រថយន្ត៣គ្រឿងបុកបន្តកន្ទុយគ្នា នៅក្រុងសិរីសោភ័ណ
បន្ទាយមានជ័យៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្ត៣គ្រឿងបុកបន្តកន្ទុយគ្នា តែសំណាងល្អគ្មានអ្នករងគ្រោះ។ ហេតុការណ៍គ្រោះថ្នាក់នេះ កើតឡើងកាលពីវេលាម៉ោងប្រមាណ១០និង៤០នាទីព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ លើកំណាត់ផ្លូវជាតិលេខ៥ មុខវត្តសុភមង្គលស្ថិតក្នុងភូមិ-សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ អ្នកឃើញហេតុការណ៍បាននិយាយថា មុនកើតហេតុ គេឃើញរថយន្ត sioekick មួយគ្រឿងបើកបរដោយបុរសចំណាស់ម្នាក់បានបន្ថយល្បឿននៅចំណុចកើតហេតុ ដើម្បីបត់ ពេលនោះក៏មានរថយន្តកាមរីចង្កូតស្តាំពណ៌សមួយគ្រឿងបានបើកមកដល់ ហើយក៏បន្ថយល្បឿនឈប់ពីក្រោយផងដែរ ស្រាប់តែរថយន្តកូរ៉េដឹកទឹកកករបស់រោងចក្រសេះហោះបានបើកមកដល់ក៏បុកគូថកាមរីនោះពេញទំហឹងប៉ើងទៅបុកនឹងរថយន្តដែលចតរង់ចាំបត់នៅខាងមុខ…