អតីតវីរបុរស Arsenal ត្រៀមដឹកនាំក្លិបជើងខ្លាំងនៅបារាំង

ខ្សែប្រយុទ្ធដ៍ឆ្នើម ដែលជាអតីតវីរបុរសរបស់ក្រុមជម្រើសជាតិបារាំង និងក្រុមកាំភ្លើងធំ Arsenal លោក Theirry Henry កំពុងតែត្រៀមទទួលបាន​តំណែងថ្មីជាគ្រូបង្វឹកក្លិបបាល់ទាត់អាជីព​ នៅ League1 របស់ប្រទេសបារាំង​ក្នុង​ពេលឆាប់ៗនេះ។ បើតាមការចុះផ្សាយពីបណ្តាញ សារពត៌មាន Sky Sports បានឲ្យដឹងថា ក្រុមជើងខ្លាំងបារាំង Bordeaux កំពុងតែទាក់ទងគ្រូជំនួយរបស់ក្រុមជម្រើសជាតិ​ប៊ែលហ្ស៊ិក Theirry…

ពិតជារំភើប នៅពេលដែលកីឡាករកម្ពុជា បានលេងឲ្យក្លិបយក្សក្នុងប្រទេសថៃ

ការតស៊ូរបស់កីឡាករកម្ពុជា នាពេលកន្លងមកនេះ គឺដើម្បីបង្ហាញឲ្យអន្តរជាតិ មើលឃើញពីទេពកោសល្យរបស់កីឡាករកម្ពុជា និងផ្តល់ឱកាសឲ្យពួកគេ​បង្ហាញ​សមត្ថភាពលើឆាកអន្តរជាតិផងដែរ។ យ៉ាងណាវិញ ការខំប្រឹងប្រែងរបស់កីឡាករកម្ពុជា បានលេចចេញជារូបរាងហើយ ក្រោយពីខ្សែបម្រើ អតីតរបស់ក្រុមក្រសួងការពារជាតិ កីឡាករ ច្រឹង ពលរដ្ឋ ត្រូវបានក្លិបបាល់ទាត់ជើងឯកក្របខណ្ឌកំពូលប្រទេសថៃ Burriram United ចុះកុងត្រាជាកីឡាករពេញសិទ្ធិរួចមក។ ពលរដ្ឋ គឺជាកីឡាករកម្ពុជាដំបូងគេបំផុត​ដែលបានទៅលេងនៅក្លិបយក្សក្នុងប្រទេសថៃបែបនេះ ខណៈកីឡាករល្បីៗរបស់កម្ពុជាផ្សេងទៀត…

គ្រូថ្មី សន្យាធ្វើឲ្យ Morata ជោគជ័យ និងផ្តល់ឱកាសឡើងវិញដល់ Luiz

បន្ទាប់ពីលោក Maurizio Sarri មកដឹកនាំក្រុមតោខៀវ Chelsea ជំនួសលោក Antonio Conte រួចមក បានធ្វើឲ្យកីឡាករក្នុងក្លិបមួយចំនួន​ មានការព្រួយបារម្ភ​ពី ប្រព័ន្ធលេងថ្មី របស់គ្រូបង្វឹករូបនេះ។ បើតាមកាចុះផ្សយរបស់ The Goal បានឲ្យដឹងថា​ លោក Maurizio Sarri…

បឹងកេត ដាក់បង្ហាញនិមិត្តសញ្ញាថ្មី សម្រាប់រដូវកាលក្រោយ

កាលពីម្សិលមិញ ក្លិបបាល់ទាត់បឹងកេត បានធ្វើការបង្ហាញជូននិមិត្តសញ្ញាថ្មីរបស់ក្លិបដែលមានសណ្ឋានដូចរូបខាងក្រោម ហើយនិមិត្តសញ្ញាថ្មីនេះគ្រោងនឹងប្រើប្រាស់ជាផ្លូវការនៅរដូវកាលក្រោយ។ និមិត្តសញ្ញាថ្មីនេះត្រូវបានរចនាឡើងដោយផ្អែកលើលំនាំដើមនៃនិមិត្តសញ្ញាបច្ចុប្បន្នដែលក្លិបបាននិងកំពុងប្រើប្រាស់តាំងពីឡើងមកក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគក្នុងឆ្នាំ២០១២មក ហើយច្នៃបន្ថែមដើម្បីឲ្យមានភាពទាន់សម័យនិងទំនើបភាពស្របទៅតាមយុគសម័យថ្មីនៃបាល់ទាត់។ ក្លិបបាល់ទាត់អាជីពនានានៅជុំវិញពិភពលោកបានធ្វើការកែសម្រួលនិមិត្តសញ្ញាពីមួយពេលទៅមួយពេលដើម្បីបង្កើនភាពស្រស់ស្អាតនិងទាន់សម័យ។ ក្លិបបឹងកេត តែងតែព្យាយាមគិតដើម្បីអភិវឌ្ឍឱ្យកាន់តែរីកចម្រើនឡើងហើយ នេះជាលើកដំបូងដែលម្ចាស់ពាន ៣រដូវកាលជាប់គ្នានេះ ធ្វើនិមិត្តសញ្ញាថ្មី ដែលកែប្រែយ៉ាងច្រើន។ នេះគ្រាន់តែជាផ្នែកមួយនៃផែនការអភិវឌ្ឍន៍ក្លិប នឹងធ្វើឲ្យអ្នកគាំទ្រជឿជាក់នឹងទទួលដំណឹងរំភើបរីករាយខ្លាំងជាងនេះច្រើនទៀតនៅពេលខាងមុខ។ និមិត្តសញ្ញាថ្មី របស់ក្លិបបឹងកេត នឹងត្រូវដាក់ប្រើប្រាស់នារដូវកាលថ្មី ២០១៩ ខណៈដែលបច្ចុប្បន្ន…

សម្តីមួយម៉ាត់របស់ Mbappe ធ្វើឲ្យ Real Madrid ខកចិត្តយ៉ាងខ្លាំង

ខ្សែប្រយុទ្ធបារាំងវ័យក្មេង Kylian Mbappe ដែលទើបតែឈ្នះពានកីឡាករវ័យ​ក្មេងល្អ​ជាងគេក្នុងព្រឹត្តិការណ៍ World Cup នាពេលថ្មីៗនេះ កំពុងទទួលបានការ​ចាប់អារម្មណ៍យ៉ាងច្រើនពីសំណាក់ក្លិបបាល់ទាត់ធំៗ ដែលចង់បានកីឡាករឆ្នើមរូប​នេះ។ យ៉ាងណាវិញ បើតាមការចុះផ្សាយ របស់ The Mirror បានឲ្យដឹងថា Kylian Mbappe បានប្រកាសក្តែងៗ ក្រោយឈ្នះពាន Youngest…

បង្ហាញខ្លួនផ្លូវការណ៍ Ronaldo ធ្វើឲ្យអ្នកគាំទ្រ Juventus មានជំនឿចិត្តខ្ពស់

ក្នុងសន្និសិទសារពត៌មានដែលកំពូលខ្សែប្រយុទ្ធអន្តរជាតិពរទុយហ្គាល់ Cristiano Ronaldo ជាមួយក្រុមជើងឯកអ៊ីតាលី សេះបង្កង់ Juventus នោះ តារាស៊ុតដ៍ឆ្នើមរូបនេះ បានធ្វើឲ្យអ្នកគាំទ្រក្លិបបាល់ទាត់ដែលមានមូលដ្ឋាននៅ​តំបន់ Turin មួយនេះ រំពឹងទទួលបានជោគជ័យច្រើននៅរដូវកាលក្រោយ។ ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ El Mundo Deportivo បានឲ្យដឹងថា សម្តីមួយឃ្លារបស់ Ronaldo…

សង្ស័យត្រៀមសម្រាប់ Ronaldo ទេដឹង?

បន្ទាប់ពីពាក្យចរចាមអារាមជាច្រើនកំពុងតែទម្លាយពីវត្តមានរបស់កំពូលខ្សែប្រយុទ្ធ Criatiano Ronaldo កាន់តែច្បាស់ពីការផ្លាស់ទៅកាន់ក្រុមសេះបង្កង់ Juventus នោះ ងាកទៅក្នុងក្លិបអ៊ីតាលីឯណោះវិញ កីឡាករកូឡុំប៊ី Juan Cuadrado បានប្តូរអាវលេខចាស់របស់គេពាក់វិញហើយ។ ជាក់ស្តែងណាស់ បើតាមផេកផ្ទាល់របស់ក្រុមសេះបង្កង់ Juventus បានឲ្យដឹងថា ក្លិបបានសម្រេចឲ្យកីឡាករ Juan Cuadrado ប្តូរអាវពីលេខ ៧…

Chelsea ទារតម្លៃ ៧០លានផោនពី Barcelona

បន្ទាប់ពីក្រុម Barcelona ចាប់អារម្មណ៍ ចង់បានខ្សែបម្រើប្រយុទ្ធប្រេស៊ីល Willian ពីក្រុម Chelsea ដោយព្រមឲ្យតម្លៃខ្លួន ៥០លានផោននោះ ក្រុមតោខៀវ Chelsea បានទាមទារតម្លៃខ្ពស់ជាងនេះ ប្រសិនបើ Barcelona ចង់បាន។ ថ្វីបើ Willian មិនបានបង្ហាញវត្តមានល្អឥតខ្ចោះ ក្នុងព្រឹត្តិការណ៍ World…

De Gea មិនមែនជាអ្នកចាំទីល្អបំផុតរបស់អេស្ប៉ាញឡើយ

បន្ទាប់ពីជ្រុះចេញ ពីព្រឹត្តិការណ៍ World Cup ត្រឹមវគ្គ ១៦ក្រុមចុងក្រោយ បានធ្វើឲ្យមានការលើកឡើងជាច្រើន ពីអ្នកចាំទីដៃស្អិត Devid De Gea ទាក់ទងនឹងការបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិអេស្ប៉ាញ។ ជាក់ស្តែងណាស់ អតីតវីរបុរសដែលជួយឲ្យអេស្ប៉ាញឈ្នះពាន World Cup កាលពីឆ្នាំ ២០១០ កីឡាករ David…

តោះមកដឹង ប្រវត្តខ្លះៗរបស់កីឡាករចំណូលថ្មីរបស់ ព្រះខ័នរាជស្វាយរៀង មិនធម្មតា!

កីឡាករចំណូលថ្មីរបស់ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ដែលទើបចុះកិច្ចសន្យាកាលពីម្សិលមិញនេះ រួមមាន Harley Bryn Willard នឹង Sergio Barboza Da Silva Junior មានប្រវត្តមិនធម្មតាឡើយ ។ ប្រវត្តខ្លះៗរបស់កីឡាករអង់គ្លេស Willard ៖ មានវ័យត្រឹមតែ ២០ឆ្នាំ ធ្លាប់បានស៊ុតបញ្ចូលទី ៨ គ្រាប់…