រថយន្តកូរ៉េសង្ស័យហ្រ្វាំងអត់ស៊ី ជ្រុលបុកផាស្អាប់កំពុងឈប់រង់ចាំភ្លើងស្ដុប បណ្ដាលឲ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរ

ភ្នំពេញៈ (ព័ត៌មានបឋម) នាវេលាម៉ោង ១២និង៥០នាទីរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តកូរ៉េ សង្ស័យហ្រ្វាំងអត់ស៊ី ជ្រុលបុកផាស្អាប់កំពុងឈប់រង់ចាំភ្លើងស្ដុប បណ្ដាលឲ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ស្ថិតតាមបណ្ដោយផ្លូវ២៧១ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ករណីខាងលើនេះ មិនបណ្ដាលឲ្យមានមនុស្សរងរបួសឡើយ។ ក្រោយពីកើតហេតុសមត្ថកិច្ចផ្នែកនគរបាលចរាចរណ៍ប៉ុស្តិ៍ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានចុះដល់ទីតាំងវាស់វែងយកវត្ថុតាងដាក់អែមខាង ដើម្បីឲ្យភាគីទាំង២…

ជនសង្ស័យម្នាក់មានសារធាតុញៀន ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីឆក់មិនបានសម្រេច

ភ្នំពេញៈ នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ វេលាម៉ោងប្រហែល ៨និង០០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ឃាត់ខ្លួនេជនសង្ស័យម្នាក់ ករណីលួចមានស្ថានទម្ងន់ទោសដោយប្រើហិង្សា (ឆក់យកកាបូបស្ពាយមិនបានសម្រេច) នៅចំណុចផ្លូវបេតុងផ្សាររតនាផ្លាហ្សារ ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បង្កដោយជនសង្ស័យម្នាក់ ឈ្មោះ សុខ ភី ភេទប្រុស អាយុ…

បុរសម្នាក់បើករថយន្តលឿន រេចង្កូតជ្រុលទៅបុកម៉ូតូស្កុពីមួយគ្រឿង បណ្តាលឲ្យបុរសម្នាក់រងរបួស

ភ្នំពេញៈ នៅវេលាម៉ោង០៨និង៥០នាទីយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បុរសម្នាក់បើករថយន្តម៉ាក តាកូម៉ា មួយគ្រឿង ខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុកម៉ូតូស្កុពី មួយគ្រឿង បណ្តាលឲ្យបុរសម្នាក់រងរបួស និងរងការខូចខាត ទីតាំងស្ថិតតាមបណ្ដោយ៥២៨ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់…

យុវជន ២នាក់ ជិះម៉ូតូឌុបគ្នាចុះពីលើស្ពានក្នុងល្បឿនលឿន ជ្រុលបុកខឿនដួលផ្លោងទៅបោកនឹងបង្គោលភ្លើងស្លាប់ម្នាក់

ភ្នំពេញៈ កាលពីវេលាម៉ោង ១និង៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ មានករណីយុវជន ២នាក់ ជិះម៉ូតូចុះពីលើស្ពានអាកាសស្ទឹងមានជ័យក្នុងល្បឿនលឿន ជ្រុលបុកខឿនដួលផ្លោងទៅបោកនឹងបង្គោលភ្លើង បណ្ដាលឲ្យស្លាប់ម្នាក់ ស្ថិតតាមបណ្តោយផ្លូវ២៧១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ សពជនរងគ្រោះមានឈ្មោះ ធូរោធ ភេទប្រុស អាយុ ២២ឆ្នាំ ជានិស្សិត…

រថយន្តពាក់ស្លាកលេខរដ្ឋ បើកបរបុកទ្រូងផ្លូវពេញទំហឹងបាក់អស់៣ផ្ទាំង បណ្តាលឲ្យដាច់កងរង់ការខូចខាត

ភ្នំពេញៈ នៅវេលាម៉ោង០៧និង៣៥នាទីយប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តម៉ាក Ford មួយគ្រឿង ពាក់ស្លាកលេខរដ្ឋ25 2-1323 បើកបរបុកទ្រូងផ្លូវពេញទំហឹងបាក់អស់៣ផ្ទាំង បណ្តាលឲ្យដាច់កង់ ទីតាំងស្ថិតតាមបណ្តោយផ្លូវ២៨៩ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ រាជធានីភ្នំពេញ ។ នៅមុនពេលកើតហេតុ​…

បុរសម្នាក់បើករថយន្ត Lexus បុកម៉ូតូឃ្លិចមួយគ្រឿង បណ្តាលឲ្យរងរបួសម្នាក់ ហើយបើករត់គេចត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញៈ នៅវេលាម៉ោង១០និង២០នាទីយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បុរសម្នាក់បើករថយន្ត Lexus RX400h មួយគ្រឿង បត់ឆ្វេងបុកម៉ូតូឃ្លីកមួយគ្រឿង ហើយបើករត់គេចពីកន្លែងកើតហេតុ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ត្រង់ចំណុចស្តុបវត្តនាគវ័ន្ត ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី កែងនឹងផ្លូវលេខ១៣២ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។…

ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៤នាក់ ករណីគាស់ទ្វារយានដ្ឋានជួសជុលរថយន្ត យីហោទីបុប្ឆា លួចទ្រព្យសម្បត្តិ

ភ្នំពេញៈ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១៨ និង ៣០ នាទី កម្លាំងការិយាល័យស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ថែមទៀត ឈ្មោះ លាង ចាន់ទី ហៅឡុង នៅចំណុចម្តុំវត្តនាគវ័ន្ត សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាបក្ខពួករបស់ជនសង្ស័យឈ្មោះ យឿន…

រថយន្ត RANGE ROVER បត់ស្តាំត្រូវម៉ូតូបុក បណ្តាលឲ្យបុរសម្នាក់ រងរបួសបាក់ជើង

ភ្នំពេញៈ នាវេលាម៉ោង ៩និង៥០នាទីយប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តស៊េរីទំនើប និងម៉ូតូ ស្ថិតតាមបណ្ដោយផ្លូវ៥៩២កែងនិងផ្លូវ៣៣៥ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ រថយន្តម៉ាក RANGE ROVER ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2V-6626 បើកបរដោយបុរសម្នាក់។ ម៉ូតូម៉ាក MSX…

Update៖ បុរសជាសន្តិសុខម្នាក់ សន្យាថាបើកប្រាក់ខែនឹងនាំក្មួយស្រីទៅញ៉ាំអី បែរជាមកដេកស្លាប់លើកង់បី បន្សល់ទុកកូន ៣នាក់ឲ្យកំព្រា

ភ្នំពេញៈ នៅវេលាម៉ោង ១និង៥០នាទីរសៀល ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ស្ថិតតាមបណ្ដោយផ្លូវ ម៉ៅសេទុង សង្កាត់ផ្សាដើមគរ ខណ្ឌទួលគោក មានករណី មនុស្សដេកស្លាប់ កើតឡើងចំនួន០១លើក ។ ជនរងគ្រោះឈ្មោះ ឆាន ប៊ុននី ភេទប្រុស អាយុ ៣៩ឆ្នាំ…

ករណីបុរសម្នាក់ដេកស្លាប់លើកង់បី បង្កការភ្ញាក់ផ្អើល នៅខណ្ឌទួលគោក

ភ្នំពេញៈ (ព័ត៌មានបឋម) នាវេលាម៉ោង ២រសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ មានករណីបុរសអាយុ ៣៧ឆ្នាំម្នាក់ ជាសន្តិសុខដេកស្លាប់លើកង់បី ស្ថិតតាមបណ្ដោយផ្លូវម៉ៅសេទុង សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ មូលហេតុ៖ មិនទាន់ដឹង។ សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយជូនបន្ត៕