កំពង​ផែ​ទំនប់រលក​ក្រុងព្រះសីហនុ​ជា​តំបន់​ផ្តល់​ភាព​សុខសាន្ត​បំផុត​បទល្មើស​រកស៊ី​ដឹកជញ្ជូន​ទំនិញ​គេច​ពន្ធ​

​ខេត្ត​ព្រះសីហនុ​៖​សំរាប់​ក្រុង និង ខេត្ត​ព្រះសីហនុ​បើ​និយាយ​ពីរ​បទល្មើស​រកស៊ី​ដឹកជញ្ជូន​ទំនិញ​គេច​ពន្ធ​គ្រប់​សារពើ​នាំចូល​ពី​ប្រទេស​វៀតណាម​ក៍​ដូចជា​ប្រទេស​ថៃ​គឺ​ជាប់​លេខ​មួយ​ហើយ​កំពង់ផែ​ដែល​ផ្តល់​ភាពសុខសាន្ត​ជាងគេ​ក្នុង​អំពើរ​ល្មើសច្បាប់​នេះ​គឺ​កំពង់ផែ​តំបន់​ទំនប់រលក​ក្រុងព្រះសីហនុ​តែម្តង​ដោយ​ក្នុង​មួយថ្ងៃៗ​ទំនិញ​គ្រប់​សារពើ​ត្រូវបាន​ក្រុម​ឈ្មូញ​ដឹក​តាម​ទូក​នាំ​ចូល​មក​កាន់​កំពង់ផែ​តំបន់​នេះ​ដូច​ដង្ហែ​បុណ្យកឋិន​ហើយ​ការដឹកជញ្ជូន​យកទៅ​លក់​ចែកចាយ​បន្ត​គឺ​គេ​ធ្វើឡើង​យ៉ាង​រលូន​នៅពេល​យប់​។​សកម្មភាព​រកស៊ី​ល្មើស​ច្បាប់​បាន​យ៉ាង​កាក់កប​ដូចនេះ​ត្រូវបាន​គេ​សង្ស័យ​ថា​វា​ជាការ​ត្រូវរ៉ូវ​រវាង​ក្រុម​ជនល្មើស​និង​ក្រុម​សមត្ថកិច្ច​ពាក់​ពន្ធ័​ចាប់​តាំងពីរ​នៅ​លើ​ដែន​ផ្ទៃ​ទឹក​រហូតដល់​ដែនដី​គោក​យ៉ាង​ពិតប្រាកដ​ទើប​បានជា​មាន​ភាពរលូន​ដូចនេះ​។​ ​ ​ដោយឡែក​សំរាប់​បទល្មើស​រកស៊ី​ដឹកជញ្ជូន​ប្រេង​គេចពន្ធ​នាំចូល​ពី​របរ​ទេស​វិញ​ក៍​កំពង់​ត្រូវបាន​គេ​មើលឃើញ​ថា​ក្រុម​ឈ្មូញ​បាន​ប្តូរ​វិធីសាស្ត្រ​បទល្មើស​ថ្មី​ហើយ​ដោយ​ពីរ​មុខ​ប្រេង​គេច​ពន្ធ​យក​មក​ស្តុប​ទុក​លើ​ដីគោក​រូចហើយ​បាន​ធ្វើ​ការ​ចែកចាយ​លក់​បន្ត​ប៉ុន្តែរ​សំរាប់​បច្ចុប្បន្ន​ប្រេង​ដែល​សំរាប់​លក់​ឲ្យ​ក្រុមទូក​នេសាទ​គេ​មិន​ធ្វើ​ដូច​មុនៗ​ទេ​(​ពីមុន​នាំ​ប្រេង​យកមក​លក់​ឲ្យ​ស្រស់ៗ​ដល់​កន្លែង​ចតទូក​តែម្តង​)​តែ​ឥឡូវ​គេ​ប្តូរ​វិធីសាស្ត្រ​ថ្មី​ប្រេង​ទាំងនោះ​មិន​ត្រូវបាន​គេ​នាំ​មកកាន់​ដីគោក​ដូច​មុន​ទៀត​ទេ​ដោយ​ការលក់ដូរ​គឺ​គេ​ធ្វើឡើង​តាម​របៀប​ទិញ​លក់​(​បុង​ប្រេង​)​នៅលើ​ដី​គោ​ករូច​ហើយ​កាន់​បុង​ប្រេង​ទៅបើក​ប្រេង​នៅក្នុង​លំហរ​សមុទ្រ​។​សកម្មភាព​ការលក់ដូរ​ប្រេង​ល្មើស​ច្បាប់​សំរាប់​ទូក​នេសាទ​ដូចនេះ​វា​ជា​វិធិ​សា​ស្ត្រី​ថ្មី​និង​ល្អ​បំផុត​សំរាប់​ក្រុម​ល្មើស​ពីរ​ព្រោះថា​គ្រប់​ទូក​នេសាទ​តូច​ធំ​ទាំង​អស់​នៅ​ខេត្ត​ព្រះសីហនុ​មាន​ចំនូ​ន​ប្រមាណ​ជាង​៤០០០​ទូក​គឺ​ទូក​មួយ​ណា​ក៍​ទិញ​ប្រេង​ខុសច្បាប់​នេះ​ប្រើប្រាស់​ផងដែរ​ពោល​គឺ​មិន​មាន​ទូក​នេសាទ​ណាមួយ​ទិញ​ប្រេង​ស្រប់ច្បាប់​យក​ទៅ​ប្រើប្រាស់​នោះឡើយ​(​ដោយសារ​តែ​តម្លែ​ថ្លែ​)​។​ ​ ​.​ពាក់​ពន្ធ័​បញ្ហារ​ការទិញ​ប្រេង​បែប​ខាងលើ​នេះ​ត្រូ​បាន​បងប្រុស​ឈ្មោះ ស៊ុះ យា រស់នៅ​តំបន់​ទំនប់រលក​មាន​មុខរបរ​នេសាទ​បាន​និយាយ​រៀបរាប់​ប្រាប់ឲ្យដឹង​ថា​ការទិញ​ប្រេងម៉ាស៊ូត​សំរាប់​ប្រើប្រាស់​ទូក​នេសាទ​គេ​ធ្វើ​របៀប​ល​ក់បុង​នៅ​លើ​គោក​ហើយ​កាន់​បុងទៅ​ចាក់ប្រេង​នៅ​កណ្តាល​សមុទ្រ​ដូចនេះ​ទើប​និង​កើត​មាន​រយៈពេល​២​ទៅ​៣​ខែ​នេះ​ទេ​ពោល​គឺ​គេ​ប្រើ​វិធី​បែបនេះ​ស្របពេល​ដែល​រាជ​រដ្ឋា​រឹតបន្តឹង​ការនាំ​ប្រេង​គេច​ពន្ធ​មក​លក់​ក្នុង​ស្រុក​។​ដោយ​ចាប់​តាំងពីរ​ពេលនោះ​មក​ក្រុម​ឈ្មូញ​រកស៊ី​ប្រេង​ខុស​ច្បាប់​គេ​ធ្វើ​របៀប​នេះ​រហូត​និង​មិន​ហាន​ដឹក​ប្រេង​មក​ដីគោក​ធ្វើ​ការលក់ដូរ​ឆៅៗ​ដូច​មុន​នោះ​ឡើយ​ព្រោះ​ខា្ល​ចគ​យចាប់​។​ហើយ​នៅក្នុង​ចំណោម​មេ​ឈ្មូញ​រក​ស៊ីប្រេង​ខុស​ច្បាប់​ទាំងអស់​គេ​សង្កេតឃើញ​នៅ​មាន​តែ​ឈ្មូញ​ម្នាក់​(​ឈ្មោះ​ចិត​)​ប៉ុណ្ណុះ​ដោយ​មេ​ឈ្មូញ​ឈ្មោះ​ចិត​នេះ​គឺជា​មនុស្ស​មាន​ឥទ្ធិពល​បំផុត​នៅ​ទឹកដី​ក្រុង​.​ខេត្ត​ព្រះសីហនុ​ពីព្រោះ​ពូជ​ពង់​ខ្សែស្រឡាយ​មេ​ឈ្មូញ​ម្នាក់​នេះ​គឺ​សុទ្ធសឹង​ជា​មុន​ស្សមាន​លុយ​មាន​បុណ្យ​សក្ក័​ធំ​ទាំងអស់​ដូចនេះ​ការរកស៊ី​ល្មើស​ច្បាប់​របស់​គេ​មិន​មាន​សមត្ថកិច្ច​ណា​ម្នាក់​ហ៊ាន​ជាមូយ​ឡើយ​ដោយ​ប្រេងម៉ាស៊ូត​គេ​ពន្ធ​ដែល​គេ​នាំ​ចូល​មក​ដីគោក​ចូល​តាម​ចំណុច​អតីត​បន្ទាយវិរៈ​លេខ​៣៤០​ប៉ូលីស​ព្រំដែន​ទឹក​ស្ថិតនៅ​ក្នុង​ភូម​លេខ​៦​សង្កាត់​លេខ​៤​ក្រុង​ព្រះសីហនុ​ក្នុង​មួយ​យប់ៗ​មិនតិច​ជា​១០​ឡាន​ទៅ​១២​ឡាន​នោះ​ឡើយ​រូ​ច​ហើយ​ដឹក​ចេញ​ទៅ​តាម​ផ្លូវ​ថ្មី​ឆ្ពោះ​ទៅកាន់​ផ្លូវជាតិ​លេខ​៤​ដើម្បី​បន្ត​យកទៅ​លក់​តាម​តំបន់​ដែល​ពូកគេ​បានគ្រោង​ទុក​ដូចជា​តំបន់​កោះ​ខ្យង់​.​វាលរេញ​.​ស្រែអំបិល​.​ស្ទឹងហាវ​រូ​ម​និង​ក្រុងព្រះសីហនុ​ផងដែរ​ហើយ​អ្វី​ដែល​គូរឲ្យ​ចាប់អារម្ម​នោះ​គឺ​ស្ថានី​ប្រេងឥ​ទ្ធ​នៈ​ជាច្រើន​ក្នុង​ខេត្ត​ព្រះសីហនុ​ក៍បាន​យក​ប្រេង​ខុសច្បាប់​នេះ​ធ្វើការ​លក់ដូរ​យ៉ាង​រលូន​ផងដែរ​។​សរុបសេចក្តី​មក​មេ​ឈ្មោះ ចិត ដ៍​មាន​ឥទ្ធិពល​ម្នាក់​នេះ​រកស៊ី​មុខរបរ​លក់​ប្រេង​ខុស​ច្បាប់​បែបនេះ​ជាង​១០​ឆ្នាំ​មកហើយ​មិន​មាន​សមត្ថកិច្ច​ណា​ហ៊ាន​ចេញ​មុខ​បង្រា្គ​ប់​នោះឡើយ​ពិព្រោះ​ពូកគេ​ខ្លាច​អំណាច​បុណ្យសក្ក័នែ​ក្រុមគ្រូសារ​មេ​ឈ្មូញ​នេះហើយ​សូម្បីតែ​លោក​ឧត្តមសេនីយទៀសុ​ខា​ដែល​ជា​មេបញ្ជាកររង​កងទព័​ជើង​ទឹកមូល​ដា្ឋន​រាម​និង​ជា​មេ​ប្រធាន​សន្តិសុខ​លំហរ​សមុទ្រ​ដ៍​មាន​ឥទ្ធិពល​នៅលើ​ផ្ទៃសមុទ្រ​ខ្មែរ​ទាំងមូល​ក៍​ហាក់ដូចជា​មិន​មាន​ប្រតិកម្ម​លើ​បញ្ហារ​នេះ​ផង​ទេ​។​ជុំវិញ​បញ្ហារ​នេះ​ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ​សូម​សុំណូមពរ​ទៅ​ដល់​រាជរដ្ឋាភិបាល​មេត្តា​ចាប់អ​រម្ម​លើ​បញ្ហារ​នេះ​ផង​ពី​ព្រោះ​ទង្វើ​បែប​ឃុបឃិត​និង​ប្រើប្រាស់​អំណាច​បែប​មិន​គោរព​ច្បាប់​ដូចនេះ​វា​ជា​បញ្ហារ​ខាតបង់​នៅ​ថិវិកាជាតិ​ក្នុង​មួយ​ឆ្នាំៗ​មិនតិច​លាន​ដុល្លា​នោះឡើយ​៕ ​

រយះពេល​៩​ខែ សាខា​ពន្ធដារ​ក្រុងព្រះសីហនុ​ប្រមូល​ព័ន្ធ​បាន​ចំនួន ៩៤%​នៃ​ផែនការ ប្រចាំឆ្នាំ​

​ខេត្ត​ព្រះសីហនុ​៖​លោក នុត វុត្ថា ប្រធាន​សាខា​ពន្ធដារ​ក្រុងព្រះសីហនុ​បានឲ្យដឹងថា រយះពេល​៩ ខែ​ដើមឆ្នាំ​២០១៤​នេះ សាខា​ពន្ធដារ​ក្រុងព្រះសីហនុ​ប្រមូល​ពន្ធ័​បាន​ចំនួន ១៩.០២៧.៣២១.៧៥៤​រៀលស្មើនឹង​៩៤% ក្នុងនោះ​ពន្ធ​ប្រថាប់ត្រា​មាន​ចំនួន ៨.២៧៧.៦៣២.៥៨៤​រៀល ស្មើនឹង ១០២% ពន្ធ​ដី​មិន​ប្រើប្រាស់​ចំនួន ៦៦០.១៥៦.៨៩៦​រៀល ស្មើរ​នឹង​៥៥០% ពន្ធ​អចលនទ្រព្យ​មាន​ចំនួន ៣.៤១០.៧០៤.០៨៤​រៀល ស្មើរ​នឹង ១១០% ពន្ធ​លើ​មធ្យោបាយ​មាន​ចំនួន…

បុរស​ចំណាស់​អាយុ​ជាង​៨០​ជា​អាណិកជន​ខ្មែរ​-​បារាំង​បើករថយន្ត​ម៉ាក CRV បុក​រះ​បណ្តាលឲ្យ​ស្ត្រី​ស្លាប់​ម្នាក់​និង​ជនរង​គ្រោះ​ចំនូ​ន​៤​នាក់​ផ្សេង​ទៀត​របួស​បង្ករ​ភាព​ភ្ញាក់ផ្អើល​ពេញ​ក្រុងព្រះសីហនុ​

​ខេត្ត​ព្រះសីហនុ​៖​បុរស​ចំណាស់​អាយុ​ជាង​៨០​ជា​អាណិកជន​ខ្មែរ​.​បារាំង​សង្ស័យ​ទំនងជា​មាន​កំហឹង​ជា​អ្នក​ផ្ទះ​របស់​គាត់​បាន​បើករថយន្ត​ម៉ាក CRV ចេញពីរ​ផ្ទះ​របស់​គាត់​យ៉ាង​លឿន​ដូច​ហោះ​បង្ករ​បាន​ទៅបុក​រះ​ទាំង​កំរោល​រថយន្ត​និង​ម៉ូតូ​៤​គ្រឿង​ជា​បន្តបន្ទាប់​បណ្តាលឲ្យ​ស្ត្រី​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើត​យ៉ាង​អាណោចអាធ័ម​បំផុត​និង​បុរស​៣​នាក់​ទៀត​រងរបួស​ធ្ងន់​បង្ករ​ឲ្យ​ការភ្ញាក់ផ្អើល​មនុស្សម្នា​ពេញ​ក្រុងព្រះសីហនុ​។​ .​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ដ៏​រន្ធត់​នេះ​កើត​ឡើង​វេលា​រសៀល​ម៉ោង​១៥​និង​២០​នាទី​ថ្ងៃ​ទី​២១​តុលា​នៅ​ចំណុច​ផ្សាយពាណិជ្ជកម្ម ស្ថិតក្នុង​ក្រុម​២ ភូមិ​២ សង្កាត់​២ ក្រុងព្រះសីហនុ ។​ .​ទាក់ទិន​ណៅ​និង​ហេតុ​ការណ៏គ្រោះថ្នាក់​ដ៏​រន្ឋត់​នេះ​បើ​តាម​សាក្សី​ជាច្រើ​នៅក្បែរ​កន្លែងកើតហេតុ​បាន​និ​យាយ​រៀបរាប់​ប្រាប់​ឲ្យដឹងថា​នៅ​មុនពេល​កើតហេតុ​គេ​បាន​ឃើញ​រថយន្ត​ម៉ាក CRV មួយ​គ្រឿង​បើកបរ​ដោយ​បុរស​វ័យ​ចំណាស់​ខាងលើ​បើកបរ​ក្នុង​ល្បឿន​លឿន​ដូច​ហោះ​ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត​(​តាម​បណ្តោយ​ផ្លូវ​សេតេ​ឆ្ពោះទៅ​ផ្សារ​ពាណិជ្ជកម្ម​)​លុះ​បើកបរ​មក​ដល់​ផ្លូវ​ខាង​មុខ​មន្ទី​ពហុ​ព្យាបាល​សេតេ​ដែល​ជា​ចំនុច​ផ្លូវកោង​បុរស​ចំណាស់​ជា​បើករថយន្ត​បង្ករ​នោះ​មិន​បាន​បន្ថយ​ល្បឿន​រថយន្ត​ទេ​គឺ​បាន​កាត​ចង្កូត​រថយន្ត​បត់​ទាំង​កំរោល​តែ​ម្តង​ជា​ហេតុ​ធ្វើឲ្យ​រថយន្ត​រេ​ចង្កូត​ទៅ​ផ្លូវ​ផ្នែក​ខាងស្តាំ​បុក​រះ​ម៉ូតូ​ស្ត្រី​រងគ្រោះ​ដែល​កំពង់​បើកបរ​នៅខាងមុខ​ស្រប​ទិស​គ្នា​យ៉ាង​ពេញទំហឹង​ខ្ទាត​ជាច្រើន​ម៉ែត្រ​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែងកើតហេតុ​តែ​ម្តង​រួច​បាន​បន្ត​ទៅ​បុក​ម៉ូតូ​ចំនួន​៣​គ្រឿង​ផ្សេងទៀត​ជា​បន្តបន្ទាប់​និង​បាន​ជ្រុល​ចូល​ទៅ​បុក​រថយន្ត​ចំនូ​ន​២​គ្រឿង​បន្តទៀត​ដែល​គេ​កំពង់​ដាក់​លាង​ក្នុង​(​យានដ្ឋាន​រស្មី​លាង​រថយន្ត​និង​ម៉ូតូ​)​បណ្តាលឲ្យ​រង​ការខូច​ខាត​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​មុខ​លែង​រូ​ច​ទើប​ឈប់​ហើយ​កម្មករ​ចំនូ​ន​៣​នាក់​ដែល​កំពុង​ជូត​រថយន្ត​ខាងលើ​ក៍ទ​ទូល​រងគ្រោះរ​បួស​ធ្ងន់​ទាំងអស់គ្នា​។​ជនរងគ្រោះ​ទាំង​៣​នាក់​ក្រោយ​ពេល​កើតហេតុ​ត្រូវ​បាន​គេ​ដឹក​បញ្ជូន​ទៅកាន់​មន្ទូរពេទ្យ​ដើម្បី​ជូយសង្គ្រោះ​ភ្លាមៗ​ផងដែរ​។​ ​.​លោក​វរៈ​សេ​នីយ៏ទោ​អ៊ី​សុខា​ស្នងការរង​ទទួល​បន្ទុក​សណ្តាប់ធ្នាប់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​ស​ហនុបាន​បញ្ជាក់ថា​ករណី​គ្រោះថ្នាក់​ចរាច​រណ៏ដ៏រ​ន្ឋ​ត់​នេះ​បង្ករ​ឡើង​ដោយ​វ​រថយន្ត​ម៉ាក​CRV​ពណ៏​ខ្លាញ់​ក្តាមពាក់​ស្លាក​លេខ​ភ្នំពេញ​2W2523​បើកបរ​ដោយ​បុរស​ចំណាស់​អាយុ​៨៤​ឆ្នាំ ជា​អនិជ​ន​ខ្មែរ បារាំង ឈ្មោះ​ហេង កាវ មាន​ទីលំនៅ​ភូមិ​៣​សង្កាត់​លេខ​៣​ក្រុងព្រះសីហនុ​បណ្តាលអោយ​ស្ត្រី​ម្នាក់​ស្លាប់​នៅនឹងកន្លែង​រងរបួស​៤​នាក់​ក្នុងនោះ​ធ្ងន់​៣​ស្រាល​១​នាក់​រថយន្ត​ចំនួន​៣​គ្រឿង​ខូចខាត​ធ្ងន់ធ្ងរ​និង​ម៉ូតូ​ចំនួន​៤​គ្រឿង​។​ .​ស្ត្រី​រងគ្រោះ​(​ស្លាប់​)​ខាងលើ​មានឈ្មោះ ទី​១-​ឈ្មោះ…

មន្ត្រី​ទី​ព្រឹក្សា​រាជរដ្ឋាភិបាល​ម្នាក់​រង​ការចោទប្រកាន់​ពី​សំណាក់ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ពាក់​ពន្ធ័​ការឈុសឆាយដី​ប៉ះពាល់​ផ្លូវ​សាធារណៈ​

​ខេត្ត​ព្រះសីហនុ​៖​លោក អ៊ូ ប៊ុនឡុង មាន​ឋាន​ជាទី​ព្រឹក្សា​រាជរដ្ឋាភិបាល​កំពង់​ត្រូវបាន​ប្រជាពលរដ្ឋ​ជា​ច្រើន​រស់នៅ​ក្នុង​ភូមិ​លេខ​៣​សង្កាត់​លេខ​៣​ក្រុងព្រះសីហនុ​ធ្វើការ​ចោទប្រកាន់​ថា​បាន​យក​គ្រឿងចក្រ​ធ្វើការ​ឈុសឆាយវា​ទីយក​ផ្លូវ​សាធារណៈ​ក្នុង​គោលដៅយ​ក​ដី​ចំណុច​នោះ​ពុះ​អង្កន់​ជា​ឡូៗ​សំរាប់​លក់​។​ហេតុ​ការ​នេះ​បាន​កើតឡើង​រយៈពេល​ជាច្រើន​ថ្ងៃ​មកហើយ​ប៉ុន្តែរ​គេ​មិន​ទាន់​ឃើញ​មាន​មន្ត្រី​អជ្ញាធ​រក៍​ដូច​ជា​មន្ត្រី​មន្ទីរ​អង្គភាព​ពាក់​ពន្ធ័​ណា​ម្នាក់​ចុះ​ទៅ​ពិនិត្យ​ធ្វើការ​សូរ​នាំ​អ្វី​នៅ​ឡើយ​ទេ​។​ ​ ​.​លោក អ៊ុំ សុខ ជា​ជា​ប្រជាពលរដ្ឋ​ម្នាក់​រស់នៅ​ក្នុង​ភូមិ​លេខ​៣​សង្កាត់​លេខ​៣​ក្រុងព្រះសីហនុ​បាន​និយាយ​រៀបរាប់​ថា​ទីតាំង​ដី​ដែល​លោក អ៊ូ ប៊ុនឡុង កំពង់ធ្វើការ​ឈុសឆាយ​ខាងលើ​នោះ​មួយ​ផ្នែក​ជា​ដី​ចំណី​ផ្លូវ​សាធរ​ណៈ​ត្រូវបាន​លោក អ៊ូ ប៊ុន​ឡូង ធ្វើការ​ឈុស​ឆាយ​រំលោភ​បំពាន​យក​ក្នុង​គោលបំណង់​យក​ដី​ទាំងនោះ​ធ្វើ​ការលក់ដូរ​។​លោក​អ៊ុំ សុខ ជា​បាន​បន្តទៀតថា​ទង្វើ​បែប​បំពាន​ច្បាប់​របស់​លោក អ៊ូ ប៊ុនឡុង ខាងលើ​នេះ​វា​មិន​គួរ​កើត​មាន​នោះ​ទេ​ពី​ព្រោះ​នេះ​គឺជា​គំរូ​អាក្រក់​មួយ​សំរាប់​ប្រជាពលរដ្ឋ​ទូទៅ​ដែល​មិន​មាន​ការយល់ដឹង​ពី​រ​ច្បាប់​ដូចនេះ​ដើម្បី​ជាសវាង​មាន​ការរិះគន់​សូម​ឲ្យ​មន្ត្រី​អជ្ញាធរ​មូលដ្ឋាន​ក៍​ដូច​ជា​មន្ត្រី​អង្គភាព​ពាក់​ពន្ធ័​គួរ​ចុះទៅពិនិត្យ​មើល​ជាក់ស្តែ​ង​ដើម្បី​មាន​វិធានការ​តាម​ផ្លូវច្បាប់​ម្តង​ហើយ​។​…

ប្រជាពរដ្ឋ​នៅ​ក្រុងព្រះសីហនុ ៧០%​មាន​ទឹកស្អាត​ប្រើប្រាស់​

​ខេត្ត​ព្រះសីហនុ​៖​លោក ប្រាក់ ប្រាកដ ប្រធាន​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្ត​ព្រះសីហនុ មាន​ប្រសា​សន៌​ឪ្យ​ដឹងថា ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ក្រុងព្រះសីហនុ​ចំនួន ៧០% មាន​ទឹកស្អាត​ប្រើប្រាស់ ។​ ​ ​លោក​បន្តថា ការគ្រប់គ្រង​ទឹក និង​អគ្គីសនី​មិន​អាច​ផ្គត់ផ្គង់​បាន​១០០%​ទេ ទោះបី​ប្រទេស​ជឿនលឿន​ក៌ដោយ ព្រោះ​នៅ​កម្ពុជា​ទឹក និង​ភ្លើង​គឺ​យើង​ត​ដេញតាម​ប្រជាជន កាលណា​មាន​ប្រជាជន​រស់នៅ ទើប​យើង​ត​ទឹក ភ្លើង​ទៅដល់…

ក្រសួង​ទេសចរណ៍​បើក​វគ្គ​បណ្តុះបណ្តាល​ជំនាញ​ដល់​មន្ត្រី​ច្រក​ព្រំដែន​អន្តរជាតិ​បាវិត​

ខេត្ត​ស្វាយរៀង​៖​ក្រសួង​ទេសចរណ៍​និង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​បើក​វគ្គ​បណ្តុះបណ្តាល​មុខជំនាញ​បដិសណ្ឋារកិច្ច​​និង​សេវាកម្ម​ភ្ញៀវ​ទេសចរណ៍​ជូន​ដល់​មន្ត្រី​សមត្ថកិច្ច​ដែល​បម្រើ​ការងារ​នៅ​តាម​ច្រកទ្វា​ព្រំដែន​អន្តរជាតិ​បាវិត​ដើម្បី​មាន​សមត្ថ​​ភាព​ក្នុងការ​ធ្វើ​បដិសណ្ឋារកិច្ច​និង​ផ្តល់​សេវាកម្ម​ភ្ញៀវ​ទេសចរណ៍​ឲ្យ​កាន់តែ​ល្អប្រសើរ​។​វគ្គ​បណ្តុះបណ្តាល​នេះ​បានរៀបចំ​កាលពីរ​វេលា​ម៉ោង​៨ និង ០០​ព្រឹក​ថ្ងៃ​ទី​៩​តុលា​២០១៤​នៅ​សាលប្រជុំ​ទីបញ្ជាការដ្ឋាន​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វា​ព្រំដែន​អន្តរជាតិ​បាវិត​ក្រុង​បាវិត​។ អញ្ជើញ​ជា​គណៈអធិបតី​ពី​លោក ហោ សារុន អនុរដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍​និង​ជា​ប្រធាន​លេខាធិការដ្ឋាន​គណៈកម្មាធិកា​រ​អន្តរក្រសួង លោក​ឧត្តមសេនីយ៍ទោ ព្រំ ឌុ​ច​បូរ៉ា​នឿន តំណាង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​និង​លោក លឹម សៀង​ហេង អភិបាលរង​ក្រុង​បាវិត​និង​សិក្ខាកាម​៥៥​នាក់​។ លោក ហោ សារុន អនុរដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍​បាន​មានមតិ​បើក​វគ្គ​នោះ​ថា​វគ្គ​បណ្តាល​នេះ​មាន​រយៈពេល​ពីរ​ថ្ងៃ​ក្នុង​គោលបំណង​ចូលរួម​ពង្រឹង​សមត្ថភាព​មន្ត្រី​សមត្ថកិច្ច​ក្នុង​ការធ្វើ​បដិសណ្ឋារកិច្ច​និង​បម្រើ​សេវាកម្ម​ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​នៅ​តាម​ច្រកទ្វា​ព្រំដែន​អន្តរជាតិ​ខេត្ត​ស្វាយរៀង​ដែល​ជា​ច្រក​សេដ្ឋកិច្ច​និង​ទេសចរណ៍​មួយ​យ៉ាង​សំខាន់​ក្នុង​ព្រះរាជា​ណា​ចក្រ​កម្ពុជា​។ លោក ហោ…

៥ នាទី បង្ហាញ​ពី​ទិដ្ឋភាព​ដ៏​ស្រស់​ស្អាត​នៅ​ខេត្ត​កោះកុង​

​កោះកុង​ត្រូវបាន​គេ​ស្គាល់​ថា “​កោះ​ធំ​បំផុត​របស់​ប្រទេស​កម្ពុជា​” រមណីយដ្ឋាន​នៅ​កោះកុង ជា​កន្លែង​ដ៏​ចាប់អារម្មណ៍​បំផុត​ពី​សំណាក់ ភ្ញៀវ​បរទេស និង ទេសចរណ៍​ក្នុងស្រុក ។​ទិដ្ឋភាព​នានា លើ​ទឹកដី​កោះកុង មាន​កន្លែង​ច្រើនណាស់​ជាទី​ចំណាប់អារម្មណ៍ ដោយមាន កោះ​មូល ព្រៃកោងកាង ដែល​ជា​ផ្នែក​មួយ​ជួយ​ទ្រទ្រង់​ដល់​ចំណូល​សេដ្ឋកិច្ច​រដ្ឋ ។​ ​កោះកុង​មាន​ព្រំប្រទល់​ទល់នឹង ខាងជើង​ជាប់​នឹង​ខេត្តពោធិសាត់ ខាងកើត​ជាប់​នឹង​ខេត្ត​កំពង់ស្ពឺ កំពត និង​ក្រុងព្រះសីហនុ…

ដី​ភ្នំ​នៅ​ក្នុង​តំបន់​ឧឡា​ជាតិ​រាម​ខេត្ត​ព្រះសីហនុ​កំពង់​ប្រឈរ​មុខ​រលាយ​ហិន​ហោច​បើសិនជា​អជ្ញាធរ​ពាក់​ព​ន្ឋ័​នៅតែ​ធូ​រលុង​

​ខេត្ត​ព្រះសីហនុ​៖​ដី​ភ្នំ​នៅ​តំបន់​តំបន់​ឧឡា​ជាតិ​រាម​ស្រុក​ព្រែ​នប់​ខេត្ត​ព្រះសីហនុ​ជាច្រើន​កំពង់​ប្រឈម​មុខ​ការ​ឈុសឆាយ​បំផ្លាញ​ពី​សំណាក់​ក្រុម​ជនខិលខូច​ដើម្បី​យក​អាចម៌ដី​លក់​ដោយ​គេ​ពុំ​ដឹង​ថា​ការឈុស​បំផ្លាញ​ភ្នំ​ពី​មួយ​កន្លែង​ទៅ​មួយ​កន្លែង​បាន​យ៉ាង​រលូន​ដូចនេះ​មានច្បាប់​អនុញាត្តិ​ត្រឹមត្រូវឬ​យ៉ាងណា​នោះ​ទេ​។​ ​ជាក់ស្តែង​ដូច​ជា​ទីតាំង​ភ្នំ​មួយ​កន្លែង​ស្ថិតនៅក្នុង​ឃុំ​រាម​តំបន់​ចំណុច​(​ថ្ម​អង្កែ​ប​)​ត្រូវបាន​គេ​មើលឃើញ​ថា​មាន​គ្រឿងចក្រ​ចំនូ​ន​២​គ្រឿង​កំពង់ធ្វើការ​ឈុសឆាយ​យ៉ាង​សកម្ម​និ​ង​មាន​រថយន្ត​ដឹក​ដី​ប្រមាណ​ជាង​១០​គ្រឿង​ចេញ​ចូល​ដឹកជញ្ជូន​អាចម៌ដី​ដង្ហែរ​គ្នា​ដូច​បុណ្យ​កឋិន​យ៉ាង​អញ្ចឹង​ដែរ​ដើម្បី​នាំយក​អាច​ម៏​ទាំងនោះ​ទៅ​លក់​ឲ្យ​ក្រុមហ៊ុន​ម៉ៅការ​សាងសង់​ព្រលានយន្តហោះ​កងកេង​។​ ​ពាក់​ពន្ឋ័កា​រជីក​កកាយ​ភ្នំយ​ក​អាចម៌ដី​តំបន់​ខាងលើ​នេះ​ត្រូវបាន​បុរស​ម្នាក់​ដែល​អះអាង​ថា​ខ្លូន​ជា​អ្នកមើលការខុសត្រូវ​កា​រដ្ឋា​ន​ដឹក​ដី​នេះ​និយាយ​ប្រាប់​ក្រុម​អ្នក​យក​ពត៏មាន​ការសែត​ទូរទស្សន៍​ក្រុងស្រុក​ជាច្រើនបែប​ឡូយ​ថា​ទីតាំង​ដី​នេះ​ជា​ដី​កម្មសិទ្ធិ​របស់​លោក​ឧ​កញ្ញ៉ា លឹម ហ៊ុយ​ឡេង នៅ​ក្រុងព្រះសីហនុ ដូចនេះ​បើ​ចង់ដឹង​គូរ​ទៅ​សួរ​លោក​ឧ​កញ្ញ៉ា​ទៅ​។​ ​លោក​នូវ​កា​រុន​នាយក​ឧឡា​ជាតិ​រាម​បាន​ធ្វើ​ការបញ្ជាក់​ផងដែរ​ថា​ដី​ចំណុច​កំពង់ធ្វើការ​ឈុសឆាយ​ខាងលើ​នេះ​ចំណុ​ច​ខ្លះ​(​ដី​ចង្កេះភ្នំ​)​ត្រូវបាន​រាជរដ្ឋាភិបាល​កាត់​ចេញពីរ​ដែន​ឧឡា​ជាតិ​រាម​ផ្តល់ជូន​ប្រជាពលរដ្ឋ​ដែល​ពាក់​ពន្ធ័​រស់នៅ​តំបន់​នោះ​តាំងពី​ឆ្នាំ​២០១១​មក​ម្លេះ​ដូចនេះ​រាល់​ការឈុសឆាយដី​កាយយ​ក​អាចម៏ដីល​ក់​នៅត្រង់ចំ​ណុច​នោះ​បើ​លិ​ន​ជា​គេ​ធ្វើឡើង​នៅលើ​ដី​ដែល​បាន​កាត់​ចេញពីរ​តំបន់​ឧឡា​ជាតិ​រូ​ចវា​មិន​បញ្ហារ​នោះ​ទេ​ពីព្រោះ​ហូ​ស​ដែន​សត្ថិកិច្ច​របស់​លោកគ្រ​ប់​គ្រង​ប៉ុន្តែរ​បើ​ការ​ឈុសឆាយ​នេះ​មាន​ការប៉ះពាល់​ដី​ឧឡា​ជាតិ​លោក​និង​អនុវត្តន៍​តាម​ផ្លូវច្បាប់​មិន​ឲ្យ​រូចខ្លូន​ឡើយ​។​ ​លោក ប្រាក់ ចន្ទ័​ប្រាថ្នា ប្រធាន​មន្ទីរ​ឧស្សាហកម្ម​ខេត្ត​ព្រះសីហនុ​ចំពោះ​បញ្ហារ​ឈុសឆាយ​កាយយក​អាច​ម៏​ដី​លក់​ខាងលើនេះ​លោក​មិនទាន់​បាន​ដឹង​នៅឡើយ​ទេ​ប៉ុន្តែរ​លោក​និង​ចុះ​ទៅ​មើល​ដោយ​ផ្ទាល់​ដល់​ទីតាំង​ការដ្ឋាន​លក់​អាច​ម៏​ដី​នោះ​ដើម្បី​ពិនិត្យ​រកមើល​ពីរ​ច្បាប់​អនុញាត្តិ​ហើយ​បើសិនជា​គ្មាន​ច្បាប់​អនុញាត្តិ​ត្រឹមត្រូវ​ទេ​នោះ​លោក​និង​ធ្វើការ​បញ្ឈប់​សកម្មភាព​មិន​អនុញាត្តិ​ឲ្យធ្វើ​ការ​ឈុសឆាយ​កាយយក​អាចម៏ដី​លក់​បន្តទៀតទេ​។​លោក​ប្រាក់​ចន្ទ័​ប្រាថ្នា​បាន​បញ្ជាក់ថាកា​ដ្ឋា​ន​ជីក​យក​អាច​ម៏​ដី​លក់​ខាងលើ​នេះ​អាច​ដំណើរការ​ឡើងវិញ​បាន​លុះត្រាតែ​ម្ចាស់​ការដ្ឋាន​ធ្វើ​ច្បាប់​អនុញាត្តិ​រូចរាល់​ជាមុនសលិន​។​ ​គូ​រំលិក​ផង​ដែរ​ថា​នៅ​ដីភ្នំ​ជាច្រើន​លើ​ទឹកដី​ឧឡា​ជាតិ​រាម​ត្រូវបាន​ក្រុម​អ្នក​រកស៊ី​លក់​អាចម៌ដី​ឃុបឃិត​គ្នា​ធ្វើ​ការឈុសឆាយបំ​ផ្លាញ​ស្ទើ​រលាយ​រលាត់​អស់​ទៅ​ហើយ​ដោយ​អាចម៍ដី​ទាំងនោះ​ភាគច្រើន​គេ​ដឹក​យក​ទៅ​ចាក់​ចូល​សមុទ្រ​ហ៊ុំ​ពទ្ធ័យ​កដី​និង​មូយចំនូន​ទៀត​គេ​ដឹកយក​ទៅ​ចាក់​លុបព្រែ​លិច​ទឹក​ដោយ​ខុស​ច្បាប់​ប៉ុន្តេរ​អ្វី​ដែល​គួរឲ្យ​ចាប់អារម្ភ​នោះ​គឺ​រាល់ប​ទ​ល្មើស​ទាំងអស់​ខាងលើ​នេះ​ហាក់ដូចជា​ពុំដែល​មាន​ការទប់ស្កាត់​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​អ្វី​នោះ​ទេ​គឺ​បទល្មើស​កើតឡើង​ជា​ហូ​ហែរ​បាន​យ៉ាង​រលូន​៕​

៨​ខែ​ដើមឆ្នាំ​២០១៤​ទំនិញ​នាំចេញ នាំ​ចូល​តាម​ច្រក​កំពង់ផែ​ស្វយ័ត​​ក្រុងព្រះសីហនុ កើនឡើង ១២.៦៤%

​ខេត្ត​ព្រះសីហនុ ៖​ឯកឧត្តម ម៉ា ស៊ុនហួត អគ្គនាយករង​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​មាន​ប្រសាសន៍​ឲ្យដឹងថា ក្នុង​រយៈពេល ០៨​ខែ ដើមឆ្នាំ​២០១៤ ទំនិញ​ឆ្លងកាត់​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​មាន​ចំនួន ២.៣២៦.៧៣៧​តោន បើ​ប្រៀបធៀប​រយះពេល ០៨​ខែ​ឆ្នាំ​២០១៣ មាន​ការកើនឡើង​ចំនួន ១២.៦៤% ក្នុងនោះ​ប្រេង ១.៦២៤.៨០៩​តោន កើនឡើង​១៦.២០%. ទំនិញ​ជា​កុងតឺន័រ​១.៤០៦.២៨៦​កើន​១៨.៨៩% និង​ទំនិញ​ទូទៅ​មាន​ចំនួន ២១៨.៥២៣​តោន…

ចាប់​បាន​មេ​ឈ្មូញ​ទិញ​កញ្ឆារ​ម្នាក់​ទៀត​នៅ​ស្រុក​វាលវែង​

រឿង​អ្នក​លូច​ដាំ​កញ្ឆា​នៅ​ស្រុក​វាលវែង ដែល​ចាប់បាន​ជនសង្ស័យ​ឈ្មោះ សោម រិទ្ធី អាយុ​៣៥​ឆ្នាំ នៅ​ភួមិ​ដី​ក្រហម ឃុំ​អន​ន​លង​រាប ស្រវា​លវែង ខេត្ត​ពោធិសាត់​រួមជាមួយ​វត្ដុតាង​កញ្ឆារ​ក្រៀម​១២​គីឡូក្រាម​និង​កញ្ឆារ​ស្រស់​៤៥០​ដើម​ទៀត កាលពី​វេលា​ម៉ោង ១ និង ៣០ នាទី​រសៀល​ថ្ងៃ​ទី ៣០ កញ្ញា​ឆ្នាំ​២០១៤​នោះ ។ ពេលនេះ​បាន​ឈានទៅរក​កា​ចាប់ខ្លួនបាន​ឈ្មួយ​ជា​អ្នក​អោយ​គ្រាប់​ពូជ​និង​ទិញ​យក​ញ្ឆា​នេះ​បាន​ម្នាក់​ទៀត​ហើយ ។ ហេតុការណ៍​ចាប់ខ្លួនបាន​នេះ​គឺ​នៅវេលា​ម៉ោង…