សមត្ថកិច្ចបង្រ្កាបក្រុមម៉ូតូបំពងសម្លេងរំខានដល់ប្រជាពលរដ្ឋបានជាច្រើនគ្រឿង…

ម៉ូតូបំពាក់ស៊ីម៉ាំងបំពងសម្លេងខ្លាំងខុសបច្ចេកទេស បង្កម្លេងរំខាន ចំនួន ១៨គ្រឿង ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ធ្វើការបង្ក្រាបចាប់ឃាត់ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ដោយអនុវត្តតាមបទបញ្ជា និងការណែនាំជាប្រចាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជិះម៉ូតូឆក់ទូរស័ព្ទដៃ

ភ្នំពេញ​ ៖ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ ឲ្យបានដឹងថានៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១និង៤៥នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារថ្មីទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទ៖ លួចមានស្ថានទម្ងន់ទោស (ជិះម៉ូតូឆក់ទូរស័ព្ទដៃ) នៅផ្លូវ១៧២ កែងនរោត្តម ភូមិ១០ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យឈ្មោះ…

សមត្ថកិច្ចឃាត់​ខ្លួន​ជន​សង្ស័យ​២​នាក់ ​ករណីជិះម៉ូតូធ្វើសកម្មភាពឆក់ទូរស័ព្ទជនបរទេស

ភ្នំពេញៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅ​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ២០២២ វេលា​ម៉ោង​១៣និង៥0នាទី ​នៅ​ចំណុច​​ផ្លូវលេខ១៥៤ កែងផ្លូវលេខ១៣ ភូមិ​២ សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះ នៃអធិការដ្ឋាន នគរបាលខណ្ឌដូនពេញ បានឃាត់ខ្លួនជនសង្ស័យ២នាក់ ​​ករណី​អំពើលួច​មានស្ថានទំងន់ទោស (ជិះម៉ូតូឆក់ទូរស័ព្ទដៃជនបរទេស)…

បុរសម្នាក់បើករថយន្ត បុករថយន្តស៊េរីទំនើបចតស្ងៀម បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: នៅវេលាម៉ោង ២និង១៥នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ បុរសម្នាក់រួមដំណើរជាមួយនិងបុរសម្នាក់ទៀត បានបើករថយន្តម៉ាក LexusRX330 មួយគ្រឿង ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន បានជ្រុលទៅបុកពីក្រោយរថយន្តស៊េរីទំនើបចតស្ងៀម នៅចិញ្ចើមផ្លូចខូចខាតយ៉ាងដំណំ ស្ថិតតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ ក្នុងសង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ដំណើររឿង៖ មុនពេលកើតហេតុគេឃើញបុរសជនជាតិបរទេសម្នាក់ រួមដំណើរជាមួយនិងមនុស្សប្រុសស្រី…

ចិនបើកឡង់គ្រីស័រស៊េរីទំនើបមួយគ្រឿង បុករថយន្តស៊ីណាពេញទំហឹង បណ្តាលឲ្យខូចខាតទាំងសងខាងយ៉ាងដំណំ

ភ្នំពេញ: នាវេលាម៉ោង០៣និង៤០នាទីយប់ទៀបភ្លឺឈានចូលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង ជនជាតិចិនបើករថយន្តស៊េរីទំនើបម៉ាក ឡង់គ្រីស័ មួយគ្រឿង ជ្រុលបុករថយន្តស៊ីណានៅផ្លូវបែកជាបួន បណ្ដាលឲ្យរងការខូចខាតទាំងសងខាងយ៉ាងដំណំ ទីតាំងស្ថិតតាមបណ្ដោយផ្លូវ៦១ កែងនឹងផ្លូវ១០៦ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់ និងមានអ្នករួមដំណើរជាមួយ៤នាក់ទៀតសុទ្ធតែជនជាតិដូចគ្នា…

រថយន្ត ២គ្រឿងបុកគ្នា ត្រង់ចំណុចស្តុបផ្លូវបំបែកជាបួនយ៉ាងពេញទំហឹង បណ្ដាលឲ្យមនុស្ស ២នាក់រងរបួសធ្ងន់

ភ្នំពេញ: បុរសម្នាក់រួមដំណើរជាមួយនឹងបុរស ២នាក់ទៀត បានបើករថយន្តម៉ាក fordraptor មួយគ្រឿង ក្នុងល្បឿនលឿនមិនប្រយ័ត្ន ក៏ជ្រុលទៅបុករថយន្តម៉ាក ford ranger បើកឆ្លងស្តុបមួយគ្រឿងទៀត ចំពាក់កណ្ដាលយ៉ាងពេញទំហឹង ផ្លោងបោកផ្ទប់និងដើមឈើ បណ្តាលឲ្យបុរស ២នាក់រងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៣និង២០នាទីទៀបភ្លឺឈានចូលថ្ងៃទី៨ ខែធ្នូ…

ជនសង្ស័យ២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីបង្ហោះម៉ូតូ បង្កភាពអនាធិបតេយ្យ ប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ

ភ្នំពេញៈ យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ២០ និង ០០ នាទី កម្លាំងការិយាល័យ បានឃាត់ខ្លួនក្នុងបទល្មើសជាក់ស្តែង ជនសង្ស័យចំនួន០២នាក់ នៅចំណុចមុខមន្ទីរពេទ្យកំពូលពេជ្រ ផ្លូវបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ…

បុរសម្នាក់បើករថយន្ត Prius ជ្រុលទៅបុក ​Lexus RX300 ពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញៈ នាវេលាម៉ោង២និង១៥នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បុរសម្នាក់បើករថយន្តToyota Prius មួយគ្រឿង ជ្រុលទៅបុករថយន្ត ​Lexus RX300 ពេញទំហឹង បណ្តាលឲ្យ រងការខូចខាត ទីតាំងស្ថិតតាមបណ្ដោយផ្លូវ១១៤ កែងនឹងផ្លូវ ៥១ ក្នុងសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ…

បុរសម្នាក់បើករថយន្តស៊េរីទំនើបមួយគ្រឿង ក្នុងល្បឿនលឿនជ្រុលចង្កូតបុកបង្គោលភ្លើង បណ្តាលឲ្យបាក់រងការខូចខាត

ភ្នំពេញៈ កាលពីវេលាម៉ោង០២និង២០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បុរសម្នាក់បើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក VOLVO បើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន បានបួងចង្កូតឡើងខឿន ជ្រុលទៅបុកបង្គោលភ្លើង បណ្ដាលឲ្យបាក់១ដើម ចំណែករថយន្តខូចខាតយ៉ាងដំណំ សំណាងល្អមិនបង្កគ្រោះថ្នាក់ដល់មនុស្ស ។ ស្ថិតតាមបណ្ដោយផ្លូវព្រះនរោត្តម ត្រង់ចំណុចរង្វង់មូលវត្តភ្នំ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ…

រថយន្ត Ford មួយគ្រឿង បើកឡើងខឿនផ្លូវ ជ្រុលបុករះបង្គោលផ្លាកសញ្ញាចរាចរណ៍ និងបង្គោលភ្លើងស្តុប រងការខូចខាត

ភ្នំពេញ: រថយន្ត Ford មួយគ្រឿងបើកបរខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យរេចង្កូតឡើងលើខឿនផ្លូវ ជ្រុលបុករះបង្គោលផ្លាកសញ្ញាចរាចរណ៍មួយដើមបាក់រាបដល់ដី និងបង្គោលភ្លើងស្តុប បណ្តាលឲ្យទ្រេត ឯរថយន្តរងការខូចខាតយ៉ាងដណំទៅមុខលែងរួច។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ១និង៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅជាប់របងសណ្ឋាគារឡឺ រ៉ូយ៉ាល់ តាមបណ្ដោយផ្លូវព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។…