សង្គ្រាម​ទំនាស់​ដីធ្លី​ដ៍​រាំ​រ៉ែ​រវាង​បងប្អូន​បង្កើត​ពីរ​នាក់​រយៈពេល​ជាង​១០​ឆ្នាំ​ត្រូវបាន​បញ្ចប់​ដោយ​ភាគី​បងប្រុស​នៅ​សហរដ្ឋ​អ​មេរិក​ចាញ់​ក្តី​ប្អូនប្រុ​សនៅ​ស្រុក​ខ្មែរ​គ្រប់​យ៉ាង​

​ខេត្ត​ព្រះសីហនុ​៖​បើ​គិត​មកដល់​ពេល​នេះ​រយៈពេល​ជាង​១០​ឆ្នាំ​មក​ហើយ​សង្គ្រាម​ទំនាស់​ដីធ្លី​ដ៍​ក្តៅគកុ​កវាង​បងប្អូន​បង្កើត​២​នាក់​ដែល​ម្នាក់​រស់នៅ​សហរដ្ឋអាមេរិក​.​ឈ្មោះ ប៉េង លាង ភេទ​ប្រុស​អាយុ ៥៨ ឆ្នាំ​.​និង​ប្អូនប្រុស​.​ឈ្មោះ​ប៉េង​ជា​ភេទ​ប្រុស​អាយុ​៥៤​ឆ្នាំ​.​រស់នៅ​ស្រុក​ខ្មែរលើ​ទីតាំង​ដី​មួយ​កន្លែង​ទំហំ​១២.២៩២​ម៉ែត្រការ៉េ​ស្ថិតនៅក្នុង​ភូមិ​លេខ​៣​សង្កាត់​លេខ​៤​ក្រុងព្រះសីហនុ​នោះ​ត្រូវបាន​បញ្ចប់​ហើយ​ដោយ​ជា​លទ្ធផល​ភាគី​ខាង​បងប្រុស​នៅ​សហរដ្ឋអាមេរិក​ដែល​អះអាងថា​ជា​អ្នក​ផ្តល់​ប្រាក់​គ្រប់យ៉ាង​ក្នុង​ការទិញ​ដី​ទីតាំង​ទំនាស់​ខាងលើ​នោះ​ត្រូវបាន​តុលាការ​កំពូល​សម្រេច​ចេញ​សាលដីកា​ប្រគល់​ដី​នោះ​ទៅ​ឲ្យ​ភាគី​លោក ប៉េង ជា (​ជា​ប្អូនប្រុស​)​និង​តំ​រ៉ូវ​ឲ្យ​ភាគី​ចាញ់​ក្តី​សង់​ជំង្អឺ​ចិត្ត​ចំនូ​ន​១៥០០០(​មួយ​ម៉ឺន​ប្រាំ​ពាន​ដុល្លា​)​ឲ្យ​ភាគី​ឈ្នះ​ក្តី​ចំណែកឯ​សំណង់ផ្ទះ​វិឡា​ដ៍​ស្គិមស្កៃ​របស់​ភាគី​(​ចាញ់ក្តី​)​លោក ប៉េង លាង​ដែល​បាន​ធ្វើការ​សាងសង់​លើ​ទីតាំង​ដី​ទំនាស់​ក៍​ត្រូវ​តុលាការ​កំពូល​សម្រេច​ឲ្យ​គំ​ទេច​ចោល​ដោយ​ឥត​ស្តាយស្រណោះ​ផងដែរ​។​ ​ ​នៅក្នុង​ឧកាស​ចុះ​អនុវត្តន៍​សលា​ដីកា​តុលាកា​កំពូល​នៅ​ព្រឹក​ថ្ងៃ​ទី​៣០​ខែ​កញ្ញា​ឆ្នាំ​២០១៤​លោក​ម៉ុង​មុនី​ចរិយា​ប្រធាន​សាលាដំបូង​ខេត្ត​ព្រះសីហនុ​បាន​មានប្រសាសន៍​បញ្ជាក់​ថា​ការចុះ​អនុវត្តន៍​ប្រគាល់ដី​ទីតាំង​ទំនាស់​ខាងលើ​នេះ​ទៅ​ឲ្យ​ភាគី​ឈ្នះ​ក្តី​(​លោក​ប៉េង​ជា​)​រូ​ម​និង​ការ​វាយ​កំទេច​ចោល​សំណង់​អាគារ​សាងសង់​ដោយ​ភាគី​ចាញ់ក្តី​(​លោក​ប៉េង​លាង​)​គឺ​ធ្វើឡើង​តាម​ការ​សាលដីការ​សម្រេច​របស់​តុលា​កំពូល​ពោល​គឺ​គ្រប់​យ៉ាង​ធ្វើ​តាម​ទៅ​តាម​ផ្លូវច្បាប់​។​ ​ ​.​លោក​ប៉េង​លាង​ជនជាតិ​ខ្មែរ​សញ្ជាត្តិ​អាមេរិក​(​ភាគី​ចាញ់ក្តី​)​ក្នុងពេល​ផ្តល់​បទ​សម្ភាស​ជាមួយ​អ្នក​សាពត៏​មាន​លោក​បាន​បញ្ជាក់ថា​ជុំវិញ​បញ្ហារ​ខាងលើ​នេះ​លោក​ទ​ទូល​រង​នៅ​ភាព​អយុទ្ធ​ត្តិ​ខ្លាំង​ណាស់​គឺ​ដើម​ឡើយ​រូបគាត់​(​ប៉េង លាង​)​នៅក្នុង​ឆ្នាំ​១៩៩៣​និង​ឆ្នាំ​១៩៩៧​ដោយសារ​តែ​ទុក​ចិត្ត​គិត​ថា​ប្អូនប្រុស​សាច់ឈាម​ចេញពីរ​ផ្ទៃ​ម្តាយ​តែ​មួយ​លោក​បាន​ផ្ញើរ​លុយ​ជាច្រើន​មក​ឲ្យ​ប្អូនប្រុស​ឈ្មោះ​(​ប៉េង​ជា​និង​ប្រពន្ធ​ឈ្មោះ​ចាប​គឹម​លាង​)​នៅ​ស្រុក​ខ្មែរ​ឲ្យជូយ​ឈរឈ្មោះ​ក្នុង​ការទិញ​លក់​ដី​ខាងលើ​នេះ​ពីព្រោះ​ពេលនោះ​រូប​លោក​(​ប៉េង​លាង​)​ជា​អ​និតិ​ជនជាតិ​ខ្មែរ​សញ្ជាតិ​អាមេរិក​ពុំមាន​សិទ្ធិ​ដាក់​ឈ្មោះ​ខ្លូន​ឯង​ជា​ម្ចាស់​កម្មសិទ្ធិ​។​ប្អូនប្រុស​របស់​គាត់​(​ប៉េង​ជា​និង​ប្រពន្ធ​ឈ្មោះ​ចាប​គឹម​លាង​)​ក្រោយពីរ​បាន​សិទ្ធិ​ក្នុងការ​ឈរឈ្មោះ​ទិញ​ដី​នេះ​មក​ក៍មាន​ចិត្ត​លោភលន់​ក្បត់​និង​រូប​គាត់​ក៍បាន​លូច​យក​ដី​នេះ​ទៅ​ចុះបញ្ជីរ​ធ្វើ​កម្មសិទ្ធិ​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លូន​តែម្តង​ហើយក៍​កើត​រឿង​ប្តឹងផ្តល់​តាំងពីរ​ពេលនោះ​ផងដែរ​។​លោក​ប៉េង​លាង​បាន​បន្តទៀតថា​ក្រោយពីរ​មាន​ការ​ប្តឹងផ្តល់​ប្អូនប្រុស​របស់​គាត់​ឈ្មោះ​ប៉េង​ជា​និង​ប្រពន្ធ​បាន​ទាមទា​សុំ​ចំណែក​ដី​ទំនាស់​នោះ​ពាក់កណ្តាល​ប៉ុន្តែរ​រូបគាត់​(​ប៉េង​ជា​)​មិន​ព្រម​ជា​ហេតុ​ធ្វើឲ្យ​ប្អូនប្រុស​(​ប៉េង​ជា​)​ចាប់ធ្វើការ​ប្តឹង​គាត់​វិញ​ទាំង​បំពាន​ព្រមទាំង​បាន​រត់​រក​ជំ​នូ​យ​ពីរ​មនុស្ស​មាន​អំណាច​ម្នា​ក់នៅ​ទីក្រុង​ភ្នំពេញ​ឲ្យជូយ​អន្តរាគមន៍​ក្នុង​រឿង​ប្តឹងផ្តល់​នេះ​ផង​ដែរ​ជា​ហេតុ​ធ្វើឲ្យ​រូបគាត់​ទទូលភាពអ​យុទ្ធ​ត្តិ​ធម៌​ចាញ់​ក្តី​គ្រប់​យ៉ាងតាំង​ពី​រ​សាលាដំបូង​ខេត្ត​ព្រះសីហនុ​រហូតដល់​តុលាការ​កំពូល​ដោយ​រាល់​សុំណុំរឿង​ទាំងអស់ក៍​ដូច​ជាឯក​សារ​ពាក់ពន្ធ័​ជាច្រើន​ដែល​រូបគាត់​មាន​បាន​ដាក់​ចូល​ជា​សំអាង​នៅក្នុង​តុលាការ​មិន​ត្រូវបាន​គេ​យក​ជា​ការ​នោះ​ទេ​គឺ​តុលាកា​ដឹង​តែ​ពីរ​កាត់ក្តី​ឲ្យ​រូបគាត់​ចាញ់​រហូត​ហើយ​លទ្ធផល​ចុងក្រោយ​សូម្បី​តែ​ផ្ទះ​វិឡា​របស់​គាត់​ដែល​ធ្វើការ​សាងសង់​ទុក​គ្រាន់​ស្នាក់នៅ​ម្តងម្កាល​ក៍​ត្រូវ​គេ​វាយ​កំទេចចោល​អស់​គ្មាន​សល់​ដោយ​គ្មាន​ស្តាយស្រណោះ​។​អ្វី​ដែល​បាន​លើកឡើង​នេះ​វា​ជា​ភាពអយុត្តិធម៌​បំផុត​សំរាប់​រូបលោក​(​ប៉េង​លាង​)​ដែល​បាន​ចំណាយ​លុយ​រាប់សិប​ម៉ឺន​ដុល្លា​ក្នុង​គោលបំណង់​មក​ដាក់ទុន​រកស៊ី​ក្នុង​ស្រុក​ខ្មែរ​តែ​ត្រូវបាន​ប្អូនប្រុស​(​ប៉េង​ជា​)​ប្រើ​ល្បិចកល​គ្រប់បែបយ៉ាង​រំលោភ​ទ្រព្យ​ទាំង​នោះ​អស់​គ្មាន​សល់​។​ ​ ​ជុំវិញ​បញ្ហារ​នេះ​លោក​ប៉េង​ជា​(​ភាគី​ឈ្នះក្តី​)​បាន​ធ្វើ​ការបញ្ជាក់​ថា​ដី​ទាំងអស់​នេះ​ជា​ដី​របស់​គាត់​ចំណាយលុយ​ផ្ទាល់​ខ្លូន​ទិញ​មិនមែន​យកលុយ​បងប្រុស​របស់​គាត់​មក​ទិញ​នោះ​ទេ​ដូចនេះ​តុលាការ​កាត់ក្តី​ឲ្យ​គាត់​ឈ្នះ​វា​ជា​រឿង​ត្រឹមត្រូវ​បំផុត​តាម​ផ្លូវច្បាប់​ពីព្រោះ​ច្បាប់​កំណត់​ការ​ចាញ់ឈ្នះ​ទៅលើ​តែ​វត្តុតាង​តែ​ដែល​មាន​ប៉ុណ្ណុះ​។​ ​ ​.​ពាក់​ពន្ធ័​បញ្ហារ​ទំនាស់​ដីធ្លី​រវាង​បង​ប្អូន​បង្កើត​ខាងលើនេះ​អ្នក​ខេត្ត​ព្រះសីហនុ​ន​ណា​ម្នាក់​ក៍​គេ​បានដឹង​ដែរ​ដោយ​គេ​ដឹង​ច្បាស់​នៅ​សាច់​រឿង​គ្រប់យ៉ាង​ពាក់​ពន្ធ័​ប្រភព​ផ្តល់​ហិរញ្ញវត្តុ​ក្នុង​ការទិញ​លក់​ដី​ទីតាំង​ខាងលើនេះ​។​ជុំវិញ​បញ្ហារ​ខាងលើនេះ​បើ​តាម​ប្រភព​ពត៏មាន​ពីរមនុស្ស​ស្និទ្ធិ​ជាមូយ​លោក​ប៉េង​ជាបាន​លូច​បង្ហើប​ប្រាប់ឲ្យដឹង​ថា​រវាង​ភាគី​ចាញ់​ក្តី​និង​ភាគី​ឈ្នះក្តី​អ្នក​ទាំង​ពីរ​អាច​ជា​ជនរងគ្រោះ​ដូចគ្នា​ពីព្រោះ​សំណុំរឿង​នេះ​ភាគី​ប្អូន​ដោយសារ​តែ​ចង់​ឈ្នះក្តី​លើ​បងប្រុស​បាន​ទៅ​ពឹង​មនុស្ស​ទី​៣​ដែលជា​អ្នក​មាន​អំណាច់​ជា​ថ្នូរ​និង​ការផ្តល់​ដី​ទំនាស់​ខាងលើ​នេះ​ពាក់កណ្តាល​ហើយ​បច្ចុប្បន្ន​ដី​ដែល​ឈ្នះក្តី​នោះ​មួយ​ចំណែក​ធំ​ជា​របស់​មនុស្ស​ទី​៣​ចំណែកឯ​លោក​ប៉េង​ជា​ដូចជា​នៅ​សល់​តិច​តូច​ណាស់​៕…

សម្ពោធ​ដាក់​អោយ​ប្រើប្រាស់ នូវ​បង្គន់​អនាម័យ ដែល​ជា​ជំនួយ​ឧបត្ថម្ភ​ពី​ស្ថានទូត​សហរដ្ឋអាមេរិក ប្រចាំ​កម្ពុជា​

​ខេត្ត​ព្រះសីហនុ​៖​បង្គន់​អនាម័យ​មួយ​ខ្នង​ស្មើនឹង ០៥​បន្ទប់ ដែល​ជា​ការជួយ​ឧបត្ថម្ភ​របស់​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា​ជូន​ដល់​សិស្សានុសិស្ស​សាលាបឋមសិក្សា​សម្តេច ជា ស៊ីម ស្ថិតក្នុង​សង្កាត់​លេខ ២ ក្រុងព្រះសីហនុ ត្រូវបាន​ដាក់​សម្ពោធ​បើ​កឲ្យប្រើប្រាស់​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី​០២ ខែតុលា ឆ្នាំ​២០១៤ ក្រោម​អធិបតីភាព​លោក អ៊ឹង និ​បុ​ណ្ណា អនុប្រធាន​អប់រំ យុវជន និង កីឡា ខេត្ត​ព្រះសីហនុ ។​…

សំណង់​១​កន្លែង​ក្នុង​ចំណោម​៣​នៅ​មិនទាន់​ចាប់ផ្តើម​រុះរើ​នៅឡើយ​ទេ ដោយសារ​មាន​ខ្នងបង្អែក​ធំ

​ខេត្ត​ព្រះសីហនុ​៖​រហូតមកដល់​ពេលនេះ​បើ​ទោះ​ជា​ថ្ងៃ​ឱសានវាទ​រយៈពេល​១​ខែ​នែ​ការកំណត់​រុះរើ​សំណង់​ធំ​ចំនូ​ន​៣​កន្លែង​នៅ​តំបន់​អូរត្រេះ របស់​អជ្ញាធរ​ខេត្ត​ព្រះសីហនុ​ត្រូវបាន​បញ្ចប់​ហើយ​ក៍​ដោយ​ប៉ុន្តែរ​ជា​លទ្ធផល​ក្នុងចំណោម​សំណង់​ទាំងបី​នោះ​គេ​សង្កេតឃើញថា​សំណង់​ចំនូ​ន​២​កន្លែង​ត្រូវបាន​ធ្វើការ​វាយ​កំទេច​ចោល​ជិត​រូ​ចរាល់​ហើយ​គឺ​នៅសល់​តែ​សំណង់​របស់​លោក​ប៉ាល សុក្រ​មិនា តែមួយគត់​ដែល​គេ​អះអាង​ថា​មាន​មន្ត្រី​ថ្នាក់​ធំ​នៅ​ពីរ​ក្រោយ​ខ្នង​នោះ​នៅ​មិន​ធ្វើការ​រុះរើរ​ឬ​វាយ​កំទេច​ចោល​ចំណុច​ផ្នែក​សំណង់​ដែល​សាងសង់​ល្មើស​ច្បាប់​របស់​ខ្លូន​នៅឡើយ​ទេ​សូម្បី​តែ​បន្តិច​ក៍​គ្មាន​ដែរ​។​តែ​ផ្ទុយទៅវិញ​សកម្មភាព​នែ​ការសាងសង់​មួយ​នេះ​នៅតែ​បន្ត​ទៅ​មុខ​យ៉ាង​រលូន​ដដែល​ជា​ដដែល​ហាក់បីដូចជា​មិន​មាន​ការ​ខ្វាយខ្វល់​អ្វី​ទាំងអស់​។​ .​ជុំវិញ​បញ្ហារ​និង​សំណង់​របស់​ឈ្មោះ​ប៉ាល សុក្រ​មិនា នេះ​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​អូរត្រេះ​បាន​និយាយថា​ជា​រឿង​ពូកគេ​តែងតែ​បាន​ឮ​ក្រុម​ជាងសំណង់​ដែល​កំពង់ធ្វើការ​សាងសង់​នៅ​ទីនោះ​បាន​និយ​យាបែប​អូតអាង​ថា​ពូកគេ​មិន​ខ្វាយខ្វល់​និង​ការហាមឃាត់​របស់​មន្ត្រី​អជ្ញាធរ​ខេត្ត​នោះ​ទេ​ដោយ​បញ្ហារ​ឈប់​ធ្វើការ​សាងសង់​ឬ​មិន​ឈប់​សំខាន់​នៅ​លើ​ម្ចាស់ផ្ទះ​ពូកគេ​ឲ្យ​ឈប់​បាន​ពូកគេ​ឈប់​តែ​បើ​ម្ចាស់ផ្ទះ​មិន​ឲ្យ​ឈប់​ពូកគេ​មិន​ឈប់​ដាច់ខាត​។​សម្តី​ប៉ុន្មាន​ម៉ាត់​របស់​ក្រុម​ជាង​សំណង់​ទាំងនោះ​ស្តាប់​ដូចជា​មាន​ការចាប់​អា​រម្ម​ខ្លាំង​ណាស់​ដោយ​គេ​មិនដឹង​ថា​ម្ចាស់ផ្ទះ​មួយ​នេះ​គាត់​មាន​ឥទ្ធិពល​ប៉ុណ្ណា​នោះ​ទេ​ទើប​ក្រុម​ជាងសំណង់​គេ​ហាន​និយាយ​អូត​អាង​បែបនេះ​។​ដោយឡែក​លោក​ប៉ាល សុក្រ​មិនា ជា​ម្ចាស់​សំណង់​ខាងលើ​នេះ​មិន​អាច​ធ្វើ​ការទំនាក់ទំនង​សូម​ធ្វើ​ការបំភ្លឺ​បាន​ទេ​ដោយ​សូម្បី​តែ​លេខ​ទូរ​សព្ទ័​របស់លោក សុក្រ​មិនា ក្រុម​អ្នក​សា​ពត៏មាន​ព្យាយាម​សុំ​ពីក្រុម​ជាងសំណង់ក៍​ដូច​ជា​មេការ​នៅ​ទីនោះ​ក៍​ពូកគេ​ឆ្លើ​ថា​ឥត​ស្គាល់​ដែរ​។​ .​លោក​ឈិត សុខុន អភិបាលខេត្ត​ព្រះសីហនុៈ​ពាក់​ពន្ធ័​និង​សំណង់​ល្មើស​ច្បាប់​ទាំង​៣​ទីតាំង​ខាងលើនេះ​លោក​បាន​ធ្វើ​ការបញ្ជាក់​ពីរ​ជំហរ​របស់​លោក​នៅ​ចំពោះមុខ​មន្ត្រី​ក្រោមឧ​វាទ​ថា​លោក​មិន​រា​ថយ​ទេ​ចំពោះ​ការអនុវត្តន៍​ច្បាប់​ទៅ​លើ​សំណង់​ណា​ដែល​សាងសង់​ល្មើសច្បាប់​បើ​ទោះ​ជា​ម្ចាស់​សំណង់​ទាំងនោះ​មាន​លុយ​មាន​អំណាច​បុណ្យ​ស​ក្ក័ធំ​ប៉ុណ្ណាក៍​ដោយ​ហើយ​ចំពោះ​វ​ប្បធ​ម៏​ឃុបឃិត​គ្នា​ប្រព្រឹត្តិ​អំពើ​ពុករ​លូ​យ​ដែល​បង្ករ​ផលប៉ះពាល​ដល់​ការអភិវឌ្ឍន៍​សង្គម​ជាតិ​លោក​និង​លុបបំបាត់​ចោល​ឲ្យអស់​ដ៍រាបណា​លោក​នៅ​ជា​ថ្នាក់ដឹកនាំ​អជ្ញាធរ​ខេត្ត​ព្រះសីហនុ​ពោលគឺ​អ្វីៗ​ដែល​មិន​ត្រឹមត្រូវ​តាម​ផ្លូវច្បាប់​ត្រូវតែ​បោសសំអាត​ឲ្យអស់​។​ .​គូរ​បញ្ជាក់​ផង​ដែរ​ថា​សំណង់​ចំនូ​ន​៣​ទីតាំង​ក្នុង​តំបន់ឆ្នេរ​អូរត្រេះ​ស្ថិតនៅក្នុង​ភូមិ​លេខ​៦​សង្កាត់​លេខ​៤​ក្រុងព្រះសីហនុ​ដែល​អជ្ញាធរ​ខេត្ត​តំរូវឲ្យធ្វើ​ការុះរើ​ក្រោយ​ពី​មន្ត្រី​ជំនាញ​ធ្វើការ​អះអាង​ថា​បាន​សាងសង់​ល្មើសច្បាប់​រំលោភបំពាន​ដី​ចំណី​ព្រែក​និង​ដី​ចំណីរ​ផ្លូវ​សាធារណៈ​ខាងលើ​នោះ​រូ​មមា​នទី​១​សំណង់​បែប​ផ្ទះសំណាក់​របស់​លោក ខាត​ប៊ុន​ណា មន្ត្រី​សុរិយោដី​ខេត្ត​(​បានធ្វើការ​វាយ​កំទេច​ចោល​រូ​ចរាល់​អស់ហើយ​)​ទី​២​សំណង់​ផ្ទះសំណាក់​របស់​លោកស្រី កែវ វត្តី ហៅ​សំណង់…

មន្ត្រីរ​សាខា​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ​ចុះ​ត្រូតពិនិត្យគុណ្យ​ភាពទំនិញ​ម្ហូបអាហារ​នៅតាម​ទីផ្សារ​ក្នុងឧកាស​បុណ្យ​ភ្ជំ​បិ​ណ្ឌ​

ខេត្ត​ព្រះសីហនុ៖ក្នុង​ឱកាស​បុណ្យ​ភ្ជំ​បិ​ណ​ប្រ​ពែ​ណី​ខ្មែរ​ឆ្នាំ​២០១៤​នេះ​មន្ត្រី​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ​ដឹកនាំ​ដោយ​លោក​សៀង​សុ​ផេង​អនុប្រធាន​សាខា​កាំកុងត្រូល​ប្រចាំ​ខេត្ត​ព្រះសីហនុ​នៅ​ព្រឹក​ថ្ងៃទី​១៨​ខែ​កញ្ញា​ឆ្នាំ​២០១៤​នេះ​បាន​ចុះ​ពិនិត្យ​គុណភាព​ម្ហូបអាហារ​ជាពិសេស​គឺ​ទំនិញ​វិច​ខ្ច​ប់រូច​(​ស្លា​ដក​)​សំរាប់​នាំយកទៅ​ប្រគេន​ព្រះសង្ឃ​ដែល​អាជីវករ​ដាក់​លក់​នៅ​ទីផ្សារ​ពាណីជ្ជកម្ម​ស្ថិតនៅ​ក្នុង​សង្កាត់​លេខ​២​ក្រុងព្រះសីហនុ​ក៍​ដូចជា​ទីផ្សារ​នានា​ក្នុង​ក្រុង​.​ខេត្ត​ព្រះសីហនុ​។​ .​លោក​សៀង​សុ​ផេង​បាន​មានប្រសាសន៍ថា​កា​ចុះ​ពិនិត្យ​នេះ​គឺ​ផ្តោត​ជា​សំខាន់​ទៅលើ​ការ​គុណ្យ​ភាព​ផលិតផល​ម្ហូបអាហារ​ចំរុះ​ដូច​ជា​គ្រឿង​កំប៉ុង​.​ផលិតផល​ច្រក​ដប​.​ផលិតផល​វេច​ខ្ចប់​ក្នុង​ផង់​ផ្លាស្ទិ​ក​និង​រក​មើល​ពី​ការ​វេលា​កំណត់​ថ្ងៃ​ប្រើប្រាស់​រូ​ម​និង​ផលិតផល​ផ្សេងៗ​ជាពិសេស​គឺ​ទំនិញ​វិច​ខ្ច​ប់រូច​(​ស្លា​ដក​)​សំរាប់​នាំយកទៅ​ប្រគេន​ព្រះសង្ឃ​ដែល​អជីវ​ករ​ទូទៅ​ដាក់​លក់​នៅ​លើ​ទី​ផ្ស​ជាសវាង​មាន​ការដាក់​បន្លំ​នៅ​ផលិតផល​ខូច​គុណភាព​និង​ទប់ស្កាត់​ការ​ចរាចរណ៍​ទំនិញ​ម្ហូបអាហារ​មិនល្អ​ជូ​យ​ការពារ​សុខភាព​ប្រជាពលរដ្ឋ​ក៍​ដូចជា​អ្នក​ទេសចរណ៍​ផងដែរ​។​ប៉ុន្តែរ​ជា​លទ្ធផល​សំរាប់​ការចុះ​ត្រូតពិនិត្យ​នេះ​មន្ត្រី​សាខា​កាំកុងត្រូល​រក​មិន​ឃើញ​អ្វី​គូរឲ្យ​កត់សម្គាល់​នោះទេ​។​ .​នេះ​សរ​បញ្ជាក់​ឲ្យឃើញ​ថា​បងប្អូន​អាជីវករ​ពូកគាត់​មាន​ការយល់ដឹង​បាន​ច្បាស់លាស់​ពី​ផលប៉ះបាល់​សុខភាព​មនុស្ស​ទូទៅ​។​តែ​ទោះជា​យ៉ាងណាក្តី​មន្ត្រី​កាំកុងត្រូល​នៅតែ​ធ្វើការ​ណែនាំ​ទៅ​ដល់​បងប្អូន​ជា​អាជីវករ​ទាំងអស់ឲ្យ​មាន​ការយ​ល់​ដឹង​បន្ថែម​ទៀត​និង​រូ​ម​គ្នា​លុបបំបាត់​ឲ្យបាន​ទាំង​ស្រុង​នៅ​ការ​ដាក់​តាំង​លក់​ផលិតផល​ខូច​គូ​ណ​ភាព​ផុតកំណត់​នែ​ការប្រើប្រាស់​៕​

បង្គោល​ខ្សែរ​ភ្លើង​នៅ​ផ្សារពាណីជ្ជកម្ម​អាច​ស្រុត​រលំ​គ្រប់ពេល​ដោយសារ​ទឹកភ្លៀ​ង​ហូរ​ច្រោះ​

​ខេត្ត​ព្រះសីហនុៈ​ក្រុម​អជីវ​ករ​ជាច្រើន​នាក់​ដែល​មាន​មុខរបរ​រក​ស៊ី​លក់ដូរ​ក្នុង​ផ្សារ​ពាណីជ្ជកម្ម​មាន​ទីតាំង​ស្ថិតនៅ​ក្នុង​សង្កាត់​លេខ​២​ក្រុងព្រះសីហនុ​បាន​សម្តែង​នៅ​ការ​ព្រូ​យ​បារ​ម្មយ៉ាង​ខ្លាំង​ខណៈពេល​បង្គោល​ខ្សែរ​ភ្លើង​មួ​យ​ដើម​ដែល​នៅ​ជាប់​និង​តូប​ពូកគេ​លក់ដូរ​កំពង់​ត្រូវបាន​ទឹកភ្លៀង​ហូរ​ច្រោះ​បាក់ស្រុត​ដី​នៅសល់​តែគ្រិះ​បង្គោលនោះ​។​ ​បងស្រី​ម្នាក់​ជា​អជីវ​ករលក់​ត្រី​.​បង្គា​រ​.​ក្តាម​ក៍​ដូច​ជា​បងប្អូន​អាជីវករ​ផ្សេងៗ​ជាច្រើន​ទៀត​ក្នុង​ផ្សារពាណីជ្ជកម្ម​ខាងលើ​នេះ​ម្នាក់​បាន​សម្តែង​នៅ​ការព្រូយ​បារម្ម​ដូចៗ​គ្នា​ថា​បង្គោល​ខ្សែរ​ភ្លើង​មួ​យ​ដើម​នេះ​អាច​ស្រុត​រលំ​សង្កត់​បង្ករ​គ្រោះថ្នាក់​ដល់​អាយុជីវិត​ពូក​គាត់​គ្រប់ពេល​វរ​លា​ពីព្រោះ​ថា​ដី​ជុំវិញ​បង្គោល​កំពង់​ត្រូវបាន​ទឹកភ្លៀង​ហូរ​ច្រោះ​ដាច់​ដី​ធ្លាក់​ទៅ​ចូលទៅ​ក្នុង​ទឹកអូរ​ស្ទើរ​អស់​ទៅ​ហើយ​ពោល​គឺ​បង្គោល​នេះ​ត្រូវ​ទឹក​ហូរ​ច្រោះ​នៅសល់​តែគ្រិះ​បង្គោល​តែ​ប៉ុណ្ណុះ​ហើយ​មិនយូរប៉ុន្មាន​បើសិនជា​នៅតែ​មាន​ភ្លៀវ​បន្ត​ធ្លាក់​ជាប្រចាំ​.​ទឹកភ្លៀង​ទាំងនោះ​និង​អាច​ហូរ​ច្រោះ​កាត់ផ្តាច់​ដី​គ្រិះ​ផ្តូល​រលំ​បង្គោល​នេះ​តែម្តង​ហើយ​ដល់​ពេល​នោះ​គ្រោះថ្នាក់​ដែល​បង្ករ​ពីរ​ការបាក់​រលំ​បង្គោល​នេះ​មិនដឹង​ជា​យ៉ាងណា​នោះ​ទេ​ព្រោះ​អ្នកលក់ដូរ​នៅក្បែរ​បង្គោល​នោះ​មាន​ច្រើន​ណាស់​។​ ​ ​.​ក្រុម​អជីវ​ករលក់​ដូរ​បាន​បន្តទៀត​ថា​ទឹក​ហូរ​ច្រោះ​បាក់​ដី​ចំណុច​បង្គោល​ភ្លើង​នេះ​មិនមែន​ទើប​និង​កើតឡើង​ថ្មីៗ​នេះ​ទេ​គឺ​កើតឡើង​រយៈ​ជិត​មួយ​ខែ​មក​ហើយ​។​ចំពោះ​បញ្ហារ​នេះ​ក្រុម​អជីវ​ករ​បាន​ធ្វើ​ការបញ្ជា​ក់ថា​ពូកគេ​បាន​ធ្វើ​ការសុំ​ណូ​ពរ​ទៅដល់​ថៅកែ​ផ្សារ​ច្រើនលើក​ច្រើនសារ​ផងដែរ​ដើម្បី​ឲ្យ​ថៅកែ​ផ្សារ​មាន​វិធានការ​ជួសជុល​បញ្ចៀស​ការហូរ​ទឹក​ច្រោះ​មកលើ​គ្រិះ​បង្គោល​នេះ​ប៉ុន្តែរ​ថៅកែ​ផ្សារ​ហាក់​មិន​មាន​ការ​ទ​ទូល​ខុសត្រូវ​ឬ​ចាប់អារម្មណ៍​ពីរ​បញ្ហា​គ្រោះ​ដល់​អាយុជីវិត​ពូក​គាត់​នោះឡើយ​គឺ​ថៅកែ​ផ្សារ​ស្គាល់​តែ​ប្រាក់​ថ្លៃ​ជូ​ល​កន្លែង​លក់​ប៉ុណ្ណុះ​ហើយ​សំរាប់​ពូកគាត់​ជា​អាជីវករ​ដោយសារ​គ្មាន​កន្លែង​លក់ដូរ​ផ្សេង​ក្រៅពីរ​កន្លែង​នេះ​ក៍​នាំគ្នា​ចេះតែ​នៅ​ទ្រាំ​លក់​ប្រឈម​និង​គ្រោះថ្នាក់​បែប​នេះ​រហូត​។​ .​លោក​គឹម​សៀ​.​ចៅសង្កាត់​លេខ​២​ក្រុងព្រះសីហនុ​ជុំវិញ​បញ្ហារ​បង្គោល​ខ្សែរ​ភ្លើង​ខាង​នេះ​លោក​បាន​ទ​ទូល​ស្កាល់​ថា​នេះ​ជា​បញ្ហារ​ធ្ងន់ធ្ងរ​ណាស់​ដោយ​បង្គោល​ភ្លើង​នេះ​វា​អាច​បង្ករ​គ្រោះថ្នាក់​គ្រប់​ពេល​ដល់​អាយុជីវិត​បងប្អូន​រស់​នៅក្បែរៗ​នោះ​ពីព្រោះ​គ្រិះ​បង្គោល​ខ្សែរ​ភ្លើង​នោះ​មិន​រឹងមាំ​ប៉ុន្មាន​នោះ​ទេ​ដោយសារតែ​នៅ​ជាប់​និង​គាល់​គ្រិះ​បង្គោល​នោះ​គឺជា​អូរទឹក​ដ៍​ធំ​មួយ​ហើយ​ទឹកអូរ​នោះ​ក៍​ជា​ចំណែក​មួយ​ក្នុង​ការហូរ​ច្រោះ​កាត់ផ្តាច់​គ្រិះ​បង្គោល​នេះ​ផង​ដែរ​រូ​ម​និង​ទឹក​ហូរ​ច្រោះ​ពីរ​ខាងលើ​ផង​នោះ​បង្គោល​នេះ​និង​អាច​ស្រុត​រលំ​គ្រប់ពេលវេលា​។​.​លោក​គឹម​សៀរ​បាន​បន្ត​ទៀត​ថា​ជុំវិញ​បញ្ហារ​រូបលោក​បាន​ធ្វើ​សេចក្តី​រាយ​ការ​ទៅ​សាលាក្រុង​.​ក៍​ដូច​ជា​មន្ត្រី​ជំនាញ​មន្ទីរ​សាធារណៈ​ការណ៍​អស់​ហើយ​ដើម្បី​ឲ្យមក​ពិនិត្យមើល​ដើម្បី​មានវិធា​នប៉​ន្តែ​រ​រហូតមក​។​ពេលនេះ​នៅ​មិនទាន់​មាន​មន្ត្រី​ណា​ម្នាក់​មក​ពិនិត្យ​នៅឡើយ​ទេ​៕ ​

ចុះ​ពិនិត្យ​ជាក់ស្តែង​ដល់​ទីតាំង​សិប្បកម្ម​កែច្នៃ​កិន​សាច់​ត្រី ធ្វើ​ប្រហិត​សង្ស័យ​លាយ​ម្ស៉ៅ​គីមី​ក្នុង​ខេត្ត​ព្រះសីហនុ

​ខេត្ត​ព្រះសីហនុៈ​ក្រុម​មន្ត្រី​ជំនាញ​ជាច្រើន​នាក់​របស់​ក្រ​សូង​ឧស្សាហកម្ម​និង​សិប្បកម្ម​នៅ​ព្រឹក​ថ្ងៃ​ទី​០៨​ខែ​សីហា​ឆ្នាំ​២០១៤​នេះ​បាន​ចុះ​ទៅ​ធ្វើ​ការពិនិត្យ​ជាក់ស្តែង​ដល់​ទីតាំង​សិប្បកម្ម​កែច្នៃ​កិន​សាច់​ត្រី​សមុទ្រ​ធ្វើ​ប្រហិត​មួយ​កន្លែង​របស់​អ្នកស្រី​ជា​ផល្លា​ស្ថិតនៅក្នុង​តំបន់​ភូមិ​ទំនប់រលក​សង្កាត់​លេខ​៣​ក្រុងព្រះសីហនុ​ខេត្ត​ព្រះសីហនុ​ដែល​គេ​សង្ស័យថា​ម្ចាស់​សិប្បកម្ម​មួយ​នេះ​គ្មាន​អនាមយ័​និង​លាយ​ម្ស៉ៅ​គីមី​អ្វី​ម្យ៉ាង​មិន​ឲ្យ​សាច់ត្រី​ស្អុយ​និង​ហើម​បង្ករ​ផលប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ទូទៅ​នោះ ។​ ​ ​.​ក្រុម​អ្នកជំនាញ​មន្ទី​ពិសោធន៍​ចល័ត​ឧស្សាហ៍កម្ម​កម្ពុជា​ក្នុង​ពេល​ចុះ​ពិនិត្យ​បាន​ធ្វើ​ការប្រមូល​គ្រប់​សា​ជាតិ​ពាក់​ពន្ធ័នែ​ការផលិត​ប្រហិត​ដូចជា​.​ទឹក​ត្រាំ​ត្រី​.​សាច់​ត្រី​មិនទាន់​កិន​.​សាច់​ត្រី​កិន​រូ​ច​.​រូ​ម​និង​ទឹកកក​សំរាប់​ផ្លាសេ​ផងដែរ​ដើម្បី​យក​មក​ធ្វើការ​ពិនិត្យ​និង​ពិសោធន៍​ជាក់ស្តែង​ផ្ទាល់​នៅ​ទីតាំង​ផលិត​សាច់​ត្រី​តែ​ម្តង​ជា​លទ្ធផល​ក្រុម​អ្នកជំនាញ​រក​មិន​ឃើញ​អ្វី​ដែល​ជា​សា​ជាតិគីមី​បង្ករ​ផលប៉ះពាល់​ដល់​សុខភាព​ដាក់​ក្នុង​សាច់​ប្រហិត​អ្វី​នោះទេ​។​ ​ ​.​លោក​ចាន់​បូរិន​.​នាយក​វិឡា​ស្ថាន​មន្ទីរពិសោធន៍​ស្តង់ដា​កម្ពុជា​ក្រោយ​ពេល​ធ្វើកា​រព​និត្យ​ទៅលើ​ត្រី​មិនទាន់​កិន​.​ទឹក​ត្រាំ​ត្រីក៍​ដូចជា​សាច់​ត្រី​ដែល​កិន​រូ​ច​រូ​ម​និង​ទឹកកក​សំរាប់​ផ្លាសេ​ផង​នោះ​លោក​បាន​ធ្វើ​ការបញ្ជាក់​យ៉ាងច្បាស់​ថា​ទាំង​សាច់​ត្រី​មិនទាន់​កិន​និង​សាច់​ត្រី​ដែល​កិន​រូ​ច​រូ​ម​និង​សារជាតិ​ផ្សេងៗ​ដែល​ពាក់​ពន្ធ័​និង​ការផលលិត​ប្រហិត​សាច់​ត្រី​នេះ​ក្រុម​អ្នកជំនាញ​របស់លោករ​ក​មិនឃើញ​សា​ជាតិ​អ្វិ​ដែល​ផ្តល់​ផល​ប៉ះពាល់​ដល់​សុខភាព​នៅ​ក្នុង​សាច់​ប្រហិត​នោះទេ​គឺ​ល្អ​ស្អាត​។​ប៉ុន្តែរ​អ្វី​ដែល​គូរឲ្យ​កត់សម្គាល់​នោះ​លោក​ចាន់ បូរិន បាន​ធ្វើ​ការបញ្ជាក់​ថា​ទីតាំង​ផលិត​សាច់​ត្រី​ប្រហិត​នោះ​នៅ​មិនទាន់​មាន​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ​នៅឡើយ​ទេ​ព្រមទាំង​មិន​មាន​បរិស្ថាន​និង​អនាម័យ​ល្អ​ផង​ដែរ​ដូច​នេះ​ជា​គោល​ការ​របស់​ក្រ​សូង​ឧស្សាហ៍កម្ម​និង​សិប្ប​កម្មតំ​រ៉ូវ​ឲ្យ​ម្ចាស់​សិប្បកម្ម​ធ្វើ​ការ​រៀបចំ​ទីតាំង​ផលិត​ឡើង​វិញ​ឲ្យ​ស្តង់ដា​និង​មាន​បរិស្ថាន​អនាម័យ​ល្អ​ជាមុន​សិន​ទើប​អនុញាត្តិ​ឲ្យធ្វើ​អជីវ​កម្មបាន​បើ​មិន​អញ្ចឹង​ទេ​សិប្បកម្ម​មួយ​នេះ​និង​ផ្អាក​សកម្មភាព​មិនឲ្យ​ធ្វើ​ការផលិតត​ទៅ​ទៀតឡើ​យ​។​ ​ ​ ​ ​តែ​ទោះបីជា​យ៉ាងណាក៏ដោយ ជុំវិញ​សិប្បកម្ម​កែច្នៃ​ត្រី​ប្រហិត ពាក់កណ្តាល​សំរេច​ខាងលើនេះ ប្រជាពលរដ្ឋ​ទូទៅ​ដែល​រស់នៅ​ក្បែរ​សិប្បកម្ម​នេះ​មាន​សង្ឃឹមថា​ចាប់ពី​ពេលនេះ​តទៅ​សិប្បកម្ម​ផលិត​ប្រ​ ​ហិត​សាច់​ត្រី​ខាងលើនេះ​និង​មាន​អនាម័យ​និង​បរិស្ថាន​ល្អ​ដើម្បី​ចៀសវាង​ឲ្យ​ផុត​នៅ​ផល​ការប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ទូទៅ​៕ ​

អជ្ញាធរ​ខេត្ត​កំណត់ពេល​៣០​ថ្ងៃ​ឲ្យ​ម្ចាស់​សំណង់​រឹងមាំ​ល្មើសច្បាប់​ចំនូ​ន​៣​នៅ​តំបន់​អូរត្រេះ​ធ្វើការ​រុះរើ​ដោយ​ខ្លូន​ឯង​ដោយ​គ្មាន​ការតវ៉ា​

ខេត្ត​ព្រះសីហនុ​៖​សេចក្តីជូនដំណឹង​របស់​អជ្ញាធរខេត្ត​ព្រះសីហនុ​ដែល​កំណត់ធ្វើការ​រុះរើ​រយៈ​ពេល​៣០​ថ្ងៃតំ​រ៉ូវ​ឲ្យ​ម្ចាស់​សំណង់​រឹងមាំ​ល្មើស​ច្បាប់​ចំនូ​ន​៣​កន្លែង​នៅក្នុង​តំបន់​អូរត្រេះ​ដែល​បាន​ធ្វើ​ការសាងសង់​រំលោភបំពាន​ដំចំណី​ព្រែក​និង​ដី​ចំណី​ផ្លូវ​សាធារណ៍​នោះ​រហូត​មកដល់ពេលនេះ​បាន​រយៈពេល​ចំនូ​ន​ជិត​មួយ​សប្តាហ៍​មក​ហើយ​ដោយ​គេ​សង្កេតឃើញថា​នៅ​ក្នុង​ចំណោម​សំណង់​ទាំង​៣​នោះ​សំណង់​ដែល​ម្ចាស់​ជា​មន្ត្រី​សុរិយោដី​ខេត្ត​ត្រូវ​បាន​ធ្វើ​ការរុះរើ​តាម​សេចក្តី​ណាំ​នាំ​របស់​អជ្ញាធរ​ខេត្ត​បន្តើរៗ​ហើយ​ដោយឡែក​សំណង់​ចំនូ​ន​២​កន្លែង​ទៀត​នៅ​មិនទាន់​បាន​ធ្វើ​ការរុះរើ​នៅឡើយ​ទេ​តែ​ផ្ទុយទៅវិញ​បែរ​ជា​ម្ចាស់​សំណង់​ទាំងពីរ​នោះ​នៅតែ​បន្ត​ធ្វើ​ការសាងសង់​ដ៍ដែល​ជា​ដ៍ដែល​ហាក់​មិន​ខ្វាយខ្វល់​ជាមួយ​និង​ការ​កំណត់​ពេល​ឲ្យធ្វើ​ការរុះរើ​របស់​អជ្ញាធ​រ​ខេត្ត​អ្វី​បន្តិច​នោះឡើយ​។​ ​ ​លោក ឈិត សុខុន អភិបាល​នែ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​ជុំវិញ​សំណង់​ខាងលើនេះ​លោក​បាន​ធ្វើ​ការបញ្ជាក់​ថា​ជា​គោល​ផ្លូវច្បាប់​សាលាខេត្ត​បាន​ចេញ​សេចក្តីជូនដំណឹង​ជំរាប​ប្រាប់​ដល់​ម្ចាស់​សំណង់​ល្មើស​ច្បាប់​ទាំង​៣​ទីតាំង​ខាងលើ​រូ​ច​ហើយ​ដើម្បី​ឲ្យ​ម្ចាស់​សំណង់​ទាំងនោះ​ធ្វើការ​រុះរើ​ដោយ​ខ្លូន​ឯង​នៅ​ផ្នែក​សំណង់​របស់​ខ្លូន​ដែល​បាន​សាងសង់​ល្មើសច្បាប់​រំលោភបំពាន​ដី​ចំណី​ព្រែក​ឬ​ដី​ចំណី​ផ្លូវ​សាធារណៈ​ឲ្យ​ហើយ​រូ​ចរាល់​ក្នុង​រយពេល​៣០​ថ្ងៃ​គឺ​ចាប់ពីរ​ថ្ងៃ​ទី​២៩​ខែសីហា​រហូត​ទៅ​ដល់​ថ្ងៃទី​២៩​ខែ​កញ្ញា​ឆ្នាំ​២០១៤​។​ក្នុង​ករណី​ម្ចាស់​សំណង់​មិន​អនុវត្តន៍​តាម​អជ្ញាធរ​ខេត្ត​និង​ចាត់​វី​ធាន​ការបន្ត​តាម​ផ្លូវច្បាប់​ដោយ​អជ្ញាធរ​ខេត្ត​និង​បង្កើត​គណៈកម្មការ​ចំរុះ​ចុះ​ធ្វើការ​រុះរើ​វិញ​ម្តង​មិន​ឲ្យ​រូចខ្លូន​នោះ​ទេ​និង​មិន​ទទូលខុសត្រូវ​រាល់កា​រ​ខូចខាត​អ្វី​នោះ​ឡើយ​ហើយ​រាល់​ការចំណាយ​គ្រប់យ៉ាង​ក្នុង​ការរុះរើ​គឺ​ជា​បន្ទុក​របស់​ម្ចាស់​សំណង់​ទាំងអស់​។​ជាមួយគ្នានេះ​ដែរ​លោកឈិត​សុខុនក៍​បាន​ធ្វើការ​សសើរ​ចំពោះ​ម្ចាស់​សំណង់​ល្មើស​ច្បាប់​ដែល​មាន​ការ​ភ្ញាក់រលិក​រូមចំណែក​ក្នុង​ការអ​នុវត្តន៍​ច្បាប់ដែល​គំ​ពង់​ធ្វើកា​រុះរើ​សំណង់​របស់​ខ្លូន​តាម​ការណែនាំ​របស់​អជ្ញាធរ​ខេត្ត​។​ ​គូរ​បញ្ជាក់​ថា​សំណង់​ល្មើស​ច្បាប់​ទាំង​៣​ទីតាំង​ខាងលើ​ដែល​អាជ្ញាធរ​ខេត្ត​កំណត់​ឲ្យធ្វើ​ការុះរើ​នេះ​មាន​ទីតាំង​ស្ថិតនៅក្នុង​ភូមិ​លេ​៣​ខ​៦​សង្កាត់​លេខ​៤​ក្រុងព្រះសីហនុ​(​តំបន់​អូរត្រេះ​)​រូ​មមា​នទី​១​ម្ចាស់​សំណង់​មាន​ឈ្មោះ​ខាត់​ប៊ុន​ណា​ជា​មន្ត្រី​អនុប្រធាន​សុរិយោដី​ខេត្ត​ព្រះសីហនុ​សំណង់​ប្រភេទ​ផ្ទះសំណាក់​(​កំពង់ធ្វើការ​រុះរើ​ដោយ​ខ្លូន​ឯង​)​រីឯ​សំណង់​ល្មើស​ចំនូ​ន​២​ទៀត​ដែល​មិនទាន់​ធ្វើ​ការរុះរើ​រូ​មមា​នទី​១​ម្ចាស់​សំណង់​ឈ្មោះ​ប៉ាល​សុក្រ​មិនា​(​សំណង់​ប្រភេទ​ខុប​ដូរ​)​ទី​២​សំណង់​ផ្ទះសំណាក់​របស់​ក្រុមហ៊ុន​(GBT)​ដោយ​សំណង់​ល្មើស​ច្បាប់​ទាំង​ពីរ​នេះ​មួយ​ណា​ក៍​បាន​ធ្វើ​ការសាងសង់​រំលោភ​ចូល​ដី​ចំណី​ព្រែក​និង​ផ្លូវ​សាធារណៈ​សរុប​មិន​ក្រោម​១៥​ម៉ែត្រ​នោះ​ឡើយ​៕​

ប្រជាពលរដ្ឋ​ចំនូ​ន​២​ភូមិ​នាំគ្នា​ធ្វើការ​តវ៉ា​ចំពោះ​បុគ្គល់​ម្នាក់​ដែល​រំលោភ​បំពាន​យក​ផ្លូវ​សាធារណៈ​

​ខេត្ត​ព្រះសីហនុ​៖​ប្រជាពលរដ្ឋ​មកពីរ​ភូមិ​ចំនូ​ន​២​គឺ​ភូមិ​លេខ​១​និង​ភូមិ​លេខ​៣​នែ​សង្កាត់​លេខ​៤​ក្រុងព្រះសីហនុ​ខេត្ត​ព្រះសីហនុ​ប្រមាណ​ជាង​១០០​នាក់​តំណាងឲ្យ​៤៤១​គ្រូ​សារ​នៅ​រសៀល​ថ្ងៃ​ទី​២៩​ខែ​សីហា​ឆ្នាំ​២០១៤​នេះ​បាន​ប្រមូលផ្តុំ​គ្នា​ធ្វើ​ការតវ៉ា​និង​បុគ្គល់​ជា​មន្ត្រី​ថ្នាក់​ធំ​ម្នាក់​ឈ្មោះ​ប៉េង​ជា​.​ដែល​បាន​ធ្វើ​របង់​ថ្ម​រំលោភបំពាន​វាទី​យក​ផ្លូវ​សាធារណ៍​ធ្វើជា​កម្មសិទ្ធិ​របស់​ខ្លូន​រយៈពេល​ជិត​១០​ឆ្នាំ​កន្លង​មក​ហើយ​ជា​ហេតុ​បង្ករ​ការលំបាក​គ្រប់បែបយ៉ាង​ដល់​ប្រជាពលរដ្ឋ​ទូទៅ​ក្នុង​ការធ្វើដំណើ​រឆ្ល​ង​កាត់​ទៅ​មក​ព្រមទាំង​បាន​សំណូមពរ​ទៅដល់​អជ្ញាធរ​ក្រុង​.​ខេត្ត​ព្រះសីហនុ​ថ្មី​ឲ្យជូយ​អន្តរាគមន៍​ធ្វើការ​ដោះស្រាយ​ផង​ដែរ​។​ .​នៅក្នុង​បទ​សម្ភា​ធ​ជាមួយ​ក្រុម​អ្នកការ​សែ​ត្រ​និង​ទូរទស្សន៍​ក្នុង​ស្រុក​ជាច្រើន​.​បងប្រុស​ឈ្មោះ​សុង​តំណាង​ប្រជាពលរដ្ឋ​រងគ្រោះ​អត់​ផ្លូវ​ដើរ​ខាងលើ​បាន​និយាយ​រៀបរាប់​ប្រាប់​ឲ្យដឹងថា​ផ្លូវ​ដែល​ពូកគាត់​នាំគ្នា​ធ្វើការ​តវ៉ា​ខាងលើនេះ​គឺជា​ផ្លូវ​ចាស់​ផ្លូវ​សាធារណ៍​មាន​នៅក្នុង​ប្លង់​ប្រពន្ធ័​សុរីយោដី​ដោយ​ដើមឡើយ​ផ្លូវ​ចំណុច​នេះ​កាលរ​លោក​តា​អៀង​សៅ​អតីតៈមន្ត្រី​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ​(​ពេទ្យ​ចំការចេក​)​គ្រប់គ្រង​ផ្លូវ​នេះ​មិន​ត្រូវបាន​គេ​បិត​ទេ​តែ​ក្រោយមក​នៅក្នុង​អំឡុង​ឆ្នាំ​២០០៧.​ឆ្នាំ​២០០៨​លោកតា​អៀង​សៅ​ក៍​បាន​លក់​ដី​ចំណុច​ក្បែរ​ផ្លូវ​នេះ​ឲ្យមក​លោក​ប៉េង​ជា​។​ ​ ​.​បុគ្គល់​ឈ្មោះ​ប៉េង​ជា​ក្រោយ​ពី​រទ​ទូល​បាន​សិទ្ធិ​គ្រប់គ្រង​ដី​ចំណុច​នេះ​ភ្លាម​ក៍​បាន​ធ្វើ​របង​ថ្ម​បិតផ្លូវ​នេះ​តាំងពីរ​ពេលនោះ​មក​រហូត​មកដល់​បច្ចុប្បន្ន​មិន​អនុញាត្តិ​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ចេញ​ចូលដូច​មុន​នោះ​ឡើយ​ជាហេតុ​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ជាច្រើន​ដែល​ធ្លាប់តែ​អាស្រ័យ​ធ្វើដំណើរ​លើ​ផ្លូវ​នេះ​រង​ទុក​លំបាក​គ្រប់​បែបយ៉ាង​ព្រមទាំង​បាន​នាំគ្នា​ផ្តិតមេដៃ​ធ្វើលិខិត​ដាក់​ចូល​ទៅ​អាជ្ញាធរ​ក្រុង​.​ខេត្ត​ព្រះសីហនុ​ជំនន់​លោក​ស្បាង​សារ៉ាត់​សូម​ជូយ​អន្តរាគមន៍​ជា​ច្រើនលើក​ច្រើនសារ​ផងដែរ​ប៉ុន្តែរ​លទ្ធផល​គឺ​សូន្យ​គ្មាន​ដំណោះស្រាយ​អ្វី​នោះឡើយ​គឺ​ទុកឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ដោយ​គ្មាន​ផ្លូវ​ដើរ​រហូតមក​ដល់​សព្វ​ថ្ងៃនេះ​។​ប៉ុន្តែរ​សំរាប់​ពេល​នេះ​ពូក​គាត់​សូម​ធ្វើការ​ម្តងទៀត​ដោយ​ស្ឃឹម​ថា​លោកឈិត​សុខុន​ដែល​ជា​ថ្នាក់ដឹកនាំ​ខេត្ត​ព្រះសីហនុ​ថ្មី​និង​រក​យុទ្ធតីធម៏​ដល់​ពូកគាត់​ទាំង​គ្នា​បាន​ផ្លូវ​ដើរ​ដូច​មុន​ពី​ព្រោះ​ថា​ផ្លូវ​មួយ​ខ្សែរ​នេះ​មាន​សារៈសំខាន់​សំរាប់​ប្រជាពលរដ្ឋ​ទូទៅ​ក៍ដូជា​ភ្ញៀវទេសចរណ៍​ធ្វើដំណើរ​ឆ្លងកាត់​ផង​ដែ​រ​។​ ​ ​.​លោក​លី​វណ្ណដា​អភិបាលរង​ក្រុងព្រះសីហនុ​ជុំវិញ​បញ្ហារ​ផ្លូល​ទំនាស់​ខាងលើនេះ​លោក​បាន​ធ្វើការ​បញ្ជាក់​ប្រាប់​ឲ្យដឹងថា​ចំ​បញ្ហារ​នេះ​អជ្ញាធរ​ខេត្ត​បាន​ចេញ​លិខិត​បង្គាប់ការ​រូ​ច​ហើយ​មក​អជ្ញាធរ​ក្រុង ដើម្បី​ចុះ​ពិនិត្យ​និង​បើក​ផ្លូវ​នេះ​ឡើងវិញ​សំរាប់​ជា​ប្រយោជន៍​ប្រជាពលរដ្ឋ​ទូទៅ​ប្រើប្រាស់​ប៉ុន្តែរ​ចំពោះ​លទ្ធផល​បែប​ណា​នោះ​នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ​ពីព្រោះ​ផ្លូវ​នេះ​លោក​មិន​ដឹង​ច្បាប់​ថា​ជា​ផ្លូវ​នៅក្នុង​ប្លង់​ប្រពន្ធ័​ឬក៍​ជា​ផ្លូវ​ស្ថិតនៅក្នុង​ដី​មាន​កម្មសិទ្ធិ​ឯកជន​នោះឡើយ​។​តែ​ទោះបីជា​យ៉ាង​ក៍​ដោយ​លោក​លី​វណ្ណដា​បាន​បញ្ជាក់​យ៉ាង​ច្បាប់​ថា​បើ​ផ្លូវ​មួយ​ខ្សែរ​នេះ​ស្ថិតនៅ​ក្នុង​ប្លង់​ប្រពន្ធ័​ដាច់ខាត​ត្រូវ​តែ​បើក​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ជា​សាធារណ៍​មិន​អនុញាត្តិ​ឲ្យ​បុគ្គល់​ណា​ម្នាក់​យក​ធ្វើជា​កម្មសិទ្ធិ​ឯកជន​នោះឡើយ​៕ ​

ឯកឧត្តម ហ៊ុន ម៉ានី ចូលរួម​វគ្គ​បណ្តុះបណ្តាល ស្តី​ពី​កត្តា​ហានិភ័យ​នៃ​ការមិន​ពាក់មួក​សុវត្ថិភាព ខ្សែក្រវាត់​សុវត្ថិភាព និង​ការបើកបរ​ក្រោម ឥទ្ធិពល​ជាតិ​ស្រវឹង​

​ខេត្ត​ព្រះសីហនុ ៖​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន សហការ​ជាមួយ​សហភាព សហព័ន្ធ​យុវជន​កម្ពុជា បើក​វគ្គ​បណ្តុះបណ្តាល ស្តី​ពី​កត្តា​ហានិភ័យ​នៃ​ការមិន​ពាក់មួក​សុវត្ថិភាព ខ្សែក្រវ៉ាត់​សុវត្ថិភាព និង​ការបើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង ដល់​មន្ត្រី បុគ្គលិក កម្មករ​ស្វយ័ត​ក្រុងព្រះសីហនុ​ចំនួន ១៥០​នាក់ នៅ​ព្រឹក​ថ្ងៃទី​២៩ ខែ​សីហា ឆ្នាំ​២០១៤ ក្រោម​អធិបតីភាព លោកជំទាវ មីន មាណ​វី…

សម្តេច​តេជោ​ហ៊ុន​សែន​ព្រមាន​មន្ត្រី​ថ្នាក់ដឹកនាំ​ខេត្ត​ព្រះសីហនុ​ដែល​ពាក់​ពន្ធ័​រំលោភបំពាន​យក​ដី​បឹង​ព្រែក​ទប់​​​

ខេត្ត​ព្រះសីហនុ​៖​យោងតាម​ប្រភព​ពត៏មាន​ពី​មន្ត្រី​សាលាខេត្ត​ព្រះសីហនុ​បាន​និយាយថា​សម្តេច​តេជោ​ហ៊ុន​សែន​នាយករដ្ឋមន្ត្រី​នែ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​មានប្រសាសន៍​អំពើ​បញ្ហារ​ដី​ជុំវិញ​បឹង​ព្រែក​ទប់​ដោយ​សម្តេច​បាន​ធ្វើ​ការបញ្ជា​ក់ថា​សម្តេច​បាន​ប្រគល់​សិទ្ធ​ទៅ​រដ្ឋមន្ត្រី​ក្រ​សូង​បរិស្ថាន​ជា​អ្នកចាត់ការ​ព្រមទាំង​បាន​ធ្វើ​ការព្រមាន​ធ្ងន់ៗ​ចំពោះ​ខ្សែស្រឡាយ​ក្រុមមន្ត្រី​មាន​បណ្តាល​បុណ្យ​ស​ក្ក័ធំៗ​មាន​លុយ​មាន​អំណាច​ជា​ពពូក​ត្រីងៀត​ឆ្លៀត​ពង​ដែល​មាន​ការពា​ក់ព​ន្ធ័​រំលោភ​យក​ដី​បឹង​ព្រែក​ទប់​(​បឹង​ប្រវត្តិសាស្ត្រ​ស្តុប​ទឹកស្អាត​)​ស្ថិតនៅក្នុង​ភូមិ​លេខ​១​សង្កាត់​លេខ​៣​ក្រុងព្រះសីហនុ​។​ ​អស់លោក​ដែល​មាន​ការពា​ក់ព​ន្ធ័​ទាំងនោះ​ត្រៀម​ឲ្យ​ហើយ​ដើម្បី​ចូល​ខ្លូន​ទៅ​ឆ្លើយបំភ្លើ​នៅ​សភា​និង​អង្គភាព​ប្រឆាំង​អំពើរ​ពុករ​លូ​យ​។​នេះ​ជា​ប្រសាសន៍​ដ៍​ខ្ពង់ខ្ពស់​ក្នុងពេលដែល​សម្តេច​ធ្វើ​ការប្រជុំ​ជា​មន្ត្រី​សំខាន់ៗ​ថ្នាក់ដឹកនាំ​ក្នុង​ខេត្ត​ព្រះសីហនុ​តាមរយៈ​វីដេអូ​រខម​ហ្វែ​ន​នា​រសៀល​ថ្ងៃ​ទី​១៥​ខែ​សីហា​ឆ្នាំ​២០១៤​កន្លង​ទៅ​ថ្មីៗ​នេះ​។ ​គូរ​រំលិក​ឡើង​វិញ​ផង​ដែរ​ថា​ដី​តំបន់​ព្រែក​ទប់​នេះ​នៅ​ថ្ងៃទី​២៨​ឧសភា​ឆ្នាំ​២០០៥​ជំនាន់​លោក​សា​ហាក់​ នៅ​ជា​អភិបាលក្រុង​ព្រះសីហនុ​រាល់​សំណង់​អនាធិបតេយ្យ​តូច​ធំ​ដែល​សាងសង់​រំលោភ​បំពាន​លើ​ដី​បឹង​និង​ដី​ចំណី​បឹង​ព្រែក​ទប់​(​ក្រៅ​ពី​ប្រជាពលរដ្ឋ​៥១​គ្រូ​សារ​)​ត្រូវបាន​សម្តេច​នាយក​រដ្ឋមន្ត្រី​តេជោ​ហ៊ុន​សែន​ដាក់​បទបញ្ជារ​យ៉ាង​ម៉ឺងម៉ាត់​ឲ្យ​លោកសាយ​ហាក់ជា​ចៅហ្វាយក្រុង​វាយ​កំទេចចោល​អស់​គ្មាន​សល់​ដោយ​គេ​សង្កេតឃើញថា​រាល់​សំណង់​អនាធិបតេយ្យ​ទាំងនោះ​ភាគច្រើន​ជា​សំណង់​រឹងមាំ​របស់​អ្នកមាន​លុយ​មាន​អំណាច​បុណ្យ​សក្ក័​ធំ​ទាំងអស់​។​រាល់​ចំ​ណាត​ការ​ដ៍​មាន​ប្រសិទ្ធិភាព​របស់​សម្តេច​តេជោ​នាពេលនោះ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុ​ង​.​ខេត្ត​ព្រះសីហនុ​បាន​សម្តែង​នៅ​ភាព​រីករាយ​និង​គាំទ្រ​យ៉ាង​ពេញទំហឹង​ដោយ​ម្នាក់ៗ​នៅ​ចងចាំ​ជានិច្ច​នៅ​ទិ​ដ្ធ​ភាពកា​វាយ​កំទេចចោល​សំណង់​អនាធិបតេយ្យ​ដែល​មាន​នៅ​ជុំវិញ​បឹង​គ្មាន​ថ្ងៃ​ដែល​អាច​បំផ្លេច​បាន​នោះឡើយ​។​ ​ប៉ុន្តែរ​ក្រោយមក​សំរាប់​អណ្ណត្តិ​លោក​ ស្បោង​ សារ៉ាត់​ជា​ថ្នាក់ដឹកនាំ​ក្រុង​.​ខេត្ត​ព្រះសីហនុ​ឆ្នាំ​២០០៨​ដល់​២០១៤​វិញ​បឹង​ព្រែក​ទប់​ចំណុច​ដែល​សម្តេច​តេជោ​ហ៊ុន​សែន​បញ្ជារ​ឲ្យ​បោសសំអាត​ភាពអនាធិបតេយ្យ​មាន​ទំហំ​ប្រមាណ​ជាង​៦០​ហិកតា​(​ដី​ផ្ទៃ​រង​ទឹកភ្លៀង​)​នោះ​បែរជា​ត្រូវ​គេ​ឃុបឃិត​គ្នា​ជា​លក្ខណ​ប្រពន្ធ័​រំលោភបំពាន​យក​ដី​ទាំងនោះ​វិញ​និង​បាន​អង្កន់​ចែកគ្នា​កាន់កាប់​អស់​គ្នាន​សល់​សូម្បីតែ​មួយ​ចំ​អាមក៍​គ្មាន​សល់​នោះ​ដែរ​រូ​ច​ហើយ​ធ្វើរ​បាយ​ការ​ភូ​កុហក​សម្តេច​សុំ​ចេញ​ប្លង់​កម្មសិទ្ធិ​ដោយ​ប្រើប្រាស់​ប្រជាពលរដ្ឋ​រស់នៅ​ពិត​ប្រាក​តំបន់​ជិត​វត្ត​ឥ​ទ្ធ​ញាណ​និង​ជិត​អង្គភាព​រដ្ឋាករទឹក​ចំនូ​ន​៥១​គ្រូ​សារ​ធ្វើជា​ខែល​បង្ករ​ឲ្យមាន​ភាពស្មុកស្មាញ​រហូតម​កដល់​បច្ចុប្បន្ន​នេះ​។​ ​គូរ​បញ្ជាក់​ផង​ដែរ​ថា​ក្រុម​អ្នក​រំលោក​ដី​បឹង​ព្រែក​ទប់​បានសម្រេច​ឈានមុខ​គេ​រូ​មមា​នទី​១​លោក​ខាត់​ប៊ុន​ណ្ណា​អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់​និង​សុរិយោដី​ខេត្ត​ទី​២​លោក​លុន​សុធី​មន្ត្រី​យោធា​ជាន់ខ្ពស់​ពាក់​ផ្កាយ​៣.​ទី​៣​លោក​តេង​សូន​នាយ​យក​ដ្ឋា​ន​ប៉ូលីស​ព្រំដែន​ទឹក​ពាក់​ផ្កាយ​៣​ទី​៤​លោក​អ៊ូច​ឡាយ​អតីត​មេ​ប៉ុស្តិប៉ូលីស​រដ្ឋា​បាល​សង្កាត់​លេខ​៣.​ទី​៥​លោក​ស៊ា​ង​ឡេង​មេប៉ូលីស​ច្រកទ្វា​កំពង់ផែ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​.​ទី​៦​លោក​កាន់​ឡឹង​ចៅសង្កាត់​លេខ​៣.​ទី​៧​លោក​ខៀន​សង្ហារ​អតីត​ប្រធាន​មន្ទីរ​ពន្ធដា​ខេត្ត​ព្រះសីហនុ​.​ទី​៨​លោកតា​ក់​វណ្ណថា​អតីត​មេ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​ព្រះសីហនុ​ទី​៩​លោក​ស្បោង​សា​រ៉ត់​អតីត​អភិបាលខេត្ត​ព្រះសីហនុ​។​ ​ហើយ​នៅក្នុង​ចំណោម​ក្រុម​អ្នក​រំលោភ​ដី​ដូច​បាន​រៀបរាប់​ខាងលើ​នោះ​គេ​សង្កេតឃើញថា​អ្នក​ដែល​ក្លាហាន​ឈានមុខ​គេ​ក្នុង​ការចាក់ដី​លុប​បឹង​និង​ធ្វើ​ការសាងសង់​សំណង់​រឹងមាំ​រំលោភបំពាន់​យក​ដី​តំបន់​នោះ​គឺ​លោក​តាក់​វណ្ណ​ថា​អតីត​មេ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​ព្រះសីហនុ​ដោយ​សំណង់​ដ៍​មហិមា​របស់​គាត់​ដែល​បាន​ចំណាយ​ទុន​ក្នុង​ការសាងសង់​មិនតិច​ជាង​៥០​ម៉ឺន​ដុល្លា​នោះ​កាត់​ធ្វើការ​បាន​យ៉ាង​រលូន​ពុំ​មាន​មន្ត្រី​ថ្នាក់​ណាមួយ​ហាន​ទៅ​ធ្វើ​ហាមឃាត់​ឬ​ទៅ​ក្បែរ​នោះ​ទេ​។​រីឯ​អ្នកចាក់ដី​រំលោភ​យក​បឹង​ស្រូចស្រាវ​ជាង​គេ​វិញ​គឺ​លោក​ផ្កាយ​៣​លុន​សុធី​.​លោក​អ៊ូច​ឡាយ​.​លោក​កាន់​ឡឹង​.​លោក​ស៊ា​ង​ឡេង​។​ ​ចំណែក​លោក​ស្បោង​សារ៉ាត់​អតីត​អភិបាលខេត្ត​ព្រះសីហនុ​វិញ​ជាប់​លំដាប់​ថ្នាក់​លេខ​មួយ​ក្នុង​ការរំលោភ​យក​ដី​បឹង​ព្រែក​ទប់​បាន​សម្រេច​និង​បាន​ធំ​ជាង​គឺ​រំលោភ​យក​បាន​(​ទំហំ​ជា​៦​ហិកតា​ឯ​ណ្ណុះ​)​។​អ្វី​ដែល​បាន​រៀបរាប់​ខាងលើ​នេះ​វា​គ្រាន់​ជា​ការបង្ហាញឲ្យឃើញ​ខ្លះៗ​នៅ​ឈ្មោះ​មន្ត្រី​ដែល​ពាក់​ពន្ធ័​សំខាន់ៗ​ងាយ​ស្រូល​សំរាប់​អង្គភាព​ប្រឆាំង​អំពើ​ពុករ​លូ​យ​អនុវត្តន៍​តាម​និតិ​វិធី​នែ​ច្បាប់​។​ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ​មាន​សង្ឃឹម​ថា​បឹង​ព្រែក​ទប់​និង​វិល​ទៅរ​កស​ភាពល្អ​ដូចដើម​វិញ​សំរាប់​ទុកជា​ប្រយោជន៍​ផ្តល់​ការប្រើប្រាស់​ទឹក​ស្អាត​ប្រជាពលរដ្ឋ​ទូទៅ​៕​