មេភូមិជិះម៉ូតូឌុបប្រពន្ធ បុកឆ្កែរត់កាត់ផ្លូវថ្នល់ ជ្រុលចង្កូតបុកដើមអម្ពិលទឹកពេញទំហឹង បណ្តាលឲ្យប្តីស្លាប់ ប្រពន្ធរបួសធ្ងន់
បន្ទាយមានជ័យៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា មេភូមិឯកភាព ឃុំគំរូ ស្រុកថ្មពួក បានស្លាប់ និងប្រពន្ធរបួសធ្ងន់ ខណៈពេលដែលជិះម៉ូតូឌុបគ្នា ទៅបុកឆ្កែឆ្លងថ្នល់ជាតិ។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង៦និង៣០នាទី ព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ លើផ្លូវជាតិលេខ៥៦A នៅខាងត្បូងសាលាបឋមសិក្សាតាម៉ា ភូមិតាម៉ា សង្កាត់ម្នាក់ ក្រុងសិរីសោភ័ណ…