បុរសម្នាក់បើកម៉ូតូបុកពីក្រោយរថយន្ត បណ្ដាលឲ្យរងការខូចខាត
ភ្នំពេញៈ នាវេលាម៉ោង ៩យប់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ដំណើររឿង៖ នៅមុនពេលកើតហេតុគេឃើញ បុរសម្នាក់បើកបររថយន្តមួយគ្រឿងម៉ាក ហ្វត់រ៉ែនជ័រ ពណ៌ស គ្មានស្លាកលេខ ដែលធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ពីលិចទៅកើត លុះដល់ចំណុចកើតហេតុ…