រថយន្តដឹកខ្សាច់លើសចំណុះ ឡើងផ្លូវចំណោតមិនរួច ថយមកបុករះផ្ទះខូចខាតអស់២ខ្នង និងទ្រព្យសម្បិត្តសាធារណៈមួយចំនួន
បន្ទាយមានជ័យៈ កាលពីយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង១០យប់ មានការភ្ញាក់ផ្អើលទាំងសមត្ថកិច្ចយាមប្រចាំការ និងប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមដងផ្លូវ(អតីតផ្លូវភ្លោះ) ដោយមានរថយន្តដឹកដីខ្សាច់មួយគ្រឿងឡើងផ្លូវចំណោតមិនរួច ក៏ត្រូវបានថយក្រោយដែលមានចម្ងាយជាង៥០០ម៉ែត្រ មកបុកបង្គោលគីឡូម៉ែត្រ បង្គោលភ្លើង និងបុកផ្ទះប្រជាពលរដ្ឋចំនួន២ខ្នងបង្កឲ្យខូចខាត តែសំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ…