កម្លាំងអាវុធហត្ថឃាត់ខ្លួនជនសង្ស័យម្នាក់និងកាំភ្លើងខ្យល់កែឆ្នៃមួយដើម

ភ្នំពេញៈ ករណី(ពាក់ព័ន្ធគ្រឿងញៀន) នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១និង១៥នាទីយប់កម្លាំងល្បាតមូលដ្ឋាន អ/ហ ខណ្ឌដង្កោ ចេញល្បាតក្នុងភូមិសាស្ត្រ ដោយធ្វើការចាប់ខ្លួនជនសង្ស័យចំនួន០១នាក់ ត្រង់ចំណុចផ្លូវលំក្រោយវត្តជាន់ឯង ស្ថិតក្នុងភូមិជើងឯង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ រកឃើញម្សៅក្រាម(ស)ថ្លាចំនួន០១កញ្ចប់ថង់តូច(សង្ស័យសារធាតុញៀន) លុះដល់ព្រឹកឡើងម៉ោង៨និង១៥នាទី ថ្ងៃខែឆ្នាំដដែល កម្លាំង…

ទាហានបើករថយន្តផ្លាកលេខ ខេមរភូមិន្ទ 2-7221 បុកម៉ូតូកម្មការិនីរោងចក្រម្នាក់ពេញទំហឹង បណ្តាលឲ្យដួលបោក រងរបួសធ្ងន់

ភ្នំពេញៈ នៅថ្ងៃសៅរិ៍ ២រោច ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៨និង៤០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្ត និងម៉ូតូ បណ្ដាលអោយស្រ្តីម្នាក់ រងរបួសធ្ងន់ ត្រង់ចំណុចផ្លូវជាតិលេខ២ ភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ…

Update៖ អ្នកលក់អនឡាញ បើកឡានបុកម៉ូតូ បណ្តាលឲ្យបុរសជាងរថយ​ន្តម្នាក់ស្លាប់ នៅមុខអាហារដ្ឋានហ្គោឌិនថោន

ភ្នំពេញៈ នៅថ្ងៃព្រហស្បតិ៍ ១៥កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោង២២និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្ដ និងម៉ូតូ ត្រង់ចំណុចមុខ អាហារដ្ឋានហ្គោឌិនថោន ភូមិប្រការ សង្កាត់ ព្រៃស…

រថយន្តស៊េរីទំនើប ម៉ាកMG បុកម៉ូតូអូសជាង២០ម៉ែត្របណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង១១និង០០នាទីយប់ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវព្រៃស សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបុរស១នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ បន្ទាប់ពីរថយន្តស៊េរីទំនើប បុកម៉ូតូអូសជាង២០ម៉ែត្រ។ មូលហេតុមិនទាន់ដឹងច្បាស់នៅឡើយទេ។ សម្រាប់ព័ត៌មានលម្អិតក្រុមការងារ Post News និងផ្សាយជូនបន្តទៀតនៅពេលក្រោយ ៕  

ហាយលេនឌ័រ ផ្លាកលេខភ្នំពេញ 2AH-4531 រេចង្កូតធ្លាក់ផ្លូវ បុកបង្គោលស្រាបៀរហ្គេនស្បឺត បណ្តាលឲ្យខូចខាតយ៉ាងដំណំ

ភ្នំពេញៈ នៅវេលាម៉ោង០២និង០០នាទីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រថយន្តហាយលេនឌ័រ១គ្រឿង បើកបរក្នុងល្បឿនយ៉ាងលឿន បានរេចង្កូតធ្លាក់ផ្លូវ បុកបង្គោលប៉ាណូក្រុមហ៊នស្រាបៀរហ្គេនស្បឺត បណ្តាលឲ្យក្រឡាប់ រងការខូចខាត នៅតាមបណ្ដោយផ្លូវលេខ២១៧ ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ដំណើរនៃរឿងហេតុ៖ នៅមុនពេលកើតហេតុ គេឃើញរថយន្តហាយលេនឌ័រ១គ្រឿង ពណ៌ទឹកប្រាក់…

Update៖ បុគ្គលិកក្រុមហ៊ុនស្រាបៀរ បើកម៉ូតូបុកធុងសាំងដាក់រនាំងការពារ ធ្លាក់ចូលទឹកប្រឡាយស្លាប់

ភ្នំពេញៈ នៅថ្ងៃអាទិត្យ ១១កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ វេលាម៉ោង២០និង១០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយខ្លួនឯង ត្រង់ចំណុចលើផ្លូវចាក់ថ្មី ភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ បណ្ដាលអោយបុគ្គលិកក្រុមហ៊ុនស្រាបៀរម្នាក់ ស្លាប់នៅកន្លែងកើតហេតុ…

បុរសម្នាក់ស្លាប់ភ្លាមៗបន្ទាប់ពីជិះម៉ូតូធ្លាក់ប្រឡាយ

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង៩និង៤០នាទីយប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ ស្ថិតនៅសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបុរសម្នាក់ជិះម៉ូតូបណ្តាលឲ្យធ្លាក់ប្រឡាយស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។ មូលហេតុមិនទាន់ដឹងច្បាស់នៅឡើយទេ។ សម្រាប់ព័ត៌មានលម្អិតក្រុមការងារ Post News និងផ្សាយជូនបន្តទៀតនៅពេលក្រោយ ៕  

Update៖ នៅខ្វះ១០ថ្ងៃទៀតនាងចូលរោងការ នារីស្រស់ស្អាតម្នាក់ ជិះម៉ូតូមកជួបគូដណ្តឹង ត្រូវរថយន្តបុកស្លាប់

ភ្នំពេញៈ នារីស្រស់ស្អាតម្នាក់បានបាត់បង់អាយុវជីវិត និងបុរសម្នាក់ផ្សេងទៀត រងរបួសស្រាល ខណៈជិះម៉ូតូសុខៗ ត្រូវបុរសស្រវឹងស្រាម្នាក់ បើករថយន្តបុករះហើយបើករត់គេច បណ្តាលឲ្យបុក កាលពីវេលាម៉ោង៨និង០០នាទីយប់ថ្ងៃសៅរ៍ ទី២៣ ខែមករា ឆ្នាំ២០២១ នៅត្រង់ចំណុចមុខបុរីប៉េងហួតខាងកើតច្រមុះជ្រូក ស្ទឹងមានជ័យ ចម្ងាយប្រហែល៥០ម៉ែត្រ តាមបណ្ដោយផ្លូវលេខ២១៧ ក្នុងសង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ…

នៅព្រឹកថ្ងៃទី២០នេះ មានករណីបិទផ្លូវ២១៧ ទាំងស្រុង មិនទាន់ដឹងមូលហេតុ

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ១០ព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ មានករណីបិទផ្លូវ២១៧ ទាំងស្រុង ស្ថិតតាមបណ្ដោយផ្លូវ២១៧ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ខណៈពេលនេះ មិនទាន់ដឹងមូលហេតុនៅឡើយទេ សូមបងប្អូនដែលធ្វើដំណើរ ឬមានការត្រូវធ្វើដំណើរតាមផ្លូវនេះ សូមមេត្តារកផ្លូវវាង៕

បាយផ្ទះមិនឆ្ងាញ់! ចេះរកនឹកបង្ហោះរូបភាពអាសអាភាសសង្សារនិងគំរាមកំហែងយកប្រាក់និងសម្លាប់ មានអីខ្នោះ

ភ្នំពេញៈ យោងតាមផេករបស់អគ្គស្នងការដ្ឋានគរបាលជាតិបានឲ្យដឹងថា យុវជនសង្ស័យម្នាក់ត្រូវបាននគរបាលខណ្ឌដង្កោចាប់ឃាត់ខ្លួនក្រោយយុវជនរូបនេះបានផ្ញើសារសំឡេងតាមទូរស័ព្ទ(messenger)គំរាមទារប្រាក់ពីនារីជាសង្សារជាថ្នូរនឹងការមិនបង្ហោះរូបអាសអាភាសរវាងជនរងគ្រោះនិងជនសង្ស័យធ្លាប់បានគេងជាមួយគ្នានិងគំរាមសម្លាប់ថែមទៀតដោយជនសង្ស័យខឹងជនរងគ្រោះដើរលេងជាមួយបុរសម្នាក់ជាសង្សារថ្មី។ យុវជនសង្ស័យត្រូវបានឃាត់ខ្លួនកាលពីម៉ោង១និង៣០នាទី ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១​ ស្ថិតនៅចំណុចកន្លែងលាងម៉ូតូភូមិខ្វា សង្កាត់ដង្កោ រាជធានីភ្នំពេញ ដោយអនុវត្តតាមបណ្តឹងរបស់នារីរងគ្រោះ។ បើតាមសេចក្តីរាយការណ៍ពីអធិការដ្ឋាននគរបាលខណ្ឌដង្កោឱ្យដឹងថាកាលពីរសៀលថ្ងៃទី១៧ខែមករាឆ្នាំ២០២១ជនសង្ស័យឈ្មោះសឿ សារ៉ន ហៅរាជសុវណ្ណារាជ អាយុ២៨ឆ្នាំ ស្នាក់នៅផ្ទះជួលស្ថិតនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ប្រកបមុខរបរបុគ្គលិកក្រុមហ៊ុននាំពលករខ្មែរទៅប្រទេសជប៉ុនបានទូរស័ព្ទគំរាមនារីរងគ្រោះឈ្មោះហ.សត អាយុ៣១ឆ្នាំ…