេខ១៥DC២១១៥១ចុះថ្ងៃទី២ខែធ្នូ២០១៥ ស្នាក់នៅផ្ទះជួលខាងលើ ។ ជនសង្សយ័ដែលសមត្ថកិច្ចឃាត់ខ្លួនបានចំនួន២នាក់នោះ ទី១-ឈ្មោះ…

ក្មេងស្រីម្នាក់លង់ទឹកសមុទ្រស្លាប់ គួរឲ្យសង្វេគ

ព្រះសីហនុ: ក្មេងស្រីម្នាក់ ធ្លាក់ចូលក្នុងទឹកសមុទ្រ បណ្ដាលឲ្យលង់ស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៤៖៣០នាទី រសៀលថ្ងៃ១៣ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចកោះព្រាប ស្ថិតក្នុងក្រុម១១ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ។ បើតាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថា ក្មេងស្រីរងគ្រោះខាងលើ បានធ្លាក់ចូលក្នុងទឹកសមុទ្រ លុះរហូតដល់ម៉ោង៦៖៣០នាទីល្ងាចថ្ងៃដដែល ទើបគេរកឃើញសាកសព។ សាកសពក្មេងស្រីរងគ្រោះឈ្មោះ ឃិន ស្រីនីត…

ជិះម៉ូតូបុករថយន្តកំពុងបត់ របួសធ្ងន់ស្រាល៣នាក់

ព្រះសីហនុៈ មានបុរស៣នាក់ បានរងរបួសធ្ងន់ និងស្រាល បន្ទាប់ពីជិះម៉ូតូទៅបុករថយន្តម៉ាកឡិចស៊ិសកំពុងបត់ឆ្វេង ដោយពុំមានភ្លើងស៊ីញ៉ូ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២២និង២៥នាទីយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចស្តុប៣៣៣ ស្ថិតក្នុងក្រុម០២ ភូមិ០៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុមានម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ…

ព្រូស និងហាយឡែនឌ័រសាកកម្លាំងគ្នា បែកមុខទាំងសងខាង

ព្រះសីហនុៈ រថយន្តព្រូស និងរថយន្តហាយឡែនឌ័រសាកកម្លាំងគ្នា នៅចំណុចផ្លូវកោងបត់ទល់មុខផ្លូវចូលឆ្នេរលម្ហែកាយក្នុងសង្កាត់លេខ3 ក្រុងព្រះសីហនុ កាលពីព្រឹកថ្ងៃ១១ ខែមិថុនា ឆ្នាំ២០១៦។ នគរបាលចរាចរណ៍ឲ្យដឹងថា រថយន្តបង្កម៉ាកTOYOTA -PRIUS ពាក់ស្លាកលេខ ព្រះសីហនុ 2A-6141ពណ៌ទឹកសមុទ្របានបុកជាមួយរថយន្តម៉ាកហាយឡែនឌ័រ ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ2Z-4738។ មន្រ្តីនគរបាលចរាចរណ៍បានបន្តថា ហេតុការណ៍នេះបណ្តាលឲ្យអ្នកបើកបរ រថយន្តទាំង២…

ក្មេងទំនើង២ក្រុមជិះម៉ូតូដេញកាប់គ្នាពេញផ្លូវ សមត្ថកិច្ចឃាត់ខ្លួនបាន៣នាក់

ព្រះសីហនុៈ ក្មេងទំនើងចំនួន៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចុះបង្ក្រាប និងឃាត់ខ្លួន បន្ទាប់ពីពួកគេបានជិះម៉ូតូចំនួន២គ្រឿងប្រដាប់ដោយដាវសាំម៉ូរ៉ៃធ្វើការប្រដេញគ្នានៅលើដងផ្លូវ នាវេលាយប់ថ្ងៃទី០៧ មិថុនា ឆ្នាំ២០១៦ ត្រង់ចំនុច ភូមិ៣សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ ប្រភពពីសមត្ថកិច្ចមូលដ្ឋានដែលបានចុះសហការណ៍បានប្រាប់ដឹងថា នៅវេលាម៉ោងប្រមាណ២៣និង៣០នាទីយប់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៦ ខណៈពេលកម្លាំងការិយាល័យព្រហ្មទណ្ឌនៃស្នងការដ្ឋានគរបាល កំពុងល្បាតនៅតាមផ្លូវ ក៏ជួបប្រទះយុវជនចំនួន២ក្រុម បានជិះម៉ូតូដេញគ្នាពេញផ្លូវ ទើបកម្លាំងការិយាល័យព្រហ្មទណ្ឌធ្វើការឃាត់ខ្លួនបាន៣នាក់ …