លួចគេបានសប្បាយ! តែគេចាប់បានចឹង

បន្ទាយមានជ័យៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានរៀបចំសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យម្នាក់ពីបទលួចគាស់ទម្លុះទម្លាយយកម៉ូតូទៅសាលាដំបូងខេត្តដើម្បីអនុវត្តតាមនីតិវិធីនៅថ្ងៃទី២៥ខែធ្នូឆ្នាំ២០២០។ លោកវរសេនីយ៍ទោព្រហ្មប៊ុនធឿននាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលបានឲ្យដឹងថា៖ក្រោយពីទទួលបណ្តឹងពីជនរងគ្រោះឈ្មោះឆេងសុងភេទប្រុសអាយុ៤៦ឆ្នាំនៅភូមិ១សង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យថាក្រោយពីក្រោកពីដេកដឹងថាបាត់ម៉ូតូខ្លួនបានមើលវីដេអូសុវត្ថិភាពដឹងថានៅវេលាម៉ោង០១រំលងអធ្រាត្រឈានចូលថ្ងៃទី២៣ខែធ្នូឆ្នាំ២០២០មានជនសង្ស័យម្នាក់បានចូលក្នុងរបងផ្ទះធ្វើសកម្មគាស់ទ្វាររបងលួចយកម៉ូតូ០១គ្រឿងម៉ាកហុងដាខាប់ពណ៌បាញ់ឌុកគ្មានស្លាកលេខ។ លោកនាយការិយាល័យបានបន្តថា៖ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍សិទ្ធិឡោះស្នងការនគរបាលខេត្តបន្ទាយមានជ័យនិងដោយមានការសម្របសម្រួលពីឯកកឧត្តមមាសច័ន្ទពិសិដ្ឋព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យព្រមទាំងមានការដឹកនាំបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ត្រីនូជីវ័ន្តស្នងការរងទទួលផែនការងារព្រហ្មទណ្ឌកម្លាំងនគរបាលជំនាញបានបើកការស៊ើបអង្កេតស្រាវជ្រាវឈានដល់ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់នៅវេលាម៉ោង០៨និងយប់ថ្ងៃទី២៤ខែធ្នូឆ្នាំ២០២០ឈ្មោះឈួតផល្លីភេទប្រុសអាយុ១៩ឆ្នាំរស់នៅភូមិនិមិត្តថ្មីសង្ការ់និមិត្តក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យរួមជាមួយនឹងវត្ថុតាងម៉ូតូ០១គ្រឿងដែលជនសង្ស័យបានលួចនោះផងដែរ។ លោកវរសេនីយ៍ទោព្រហ្មប៊ុនធឿនបានបញ្ជាក់បន្ថែមថា៖នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះឈួតផល្លីបានសារភាពថាខ្លួនពិតជាបានចូលលួចយកម៉ូតូ០១គ្រឿងនេះប្រាកដមែនខណៈដែលខ្លួនបានដើរទៅឃើញម៉ូតូទុកនៅក្នុងរបងផ្ទះមានសោនៅនឹងម៉ូតូស្រាប់គេក៏ឡើងចូលក្នុងរបងផ្ទះរួចក៏គាស់ទ្វាររបងយកម៉ូតូជិះចេញមកទៅផ្ទះនៅឯភូមិនិមិត្តហើយនៅយប់ថ្ងៃទី២៤ខែធ្នូឆ្នាំ២០២០ខ្លួនបានជិៈម៉ូតូនេះមកលេងវេទិកាខេត្តក៏ត្រូវបាននគរបាលចាប់ឃាត់ខ្លួនតែម្តង។ ដោយផ្អែកទៅលើចម្លើយសារភាពរបស់របស់ជនសង្ស័យនិងមានវត្ថុតាងជាក់ស្តែងកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌកំរិតស្រាលបានរៀបចំសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមច្បាប់។ចំណែកម៉ូតូបានធ្វើការប្រគល់ជូនម្ចាស់ដើមវិញផងដែរ៕  

Update៖ អគ្គិភ័យឆេះផ្ទះពលរដ្ឋ គិតជាសម្ភារៈខាតបង់អស់ជាង៣ពាន់ដុល្លារ

បន្ទាយមានជ័យៈ ថ្ងៃព្រហស្បតិ៍ ១០កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១៨និង១៥នាទី មានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋឈ្មោះថោង សំអ៊ុន ភេទប្រុស អាយុ៦២ឆ្នាំ រស់នៅភូមិអង្គារ៍បុស្ប សង្កាត់កោះពងសត្វ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។…

ផ្ទះមួយខ្នងឆេះទាំងស្រុងនៅក្រុងសេរីសោភ័ណ

បន្ទាយមានជ័យៈ ករណីអគ្គិភ័យមួយបានឆាបឆេះនៅវេលាម៉ោង ៧ និង០០នាទី ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ពេលនោះមានកម្លាំង អ.ហ ខេត្ត ដឹកដោយលោក ឃី កៅយក់ ជំនួយការិយាល័យប្រតិបត្តិការ សហការជាមួយកម្លាំងមូលដ្ឋាន អ.ហ ក្រុងសិរីសោភ័ណ ចុះជួយពន្លត់អគ្គិភ័យដែលឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន០១ខ្នង (ធ្វើអំពីថ្មក្រោមឈេីលេី) ដោយមិនទាន់ដឹងមូលហេតុ…

រន្ធត់ទៀតហើយ! រថយន្តដឹកស្រូវ ខូចពេលយប់ឈប់តាមផ្លូវ ត្រូវម៉ូតូបុកពីក្រោយ បណ្តាលឲ្យមនុស្ស២នាក់ ស្លាប់និងរងរបួសធ្ងន់

បន្ទាយមានជ័យៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថាបុរសម្នាក់បានស្លាប់ នៅនឹងកន្លែងនិងម្នាក់ទៀតរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដោយបើកម៉ូតូបុករថយន្តខូចឈប់ពីក្រោយ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង ០៩និង២០នាទី យប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ នៅក្រៅទីប្រជុំជន លើកំណាត់ផ្លូវជាតិលេខ៥ ខាងកើតរោងចក្រទឹកកក ចម្ងាយ២០០ម៉ែត្រ ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ…

កម្លាំងមូលដ្ឋានអាវុធហត្ថឃាត់ខ្លួនព្រះសង្ឃក្លែងក្លាយ ១អង្គ ប្រើប្រាស់សារធាតុញៀន

បន្ទាយមានជ័យៈ នៅវេលាម៉ោង ៦និង០០នាទី ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ កម្លាំងមូលដ្ឋាន អ.ហ ក្រុងសិរីសោភ័ណ បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា នៅក្នុងភូមិព្រះពន្លា សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មានលោកសង្ឃ០១អង្គ បាននិមន្តបិណ្ឌបាត ហើយលួចប្រើប្រាស់គ្រឿងញៀនទៀតផង។ ភ្លាមៗនោះលោក វ/ត្រី យ៉ាន់…

ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់៥២គីឡូ ត្រូវបានមន្ត្រីសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ រកឃើញ នៅក្នុងក្រុងសិរីសោភ័ណ

បន្ទាយមានជ័យៈ យោងតាមផេករបស់អគ្គ. ការពារអ្នកប្រើប្រាស់ កិច្ចការប្រគួតប្រជែង និងបង្រ្កាបការក្លែងបន្លំCCF បានឲ្យដឹងថានៅថ្ងៃទី១១ ខែឆ្នូ ឆ្នាំ២០២០ នេះ មន្ត្រីសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ ដោយមានការសហការចូលរួមពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ និងត្រួតពិនិត្យផលិតផល នៅតាមបណ្តាម៉ាត និងផ្ទះលក់ទំនិញស្ថិតក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។…

បុរសម្នាក់ត្រូវអាវុធហត្ថឃាត់ខ្លួន ពីបទរួមភេទជាមួយអនីតិជន

បន្ទាយមានជ័យៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បន្ទាយមានជ័យ រៀបចំសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ ពីបទរួមភេទជាមួយអនីតិជន ។ លោកវរសេនីយ៍ត្រី ធឿង វាសនា នាយការិយាល័យប្រឆាំងការជួញដូរមនុស្សនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា៖​ ក្រោយពីទទួលបានពាក្យបណ្តឹង របស់ឈ្មោះ រឿន…

ក្មេងទំនើងម្នាក់ ក្នុងចំណោម០៥នាក់ យកដុំថ្មគប់កញ្ចក់ឡានរបស់ក្រុមហ៊ុន ភ្នំពេញ សូរិយា បណ្តាលឲ្យខូចខាត(បែក) ត្រូវនគរបាលឃាត់ខ្លួន

បន្ទាយមានជ័យៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ក្មេងទំនើងម្នាក់ ក្នុងចំណោមបក្ខពួកគេចំនួន ០៥នាក់ ដែលធ្វើសកម្មភាពគប់កញ្ចក់ឡានក្រុងរបស់ក្រុមហ៊ុន ភ្នំពេញសូរិយា បណ្តាលឲ្យបែកខូចខាត ត្រូវបានកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល និងនគរបាលក្រុងសិរីសោ​ភ័ណ ស្រាវជ្រាវ និងឈានដល់ការចាប់ឃាត់ខ្លួន យកមកសាកសួរនៅអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០។ ក្មេងទំនើងម្នាក់ឈ្មោះ ម៉ៅ លៀបហេង ភេទប្រុស…

ក្មេងស្រីសិស្សសាលាម្នាក់ ដើរឆ្លងផ្លូវ ត្រូវម៉ូតូជិះលឿនបុកស្លាប់ នៅមុខសាលាបឋមសិក្សាពង្រ

បន្ទាយមានជ័យៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា កុមារីម្នាក់ ជាសិស្សសាលា បានរងរបួសធ្ងន់ដោយគ្រោះថ្នាក់ចរាចរណ៍ បន្ទាប់ពីត្រូវម៉ូតូបុក ហើយក្រោយមកបានស្លាប់ ខណៈពេលបញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យកុមារខេត្តសៀមរាប ។​ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង១០និង៥០នាទីព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ ៥៦A មុខសាលាបឋមសិក្សាពង្រ ស្ថិតក្នុងភូមិពង្រ សង្កាត់កំពង់ស្វាយ…

ប្រទះឃើញសពស្ត្រីម្នាក់ស្លាប់នៅកណ្តាលវាលស្រែសង្ស័យជាករណីឃាតកម្ម

បន្ទាយមានជ័យៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថាសពស្ត្រីម្នាក់ត្រូវបានគេប្រទះឃើញនៅក្នុងទឹកវាលស្រែចំណុចខាងត្បូងស្ពានភ្នំតុប(ស្ពានរាគអាចម៍)ចម្ងាយ១៥០ម៉ែត្រខាងកើតផ្លូវជាតិលេខ៥៦Aប្រហែល១០ម៉ែត្រខាងជើងផ្លូវលំស្ថិតក្នុង ភូមិក្បវាលស្ពាន សង្កាត់សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ សមត្ថកិច្ចបានឲ្យដឹងថានៅវេលាម៉ោង៧និង៣០នាទី ព្រឹក ថ្ងៃទី០២ ខែវិច្ឆិកា បុរសឈ្មោះអាង សួ ភេទអាយុ៦៥ឆ្នាំ នៅភូមិក្បាលស្ពាន សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ទៅមើលស្រែនៅចំណុចទីតាំងកើតហេតុខាងលើពេលនោះឃើញមែកឈើសង្កត់ដើមស្រូវក៏យកដៃទៅចាប់ទាញស្រាប់តែឃើញដៃសពជនរងគ្រោះផុសចេញមករួចរាយការណ៍ប្រាប់សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលម្កាក់ទៅពិនិត្យមើល។ សមត្ថកិច្ចបន្តថាលោកឧត្តមសេនីយ៍ត្រី សិទ្ធិ…