ទីស្នាក់ការគណបក្ស សង្កាត់ព្រែកថ្មី ចំណាយជាង១០ម៉ឺនដុល្លារ ត្រូវសម្ពោធថ្ងៃនេះ

ភ្នំពេញ: ទីស្នាក់ការគណបក្ស សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ដែលបានសាងសង់ឡើងអំពីថ្មប្រក់ក្បឿង ចំណាយថវិកាអស់ជាង១០ម៉ឺនដុល្លារអាមេរិក ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ កាលពីព្រឹកថ្ងៃទី២១ ឧសភានេះ ក្រោមអធិបតីភាពលោក ប៉ា សុជាតិវង្ស សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ និងមានការចូលរួមពីសមាជិក សមាជីការគណបក្សប្រជាជនកម្ពុជា ជាច្រើនរយនាក់ផងដែរ។ លោក អ៊ាង…

ឃាត់ខ្លួនជនសង្ស័យ២នាក់ ដកហូតគ្រឿងញៀន១ឈុត នៅខណ្ឌច្បារអំពៅ

ភ្នំពេញ: ដោយមានការអនុញ្ញាតពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សមត្ថកិច្ចនគរបាលផ្នែកយុត្តិធម៍ ខណ្ឌច្បារអំពៅ សហការជាមួយនគរបាលប៉ុស្ត៍ច្បារអំពៅ២ ចុះបង្ក្រាបជាក់ស្តែង ករណី ជួញដូរ និងសំរួលផ្តល់ទីតាំង ឲ្យប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុច បន្ទប់ក្រោមផ្ទះលេខ០០៣ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ…

វៀតណាមប្រុសស្រី២នាក់ ជួញដូរគ្រឿងញៀន នៅភ្នំពេញ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ: ឃាត់ខ្លូនជនសង្ស័យចំនួន២នាក់ ស្រីម្នាក់ ពីបទជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន នាម៉ោង៤និង៣០នាទី រសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦ នៅច្បារអំពៅ២ ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឲ្យដឹងថា មានករណីចុះបង្ក្រាប ការជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចបន្ទប់គ្មានលេខ សំណង់មិនរៀបរយ មាត់ទន្លេ…

ភ្លៀងមួយមេ លិចផ្សារកណ្ដាល ស្ទើរលិចក្រុងភ្នំពេញ

ភ្នំពេញៈ រូបភាពប៉ុន្មានសន្លឹកពីប្រជាពលរដ្ឋបង្ហោះក្នុងបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ហើយត្រូវបានចែកចាយបន្តគ្នា នៅល្ងាចថ្ងៃទី២០ ខែឧសភានេះ បានបង្ហាញពីទិដ្ឋភាពរាជធានីភ្នំពេញ និងតំបន់មួយចំនួន ជាពិសេសផ្សារកណ្តាលពេលភ្លៀងធ្លាក់ និងក្រោយពេលភ្លៀង ទឹកស្រកលឿនគួរឲ្យចាប់អារម្មណ៍។ តាមការសង្កេតឃើញថា នៅរសៀលថ្ងៃនេះ ភ្លៀងកំពុងធ្លាក់ខ្លាំងនៅក្នុងភូមិសាស្ត្រមួយចំនួនរបស់រាជធានីភ្នំពេញ ដូចជា ខណ្ឌដូនពេញ ខណ្ឌចំការមន ខណ្ឌច្បារអំពៅ ខណ្ឌជ្រោយចង្វារ និងមួយផ្នែកនៃខណ្ឌ៧មករា៕

រថយន្តមួយគ្រឿងបុក បុរស២នាក់ស្លាប់ បើករត់ទៅទិសខាងកើត តាមបណ្តោយផ្លូវជាតិលេខ៤‬

កណ្តាល: បុរស២នាក់ ដែលគេស្គាល់ថា ចុងភៅតុការ ត្រូវរថយន្តមិនស្គាល់មុខមួយគ្រឿង បុកស្លាប់ទាំង២នាក់ ខណៈធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤‬ កាលវេលាម៉ោង២និង២០នាទី ទៀបភ្លឺឈានចូលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦នេះ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ២០-២១ ស្ថិតក្នុងភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ សាក្សីនៅកន្លែងកើតបានឲ្យដឹងថា មុនកើតហេតុជនរងគ្រោះទាំង២នាក់ជិះម៉ូតូឌុបគ្នា តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើត…

សមត្ថកិច្ចស្ទាក់ចាប់ ជនសង្ស័យ៤នាក់ និងគ្រឿងញៀនជាច្រើនកញ្ចប់ នៅសង្កាត់ស្រះចក

ភ្នំពេញ: ជនសង្ស័យជួញដូរគ្រឿងញៀនចំនួន០៤នាក់ ត្រូវបាននគរបាលមូលដ្ឋានឃាត់ខ្លួន ជាបន្តបន្ទាប់ក្នុង២ករណីផ្សេងពីគ្នា ព្រមទាំងដកហូតវត្ថុតាងថ្នាំញៀនមួយចំនួនផងដែរ។ លោក កាន់ វណ្ណៈ នាយនគរបាលបុស្តិ៍រដ្ឋបាលស្រះចកបាន ធ្វើឲ្យដឹងថាករណីចាប់បង្រ្កាបលើកទី១ ធ្វើឡើងនៅថ្ងៃ១៧ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង៤និង៣០នាទី ប៉ុស្តិ៍ស្រះចកបានឃាត់ខ្លួន ជនសង្ស័យមួយនាក់ ឈ្មោះ បិុច សុខជា អាយុ២៩ឆ្នាំ ជនជាតិខ្មែមុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិ២២ ផ្លូវ៨៦សង្កាត់ ស្រះចក…

គម្រោងបំពាក់កាម៉េរ៉ាសុវត្ថិភាពឲ្យបានរួចរាល់ នៅមុនដំណាច់ឆ្នាំ២០១៦

ភ្នំពេញៈ សាលារាជធានីភ្នំពេញមាន គម្រោងបំពាក់កាម៉េរ៉ាសុវត្ថិភាពបន្ថែមឲ្យបានចំនួន៦០០គ្រឿងនៅទូទាំងរាជធានីភ្នំពេញឲ្យបានរួចរាល់នៅមុនដំណាច់ឆ្នាំ២០១៦នេះ ដើម្បីគ្រប់គ្រងបទល្មើសនានា និងការគ្រប់គ្រងសណ្តាប់ធ្នាប់ចរាចរណ៍ ស្របពេលដែលបញ្ហាចរាចរណ៍នៅកម្ពុជាត្រូវបានរឹតបន្តឹង នោះ ។ ពាក់ព័ន្ធនឹងការងារនេះ នៅព្រឹកថ្ងៃទី១៦ឧសភា២០១៦ សាលារាជធានីភ្នំពេញ បានកោះប្រជុំជាមួយតំណាងក្រុមហ៊ុន ZTE ដែលជាក្រុមហ៊ុនទទួលតំឡើងកាមេរ៉ាសុវត្ថិភាព និងមន្ត្រីជំនាញពាក់ពន្ធ័ក្រោមឱវ៉ាត ដើម្បីជុំរុញ និងពន្លឿនធ្វើយ៉ាងណាឲ្យការងារនេះរួចរាល់នៅដំណាច់ឆ្នាំ២០៦នេះ ។ កិច្ចប្រជុំនេះធ្វើឡើង នៅសាលារាជធានីភ្នំពេញ…

បុរសម្នាក់ត្រូវបានឃាត់ខ្លួនតាមដីកា ពីបទជួញដូរគ្រឿងញៀន

ភ្នំពេញៈ បុរសជនសង្ស័យជាអ្នកជួញដូរគ្រឿងញៀនយ៉ាងសកម្មម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ព្រែកថ្មី ចាប់ឃាត់ខ្លួនបាន និងយកមកប្រគល់ឲ្យអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ កាលពីវេលាម៉ោង១០និង៤៥នាទីព្រឹកថ្ងៃទី១៥ឧសភា២០១៦ ទៅតាមដីកាលេខ១៦៣ ចុះថ្ងៃទី១៨មីនា ២០១៦ កន្លងមកនេះ ដោយលោក រស់ ពិសិដ្ឋ ចៅក្រមជំនុំជ្រះនៃសាលាដំបូងរាជធានីភ្នំពេញនោះ។ បុរសដែលត្រូវកម្លាំងមានសម្ថកិច្ចធ្វើការឃាត់ខ្លួនបានទៅតាមដីកានេះមានឈ្មោះ ចក់ ចាន់ អាយុ២៩ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិកោះនរា…

ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន

ភ្នំពេញៈ កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៦ នេះ នៅអធិការដ្ឋានខណ្ឌច្បារអំពៅ បានធ្វើការបង្ហាញក្រុមជនសង្ស័យជួញដូរ និងប្រើប្រាស់គ្រឿងញៀនចំនួនពីរនាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌច្បារអំពៅ សហការជាមួយនិងកម្លាំងនគរបាលប៉ុស្តិ៍ក្បាលកោះ ធ្វើការស្រាវជ្រាវនិងឈានទៅដល់ការឃាត់ខ្លួនបានជាបន្តបន្ទាប់ និងដកហូតបានថ្នាំញៀនចំនួន ១២កញ្ចប់ផងដែរនោះ។ លោក ម៉ៅ សឿត អធិការរងនគរបាលខណ្ឌច្បារអំពៅបានប្រាប់ឱ្យដឹងថា ជនសង្ស័យទាំងពីរនាក់ដែលឃាត់ខ្លួនបានមានទី១-ឈ្មោះ ង្វៀង…

សំណង់រ៉ាំរ៉ៃ សាងសង់ជិតហើយ ស្រាប់តែគេមកកាត់ជ្រីព្រំទៀត

ភ្នំពេញ: បញ្ហាព្រំប្រទល់រវាងផ្ទះ ២ល្វែង អស់រយៈពេលជាង១ឆ្នាំមកហើយ មិនទាន់បានបញ្ចប់ ថែមទាំងភាគីម្ខាង បានបញ្ជាកម្មករ មកកាត់ជ្រីព្រំដែលទើបសាងសង់ជិតហើយ ក៏ផ្ទុះជម្លោះឡើងជាថ្មីម្តងទៀត។ ដោយឃើញកម្លាំងអាជ្ញាធរខណ្ឌទួលគោកនៅកន្លែងកើតហេតុ ក៍លោក គិត សុផល មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌច្បារអំពៅ ស្រែកឲ្យថា (ពួកហ្អែងអាណាឲ្យមក) ដែលហេតុការណ៍នេះកើតឡើងនៅម៉ោង៩:៣០នាទី ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦…