ឆាតទូរស័ព្ទទៅក្មេងស្រីជាសង្សារ ឲ្យមកលេងខ្លួននៅបន្ទប់ជួល រួចចាប់នាងរំលោភ បន្ទាប់មកឲ្យមិត្តភក្តិរំលោភបន្ត ត្រូវសមត្ថកិច្ចឃាត់ខ្លួន៣នាក់

បន្ទាយមានជ័យៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នគរបាលការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ បានបញ្ជូនខ្លួនជនសង្ស័យចំនួន០៣នាក់ ក្នុងចំណោម០៤នាក់ ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈ លើក្មេងស្រីអាយ១៥ឆ្នាំម្នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់ការតាមនីតិវិធី ។ លោកវរសេនីយ៍ឯក ឡាយ គឹមលួន…

នគរបាលខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យប្រុសស្រី ៥នាក់ទៀត ទៅសាលាដំបូងខេត្ត ពីបទប្រើប្រាស់អាវុធខុសច្បាប់ និងជួញដូរ ប្រើប្រាស់សារធាតុញៀន

បន្ទាយមានជ័យៈ យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃបានឲ្យដឹងថា នៅថ្ងៃអាទិត្យ ៩ រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ កម្លាំងនគរបាលជំនាញការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ របស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជូនខ្លួនជនសង្ស័យចំនួន ០៥នាក់ ក្នុងនោះស្រី០១នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ…

កម្លាំងអាវុធហត្ថបញ្ជូនក្មេងទំនើង៥នាក់ ទៅសាលាដំបូងករណីកាប់ជនរងគ្រោះបណ្តាលឲ្យរបួសធ្ងន់១នាក់

បន្ទាយមានជ័យៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅរសៀលថ្ងៃចន្ទ ១១ កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ រៀបចំសំណុំរឿងបញ្ជូនខ្លួនក្រុមក្មេងទំនើងចំនួន០៥នាក់ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ បន្ទាប់ពីធ្វើសកម្មភាពកាប់ជនរងគ្រោះបណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ដែលប្រព្រឹត្តកាលពីវេលាម៉ោង០៧ និង៣០នាទីយប់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២…

កម្លាំងអាវុធហត្ថបញ្ជូនក្មេងទំនើង៥នាក់ ទៅសាលាដំបូងខេត្តចាត់ការតាមនិតិវិធី

បន្ទាយមានជ័យៈ យោងតាមផេករបស់ផ្សព្វផ្សាយអប់រំក្រសួងមហាផ្ទៃបានឲ្យដឹងថា​ នៅថ្ងៃអាទិត្យ ៣ កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បញ្ជូនក្មេងទំនើងចំនួន០៥នាក់ រួមនឹងវត្ថុតាងទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់ការតាមនិតិវិធី ក្រោយឃាត់ខ្លួនពីបទហិង្សាដោយចេតនា ប្រព្រឹត្តនៅវេលាម៉ោង ០៣…

នគរបាលក្រុងប៉ោយប៉ែតបញ្ជូនក្រុមឆក់ទូរស័ព្ទនិងកាច់កម៉ូតូប្រុសស្រី៩នាក់ ទៅស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការបន្ត

បន្ទាយមានជ័យៈ យោងតាមផេករបស់ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ថ្ងៃសុក្រ ១ កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ ជនសង្ស័យប្រុស ស្រី ចំនួន៩នាក់ ដែលធ្វើសកម្មភាពយ៉ាងសកម្មឆក់ការបូបនិងកាច់ ក…

កម្លាំងនគរបាលស្រុកស្វាយចេក តាមប្រមាញ់ជនសង្ស័យចំនួន៣នាក់ ករណីជិះម៉ូតូធ្វើសកម្មភាពឆក់កាបូប

បន្ទាយមានជ័យៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ថ្ងៃចន្ទ ៦រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ នគរបាលស្រុកស្វាយចេក តាមប្រមាញ់ក្រុមចោរឆក់ការបូបចំនួន០៣នាក់ ជិះម៉ូតូ០១គ្រឿង ធ្វើសកម្មភាពឆក់កាបូបបានសម្រេច ជិះគេចខ្លួន…

បញ្ជូនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់សារធាតុញៀន ទៅសាលាដំបូងខេត្ត ក្រោយកងរាជអាវុធហត្ថក្រុងសិរីសោភ័ណចាប់ខ្លួន

បន្ទាយមានជ័យៈ យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃបានឲ្យដឹងថា លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បាននិយាយថា៖ នៅយប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានធ្វើការចុះល្បាតការពារសន្តិសុខ នៅក្នុងភូមិសាស្ត្រក្រុងសិរីសោភ័ណ រហូតដល់ម៉ោង០៨ និង៣០នាទីយប់ ពេលដល់ចំណុចខាងកើតសួនមានជ័យ(វេទិការខេត្ត) ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ…

បុរសម្នាក់ជិះម៉ូតូលឿន ជ្រុលទៅបុករថយន្តពេញទំហឹង បណ្តាលឲ្យដួលរងរបួសជាទម្ងន់

បន្ទាយមានជ័យៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បា​នឲ្យដឹងថា នៅវេលាម៉ោង៧ និង ១៥នាទីព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦​ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូជិះទៅបុករថយន្តពេញទំហឹង បណ្តាលឲ្យបុរសម្នាក់រងរបួស ។…

កម្លាំងជំនាញសហការគ្នាចុះបង្រ្កាបមុខសញ្ញាជួញដូរនិងប្រើប្រាស់បាន៦នាក់

បន្ទាយមានជ័យៈ យោងតាមផេករបស់ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃបានឲ្យដឹងថា នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ជនសង្ស័យចំនួន០៦នាក់ និងវត្ថុតាងថ្នាំញៀន ត្រូវបានកម្លាំងនគរបាលការិយាល័យ ប្រឆាំងគ្រឿងញៀន រៀបចំសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនិតិវិធី ។ លោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរង ទទួលផែនការងារ ប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា…

កម្លាំងការិយាល័យការជួញដូរមនុស្ស កងរាជអាវុធហត្ថ បញ្ជូនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្ត ពីបទរំលោភលើក្មេងស្រី

បន្ទាយមានជ័យៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្ដាញសង្គមបានឲ្យដឹងថា នៅថ្ងៃអង្គារ ១០កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ រៀបចំសំណុំរឿងបញ្ជូនខ្លួនទៅសាលា ដំបូងខេត្តបន្ទាយមានជ័យ ដោយជាប់ចោទពីបទរំលោភសេពសន្ថវៈ នៅផ្ទះសំណាក់យីហោថ្មពេជ្រ ស្ថិតក្នុងភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ…