ឆក់នោះឆក់! អ្នកលក់បន្លែម្នាក់ ត្រូវជនសង្ស័យឆក់កាបូបបានសម្រេចបាត់បង់ប្រាក់ប្រហែល ៧០០ទៅ៨០០ដុលា្លរ និងម្នាក់ទៀតដួលម៉ូតូរងរបួស

ភ្នំពេញៈ (ព័ត៌មានបឋម) ឆក់ឥតល្ហែ! នាថ្ងៃត្រង់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ សំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ច មេត្តាជួយចេញល្បាតផង ករណីជនរងគ្រោះត្រូវជនសង្ស័យធ្វើសកម្មភាពឆក់កាបូបផ្ទួនៗគ្នា ២ករណី បានសម្រេចមួយករណីបាត់បង់ប្រាក់ប្រហែល ៧០០ទៅ៨០០ដុលា្លរ (ជនរងគ្រោះជាអ្នកលក់បន្លែ) និងមួយករណីទៀត មិនបានសម្រេច បណ្ដាលឲ្យជនរងគ្រោះដួលម៉ូតូរងរបួស។ បញ្ជាក់៖ ហេតុការណ៍នេះ មិនទាន់ដឹងថា…

ជនសង្ស័យដកកាំភ្លើងបាញ់១គ្រាប់ គំរាមអ្នកជិះម៉ូតូដេញតាមពីក្រោយ បន្ទាប់ពីពួកគេលួចកាច់សោកម៉ូតូមិនបានសម្រេច

ភ្នំពេញៈ នៅវេលាម៉ោង០៨និង៥០នាទីយប់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ មានករណីជនសង្ស័យ០២នាក់ ជិះម៉ូតូធ្វើសកម្មភាព លួចកាច់សោកម៉ូតូបុគ្គលិកញ៉ាំ២៤ ឈប់ចតចូលទៅយកម្ហូបក្នុងហាងមិនបានសម្រេច ជិះគេចខ្លួនដកកាំភ្លើងបាញ់១គ្រាប់គំរាម ពលរដ្ឋជិះម៉ូតូដេញតាម បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ទីតាំងស្ថិតត្រង់ចំណុចមុខហាងណាយស៍ប៊ឺរហ្គឺរ តាមបណ្ដោយផ្លូវ២៥៣ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញជនរងគ្រោះម្នាក់ ជាបុគ្គលិកក្រុមហ៊ុនដឹកជញ្ជូនញ៉ាំ២៤…

ជនបរទេសបើករថយន្តម៉ាក ForTuner លឿនរេចង្កូតជ្រុលបុកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យកាល់ជាប់រងការខូចខាត

ភ្នំពេញៈ នៅវេលាម៉ោង១០និង០០នាទីយប់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង ជនបរទេស៣នាក់ ធ្វើដំណើរតាមរថយន្តម៉ាក For Tuner មួយគ្រឿង បើកបរក្នុងល្បឿនលឿនជ្រុលទៅបុកឡើងលើរបាំងថ្ម ពុះចែកទ្រូងផ្លូវកាល់ជាប់ បណ្តាលឲ្យរងការខូចខាត ទីតាំងស្ថិតត្រង់ចំណុចស្តុបផ្សារទួលគោក តាមបណ្ដោយផ្លូវ២៨៩ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។…

កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​រាជធានី​ភ្នំពេញ​ ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ទៀត​ ពាក់ព័ន្ធ​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​

​ភ្នំពេញៈ យោងតាមផេកអគ្គស្នងដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅ​ថ្ងៃ​ទី​៣១​ ខែសីហា​ ឆ្នាំ​២០២២​ វេលា​ម៉ោង ​១៤​និង​០០​នាទី​ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​រាជធានី​ភ្នំពេញ​ បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ទៀត​ ចំណុច​មុខ​ផ្ទះ​បិត​ស្កុ​ត​ម៉ូតូ​ ផ្លូវ​លេខ​១០៧​ សង្កាត់​អូរ​ឫស្សី​២​ ខណ្ឌ​៧​មក​រា​ រាជធានី​ភ្នំពេញ​ បក្ខពួក​របស់​ជនសង្ស័យ​ឈ្មោះ​ លិច​ សុ​វ​ណ្ណា​លុ​ច​ ហៅ​ លុ​ច​ និង​ឈ្មោះ​…

ជិះម៉ូតូរេចង្កូតជ្រុលទៅបុករថយន្ត បណ្តាលឲ្យដួលបាក់ឆ្អឹងដងកាំបិត​

កណ្តាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃពុធ ៥កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង០៦និង៥៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក រវាង ម៉ូតូ និង រថយន្តសណ្ដោងរ៉ឺម៉ក បណ្ដាលឲ្យរបួសបាក់ឆ្អឹងដងកាំបិត…

រថយន្តស៊េរីទំនើប១គ្រឿង ទើបកុម្មង់ទិញពីក្រៅប្រទេសបាន២ថ្ងៃ ត្រូវជនបរទេសម្នាក់ ជិះម៉ូតូឃ្លីកបុកគូទពីក្រោយខ្ទេចខូចខាត បន្ទាប់មករត់គេចខ្លួនបាត់ស្រមោល

ភ្នំពេញៈ នៅវេលាម៉ោង១០និង០០នាទីព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តស៊េរីទំនើបដ៏ថ្មីសន្លាង១គ្រឿង ទើបកុម្មង់ទិញពីក្រៅប្រទេសបាន២ថ្ងៃ ត្រូវជនបរទេសម្នាក់ ជិះម៉ូតូម៉ាកឃ្លីក១គ្រឿង ពណ៌ខ្មៅ ពាក់ស្លាក លេខភ្នំពេញ1AQ-4011 មកបុកពីក្រោយបែកស្ដុបមួយចំហៀង បណ្តាលឲ្យរងការខូចខាត បន្ទាប់ពីកើតហេតុភាគីបង្កបាន រត់គេចខ្លួនបាត់ស្រមោល ទីតាំងស្ថិតតាមបណ្ដោយផ្លូវ៣៥៥ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក…

បុរសម្នាក់សង្ស័យស្រវឹងស្រា បើករថយន្តស៊េរីទំនើបម៉ាក JEEP WRANGLER បុកម៉ូតូកំពុងឈប់ចាំស្ដុបពីក្រោយ បណ្ដាលឲ្យរងរបួស ២នាក់

ភ្នំពេញៈ នាវេលាម៉ោង ១០និង៤០នាទីយប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយបុរសម្នាក់ សង្ស័យស្រវឹងស្រាបើករថយន្តស៊េរីទំនើបបុកម៉ូតូពីក្រោយ ២គ្រឿង ដែលកំពុងឈប់ចាំស្ដុប បណ្ដាលឲ្យមនុស្ស ២នាក់ រងរបួស ស្ថិតនៅស្តុបត្រឡោកបែក តាមបណ្ដោយផ្លូវ៣១៥កែងនិងផ្លូវ៥៩៨ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ដំណើររឿង៖ មុនពេលកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា…

ករណីអគ្គិភ័យឆាបឆេះឃ្លាំងលក់រថយន្តមួយកន្លែង បំផ្លាញរថយន្តអស់ចំនួន ១២គ្រឿង នៅខណ្ឌទួលគោក

ភ្នំពេញៈ យោងតាមផេកការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា អគ្គិភ័យបានឆាបឆេះឃ្លាំងលក់រថយន្ត មួយកន្លែង ក្នុងនោះបានបំផ្លាញរថយន្តចំនួន ១២គ្រឿង និងម៉ូតូ ២គ្រឿង ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ១និង៥០នាទីយប់រំលងអាធ្រាត ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ ដែលស្ថិតនៅតាមបណ្តោយផ្លូវ២៧៣ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។…

ស្រ្តីម្នាក់ជិះម៉ូតូ១គ្រឿងម៉ាកហុងដាធូដេ ឌុបកូនចំនួន០២នាក់ ធ្វើសកម្មភាពលួចកាបូបលុយពលរដ្ឋ រាប់ពាន់ដុល្លារបានសម្រេច

ភ្នំពេញៈ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១៣និង៣០នាទី កម្លាំងការិយាល័យស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចមុខវត្តនាគវ័ន្ត ផ្លូវបេតុង សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ពាក់ព័ន្ធប្រព្រឹត្តបទល្មើស អំពើលួច (លួចកាបូបប្រាក់ដែលក្នុងនោះមានប្រាក់ដុល្លារចំនួន ៦០០០ដុល្លារអាមេរិក (ប្រាំមួយពាន់ដុល្លារអាមេរិក) ,ប្រាក់រៀលចំនួន ២០០,០០០រៀល(ម្ភៃម៉ឺនរៀល) ,ប្រាក់ដុងវៀតណាមចំនួន ៣០០,០០០ដុង(សាមសិបម៉ឺនដុង)…

រថយន្តនិងម៉ូតូបើកបរប៉ះទង្គិចគ្នា នៅត្រង់ចំណុចស្តុបផ្សារមាន់អាំង បណ្តាលឲ្យមានមនុស្សរងរបួសម្នាក់

ភ្នំពេញៈ នៅវេលាម៉ោង០៨និង៥០នាទីព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តមួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2BP-6622 និងម៉ូតូកូរ៉េមួយគ្រឿង ពណ៌ក្រហម បើកបរបុកគ្នា បណ្ដាលឲ្យ មនុស្សរងរបួស បង្កការភ្ញាក់ផ្អើល ទីតាំងស្ថិតតាមបណ្តោយផ្លូវលេខ៣១៥ ត្រង់ម្ដុំស្ដុបផ្សារមាន់អាំង ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក…