ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីធ្វើសកម្មភាពឆក់កាបូប និងរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន

ភ្នំពេញៈ នៅវេលាម៉ោង១១និង៣០នាទី ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹក ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីឆក់កាបូប និងរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចស្ដុបផ្លូវមុន្នីរ៉េត កែងផ្លូវម៉ៅសេទុង ភូមិ៤ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ ជនរងគ្រោះឈ្មោះ ឆេង…

Update៖ មិនធម្មតាមែន បាត់ ៥ឆ្នាំហើយរកឃើញវិញ លោកអភិបាលរងរាជធានីភ្នំពេញ ប្រគល់ជូនម៉ូតូចំនួន ៨គ្រឿងដល់ពលរដ្ឋ ដកហូតពីហាងបញ្ចាំនៅផ្សារឃ្លាំងរំសេវ

ភ្នំពេញៈ (ព័ត៌មានបឋម) ប្រសាសន៍របស់លោកអភិបាលរងរាជធានីភ្នំពេញ និងការប្រគល់ជូនម៉ូតូចំនួន ៨គ្រឿងដល់ពលរដ្ឋវិញ នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតតាមបណ្ដោយផ្លូវ OCIC ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលពួកគាត់មានឯកសារពាក់ព័ន្ធត្រឹមត្រូវ ក្រោយបាត់អស់ជាច្រើនឆ្នាំមកហើយ បន្ទាប់ពីផ្នែកជំនាញធ្វើការរឹបអូសពីហាងបញ្ចាំជាច្រើនកន្លែង នៅម្ដុំផ្សារឃ្លាំងរំសេវ និងអំពាវនាវដល់ពលរដ្ឋដែលបាត់ម៉ូតូ អាចកាន់ឯកសារពាក់ព័ន្ធ…

ឃាត់ខ្លួនជនសង្ស័យ៣នាក់ ករណី​ប​ង្ខាំ​ង​​មនុស្សដោយខុសច្បាប់ ធ្វើ​ទា​រុ​ណ​កម្ម​​ជំ​រិ​ត​​ទារ​ប្រាក់ និងប្រើប្រាស់នូវសារធាតុញៀន

ភ្នំពេញៈ យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ បានធ្វើការស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធ​ប​ង្ខាំ​ង​​មនុស្ស ដោយខុសច្បាប់ប្រើ​ទា​រុ​ណ​កម្ម​​ជំ​រិ​ត​​ទារ​ប្រាក់ និងប្រើប្រាស់ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចសណ្ឋាគារឡាក់គីស្តារ…

ជើងខ្លាំងខាងឆក់ ទូរសព្ទ លើស្ពាន និងក្រោមស្ពានអាកាសស្ទឹងមានជ័យ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ..!

ភ្នំពេញៈ យោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា មុខសញ្ញាឆក់យ៉ាងសកម្មនៅលើស្ពាន និងក្រោមស្ពានអាកាសស្ទឹងមានជ័យ ម្នាក់ទៀតត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ឃាត់ខ្លួន នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៥:៣០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចផ្លូវបេតុងលូទឹកស្អុយ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីឆក់យកកាបូបក្រវ៉ាត់ចង្កេះ ប្រព្រឹត្តនៅចំណុចមុខផ្ទះលក់គ្រឿងសង្ហារឹមលេខ២១២ ផ្លូវលេខ២១៧ ក្រុម៥២…

ជនជាតិចិនប្រុសស្រី ១៣នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនករណីលេងល្បែងស៊ីសងខុសច្បាប់

ភ្នំពេញ: យោងតាមផេកអធិការដ្ឋាននគរបាលខណ្ឌសែនសុខបានឲ្យដឹងថា ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ ម៉ោង ៩និង៥០នាទីយប់ ប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម ឃាត់ខ្លួនជនសង្ស័យ ១៣នាក់ ស្រី ០៥នាក់ ករណីលេងល្បែងស៊ីសងខុសច្បាប់(លេងបៀរម៉ាជាំង) នៅចំណុចអគារចីស៊ីប៊ីយ៉ាក្ល ផ្លូវណតប្រីត ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ បង្កដោយជនសង្ស័យ ១៣នាក់៖…

រថយន្តលុចស៊ីស NX200t បុកម៉ូតូហុងដាឌ្រីម ជិះឆ្លងកាត់ផ្លូវបំបែកជាបួន បណ្ដាលឲ្យមនុស្ស ២នាក់ រងរបួស

ភ្នំពេញៈ នាវេលាម៉ោង ៣និង១០នាទីទៀបភ្លឺឈានចូលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យមនុស្ស ២នាក់រងរបួស ស្ថិតតាមបណ្ដោយផ្លូវ១១៨កែងនិងផ្លូវ២២១ ក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ដំណើររឿង៖ នៅមុនពេលកើតហេតុ គេឃើញបុរសពីរនាក់ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ…

ម៉ូតូជិះលឿនជ្រុលទៅបុករថយន្ត បើកឆ្លងកាត់ផ្លូវបំបែកជាបួន

ភ្នំពេញៈ នាវេលាម៉ោង ១១យប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យរងរបួសម្នាក់ ស្ថិតតាមបណ្ដោយផ្លូវ១២២កែងនិងផ្លូវ២២១ ក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ តាមប្រភព ព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ បុរសម្នាក់បើកបររថយន្ត មួយគ្រឿងម៉ាក តូយ៉ូតា ព្រូស ពណ៌ប្រផេះ…

រថយន្តស៊េរីទំនើបម៉ាក Range Rover រេចង្កូតបុកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យបាក់ខ្ទាតរងការខូចខាត

ភ្នំពេញៈ នៅវេលាម៉ោង០៨និង០០នាទីយប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តស៊េរីទំនើប មួយគ្រឿងម៉ាក​ Range Rover ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BH-6969 បើកបរបុករបាំងថ្មពុះចែកទ្រូងផ្លូវ ពេញទំហឹង បណ្តាលឲ្យរងការខូចខាត ទីតាំងទល់មុខមន្ទីរពេទ្យលោកសង្ស ស្ថិតតាមបណ្តោយផ្លូវ២៧១ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក…

ក្រោយធ្លាក់ភ្លៀងមួយមេធំ បណ្ដាលឲ្យទឹកលិចផ្លូវមួយចំនួន នៅម្ដុំផ្សារដើមគរ

ភ្នំពេញៈ (ព័ត៌មានបឋម) នារសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ក្រោយមេឃធ្លាក់ភ្លៀងមួយមេធំ បណ្ដាលឲ្យទឹកលិចផ្លូវមួយចំនួន ហើយកន្លែងខ្លះក៏មានការកកស្ទះចរាចរណ៍ផងដែរ ស្ថិតតាមបណ្ដោយផ្លូវម៉ៅសេទុង សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

រថយន្ត LEXUS GS 300 បោះពួយយ៉ាងលឿន ពន្លះរបាំងថ្មបាក់ ១កង់ ទៅមុខលែងរួច

ភ្នំពេញៈ នាវេលាម៉ោង ១២និង២០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ មានករណីរថយន្ត LEXUS មួយគ្រឿងបោះពួយយ៉ាងលឿន បានជ្រុលទៅបុករបាំងថ្មចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យបាក់ ១កង់រថយន្តខូចខាតដាច់កង់ម្ខាងទៅមុខលែងរួច សំណាងល្អមិនមានអ្នករបួស ហេតុការណ៍នេះ ស្ថិតតាមបណ្ដោយផ្លូវ២៨៩ ចំណុចមុខផ្សារទួលគោក ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្ត…