Update៖ គួរឲ្យរន្ធត់ណាស់! ក្មេងស្រីអាយុ ៤ឆ្នាំ បានរត់ឆ្លងផ្លូវតាមម្ដាយចូលផ្សារ ត្រូវរថយន្តដឹកដីបុកកិនស្លាប់ យ៉ាងអាណោចអធ័ម
បន្ទាយមានជ័យៈ ក្មេងស្រីម្នាក់ដែលឪពុកម្តាយកំពុងពេញស្រលាញ់ បានរត់ឆ្លងផ្លូវតាមម្តាយទៅទិញម្ហូប ត្រូវបានរថយន្តដឹកដីបុក កិនស្លាប់យ៉ាងអាណោចអាធម ។ ហេតុការណ៍ដ៏គួរឲ្យរន្ធត់នេះបានកើតឡើងវេលាម៉ោង ១៧និង១៥នាទីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចមុខផ្សារពង្រ ស្ថិតក្នុងភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។ បើតាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា ក្មេងស្រីរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ លិន ស្រីណាន់ អាយុ៤ឆ្នាំ នៅភូមិកងវ៉ា…