សាច់មាន់ និងកាពិ ខូចគុណភាពជាង១តោនហោះពីថៃចូលដល់ស្រុកខ្មែរ សមត្ថកិច្ចព្រំដែនមើលរំលង

បន្ទាយមានជ័យៈ កម្លាំងសមត្ថកិច្ចប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ ចេញប្រតិបត្តិការបង្ក្រាបរថយន្តកាមរីមួយគ្រឿង ផ្ទុកទៅដោយសាច់មាន់ ឆ្អឹងមាន់ និងកាពិ ខូចគុណភាព ជាង១តោន ដែលនាំចូលពីប្រទេសថៃ ដោយខុសច្បាប់ កាលពីវេលាទាបភ្លឺ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦។ ការបង្ក្រាបនេះ ធ្វើឡើងលើកំណាត់ផ្លូវជាតិលេខ៦ ស្ថិតនៅចំណុចស្ពានទី២ ភូមិ១សង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណ ខណៈដែលរថយន្តកាមរីនេះ…

សមត្ថកិច្ចអំពាវនាវឲ្យអ្នកដែលចូលចិត្តលេងទឹកបង្កើនការប្រុងប្រយ័ត្ន ខណៈក្មេងពីរនាក់លង់ទឹកស្លាប់ និងម្នាក់ទៀតកំពុងជួយសង្គ្រោះ

បន្ទាយមានជ័យៈ កាលរសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៦នេះលោក អាត់ ខែម ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានអំពាវនាវឲ្យអ្នកដែលចូលចិត្តលេងនិងហែលទឹកនៅតាមរមនីយដ្ឋាននានាឲ្យបង្កើនការប្រុងប្រយត្ន័ជៀសវាងកើតមាននូវគ្រោះថ្នាក់លង់ទឹកជាយថាហេតុ។លោកថ្លែងដូច្នេះបន្ទាប់ពីមានក្មេងប្រុសស្រីចំនួនបីនាក់បានស្លាប់ និងអ្នកខ្លះកំពុងជួយសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ លោកស្នងការបានបញ្ជាក់ឲ្យដឹងថានៅវេលាម៉ោងប្រមាណជា៥និង២៥នាទីរសៀលថ្ងៃនេះគឺមានក្មេងប្រុសស្រីចំនួនបីនាក់បានលេងដេញប្រលែងគ្នានៅមាត់ប្រឡាយទឹកស្ពាន់តាផាន់ស្ថិតក្នុងភូមិសែសិន សង្កាត់ព្រះបន្លា ក្រុងសិរីសោភ័ណហើយក៏រអិលជើងធ្លាក់ចូលទៅក្នុងទឹកទាំងពួកគេមិនចេះហែល។ ក្រោយមកក៏មានអ្នកដែលលេងនៅក្បែរនោះប្រទះឃើញហើយស្ទុះទៅជ្រមុជរាវរកដើម្បីស្រង់យកឡើងបានក្មេងស្រីម្នាក់ដឹកទៅមន្ទីរពេទ្យភ្លាមៗ។ បន្ទាប់មកទើបរាវរកក្មេងប្រុសស្រីពីរនាក់ តែអកុសលក្មេងទាំងពីរដែលស្រង់បានក្រោយបានស្លាប់បាត់បង់ជីវិតទៅហើយ។សាកសពក្មេងទាំងពីរនាក់សមត្ថកិច្ចប្រាប់ថាមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយតែពួកគេមានអាយុប្រហែលជា១៤-១៥ឆ្នាំ ប៉ុណ្ណោះ៕

ពលរដ្ឋ៣គ្រួសារក្នុងសង្កាត់អូរអំបិលទទួលអំណយ ដីលំនៅដ្ឋានពីសាខាកាកបាទក្រហមខេត្ត និងសប្បុរសជន

បន្ទាយមានជ័យៈ ពលរដ្ឋ៣គ្រួសារលើខ្នងប៉ារ៉ែតភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ទទួលអំណោយពីសាខាកាកបាទក្រហមខេត្ត និងទទួលដីលំនៅដ្ឋានពីសប្បុរសជនពីលោក ហួត គង់ និងភរិយា ជូនប្រជាពលរដ្ឋដែលជួបការលំបាកផ្នែកជីវភាព ខ្វះដីលំនៅដ្ឋានរស់នៅ។ លោក លី សារី អភិបាលរងខេត្ត និងជាប្រធានសាខាកាកកបាទក្រហមខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍នាព្រឹកថ្ងៃទី១ សីហា ឆ្នាំ២០១៦ថា…

ហុងដាពីរគ្រឿងបុកគ្នា របួសធ្ងន់ ០២នាក់ នៅបន្ទាយមានជ័យ

បន្ទាយមានជ័យៈ បុរសពីរនាក់ បានរងរបួសធ្ងន់ដូចគ្នា ក្រោយពីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុក ម៉ូតូ នៅខេត្តបន្ទាយជ័យ។ សមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៥ និង៣៥នាទីល្ងាច ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចខាងលិចវេទិកាខេត្តបន្ទាយមានជ័យ ស្ថិតក្នុងភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ សមត្ថកិច្ចបន្តថា…

ឡែងគ្រីស័រ ចងកំហឹងជាមួយអេសស្កា បណ្តាលឲ្យរបួសធ្ងន់ម្នាក់

បន្ទាយមានជ័យៈ ​ គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដោយ​រថយន្តម៉ាក​ LANDCRUISER ចងកំហឹងបុកទាំងកំរោលជាមួយ​រថយន្ត​ដឹកអេសស្កា ពេញ​ទំហឹង បណ្តាល​ឲ្យ​​របួសធ្ងន់ម្នាក់ កាល​វេលាម៉ោង៨និង១៥នាទី ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦ លើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចមុខគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ( អិលអូអិលស៊ី ) ស្ថិតក្នុងភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ…

ត្រីវៀតណាមសម្រុកចូលមកលក់ក្នុងខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យៈ ស្របពេលដែលត្រីក្នុងស្រុកកំពុងរងនូវការវិនាសជិតផុតពូជ ត្រីចិញ្ចឹមរបស់ប្រទេសវៀតណាម ត្រូវបានឈ្មួញនាំយកមកលក់ចែកចាយយ៉ាងគគ្រឹកគគ្រេង មន្ត្រីជំនាញត្រូវបានគេរាយការណ៍ថា អាចនឹងបានសើមមាត់សើមកក្នុងការដឹកជញ្ជូននេះ។ ជាក់ស្ដែងនៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦នេះ រថយន្តយីឌុបមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ3D-1815 ដែលផ្ទុកត្រីវៀតណាមរាប់សិបតោនបានដឹកមកធ្វើការចែកចាយយ៉ាងរលូនក្នុងទីតាំងផ្សាររាត្រីTM ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។ អាជីវករមកពីគ្រប់ស្រុកនៃខេត្តនេះ ដែលកំពុងដណ្តើមគ្នាទិញបាននិយាយថា ត្រីទាំងនេះ គឺជាត្រីដែលនាំចូលពីប្រទេសវៀតណាម។ពួកគាត់ដឹង តែបើមិនទិញស្រុកយើងវាអត់ហើយ មួយវិញទៀត…

លោក អាត់ ខែម ៖ នគរបាលប៉ុស្តិ៍ត្រូវគ្រប់គ្រងមុខសញ្ញានានា និងបម្រើសេវាជូនពលរដ្ឋឲ្យបានទាន់ពេល

បន្ទាយមានជ័យៈ លោកឧត្តមសេនីយ៍ទោ អាត់ ខែម បានជំរុញដល់មន្ដ្រីនគរបាលប៉ុស្តិ៍រដ្ឋបាលទាំងអស់ ត្រូវគ្រប់គ្រងមុខសញ្ញាល្មើសច្បាប់នានា និងបម្រើសេវាជូនពលរដ្ឋឲ្យបានទាន់ពេល។ លោកលើកឡើងបែបនេះក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងមន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ ចំនួន៨រូប នៅរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ ម្សិលមិញនេះ ក្រោមវត្តមានលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ, លោក នាង…

ចាប់ខ្លួនមុខសញ្ញាកាច់សោ កម៉ូតូ ជនជាតិថៃ និងខ្មែរ៤នាក់

បន្ទាយមានជ័យៈ មុខសញ្ញាចោរកាច់សោ កម៉ូតូ ជាជនជាតិថៃម្នាក់ និងខ្មែរ៣នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌរួម និងកម្លាំងអធិការស្រុកថ្មពួក ធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ បន្ទាប់ពីធ្វើការ ចុះស្រាវជ្រាវ នៅលំនៅឋានមួយកន្លែង ក្នុងភូមិថ្នល់បត់ ឃុំគោករមៀត ស្រុកថ្មពួកខេត្តបន្ទាយមានជ័យ។ លោក អ៊ុក ផាត អធិការនគរបាលស្រុកថ្មពួក…

នគរបាលប្រឆាំងគ្រឿងញៀនខេត្តបន្ទាយមានជ័យ ចុះល្បាតប្រទះឃើញយុវជនសង្ស័យ ដកហូតថ្នាំញៀនមេតំហ្វេតាមីន ១កញ្ចប់

បន្ទាយមានជ័យៈ យុវជនម្នាក់ ត្រូវបានកម្លាំងនគរបាលប្រឆាំងគ្រឿងញៀនខេត្តបន្ទាយមានជ័យឃាត់ខ្លួន បន្ទាប់ពីឆែកឃើញថ្នាំញៀនប្រភេទ មេតំហ្វេតាមីនមួយកញ្ចប់ទំងន់ ០.២៩ក្រាម។ ការឃាត់ខ្លួននេះ បានធ្វើឡើងខណៈកម្លាំងនគរបាលប្រឆាំងគ្រឿងញៀន ចុះល្បាតកាលពីវេលាម៉ោង ៤ និង៣០នាទីរសៀល ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦នេះ នៅចំណុចសាលារៀនប៉ោយសូភី ស្ថិតនៅក្នុងភូមិ២ សង្កាត់កំពង់បាយ ក្រុងសិរីសោភ័ណ ខេត្ត បន្ទាយមានជ័យ។…

ឃាត់ខ្លួនជនសង្ស័យ៥នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន

បន្ទាយមានជ័យៈ កម្លាំងនគរបាលក្រុងសិរីសោភ័ណ ចុះប្រតិបត្តិការបង្ក្រាបក្រុមជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យប្រុស-ស្រី ចំនួន៥នាក់ ក្នុងនោះមានជនជាតិវៀតណាមម្នាក់ និងដកហូតវត្ថុតាងមួយចំនួន។ ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីវេលាម៉ោង៣រសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៦នេះ នៅចំណុចផ្លូវចូលទៅសួនស្នេហ៍មានជ័យស្ថិតក្នុងភូមិអូរអំបិល សង្កាត់អូអំបិល ក្រុងសិរីសោភ័ណ។ លោកវរៈសេនីយ៍ឯក ចាប សុផារិទ្ធ ស្នងការរងខេត្តបន្ទាយមានជ័យ ទទួលបន្ទុកគ្រឿងញៀននិងអនីតិជនបានឲ្យដឹងថា ជនសង្ស័យទាំង៥នាក់…