ម៉ូតូបត់ឆ្លងផ្លូវ ត្រូវរថយន្តបុក បណ្តាលឲ្យមនុស្ស៤នាក់ ស្លាប់និងរងរបួស

បាត់ដំបងៈ នៅថ្ងៃសុក្រ ៨កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែ ឧសភា ឆ្នាំ២០២០ វេលាម៉ោង៨និង១០នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍ លើផ្លូវជាតិលេខ៥ កំពុងស្ថាបនាមិនទាន់ដាក់ឱ្យប្រើប្រាស់ រវាងម៉ូតូនិង រថយន្ត បណ្តាលឲ្យស្លាប់ម្នាក់ របួសធ្ងន់៣នាក់ ត្រង់ចំណុចក្រុមទី២៦…

ក្មេងស្រីអាយុ៧ឆ្នាំម្នាក់របួសធ្ងន់ ដោយកំពប់ទឹកក្តៅស្រោចរលាកភ្លៅទាំងសងខាង

បន្ទាយមានជ័យៈ យោងតាមផាមផេករបស់ការិយាល័យតាមបណ្តាញសង្គមបានឲ្យដឹងថា ក្មេងស្រីម្នាក់ម្តាយមិននៅផ្ទះដាំទឹកក្តៅទុកឲ្យពេលកំពុងពុះស្រាប់តែលើកទឹកចេញពីចង្ក្រានរបូតដៃកំពប់ស្រោចត្រូវជើងបណ្តាលឲ្យរបួសធ្ងន់ភ្លៅទាំងសងខាងកាលពីរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ នៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ អាជ្ញាធរភូមិបានឲ្យដឹងថាក្មេងរងគ្រោះមានឈ្មោះ ឡូយ គន្ធា អាយុ៧ឆ្នាំ ភេទស្រី ម្តាយមានឈ្មោះ យិប ស្រីនាង អាយុ៣៣ឆ្នាំ ជាស្ត្រីមេម៉ាយ មុខរបរជាអ្នកលាងចាននៅហាងខ្សាច់មាស…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យប្រុសស្រី ៤នាក់ ករណីជួញដូរ និងប្រើប្រាស់សារធាតុញៀន

បន្ទាយមានជ័យៈ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ ស្ថិតក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៤នាក់ ស្រីម្នាក់ ករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ +មុខសញ្ញាជួញដូរម្នាក់ប្រុស។ +មុខសញ្ញាប្រើប្រាស់ ៣នាក់ ស្រីម្នាក់។ ដកហូតសម្ភារៈវត្ថុតាង៖ -ម្សៅក្រាមសថ្លាចំនួនមួយកូនដុំខ្ចប់ -ក្រដាស់បារី -គម្របដបកែច្នៃសម្រាប់ជក់គ្រឿងញៀនចំនួន១ -ដែកកេះចំនួន២…

ភ្លៀងលាយឡំ នឹងខ្យល់កន្ត្រាក់ប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន ៤ស្រុក ក្រុង ចំនួន២៦ខ្នង និងមណ្ឌលសុខភាព១ខ្នង

បន្ទាយមានជ័យៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា យ៉ាងហោចណាស់ក៏មានលំនៅដ្ឋានរបស់ប្រជាពលរដ្ឋចំនួន៤ស្រុក ក្រុង ក្នុងខេត្តបន្ទាយមានជ័យសរុបចំនួន២៦ខ្នង និង មណ្ឌលសុខភាព១ខ្នង ត្រូវរងនូវការខូចខាតរបើកដំបូល នៅល្ងាចថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០។ យោងងតាមរបាយការណ៍របស់ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា៖ នៅល្ងាចថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ មានភ្លៀងធ្លាក់មួយមេ លាយឡំជាមួយនិងខ្សល់កន្ត្រាក់បានបោកបក់ យ៉ាងខ្លាំងបណ្តាលឲ្យផ្ទះរបស់ប្រជាពលរដ្ឋចំនួន៤ស្រុក…

Update៖ អគ្គិភ័យឆាបឆេះផ្ទះនិងសាលារៀនឯកជន ការខូចខាត គិតជាទឹកប្រាក់ប្រហែល៥ម៉ឺនដុល្លា

បន្ទាយមានជ័យៈ យោងតាមផេករបសើការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ផ្ទះ១ខ្នង ក្រោមថ្ម លើឈើ មានសាលាបង្រៀនភាសាជាប់ក្បែរផងដែរ ដែលមានទទឹង ៨ម៉ែត្រ បណ្តោយ២០ម៉ែត្រត្រូវបានភ្លើងឆាបឆេះអស់ទាំងស្រុង នៅវេលាម៉ោង៨និង០០នាទីព្រឹក ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ នៅចំណុចក្រោយផ្សារអូរអំបិល ក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ សមត្ថកិច្ចបានប្រាប់ឲ្យដឹងថាម្ចាស់ផ្ទះមានឈ្មោះ អេម…

ខណៈពេលនេះ អគ្គិភ័យកំពុងឆេះផ្ទះពលរដ្ឋ នៅក្រុងសិរីសោភ័ណ

បន្ទាយមានជ័យៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ៩និង៤៥នាទីព្រឹក ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ ស្ថិតក្នុងសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មានករណីអគ្គិភ័យឆេះផ្ទះពលរដ្ឋ ខណៈពេលនេះ សមត្ថកិច្ច កំពុងអន្តរាគមន៍នៅកន្លែងកើតហេតុ។ មូលហេតុ៖ មិនទាន់ដឹង។ សម្រាប់ព័ត៌មានលម្អិត Post News និងផ្សាយបន្ត៕

សមត្ថកិច្ច ដុចបំផ្លាញចោល ផលិតផលសាច់ជ្រូកជាច្រើនកេស លួចនាំចូលដោយខុសច្បាប់ ពីថៃមកកម្ពុជា

បន្ទាយមានជ័យៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា មន្ត្រីសមត្ថកិច្ចគយចល័តក្រសួងប្រចាំខេត្តបន្ទាយមានជ័យ និងមន្ត្រីពេទ្យសត្វនៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យបានសហការបង្ក្រាបផលិតផលសាច់ជ្រូក៤.៥០០គីឡូក្រាមដែលលួចនាំចូល​ដោយខុសច្បាប់ពីប្រទេសថៃមកប្រទេសកម្ពុជា នៅយប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ ដឹកជញ្ជូនលើផ្លូវជាតិលេខ៥ នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ត្រូវបាន​យកទៅកម្ទេចចោល រសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ ។ លោក ឡេង…

ឆក់បានជិត១ខែស្មានតែរួចខ្លួន តែចុងក្រោយខ្នោះដដែល

បន្ទាយមានជ័យៈ តាមបណ្តឹងរបស់ជនរងគ្រោះជាប្តីប្រពន្ធនៅវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ មានក្រុមជនសង្ស័យចំនួន០២នាក់មិនស្គាល់អត្តសញ្ញាណ បានជិៈម៉ូតូ០១គ្រឿងធ្វើសកម្ម ភាពឆក់យកកាបូបស្ពាយ ខណៈពេលជនរងគ្រោះកំពុងជិៈម៉ូតូលើផ្លូវជាតិលេខ៥ ត្រឡប់មកពីផ្ទះឪពុកនៅភូមិព្រែកល្ពៅ ឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ត្រង់ចំណុចខាងជើងសួនស្ព័រ ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅក្នុងកាបូបដែលចោររឆក់នោះមានទូរស័ព្ទដៃ០១គ្រឿម៉ាក OPPO-F9…

កម្លាំងនគរបាលឃាត់ខ្លួន ក្រុមចោរប្លន់វ័យក្មេង ៥នាក់ បបួលមនុស្សគផឹកស្រាស្រវឹង រួចវាយសម្លាប់ប្លន់យកម៉ូតូ

បន្ទាយមានជ័យៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ក្រុមចោរប្លន់យកម៉ូតូ និងខ្សែក វ័យក្មេងចំនួន ៥នាក់ ក្នុងនោះស្រី០១នាក់ត្រូវបានលោកឧត្តមសេនីយ៍ទោ អាត់ ខែមស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំងនគរជំនាញព្រហ្មទណ្ឌ ចុះបង្រ្កាបដោយផ្ទាល់ ចាប់ឃាត់ខ្លួនបាននៅក្នុងភូមិសាស្ត្រ ស្រុកក្រគរ ខេត្តពោធិ៍សាត់ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ និងបានរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០១ ខែឧសភា…

ពិតជាសាហាវណាស់! ករណីឃាតកម្ម ប្លន់សម្លាប់បុរសម្នាក់យកទ្រព្យ ដោយវាយ និងចាប់ជ្រមុជទឹក ហើយគាស់យកធ្មេញមាស

បន្ទាយមានជ័យៈ មានករណីអំពើឃាតកម្មដ៏ព្រៃផ្សៃ ក្រុមជនសង្ស័យ ប្លន់សម្លាប់បុរសម្នាក់ យកម៉ូតូ ខ្សែ.ក និងគាស់យកធ្មេញមាស របស់ជនរងគ្រោះថែមទៀត។ ហេតុការណ៍នេះ កើតទ្បើងកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ ក្នុងខ្ទោមមួយកន្លែង នៅកណ្ដាលវាល ក្នុងភូមិអូរតាគល់ ឃុំឬស្សីស្រុក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។ ជនរងគ្រោះ ជាមនុស្សគ…